Saturday, December 6, 2025
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ សាសនា និង មនុស្សធម៌

ពិធី​បំបួស​កុលបុត្រ កុល​ធីតានិង​ពិធី​សាសនា​បុណ្យ​វិសាខបូជា បញ្ជ្រាប​ការយល់ដឹង​ដល់​ពុទ្ធសាសនិក​

ដោយ Pothe Thun
20/05/2019
នៅក្នុង ព័ត៌មានជាតិ, សាសនា និង មនុស្សធម៌
ពិធី​បំបួស​កុលបុត្រ កុល​ធីតានិង​ពិធី​សាសនា​បុណ្យ​វិសាខបូជា បញ្ជ្រាប​ការយល់ដឹង​ដល់​ពុទ្ធសាសនិក​
ពិធី​បំបួស​កុលបុត្រ កុល​ធីតានិង​ពិធី​សាសនា​បុណ្យ​វិសាខបូជា បញ្ជ្រាប​ការយល់ដឹង​ដល់​ពុទ្ធសាសនិក​
ពិធី​បំបួស​កុលបុត្រ កុល​ធីតានិង​ពិធី​សាសនា​បុណ្យ​វិសាខបូជា បញ្ជ្រាប​ការយល់ដឹង​ដល់​ពុទ្ធសាសនិក​
ពិធី​បំបួស​កុលបុត្រ កុល​ធីតានិង​ពិធី​សាសនា​បុណ្យ​វិសាខបូជា បញ្ជ្រាប​ការយល់ដឹង​ដល់​ពុទ្ធសាសនិក​
ពិធី​បំបួស​កុលបុត្រ កុល​ធីតានិង​ពិធី​សាសនា​បុណ្យ​វិសាខបូជា បញ្ជ្រាប​ការយល់ដឹង​ដល់​ពុទ្ធសាសនិក​
ពិធី​បំបួស​កុលបុត្រ កុល​ធីតានិង​ពិធី​សាសនា​បុណ្យ​វិសាខបូជា បញ្ជ្រាប​ការយល់ដឹង​ដល់​ពុទ្ធសាសនិក​
50
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

​ព្រះ​តេជគុណ​ព្រះគ្រូ​ធម្ម​វិសុទ្ធិ​កោសល ឥ​ទ្ទ​បាលី កែវ អាន ឧត្តម​ទីប្រឹក្សា​ព្រះសង្ឃ​នាយក នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ជា​ព្រះគ្រូ​ចៅអធិការ​វត្ត​ឥន្ទ្រ​ប​ត្ត​បុរី ហៅ​វត្ត​អង្គរ​ខាងត្បូង មាន​ថេរ​ដីកា​ថា ក្នុងន័យ​ផ្សាភ្ជាប់​វិស័យ​ព្រះពុទ្ធសាសនា ជាមួយ​នឹង​សង្គម ក្នុង​ឱកាស​ប្រារព្ធ​ពិធីបុណ្យ​វិសាខបូជា ដោយ​ភ្ជាប់​ជាមួយ​ពិធី​បំបួស​កុលបុត្រ កុល​ធីតា ចំនួន​៤៤៩​រូប​នៅ​ប្រាសាទអង្គរវត្ត នា​ឆ្នាំ​២០១៩​នេះ គឺ​ក្នុង​គោលបំណង​ដើម្បី​ផ្តល់​ឱកាស​ដល់​យុវជន យុវនារី ដែល​ជា​ទំពាំង​ស្នង​ឫស្សី​បាន​សិក្សា​អំពី​ព្រះពុទ្ធសាសនា និង​ក្រម​សីលធម៌​រស់នៅ ដើម្បី​ឲ្យ​ពួកគេ​បាន​កសាង​ខ្លួន​ជា​ធនធាន​ល្អ​ប្រសើរ​សម្រាប់​សង្គមជាតិ ជា​ពិសេស​អ្វី​ដែល​អ្នក​ត្រូវ​បាន​បំបួស​ទាំងនោះ ធ្លាប់​បាន​ប្រព្រឹត្ត​ខុសឆ្គង​ចំពោះ​អ្នកមានគុណ អាច​នឹង​មាន​ឱកាស​កែប្រែ​ខ្លួន​បាន តាមរយៈ​នៃ​ការអប់រំ​តាមបែប​ព្រះពុទ្ធសាសនា ដូច្នេះ​ឆ្នាំ​២០១៩​នេះ គឺជា​ឆ្នាំ​ទី​៩​ហើយ ដែល​វត្ត​អង្គរ​ខាងត្បូង បាន​ប្រារព្ធ​ពិធី​បំបួស​កុលបុត្រ​-​កុល​ធីតា ដោយ​ផ្សាភ្ជាប់​ជាមួយនឹង​កម្មវិធី​បុណ្យ​វិសាខ​បូជា ។​

​ព្រះ​តេជគុណ កែវ អាន មាន​ថេរ​ដីកា​ទៀតថា កម្មវិធី​បំបួស​ថ្វីត្បិតតែ​មាន​រយៈពេល​ខ្លី​ក៏ពិតមែន តែ​ក៏​សង្ឃឹមថា​នឹង​អាច​អប់រំ​បន្ទន់​និស្ស័យ​ដល់​យុវជន​មួយចំនួន បាន​ជា​បុណ្យ​កុសល​ផ្ទាល់ខ្លួន​ផង និង​សិក្សា​ស្វែង​យល់​តាមរយៈ​កម្មវិធី​អប់រំ​ប្រចាំថ្ងៃ យល់​ពី​គុណ​តម្លៃ​របស់​មាតាបិតា ឬ​យ៉ាងហោចណាស់​ក៏​ក្រោយ​ពី​ចាក​ភ្នួស​ទៅ ពួកគាត់​នឹង​ចេះ​ប្រើ​កាយវិការ​ឱន​លំទោន ប្រើ​សំដីសំដៅ​សមរម្យ​ទៅកាន់​មនុស្ស​ផង​គ្នា​ជុំវិញខ្លួន ព្រោះថា ក្នុងឋានៈ​ជា​ពុទ្ឋបរិស័ទ ត្រូវ​ប្រឹងប្រែង​រៀនសូត្រ​ព្រះពុទ្ឋសាសនា​ឱ្យ​យល់​ច្បាស់​យក​ពុទ្ឋធម៌​មក​អនុវត្ត​ប្រចាំថ្ងៃ ថែរក្សា​និង​ផ្សព្វផ្សាយ​ពាក្យ​ប្រៀនប្រដៅ​របស់​ព្រះពុទ្ឋ​អំពី​សន្តិភាព បញ្ញា មេត្តា ករុណា ដល់​កុលបុត្រ​ខ្មែរ និង​មនុស្សជាតិ​ជំនាន់​ក្រោយ​ឱ្យបាន​ទូលំទូលាយ​។​

​សូមបញ្ជាក់​ថា បុណ្យ​វិសាខបូជា​នេះ ត្រូវបាន​ប្រកាស​ទទួល​ស្គាល់​ជា​ផ្លូវការ​ដោយ​សន្និបាត​សង្ឃ​លើក​ទី​១ នៃ ( World Fellowship of Buddhists ) ដែល​បាន​ប្រារព្ធ​ឡើង​នៅ​ប្រទេស​ស្រីលង្កា​ក្នុង​ឆ្នាំ​១៩៥០ ហើយ​ពិធី​បុណ្យ​នេះ ត្រូវបាន​រៀបចំ​រៀងរាល់​ថ្ងៃ​១៥​កើត ខែ​ពិសាខ​ជា​រៀងរាល់ឆ្នាំ​ជុំវិញ​ពិភពលោក ។​

ព័ត៌មានជាតិ ថ្មីៗ

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

30/11/2025
រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

20/11/2025

​បុណ្យ​វិសាខបូជា គឺ​រំលឹក​ដល់​ហេតុ​៣ នៃ​អង្គ​ព្រះពុទ្ធ​ព្រះនាម​សមណ​គោត្ត​ម គឺ ទ្រង់​ប្រសូត្រ​ថ្ងៃ​១៥​កើត ខែ​ពិសាខ ឆ្នាំចរ មុន​ពុទ្ធសករាជ ៨០​ឆ្នាំ , ទ្រង់​ត្រាសដឹង ថ្ងៃ​ពុធ​១៥​កើត ខែ​ពិសាខ ឆ្នាំ​រកា ក្នុង​ព្រះជន្ម​៣៥​វស្សា និង ទ្រង់​បរិនិព្វាន​ថ្ងៃ​អង្គារ ១៥​កើត ខែ​ពិសាខ ឆ្នាំ​ម្សាញ់ ក្នុង​ព្រះជន្ម​៨០​វស្សា ។​

​ថ្ងៃទី​១៥ ខែ​ធ្នូ ឆ្នាំ​១៩៩៩ អង្គការសហប្រជាជាតិ បាន​កំណត់​យក​វិសាខបូជា​ជា​ទិវា​ពិភពលោក និង​ទទួលស្គាល់​ជា​សាកល​អំពី​ការចូលរួម​ចំណែក​របស់​ព្រះពុទ្ធសាសនា ក្នុង​ពិភពលោក​ជាង​២៥០០​ឆ្នាំ​មកនេះ និង​ត្រូវ​បន្ត​ឥទ្ធិពល​របស់​ខ្លួន ក្នុង​ការលើកស្ទួយ​ចិត្ត​វិញ្ញាណ​របស់​មនុស្សជាតិ តទៅ ដើម្បី​សុខសន្តិភាព ៕

​អត្ថបទ និង រូបថត ៖ លោក ងិន គឹម​ឡេង និង លោក យូ វង្ស​
​កែសម្រួល​អត្ថបទ ៖ លោក លីវ សាន្ត​

Tags: បុណ្យវិសាខបូជា​ពិធី​បំបួស​កុលបុត្រ កុល​ធីតា
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ព្រះចៅអធិការ​វត្ត​ឈូក​ក្រសាល​រស្មី​មានជ័យនិងមេបញ្ជាការរង​នគរបាល​ជាតិ​ប្រចាំ​ភូមិភាគ​ទី​៤ធ្វើ​ពិធី​ដាក់​បាត្រនិង​វេរ​ភត្តាហារ​ប្រគេន ក្នុង​ឆ្លងបុណ្យ​វិសាខ​បូជា​

ព្រះចៅអធិការ​វត្ត​ឈូក​ក្រសាល​រស្មី​មានជ័យនិងមេបញ្ជាការរង​នគរបាល​ជាតិ​ប្រចាំ​ភូមិភាគ​ទី​៤ធ្វើ​ពិធី​ដាក់​បាត្រនិង​វេរ​ភត្តាហារ​ប្រគេន ក្នុង​ឆ្លងបុណ្យ​វិសាខ​បូជា​

គ្រោះថ្នាក់​ចរាចរណ៍ នៅ​មុខ​សាលា​បឋមសិក្សា​កេសរា​រ៉ាមក្នុង​ក្រុង​សៀមរាប​យប់មិញបណ្ដាលឲ្យ​មនុស្ស​ស្លាប់​ម្នាក់​

គ្រោះថ្នាក់​ចរាចរណ៍ នៅ​មុខ​សាលា​បឋមសិក្សា​កេសរា​រ៉ាមក្នុង​ក្រុង​សៀមរាប​យប់មិញបណ្ដាលឲ្យ​មនុស្ស​ស្លាប់​ម្នាក់​

អភិបាលខេត្ត​សៀមរាប ប្រាប់​ដល់​អ្នក​ជំនាន់​ក្រោយ​ថាកាលពី​ជាង​៤០​ឆ្នាំមុននៅ​កម្ពុជាពិតជា​មាន​របប​ប្រល័យពូជសាសន៍​ជាតិ​ឯង​ប្រាកដ​មែន​

អភិបាលខេត្ត​សៀមរាប ប្រាប់​ដល់​អ្នក​ជំនាន់​ក្រោយ​ថាកាលពី​ជាង​៤០​ឆ្នាំមុននៅ​កម្ពុជាពិតជា​មាន​របប​ប្រល័យពូជសាសន៍​ជាតិ​ឯង​ប្រាកដ​មែន​

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    35 shares
    Share 14 Tweet 9
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63284 shares
    Share 43686 Tweet 8166
  • ការដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងអាមេ ២ខ្សែ ក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

    20 shares
    Share 8 Tweet 5
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9044 shares
    Share 5449 Tweet 1498
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26721 shares
    Share 22046 Tweet 1948

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (762)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,018)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,502)
  • ព័ត៌មានជាតិទូទៅ (230)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,114)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (937)
  • សាសនា និង មនុស្សធម៌ (1,093)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (251)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.