Wednesday, March 22, 2023
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ សាសនា និង មនុស្សធម៌

ព្រះចៅអធិការ​វត្ត​ឈូក​ក្រសាល​រស្មី​មានជ័យនិងមេបញ្ជាការរង​នគរបាល​ជាតិ​ប្រចាំ​ភូមិភាគ​ទី​៤ធ្វើ​ពិធី​ដាក់​បាត្រនិង​វេរ​ភត្តាហារ​ប្រគេន ក្នុង​ឆ្លងបុណ្យ​វិសាខ​បូជា​

ដោយ Pothe Thun
20/05/2019
នៅក្នុង ព័ត៌មានជាតិ, សាសនា និង មនុស្សធម៌
20
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

​នៅ​ថ្ងៃ​ទី​១៩ ខែ​ឧសភា ឆ្នាំ​២០១៩​នេះ ព្រះ​តេជគុណ​អប្បមា​ទោ ពៅ ផល្លី ព្រះចៅអធិការ​វត្ត​ឈូក​ក្រសាល​រស្មី​មានជ័យ និង លោក​ឧត្តមសេនីយទោ ខេង រ៉ា មេបញ្ជាការរង​នគរបាល​ជាតិ​ប្រចាំ​ភូមិភាគ​ទី​៤ និង​ភរិយា ព្រមទាំង​បុត្រ​ធីតា រួម​ទាំង​ក្រុមគ្រួសារ​ញាតិមិត្ត​បងប្អូន​ក្នុង​ក្រុង​សៀមរាប បាន​សហការ​រៀបចំ​ពិធី​ដាក់​បាត្រ និង​វេរភត្ត​ប្រគេន​ដល់​ព្រះសង្ឃ​ចំនួន​៦៥​អង្គ ដែល​និមន្ត​មកពី​៤​វត្ត ក្នុង​ស្រុក​ប្រាសាទបាគង និង​ស្រុក​សូទ្រនិគម ក្នុងឱកាស​ឆ្លងបុណ្យ​វិសាខ​បូជា ដែល​មាន​ទីតាំង​ស្ថិតនៅ​ជិត​វត្ត​ឈូក​ក្រសាល​រស្មី​មានជ័យ ក្នុង​ឃុំ​ខ្នារ​ពោធិ ស្រុក​សូទ្រនិគម ខេត្តសៀមរាប​។​

​ព្រះ​តេជគុណ អប្បមា​ទោ ពៅ ផល្លី មាន​ថេរដិ​កាថា ថ្វី​ត្បិត​តែ​ព្រះសង្ឃរស់​ដោយ​បាយបាត្រ និង ទទួល​ការឧបត្ថម្ភ​ទំនុកបម្រុង​ពី​ទា​យក ទាយិកា​ពី​គ្រប់​មជ្ឈដ្ឋាន​ក្តី តែ​ព្រះសង្ឃ​ក៏​អាច​ធ្វើ និង​ចែករំលែក​ទាន​ប្រគេន និង​ជូន​ដល់​ភិក្ខុសង្ឃ​ផង​គ្នា ព្រមទាំង​គ្រ​ហា​រវាស​ឬ​ប​ថុ​ជ្ជ​ន ដែល​ជួប​ការលំបាក​ខ្វះខាត ទៅតាម​លទ្ឋភាព​ផងដែរ ដើម្បី​បំពេញ​បុណ្យ​ដល់​បុគ្គល​ខ្លួនឯង​ផង និង​ចែករំលែក​អាហារ​ភោជន​ទៅដល់​ញាតិ​ញោម​ដូចជា​គ្រហស្ថ​ដែរ ដូច្នេះ​ការ​ដាក់​បាត្រ​និង​ប្រគេន​បច្ច័យ​ដល់​ភិក្ខុសង្ឃ​ផង​គ្នា នា​ឱកាស​នេះ គឺ​ដើម្បី​ញ៉ាំង​កម្មវិធី​បុណ្យ​វិសាខបូជា​នៅ​ទី​អារាម​មួយ​នេះ​ឱ្យ​កាន់តែ​អធិកអធម និង​បង្កើន​ភាពស្និទ្ឋស្នាល​រវាង​ព្រះសង្ឃ​និង​ព្រះសង្ឃ ក៏​ដូច​ជា​ពុទ្ឋបរិស័ទ​ជិត​ឆ្ងាយ​ឱ្យ​កាន់តែ​ស្អិតរ​មួ​ត​ថែមទៀត ដើម្បី​រួមគ្នា​ទ្រទ្រង់​វិស័យ​ព្រះពុទ្ឋសាសនា ឱ្យ​រីកចម្រើន និង​ស្ថិតស្ថេរ​ជា​និរន្តរ៍ ។​

​លោក​ឧត្តមសេនីយ៍ទោ ខេង រ៉ា បាន​មានប្រសាសន៍ថា ក្នុងនាម​ជា​ពុទ្ឋបរិស័ទ និង​ដោយ​គោរព​ស្រឡាញ់​និង​ជឿជាក់​លើ​ព្រះពុទ្ឋសាសនា លោក​តែងតែ​ប្រកាន់ខ្ជាប់​នូវ​ប្រពៃណី ទំនៀមទម្លាប់ ព្រមទាំង​បាន​ចូលរួម​ធ្វើ​បុណ្យទាន​ទៅតាម​លំ​អាន​ព្រះពុទ្ឋសាសនា​មិន​គិត​ថា​ឆ្ងាយឬ​ជិត​ឡើយ គឺ​ធ្វើ​ទៅ​តាម​លទ្ឋភាព និង​ធនធាន​ដែល​អាច​ធ្វើបាន ព្រោះ​កម្ពុជា​ក្រោម​ការដឹកនាំ​របស់​សម្ត​ច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បាន​នាំមក​នូវ​សុខសន្តិភាព និង​មាន​ការអភិវឌ្ឍ​រីកចម្រើន​លើ​គ្រប់​វិស័យ បាន​បង្ក​លក្ខណៈ​ងាយស្រួល​ដល់​ប្រជាពលរដ្ឋ​ក្នុងការ​ធ្វើ​ដំណើរ​ជិត​ឆ្ងាយ​ទៅ​ធ្វើបុណ្យ​ទាន​ផ្សេងៗ ដោយ​ពុំ​មាន​ការភ័យខ្លាច ដែល​ខុសប្លែក​កាលពី​ជាង​២០​ឆ្នាំ​មុន​នេះ មូលដ្ឋាន​នេះ នៅ​ឆ្ងាយ​ពី​ក្រុង​ឬ​ទីប្រជុំជន គឺ​សុទ្ឋតែ​ជា​សមរភូមិប្រ​យុទ្ឋ​។​

ព័ត៌មានជាតិ ថ្មីៗ

ព្រះរាជពិធីប្រោសព្រះរាជទានព្រះអគ្គិជ័យកីឡា និងពិធីរត់ភ្លើងគប់កីឡា សម្រាប់ព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ និងកីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ២០២៣ នៅប្រាសាទអង្គរវត្ត

ព្រះរាជពិធីប្រោសព្រះរាជទានព្រះអគ្គិជ័យកីឡា និងពិធីរត់ភ្លើងគប់កីឡា សម្រាប់ព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ និងកីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ២០២៣ នៅប្រាសាទអង្គរវត្ត

21/03/2023
អ្នកទេសចរណ៍ជិតមួយម៉ឺននាក់ចូលទស្សនាទិដ្ឋភាពថ្ងៃរះចំកំពូលកណ្តាលប្រាសាទអង្គរវត្ត

អ្នកទេសចរណ៍ជិតមួយម៉ឺននាក់ចូលទស្សនាទិដ្ឋភាពថ្ងៃរះចំកំពូលកណ្តាលប្រាសាទអង្គរវត្ត

21/03/2023

​លោក ខេង រ៉ា បញ្ជាក់ទៀតថា វិស័យ​ពុទ្ឋចក្រ​និង​អាណាចក្រ ជា​វិស័យ​ដែល​មិន​អាច​ខ្វះ​មួយណា​បានឡើយ ព្រោះថា​វិស័យ​ពុទ្ធចក្រ ក៏​បាន​រួមចំណែក​នាំមក​នូវ​សន្តិភាព និង ការអភិវឌ្ឍ​ស្ទើរ​គ្រប់​វិស័យ ពិសេស​វិស័យ​អប់រំ​វប្បធម៌ តាមរយៈ​វត្ត​អារាម ដែល​ជា​ទីតាំង​សម្រាប់​ទីពឹង​ពុំនាក់​នៃ​ជន​គ្រប់​រូប​ដែល​ត្រូវការ ជា​កន្លែង​សម្រាប់​ជ្រកកោន​របស់​ជនក្រីក្រ​កុមារកំព្រា និង​សិស្ស​ឥត​ទីពឹង ជា​ជម្រក​សុខសាន្ត​របស់​ព​ពួក​សត្វ ជា​ទី​កន្លែង​កប់​ចោល​នូវ​ការទាស់ទែង​គ្នា ជា​កន្លែង​ដែល​មនុស្ស​ទាំងអស់​មាន​ភាពស្មើគ្នា ជា​កន្លែង​ការពារ​សិទ្ឋិ ជា​មណ្ឌល​វប្បធម៌ ជា​បណ្ណាល័យ និង ជា​កន្លែង​បង្កើត​ស្នាដៃ​និពន្ឋ​របស់​ប្រជាជន ៕

​អត្ថបទ និង រូបថត ៖ លោក យូ វង្ស​
​កែសម្រួល​អត្ថបទ ៖ លោក លីវ សាន្ត​

Tags: បុណ្យវិសាខបូជា​ពិធី​ដាក់​បាត្រព្រះចៅអធិការ​វត្ត​ឈូកមេបញ្ជាការរង​នគរបាល​ជាតិ​ប្រចាំ​ភូមិភាគ​ទី​៤
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
គ្រោះថ្នាក់​ចរាចរណ៍ នៅ​មុខ​សាលា​បឋមសិក្សា​កេសរា​រ៉ាមក្នុង​ក្រុង​សៀមរាប​យប់មិញបណ្ដាលឲ្យ​មនុស្ស​ស្លាប់​ម្នាក់​

គ្រោះថ្នាក់​ចរាចរណ៍ នៅ​មុខ​សាលា​បឋមសិក្សា​កេសរា​រ៉ាមក្នុង​ក្រុង​សៀមរាប​យប់មិញបណ្ដាលឲ្យ​មនុស្ស​ស្លាប់​ម្នាក់​

អភិបាលខេត្ត​សៀមរាប ប្រាប់​ដល់​អ្នក​ជំនាន់​ក្រោយ​ថាកាលពី​ជាង​៤០​ឆ្នាំមុននៅ​កម្ពុជាពិតជា​មាន​របប​ប្រល័យពូជសាសន៍​ជាតិ​ឯង​ប្រាកដ​មែន​

អភិបាលខេត្ត​សៀមរាប ប្រាប់​ដល់​អ្នក​ជំនាន់​ក្រោយ​ថាកាលពី​ជាង​៤០​ឆ្នាំមុននៅ​កម្ពុជាពិតជា​មាន​របប​ប្រល័យពូជសាសន៍​ជាតិ​ឯង​ប្រាកដ​មែន​

សម្តេច​តេជោ ហ៊ុន សែន ជូន​អំណោយ​ដល់​ចៅ​ប្រុស​ស្រី​ភ្លោះ​៣​នាក់ដែល​ទើបនឹង​សម្រាល​នៅ​មន្ទីរពេទ្យ​គន្ធបុប្ផា​ខេត្តសៀមរាប​

សម្តេច​តេជោ ហ៊ុន សែន ជូន​អំណោយ​ដល់​ចៅ​ប្រុស​ស្រី​ភ្លោះ​៣​នាក់ដែល​ទើបនឹង​សម្រាល​នៅ​មន្ទីរពេទ្យ​គន្ធបុប្ផា​ខេត្តសៀមរាប​

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • សមត្ថកិច្ចផ្នែកព្រហ្មទណ្ឌនាំខ្លួនជាងថែទាំ និងជួសជុលអគារព្រះរាជដំណាក់តូច ចំនួន ៥នាក់ទៅសាកសួរ ក្រោយមានករណីភ្លើងឆេះក្នុងក្រុងសៀមរាប

    សមត្ថកិច្ចផ្នែកព្រហ្មទណ្ឌនាំខ្លួនជាងថែទាំ និងជួសជុលអគារព្រះរាជដំណាក់តូច ចំនួន ៥នាក់ទៅសាកសួរ ក្រោយមានករណីភ្លើងឆេះក្នុងក្រុងសៀមរាប

    1369 shares
    Share 548 Tweet 342
  • អាជ្ញាធរជាតិអប្សរា បង្ហាញថាស្វានៅតំបន់អង្គរបង្កហានិភ័យដល់ភ្ញៀវទេសចរនិងប្រាសាទ

    1210 shares
    Share 484 Tweet 303
  • ឯកឧត្តម ទៀ សីហា គ្រោងបង្កើតកន្លែងសម្រាប់ថែទាំកូនរបស់មន្ត្រីសាលាខេត្ត និងកន្លែងទទួលទានអាហារសម្រាប់មន្ត្រីមានទីលំនៅឆ្ងាយ

    885 shares
    Share 354 Tweet 221
  • «ព្រះអគ្គីកីឡា» នៃកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ នឹងយកពីពន្លឺចំណាំងផ្លាតព្រះអាទិត្យ ចំកណ្ដាលកំពូលនៃប្រាសាទអង្គរវត្ត

    646 shares
    Share 258 Tweet 162
  • អ្នកជំនាញបុរាណវិទ្យានៃប្រទេសកូរ៉េ បង្ហាញពីម៉ាស៊ីន GPR ដើម្បីសិក្សាស្រាវជ្រាវពីបុរាណវិទ្យាក្នុងតំបន់អង្គរ

    574 shares
    Share 230 Tweet 144

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (100)
  • ចំណេះដឹង និង ការអប់រំ (470)
  • នយោបាយ និង ការអភិវឌ្ឍន៍ (2,020)
  • ព័ត៌មានកីឡា (42)
  • ព័ត៌មានជាតិ (4,605)
  • ព័ត៌មានជាតិទូទៅ (202)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (695)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (781)
  • សាសនា និង មនុស្សធម៌ (801)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (181)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.