Saturday, April 1, 2023
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

អភិបាលខេត្ត​សៀមរាប ប្រាប់​ដល់​អ្នក​ជំនាន់​ក្រោយ​ថាកាលពី​ជាង​៤០​ឆ្នាំមុននៅ​កម្ពុជាពិតជា​មាន​របប​ប្រល័យពូជសាសន៍​ជាតិ​ឯង​ប្រាកដ​មែន​

ដោយ Pothe Thun
20/05/2019
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
20
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

ថ្លែង​ក្នុង​ពិធី​ទិវា​ជាតិ​នៃ​ការចងចាំ កាលពី​ព្រឹក​ថ្ងៃទី​២០ ខែ​ឧសភា ឆ្នាំ​២០១៩​នេះ ឯកឧត្ដម ទៀ សីហា អភិបាលខេត្ត​សៀមរាប បាន​មានប្រសាសន៍ថា ថ្ងៃនេះ គឺជា​សកម្មភាព​ដ៏​មាន​អត្ថន័យ​យ៉ាង​ពិតប្រាកដ ដែល​បាន​ស្តែង​ឱ្យឃើញថា ទោះបីជា​រឿងរ៉ាវ​នេះ បាន​កន្លង​ផុត​ក្នុង​អតីតកាល​អស់​ជាង​៣០​ឆ្នាំ ឬក៏​៦០​ឆ្នាំ​ទៀត​ក៏ដោយ ប៉ុន្តែ​រឿង​នេះ​គឺជា​រឿង​ឈឺចាប់ និង​ជា​មហា​សោកនាដកម្ម​ប្រល័យ​ពូជសាសន៍ ជាតិ​ឯង ដែល​ធ្វើឱ្យ​បងប្អូន​ប្រជាពលរដ្ឋ និង​យើងទាំងអស់គ្នា​ពុំ​អាច​បំភ្លេច​បាន​ឡើយ ហើយ​បាន​ចារ​ទុកជា​សច្ចធម៌​ប្រវត្តិសាស្ត្រ ទោះបីជា​ជនរួមជាតិ​ជំនាន់​ក្រោយ​ពុំ​បាន​ឆ្លងកាត់​ក៏ដោយ ក៏​ពួកគាត់​និង​សិក្សា​ស្វែងយល់​អំពី​ប្រវត្តិសាស្ត្រ​នេះ ក្នុងនាម​ជា​កូន​ខ្មែរ ជា​ជាតិខ្មែរ ដែល​មាន​ជីដូន​ជីតា ឪពុកម្តាយ និង​បងប្អូន​របស់​ខ្លួន​បាន​ឆ្លងកាត់​ប្រវត្តិសាស្ត្រ​ដ៏​ជូរចត់​មួយ​នេះ ដូច្នេះ សូម​ឧទ្ទិស​កុសល​ទាំងឡាយ​ដែល​កើតចេញ​ពី​ពិធីបុណ្យ​រំលឹក​វិញ្ញាណក្ខន្ធ បង្សុកូល រាប់បាត្រ នាពេលនេះ ជូន​ដល់​ដួង​វិញ្ញាណក្ខន្ធ​បុព្វការី​ជន និង​ជនរួមជាតិ​ដែល​បាន​ចែក​ឋាន​ទៅ ក្រោម​របប​ប្រល័យ​ពូជសាសន៍ ប៉ុល ពត សូមឱ្យ​បាន​ទៅ​កាន់​សុគតិភព​កុំបី​ឃ្លៀងឃ្លាត​ឡើយ ។​

​ឯកឧត្ដម ទៀ សីហា មានប្រសាសន៍​ទៀត​ថា ក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ​ប្រល័យ​ពូជសាសន៍ ប៉ុល ពត អស់​រយៈពេល ៣​ឆ្នាំ ៨​ខែ និង​២០​ថ្ងៃ ( ១៧.០៤.១៩៧៥ – ០៧.០១.១៩៧៩ ) ដែល​យើងទាំងអស់គ្នា​ស្ទើរតែ​មិន​អាច​ពិពណ៌នា​អំពី​ការឈឺចាប់​ខ្លោចផ្សា ដែល​ពោរពេញ​ទៅ​ដោយ​សមុទ្រ​ឈាម និង​ទឹកភ្នែក​នោះ​បាន​ឡើយ ហើយ​ក្នុង​រយៈពេល​ជិត​៤​ឆ្នាំ នៃ​របប​ខ្មែរក្រហម​នេះ ប្រជាជន​កម្ពុជា​ទាំងមូល​បាន​រស់នៅ​ក្នុង​គុក​ឥត​ជញ្ជាំង​ដ៏​ជូរ​ចត់ ទទួលរង​នៅ​ទុក្ខ​ទារុណកម្ម​គ្រប់បែបយ៉ាង និង​សោកនាដកម្ម​ដ៏​ធំធេង​បំផុត​សម្រាប់​មនុស្សជាតិ និង​សង្គមជាតិ​ទាំងមូល តាមរយៈ​ការបាត់បង់​នូវ​ការអភិវឌ្ឍ​ជាតិ ការរស់នៅ​ដូច​សត្វ​ធាតុ ការ​និរាស​ព្រាត់ប្រាស​គ្រួសារ សាច់​សារ​លោ​ហិត ប្តី​ប្រពន្ធ បងប្អូន កូនចៅ គួរ​ឲ្យ​សោកសង្រែង ជាពិសេស​ការកាប់សម្លាប់​ជាតិ​សាសន៍​ឯង ពលរដ្ឋ​ខ្លួនឯង យ៉ាង​ព្រៃផ្សៃ​ជាទីបំផុត ប្រមាណ​ជាង​បី​លាន​នាក់ ដូច​មាន​គំនរ​ឆ្អឹង​សព​ដែល​តម្កល់ទុក​នៅ​ចំពោះមុខ​យើងទាំងអស់គ្នា ក្នុង​វត្ត​ទេព​ពោធិ​វង្ស នេះ​ជា​សក្ខីភាព​យ៉ាង​ពិតប្រាកដ នៃ​ការបាត់បង់​ជីវិត​ដ៏​អយុត្តិធម៌ នៃ​ជនរួមជាតិ​កម្ពុជា ទាំង​ក្មេង ចាស់ ប្រុស ស្រី ព្រះសង្ឃ និង ជនជាតិ ។​

​ឯកឧត្ដម ទៀ សីហា មានប្រសាសន៍​ទៀត​ថា ក្មួយៗ​ដែល​កំពុង​មាន​វត្តមាន​នៅទីនេះ ថ្ងៃនេះ ពិតជា​មិន​បាន​ឆ្លងកាត់​នូវ​របប​ប្រល័យពូជសាសន៍​ជាតិ​ឯង​នោះ​ទេ ប៉ុន្តែ​ក្មួយៗ ពិតជា​បាន​ដឹង បានឮ តាមរយៈ​ឪពុកម្ដាយ ជីដូន​ជីតា និង ចាស់ព្រឹទ្ធាចារ្យ ដែល​ធ្លាប់បាន​រស់នៅ និង ឆ្លងកាត់​ក្នុង​របប​នោះ ដូច្នេះ តាមរយៈ​នេះ សូម​អំពាវនាវ​ដល់​ក្មួយៗ​ទាំងអស់ ត្រូវ​ចងចាំ​ជានិច្ច​ចំពោះ​របប​កម្ពុជា​ប្រជាធិបតេយ្យ​ប្រល័យ​ពូជសាសន៍ ប៉ុល ពត នេះ ហើយ​យើង​ត្រូវ​រួមដៃគ្នា​រាជរដ្ឋាភិបាល​កម្ពុជា ទប់ស្កាត់​ការវិលត្រឡប់​មកវិញ​នៃ​របប​ប្រល័យ​ពូជសាសន៍​នេះ ខណៈ​ដែល​យើងទាំងអស់គ្នា កំពុង​រស់នៅ​ក្រោម​ដំបូល​សន្តិភាព ក្រោម​នយោបាយ ឈ្នះ​ឈ្នះ និង​គោលនយោបាយ​ដ៏​ត្រឹមត្រូវ​របស់​រាជរដ្ឋាភិបាល​កម្ពុជា ក្រោម​ការដឹកនាំ​ប្រកបដោយ​គតិបណ្ឌិត​របស់ សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បាន​នឹង​កំពុង​ជំរុញ​នូវ​ការអភិវឌ្ឍ​ប្រទេស​ឲ្យមាន​ការរីកចម្រើន​លើ​គ្រប់​វិស័យ ទាំង​ពុទ្ធចក្រ និង​អាណាចក្រ ឆ្ពោះ​ទៅកាន់​វឌ្ឍនភាព កិត្យានុភាព​ជាតិ លើ​ឆាក​អន្តរជាតិ​ជា​បន្តបន្ទាប់​ប្រកប​ដោយ​មោទនភាព តាមរយៈ​ការអភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវថ្នល់ ស្ពាន សាលារៀន មន្ទីរពេទ្យ មណ្ឌល​សុខភាព វត្ត​អារាម ប្រព័ន្ធធារាសាស្ត្រ ប្រព័ន្ធ​ទឹក​ស្អាត អគ្គិសនី និង​ការទាក់ទាញ​វិនិយោគ​លើ​វិស័យ​ដូចជា​៖ កសិឧស្សាហកម្ម សិប្បកម្ម សហគ្រាស និង​សំណង់​នានា ។​

ព័ត៌មានជាតិ ថ្មីៗ

សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប បើកបើកវគ្គបណ្ដុះបណ្ដាលដល់គ្រូបង្គោលសុវត្ថិភាពចរាចរណ៍ ផ្ដោតទៅលើសុជីវធម៌ផ្ទាល់ខ្លួនដើម្បីទប់ស្កាត់ការបើកបរក្រោមឥទ្ធិពលគ្រឿងស្រវឹង

សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប បើកបើកវគ្គបណ្ដុះបណ្ដាលដល់គ្រូបង្គោលសុវត្ថិភាពចរាចរណ៍ ផ្ដោតទៅលើសុជីវធម៌ផ្ទាល់ខ្លួនដើម្បីទប់ស្កាត់ការបើកបរក្រោមឥទ្ធិពលគ្រឿងស្រវឹង

31/03/2023
ក្រុមគ្រូបង្រៀនបឋមសិក្សាក្នុងខេត្តសៀមរាប ទទួលការបណ្ដុះបណ្ដាលវិធីសាស្រ្តបង្រៀន និងរៀនបែបចម្រុះភាសាអង់គ្លេស

ក្រុមគ្រូបង្រៀនបឋមសិក្សាក្នុងខេត្តសៀមរាប ទទួលការបណ្ដុះបណ្ដាលវិធីសាស្រ្តបង្រៀន និងរៀនបែបចម្រុះភាសាអង់គ្លេស

30/03/2023

​សូមបញ្ជាក់​ថា នៅ​ព្រឹក​ថ្ងៃទី​២០ ខែ​ឧសភា ឆ្នាំ​២០១៩​នេះ រដ្ឋបាល​ខេត្ត​សៀមរាប បាន​រៀបចំ​ប្រារព្ធ​ទិវា​ជាតិ​នៃ​ការចងចាំ ព្រមទាំង​មាន​ពិធី​បង្សុកូល និង​រាប់បាត្រ​ព្រះសង្ឃ​ចំនួន​៧០​អង្គ នៅក្នុង​បរិវេណ​វត្ត​ទេព​ពោធិ​វង្ស ស្ថិតក្នុង​ភូមិ​ត្រពាំង​សេះ សង្កាត់​គោកចក ក្រុង​សៀមរាប ក្រោម​អធិបតីភាព​ឯកឧត្តម ទៀ សីហា អភិបាលខេត្ត​ខេត្តសៀមរាប និង ជា​តំណាង​សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​ការពារជាតិ និង ជា​ប្រធាន​ក្រុមការងារ​ថ្នាក់ជាតិ​ចុះ​មូលដ្ឋាន​ខេត្តសៀមរាប , ឯកឧត្តម​អ្នកឧកញ៉ា សៀង ណាំ តំណាងរាស្ត្រ​មណ្ឌល​ខេត្តសៀមរាប និង ឯកឧត្តម អ៊ឹង ហឿន ប្រធាន​ក្រុមប្រឹក្សា​ខេត្ត ដោយ​មាន​ការ​និមន្ត និង អញ្ជើញ​ពី​សំណាក់​ព្រះសង្ឃ​គង់នៅ​ក្នុង​វត្ត​មួយ​ចំនួន​នៃ​ក្រុង​សៀមរាប ឯកឧត្ដម លោកជំទាវ លោក លោកស្រី ជា​សមាជិក​ក្រុមប្រឹក្សា​ខេត្ត គណៈ​អភិបាលខេត្ត ថ្នាក់ដឹកនាំ​និង​មន្ត្រីរាជការ​នៃ​មន្ទីរ អង្គភាព​នានា​ក្នុង​ខេត្ត ក្រុមប្រឹក្សា​ក្រុង​សៀមរាប គណៈ​អភិបាលក្រុង​សៀមរាប ក្រុមប្រឹក្សា​សង្កាត់​ក្នុង​ក្រុង​សៀមរាប លោកគ្រូ​អ្នកគ្រូ សិស្សានុសិស្ស និង បងប្អូន​ប្រជាពលរដ្ឋ​ក្នុង​ក្រុង​សៀមរាប សរុប​ចំនួន​ជាង​ពីរ​ពាន់​នាក់ ៕

​អត្ថបទ : លោក លីវ សាន្ត​
​រូបថត : សហការី​

Tags: ពិធី​ទិវា​ជាតិ​នៃ​ការចងចាំ កាលពី​ព្រឹក​ថ្ងៃទី​២០ ខែ​ឧសភារបប​ប្រល័យពូជសាសន៍​អភិបាលខេត្ត​សៀមរាប
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
សម្តេច​តេជោ ហ៊ុន សែន ជូន​អំណោយ​ដល់​ចៅ​ប្រុស​ស្រី​ភ្លោះ​៣​នាក់ដែល​ទើបនឹង​សម្រាល​នៅ​មន្ទីរពេទ្យ​គន្ធបុប្ផា​ខេត្តសៀមរាប​

សម្តេច​តេជោ ហ៊ុន សែន ជូន​អំណោយ​ដល់​ចៅ​ប្រុស​ស្រី​ភ្លោះ​៣​នាក់ដែល​ទើបនឹង​សម្រាល​នៅ​មន្ទីរពេទ្យ​គន្ធបុប្ផា​ខេត្តសៀមរាប​

ក្រុម​ការងារ​ចម្រុះ​នៃ​រដ្ឋបាល​ខេត្ត​សៀមរាប ត្រៀម​បន្ត​អនុវត្ត​គម្រោង​ទី​១ ក្នុងការ​កាត់​ខ្សែកាប​អាកាស​តាម​ផ្លូវ​សាធារណៈ​ចាប់ពី​ចំណុច​ស្ពាន​នាគ ឆ្ពោះ​ទៅ​ហួស​ស្ពាន​អាង​ក្រពើ​ក្នុង​ក្រុង​សៀមរាប​

ក្រុម​ការងារ​ចម្រុះ​នៃ​រដ្ឋបាល​ខេត្ត​សៀមរាប ត្រៀម​បន្ត​អនុវត្ត​គម្រោង​ទី​១ ក្នុងការ​កាត់​ខ្សែកាប​អាកាស​តាម​ផ្លូវ​សាធារណៈ​ចាប់ពី​ចំណុច​ស្ពាន​នាគ ឆ្ពោះ​ទៅ​ហួស​ស្ពាន​អាង​ក្រពើ​ក្នុង​ក្រុង​សៀមរាប​

មន្ត្រី​អាជ្ញាធរ​ជាតិ​អប្សរា បាន​ជួយ​សង្គ្រោះ​ភ្ញៀវទេសចរ​ជា​ស្ត្រី​ម្នាក់ ដែល​ដួលសន្លប់​នៅ​ប្រាសាទអង្គរវត្ត​

មន្ត្រី​អាជ្ញាធរ​ជាតិ​អប្សរា បាន​ជួយ​សង្គ្រោះ​ភ្ញៀវទេសចរ​ជា​ស្ត្រី​ម្នាក់ ដែល​ដួលសន្លប់​នៅ​ប្រាសាទអង្គរវត្ត​

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • សមត្ថកិច្ចផ្នែកព្រហ្មទណ្ឌនាំខ្លួនជាងថែទាំ និងជួសជុលអគារព្រះរាជដំណាក់តូច ចំនួន ៥នាក់ទៅសាកសួរ ក្រោយមានករណីភ្លើងឆេះក្នុងក្រុងសៀមរាប

    សមត្ថកិច្ចផ្នែកព្រហ្មទណ្ឌនាំខ្លួនជាងថែទាំ និងជួសជុលអគារព្រះរាជដំណាក់តូច ចំនួន ៥នាក់ទៅសាកសួរ ក្រោយមានករណីភ្លើងឆេះក្នុងក្រុងសៀមរាប

    1387 shares
    Share 555 Tweet 347
  • ឯកឧត្តម ទៀ សីហា គ្រោងបង្កើតកន្លែងសម្រាប់ថែទាំកូនរបស់មន្ត្រីសាលាខេត្ត និងកន្លែងទទួលទានអាហារសម្រាប់មន្ត្រីមានទីលំនៅឆ្ងាយ

    890 shares
    Share 356 Tweet 223
  • សាខាកាកបាទក្រហមកម្ពុជាខេត្ត នាំយកអំណោយចូលរួមរំលែកទុក្ខគ្រួសារសពជនរងគ្រោះដោយសាររលំប៉ាណូសង្កត់ ក្នុងក្រុងសៀមរាប

    740 shares
    Share 296 Tweet 185
  • «ព្រះអគ្គីកីឡា» នៃកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ នឹងយកពីពន្លឺចំណាំងផ្លាតព្រះអាទិត្យ ចំកណ្ដាលកំពូលនៃប្រាសាទអង្គរវត្ត

    649 shares
    Share 260 Tweet 162
  • អ្នកជំនាញបុរាណវិទ្យានៃប្រទេសកូរ៉េ បង្ហាញពីម៉ាស៊ីន GPR ដើម្បីសិក្សាស្រាវជ្រាវពីបុរាណវិទ្យាក្នុងតំបន់អង្គរ

    578 shares
    Share 231 Tweet 145

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (101)
  • ចំណេះដឹង និង ការអប់រំ (479)
  • នយោបាយ និង ការអភិវឌ្ឍន៍ (2,034)
  • ព័ត៌មានកីឡា (44)
  • ព័ត៌មានជាតិ (4,639)
  • ព័ត៌មានជាតិទូទៅ (202)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (704)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (784)
  • សាសនា និង មនុស្សធម៌ (805)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (181)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.