Friday, December 5, 2025
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

ក្រុម​ការងារ​ចម្រុះ​នៃ​រដ្ឋបាល​ខេត្ត​សៀមរាប ត្រៀម​បន្ត​អនុវត្ត​គម្រោង​ទី​១ ក្នុងការ​កាត់​ខ្សែកាប​អាកាស​តាម​ផ្លូវ​សាធារណៈ​ចាប់ពី​ចំណុច​ស្ពាន​នាគ ឆ្ពោះ​ទៅ​ហួស​ស្ពាន​អាង​ក្រពើ​ក្នុង​ក្រុង​សៀមរាប​

ដោយ Pothe Thun
21/05/2019
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
ក្រុម​ការងារ​ចម្រុះ​នៃ​រដ្ឋបាល​ខេត្ត​សៀមរាប ត្រៀម​បន្ត​អនុវត្ត​គម្រោង​ទី​១ ក្នុងការ​កាត់​ខ្សែកាប​អាកាស​តាម​ផ្លូវ​សាធារណៈ​ចាប់ពី​ចំណុច​ស្ពាន​នាគ ឆ្ពោះ​ទៅ​ហួស​ស្ពាន​អាង​ក្រពើ​ក្នុង​ក្រុង​សៀមរាប​
ក្រុម​ការងារ​ចម្រុះ​នៃ​រដ្ឋបាល​ខេត្ត​សៀមរាប ត្រៀម​បន្ត​អនុវត្ត​គម្រោង​ទី​១ ក្នុងការ​កាត់​ខ្សែកាប​អាកាស​តាម​ផ្លូវ​សាធារណៈ​ចាប់ពី​ចំណុច​ស្ពាន​នាគ ឆ្ពោះ​ទៅ​ហួស​ស្ពាន​អាង​ក្រពើ​ក្នុង​ក្រុង​សៀមរាប​
ក្រុម​ការងារ​ចម្រុះ​នៃ​រដ្ឋបាល​ខេត្ត​សៀមរាប ត្រៀម​បន្ត​អនុវត្ត​គម្រោង​ទី​១ ក្នុងការ​កាត់​ខ្សែកាប​អាកាស​តាម​ផ្លូវ​សាធារណៈ​ចាប់ពី​ចំណុច​ស្ពាន​នាគ ឆ្ពោះ​ទៅ​ហួស​ស្ពាន​អាង​ក្រពើ​ក្នុង​ក្រុង​សៀមរាប​
26
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

​លោក សុខ សីហា ប្រធាន​មន្ទីរ​ប្រៃសណីយ៍​និង​ទូរគមនាគមន៍​ខេត្តសៀមរាប មានប្រសាសន៍ថា ឆ្លង​តាម​កិច្ចប្រជុំ​មួយ​កាលពី​ពេល​ថ្មីៗ​កន្លងមក រវាង​ក្រុម​ការងារ​ចម្រុះ​នៃ​រដ្ឋបាល​ខេត្ត​សៀមរាប និង ប្រតិបត្តិ​ករ​ទូរគមនាគមន៍​នានា សម្រាប់​ត្រៀម​បន្ត​អនុវត្ត​គម្រោង​បន្ទាប់​ទៀត ដើម្បី​កាត់​ខ្សែកាប​អាកា​សមក​ប្រើ​ខ្សែ​កាប្លិ៍​អុប​ទិក​ក្រោម​ដី​វិញ ហើយ​កិច្ចប្រជុំ​នេះ បានសម្រេច ថា​នឹង​ចាប់ផ្តើម​អនុវត្ត​គម្រោង​ទី​១ លើ​កំណាត់​ផ្លូវ​ទី​៩ ចាប់ពី​ថ្ងៃ​ទី​២៧ ខែ​ឧសភា ឆ្នាំ​២០១៩​តទៅ ដោយ​ធ្វើការ​កាត់​ទម្លាក់​ខ្សែ កាប​អាកាស នៅ​ផ្លូវ​អម​សងខាង​ស្ទឹង​សៀមរាប ចាប់ពី​ចំណុច ស្ពាន​នាគ ឆ្ពោះ​ទៅ​ហួស​ស្ពាន​អាង​ក្រពើ​ក្នុង​ក្រុង​សៀមរាប ហើយ​សម្រាប់​ការ​កាត់​ខ្សែកាប​អាកា​សមក​ប្រើ​ខ្សែកា​បអុប​ទិក​ក្រោម ដី​នេះ គឺ​ពុំ​ធ្វើឲ្យប៉ះពាល់​ដល់​ទ្រព្យសម្បត្តិ​សាធារណៈទេ លើសពី​នេះ​គឺ​មានតែ​ជួយ​កាត់បន្ថយ​នូវ​ហានិភ័យ​ផ្សេងៗ ដូចជា​ទុស្សេ​ខ្សែភ្លើង ឬ ពេល​មាន​ភ្លៀងខ្យល់ អាច​បាក់​មែកឈើ​លើ​ធ្វើឲ្យ​ដាច់​ធ្លាក់​រញ៉េរញ៉ៃ និង​កាត់បន្ថយ​គ្រោះថ្នាក់​ពេលយប់​ជាយ​ថា ហេតុ ដែល​អាច​បង្ក​គ្រោះថ្នាក់​ដល់​អ្នកធ្វើដំណើរ ជិះ​កង់ ជិះ​ម៉ូតូ ឬ​រថយន្ត ជាដើម បើ​ទាក់​ខ្សែ​ជា​ដើម​។​

​លោក សុខ សីហា បាន​បញ្ជាក់ទៀតថា សម្រាប់​ប្រតិបត្តិ​ករ​ទូរគមនាគមន៍ គឺ​ពួកគាត់​មាន​ការខាតបង់​នូវពេល​ដែល​កាត់​ខ្សែបណ្តាញ​របស់គាត់ តែ​ទោះជា​យ៉ាងនេះក្តី ក៏​យើង​ត្រូវ​គិត​ឲ្យបាន​វែងឆ្ងាយ ដោយ​ត្រូវតែ​អនុវត្ត គឺ​ដើម្បី​ទីក្រុង និង​ខេត្ត​របស់​យើងទាំងអស់គ្នា ព្រោះ​ថា​ខេត្ត​សៀមរាប​ជា​ខេត្ត​ទាក់ទាញ​អ្នកទេសចរ ដ៏​សំខាន់​របស់​ប្រទេស​កម្ពុជា ហើយ​ត្រូវបាន​រាជ​រដ្ឋា ភិបាល​យកចិត្តទុកដាក់​ខ្ពស់ ក្នុង​នោះ​ខេត្ត​សៀមរាប ត្រៀម​ប្រែ​ក្លាយទៅជា​ទីក្រុង​វៃ​ឆ្លាត​(Smart city) ក្នុងចំណោម​៣​ក្រុង​ក្នុង​ប្រទេស​កម្ពុជា ដូច្នេះ​តាមរយៈ​នេះ សូម​អំពាវនាវ​ដល់​ប​ង​ប្អូន​ប្រជាពលរដ្ឋ ដែល​មាន​លំនៅដ្ឋាន​នៅ​អម​សងខាង​តាម​បណ្តោយ​ដងស្ទឹង​សៀមរាប និង ដែល​កំពុង​ប្រើប្រាស់​បណ្តាញ​ខ្សែកាប​នានា មេត្តា​អធ្យាស្រ័យ និង​យោគយល់ ព្រោះ​ការ​កាត់​ទម្លាក់​ខ្សែកាប​អាកាស​នេះ អាច​នឹង​មាន​ការរអាក់រអួល​ដល់​ការប្រើប្រាស់ នៅពេល​ក្រុម​ការងារ​អនុវត្ត​តាម​គម្រោង​ផែនការ ហើយ​ប្រតិបត្តិ​ករ​នៃ​បណ្តា​ក្រុមហ៊ុន​ខ្សែកាប​នានា នឹង​ភ្ជាប់​ប្រព័ន្ឋ​ប្រើប្រាស់​ក្រោម​ដី​ជូន​បងប្អូន​វិញ ។​

​សូមបញ្ជាក់​ថា កន្លងមក ក្រុម​ការងារ​ចម្រុះ​បាន​ចុះ​កាត់​ខ្សែកាប​អាកាស បាន​ចំនួន​៨​ផ្លូវ​ហើយ ក្នុង​ចំណោម​ផ្លូវ​ទាំង​១១​ក្នុង​គម្រោង​ជំហាន​ទី​១ សរុប​ប្រវែង ២៨,៤៥ គីឡូម៉ែត្រ ដែល​បាន​ចាប់​អនុវត្ត​កាលពី​ពាក់កណ្តាល​ខែ​សីហា ឆ្នាំ​២០១៨ មក ដោយ​យោង​ទៅតាម​សេចក្តីជូនដំណឹង​លេខ ៥៣៣ ស​.​ជ​.​ណ ចុះ​ថ្ងៃ​ទី​១១ ខែ​ឧសភា ឆ្នាំ​២០១៨ ស្តីពី​ការរៀបចំ​សោភ័ណភាព សណ្តាប់ធ្នាប់ និង​របៀបរៀបរយ​សាធារណៈ​បណ្តាញ​ខ្សែ​អាកាស​ក្នុង​ក្រុង​សៀមរាប ៕

ព័ត៌មានជាតិ ថ្មីៗ

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

30/11/2025
រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

20/11/2025

​អត្ថបទ និង រូបថត ៖ លោក យូ វង្ស​
​កែសម្រួល​អត្ថបទ ៖ លោក លីវ សាន្ត​

Tags: កាត់​ខ្សែកាប​អាកាស​តាម​ផ្លូវ​សាធារណៈក្រុម​ការងារ​ចម្រុះ​នៃ​រដ្ឋបាល​ខេត្ត​សៀមរាប​លោក សុខ សីហា ប្រធាន​មន្ទីរ​ប្រៃសណីយ៍​និង​ទូរគមនាគមន៍​ខេត្តសៀមរាប
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
មន្ត្រី​អាជ្ញាធរ​ជាតិ​អប្សរា បាន​ជួយ​សង្គ្រោះ​ភ្ញៀវទេសចរ​ជា​ស្ត្រី​ម្នាក់ ដែល​ដួលសន្លប់​នៅ​ប្រាសាទអង្គរវត្ត​

មន្ត្រី​អាជ្ញាធរ​ជាតិ​អប្សរា បាន​ជួយ​សង្គ្រោះ​ភ្ញៀវទេសចរ​ជា​ស្ត្រី​ម្នាក់ ដែល​ដួលសន្លប់​នៅ​ប្រាសាទអង្គរវត្ត​

សាខា​កាកបាទក្រហមកម្ពុជា​ខេត្តសៀមរាប ទទួល​អំណោយ​សប្បុរសធម៌​ពី​រ៉ូ​តារី​ជប៉ុន​

សាខា​កាកបាទក្រហមកម្ពុជា​ខេត្តសៀមរាប ទទួល​អំណោយ​សប្បុរសធម៌​ពី​រ៉ូ​តារី​ជប៉ុន​

របរ​ត្បាញ​វល្លិ​រំ​ពាក់ ផ្ដល់​ចំណូល​បន្ថែម​ក្រៅពី​ការធ្វើ​ស្រែចម្ការ ដល់​អ្នកភូមិ​អារក្ស​ស្វាយ​ក្នុង​ក្រុង​សៀមរាប​

របរ​ត្បាញ​វល្លិ​រំ​ពាក់ ផ្ដល់​ចំណូល​បន្ថែម​ក្រៅពី​ការធ្វើ​ស្រែចម្ការ ដល់​អ្នកភូមិ​អារក្ស​ស្វាយ​ក្នុង​ក្រុង​សៀមរាប​

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    35 shares
    Share 14 Tweet 9
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63284 shares
    Share 43686 Tweet 8166
  • ការដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងអាមេ ២ខ្សែ ក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

    20 shares
    Share 8 Tweet 5
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9044 shares
    Share 5449 Tweet 1498
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26721 shares
    Share 22046 Tweet 1948

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (762)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,018)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,502)
  • ព័ត៌មានជាតិទូទៅ (230)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,114)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (937)
  • សាសនា និង មនុស្សធម៌ (1,093)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (251)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.