Friday, December 5, 2025
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ សន្តិសុខ និង សង្គម

របរ​ត្បាញ​វល្លិ​រំ​ពាក់ ផ្ដល់​ចំណូល​បន្ថែម​ក្រៅពី​ការធ្វើ​ស្រែចម្ការ ដល់​អ្នកភូមិ​អារក្ស​ស្វាយ​ក្នុង​ក្រុង​សៀមរាប​

ដោយ Pothe Thun
21/05/2019
នៅក្នុង ព័ត៌មានជាតិ, សន្តិសុខ និង សង្គម
របរ​ត្បាញ​វល្លិ​រំ​ពាក់ ផ្ដល់​ចំណូល​បន្ថែម​ក្រៅពី​ការធ្វើ​ស្រែចម្ការ ដល់​អ្នកភូមិ​អារក្ស​ស្វាយ​ក្នុង​ក្រុង​សៀមរាប​
របរ​ត្បាញ​វល្លិ​រំ​ពាក់ ផ្ដល់​ចំណូល​បន្ថែម​ក្រៅពី​ការធ្វើ​ស្រែចម្ការ ដល់​អ្នកភូមិ​អារក្ស​ស្វាយ​ក្នុង​ក្រុង​សៀមរាប​
របរ​ត្បាញ​វល្លិ​រំ​ពាក់ ផ្ដល់​ចំណូល​បន្ថែម​ក្រៅពី​ការធ្វើ​ស្រែចម្ការ ដល់​អ្នកភូមិ​អារក្ស​ស្វាយ​ក្នុង​ក្រុង​សៀមរាប​
របរ​ត្បាញ​វល្លិ​រំ​ពាក់ ផ្ដល់​ចំណូល​បន្ថែម​ក្រៅពី​ការធ្វើ​ស្រែចម្ការ ដល់​អ្នកភូមិ​អារក្ស​ស្វាយ​ក្នុង​ក្រុង​សៀមរាប​
81
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

​សម្ភារៈ​ត្បាញ​ពី​វល្លិ៍​រំពាក់ ភាគច្រើន​ជា​សម្ភារ​បែប​ប្រពៃណី ប៉ុន្តែ​វា​មាន​ការពេញនិយម​ពី​អ្នកប្រើប្រាស់ ដោយ​ភាពស្រស់ស្អាត និង​ការ​ប៉ិនប្រសប់​របស់​ត្បាញ​។ ហើយ​ការគាំទ្រ​ពី​អ្នកប្រើប្រាស់​នេះ បាន​ផ្ដល់​ប្រាក់​ចំណូល​បន្ថែម​មួយកម្រិត​ទៀត សម្រាប់​ផ្គត់ផ្គង់​ជីវភាព​គ្រួសារ របស់​ភូមិ​អារក្ស​ស្វាយ ស្ថិតនៅ​សង្កាត់​នគរធំ ក្រុង​សៀមរាប​

​តម្បាញ​រំ​ពាក់ អាច​ថា​ជា មុខរបរ​គោល​របស់​អ្នកភូមិ​អារក្ស​ស្វាយ​មួយ​ផ្សេងទៀត បន្ទាប់​ពី​ការ​ធ្វើ​ស្រែចម្ការ ពីព្រោះ ឈ្មួញ​ជាច្រើន​មកពី​ទី​ជិត​ឆ្ងាយ បាន​បញ្ជា​ទិញ​សម្ភារ​ប្រើប្រាស់​ទាំងនោះ ដើម្បី​យកទៅ​លក់​បន្ត ដែល​រួមមាន កន្ដ្រក ជាល គម្រប និង​សម្ភារ​ប្រើប្រាស់​ផ្សេងៗ​ជាច្រើន​ទៀត​។

​អ្នកស្រី សុខា ជា​ស្ដ្រី​ប្រកប​របរ​ត្បាញ​រំពាក់​នេះ​បាន​និយាយថា របរ​នេះ​បាន​ជួយ​សម្រួល​ជីវភាព​គ្រួសារ​របស់​អ្នកស្រី​បាន​មួយកម្រិត ពិសេស​បាន​ជួយ​កូន​២​នាក់ របស់​អ្នកស្រី​បាន​រៀនសូត្រ​ផង​។ អ្នកស្រី​បន្ត​ថា សព្វ​ថ្ងៃ​ដោយសារ​រំ​ពាក់​នៅ​ក្នុង​ភូមិ​មិនសូវមាន អ្នក​ភូមិ​ត្រូវ​ទៅរ​ករំ​ពាក់​នៅ​ខេត្ត​កំពង់ធំ ដោយ​ទៅ​ម្ដងៗ រក​រំ​ពាក់បានពី​២០០ ទៅ​៤០០​ដើម ហើយ​៣​ឬ​៤​ថ្ងៃ​ឡើង​ទៅ​រក​ម្ដង​។ អ្នកស្រី​បន្ថែមថា ក្នុង​កន្ដ្រក​មួយ អ្នកស្រី​អាច​លក់​ឲ្យ​ឈ្មួញ​ក្នុង​តម្លៃ​២​ម៉ឺន​រៀល ហើយ​គេ​ប្រមូល​ទិញ​ទាំងអស់​។​

ព័ត៌មានជាតិ ថ្មីៗ

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

30/11/2025
រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

20/11/2025

​រីឯ​អ្នកស្រី ម៉ិត កឹង ដែ​ចេះ​ត្បាញ​រំ​ពាក់​ពី​ម្ដាយ​អ្នកស្រី តាំង​ពី​តូចៗ​នោះ នៅ​តែ​រក្សា​ជំនាញ​នេះ បន្ត​រហូត​មក​ដល់​បច្ចុប្បន្ននេះ​។ សម្ភារ​ដែល​អ្នកស្រី ម៉ិត កឹង កំពុង​ធ្វើ​រួម​មាន​កន្ដ្រក និង​គម្រប​តូច​ធំ​តាម​ការបញ្ជា​ទិញ​ពី​ឈ្មួញ ដែល​យក​ទៅ​លក់​បន្ត​នៅ​ក្រុង​សៀមរាប និង​តាម​បណ្ដា​ខេត្ត​ផ្សេងៗ​។ របរ​ត្បាញ​រំពាក់​នេះ បាន​ជួយ​សម្រួល​ដល់​ជីវភាព​មួយផ្នែកធំ​ដល់​គ្រួសារ​អ្នកស្រី​។ បន្ទាប់ពី​ធ្វើ​ស្រែ គ្រួសារ​របស់គាត់ យក​របរ​នេះ ជា​ប្រភព​ចំណូល​គោល​។​

​ជា​ការពិតទៅ របរ​ប្រពៃណី​មួយ​នេះ ហាក់​មិន​អាច​មាន​ភាព​យូរអង្វែង​ឡើយ ដោយសារ​អនុផល​នៃ​វល្លិ៍​រំពាក់​កាន់តែ​ខ្ស​ត់ទៅៗ ដោយ​កត្តា​ឈូសឆាយ ដី​ធ្វើស្រែ​ចម្ការ កំណើន​នៃ​អ្នករក​រុក្ខជាតិ​វ​ល្លិ៍​មាន​ការកើនឡើង ស្របពេល​ដែល​ទីផ្សារ​កាន់តែ​មាន​តម្រូវការ​៕

​អត្ថបទ និង រូបថត ៖ លោក ម៉ាត់ អា​រី​ហ្វីន​
​កែសម្រួល​អត្ថបទ ៖ លោក សេង ផល្លី​

Tags: ខេត្តសៀមរាប​តម្បាញភូមិ​អារក្ស​ស្វាយរបរ​ត្បាញ​វល្លិ​រំ​ពាក់​សម្ភារៈ​ត្បាញ​ពី​វល្លិ៍​រំពាក់
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
រដ្ឋបាល​ស្រុក​សូទ្រនិគម រៀបចំ​ប្រារព្ធ​ទិវា​ជាតិ​នៃ​ការចងចាំ ២០​ឧសភា​

រដ្ឋបាល​ស្រុក​សូទ្រនិគម រៀបចំ​ប្រារព្ធ​ទិវា​ជាតិ​នៃ​ការចងចាំ ២០​ឧសភា​

ស្ត្រី​ម្នាក់​ក្នុងស្រុក​ជីក្រែង បាន​ស្លាប់​បន្ទាប់ពី​គ្រូពេទ្យ​ដាក់​សេរ៉ូម​សង្គ្រោះ​បឋម​

ស្ត្រី​ម្នាក់​ក្នុងស្រុក​ជីក្រែង បាន​ស្លាប់​បន្ទាប់ពី​គ្រូពេទ្យ​ដាក់​សេរ៉ូម​សង្គ្រោះ​បឋម​

​ប្រជាពលរដ្ឋ​ចំនួន១០០​គ្រួសារនិងសិស្ស​ក្រីក្រ​១៦០​នាក់​នៅ​ឃុំ​កំពង់​ថ្កូវ ស្រុក​ក្រឡាញ់​បាន​ទទួល​អំណោយ​របស់​អង្គការ​រ៉ូ​តារី​ក្លឹប​អង្គរ​តាមរយៈ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្តសៀមរាប

​ប្រជាពលរដ្ឋ​ចំនួន១០០​គ្រួសារនិងសិស្ស​ក្រីក្រ​១៦០​នាក់​នៅ​ឃុំ​កំពង់​ថ្កូវ ស្រុក​ក្រឡាញ់​បាន​ទទួល​អំណោយ​របស់​អង្គការ​រ៉ូ​តារី​ក្លឹប​អង្គរ​តាមរយៈ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្តសៀមរាប

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    35 shares
    Share 14 Tweet 9
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63284 shares
    Share 43686 Tweet 8166
  • ការដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងអាមេ ២ខ្សែ ក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

    20 shares
    Share 8 Tweet 5
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9044 shares
    Share 5449 Tweet 1498
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26721 shares
    Share 22046 Tweet 1948

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (762)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,018)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,502)
  • ព័ត៌មានជាតិទូទៅ (230)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,114)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (937)
  • សាសនា និង មនុស្សធម៌ (1,093)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (251)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.