Friday, January 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ សាសនា និង មនុស្សធម៌

សាខា​កាកបាទក្រហមកម្ពុជា​ខេត្តសៀមរាប ទទួល​អំណោយ​សប្បុរសធម៌​ពី​រ៉ូ​តារី​ជប៉ុន​

ដោយ Pothe Thun
21/05/2019
នៅក្នុង ព័ត៌មានជាតិ, សាសនា និង មនុស្សធម៌
27
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

​នៅ​ព្រឹក​ថ្ងៃទី​២១ ខែ​ឧសភា ឆ្នាំ​២០១៩ នេះ សាខា​កាកបាទក្រហមកម្ពុជា​ខេត្តសៀមរាប បានទទួល​អំណោយ​សប្បុរសធម៌​ពី​រ៉ូ​តារី​ជប៉ុន រួមមាន​អង្ករ​ចំនួន​០១​តោន និង ភួយ​ចំនួន​២០០ ដែល​ផ្តល់​តាមរយៈ​លោកស្រី អា ណា ប្រធាន​អង្គរ​រ៉ូ​តារី​ក្លីប ក្រោម​វត្តមាន​របស់​លោក ចៅ ម៉ៅ​មុន្នី សមាជិក​គណៈកម្មាធិកា​រ​សាខា និង​ជា​តំណាង​ឯកឧត្តម ឯកឧត្តម ទៀ សីហា អភិបាលខេត្ត និង ជា​ប្រធាន​គណៈកម្មាធិការ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្តសៀមរាប ដោយ​មាន​ការចូលរួម​ពី​សំណាក់​លោក លោកស្រី ជា​មន្ត្រី​ប្រតិបត្តិ​សាខា និង សប្បុរសជន​ជនជាតិ​ជប៉ុន​ជាច្រើនរូប ។​

​បើ​តាម​ការបញ្ជាក់​របស់តំណាង​រ៉ូ​តារី​ក្លឹប​ជប៉ុន បានឲ្យដឹងថា រ៉ូ​តារី​ក្លឹប តែងតែ​បាន​ចូលរួម​ជាមួយ​ចលនា​មនុស្សធម៌ កាកបាទក្រហមកម្ពុជា តាមរយៈ​អង្គរ​រ៉ូ​តារី​ក្លឹប​ដោយ​ផ្ទាល់​ជាមួយ​សាខាកា​កបាទ​ក្រហម​កម្ពុជា​ខេត្តសៀមរាប នៅតាម​មូលដ្ឋាន ដែល​ប្រជាពលរដ្ឋ​ទទួល​រងគ្រោះ​ដោយ​គ្រោះធម្មជាតិ អគ្គិភ័យ ចាស់ជរា ពិការ កុមារកំព្រា រួមទាំង​ស្ត្រី និង​ទារក ដូច្នេះ​ថ្ងៃនេះ ជា​សក្ខីភាព​មួយ​ដែល​ក្រុម​រ៉ូ​តារី​ជប៉ុន ក៏បាន​នាំយក​អំណោយ​សប្បុរសធម៌ ក្នុង​ការចូលរួម​ជាមួយ​សកម្មភាព​នៃ​ចលនា​កាកបាទក្រហមកម្ពុជា សម្រាប់​ជួយសង្គ្រោះ​ប្រជា​ពល រដ្ឋ​រងគ្រោះ ដែល​កំពុង​ជួប​នូវ​ទុក្ខលំបាក ហើយ​រ៉ូ​តារី​ជប៉ុន នៅតែ​បន្ត​ចូលរួម​ក្នុង​កិច្ចសហការ​ជាមួយ​សាខា​កាកបាទក្រហម​ខេត្ត​សៀមរាប​បន្តទៀត ។​

​លោក ចៅ ម៉ៅ​មុន្នី មានប្រសាសន៍ថា ក្នុងនាម​ឯកឧត្តម ឯកឧត្តម ទៀ ក៏ដូចជា​ប្រជាពលរដ្ឋ​រងគ្រោះ​ក្នុង​ខេត្តសៀមរាប ខ្ញុំ​សូម​សម្តែង​នូវ​អំណរគុណ​ដល់​ទឹកចិត្ត​ដ៏​សប្បុរសធម៌ របស់​អស់​បុគ្គលិករ៉ូតារី​ជប៉ុន ដែល​មាន​ទឹកចិត្ត​ដ៏​មនុស្សធម៌ ចំពោះ​បងប្អូន​ប្រជាពលរដ្ឋ​កម្ពុជា​កំពុង​ជួប​ការលំបាក និង​ជន​ងាយ​រងគ្រោះ ដែលមាន​ជីវភាព​ខ្វះខាត​ក្រីក្រ ដូច្នេះ​កាយវិកា​ដ៏​មនុស្សធម៌​នេះ គឺជា​ការចូលរួម​ក្នុង​សកម្មភាព​កាកបាទក្រហមកម្ពុជា ដែលមាន​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជា​ប្រធាន ។​

ព័ត៌មានជាតិ ថ្មីៗ

អភិបាលខេត្តសៀមរាប លើទឹកចិត្តដល់ប្រជាពលរដ្ឋ ក្នុងករណីសង្ស័យ មានការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams សូមរាយការណ៍ជូនកងកម្លាំង មានសម័ត្តកិច្ច

អភិបាលខេត្តសៀមរាប លើទឹកចិត្តដល់ប្រជាពលរដ្ឋ ក្នុងករណីសង្ស័យ មានការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams សូមរាយការណ៍ជូនកងកម្លាំង មានសម័ត្តកិច្ច

27/01/2026
មន្រ្ដីជាន់ខ្ពស់ក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ ជំរុញដល់ក្រុមការងារបន្ដចុះផ្សព្វផ្សាយ និងស្រង់ទិន្នន័យ នៃការប្រើប្រាស់ដីរបស់ពលរដ្ឋទាំង១១៤ភូមិ នៅក្នុងតំបន់រមណីយដ្ឋានបេតិកភ័ណ្ឌពិភពលោកអង្គរ

មន្រ្ដីជាន់ខ្ពស់ក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ ជំរុញដល់ក្រុមការងារបន្ដចុះផ្សព្វផ្សាយ និងស្រង់ទិន្នន័យ នៃការប្រើប្រាស់ដីរបស់ពលរដ្ឋទាំង១១៤ភូមិ នៅក្នុងតំបន់រមណីយដ្ឋានបេតិកភ័ណ្ឌពិភពលោកអង្គរ

27/01/2026

​លោក​បាន​បញ្ជាក់ទៀតថា ការ​បរិច្ចាក​នូវ​ធន​ធាន​ជា​ស្បៀងអាហារ និង សម្ភារ ក្នុង​ស្មារតី​លើកកម្ពស់​ចលនា​មនុស្ស​ធម៌​របស់​ក្រុម​អង្គរ​រ៉ូ​តារី​ក្លឹប និង រ៉ូ​តារី​ជប៉ុន ចូលរួម​ជាមួយ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត ដើម្បី​មាន​លទ្ធភាព​ជួយ​ដល់​ក្រុមគ្រួសារ និង ជនរងគ្រោះ​ដោយ​គ្រោះមហន្តរាយ​នូវ​គ្រោះ​ធម្មជាតិ​នៅ​តាម​បណ្តា​ក្រុង ស្រុក ក្នុង​ខេត្ត​សៀមរាប ហើយ​អំណោយ​ទាំងនេះ សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត នឹង​យក​ទៅ​ប្រើប្រាស់​ផ្តល់ជូន​ដល់​ដៃ​បងប្អូន​រងគ្រោះ នៅពេលដែល​មាន​កើត​គ្រោះមហន្តរាយ​ណាមួយ​នៅក្នុង​ខេត្ត​សៀមរាប ៕

​អត្ថបទ និង រូបថត ៖ លោក ម៉ី សុខា​រិទ្ធ​
​កែសម្រួល​អត្ថបទ ៖ លោក លីវ សាន្ត​

Tags: សាខា​កាកបាទក្រហមកម្ពុជា​ខេត្តសៀមរាប​អង្គរ​រ៉ូ​តារី​ក្លីប​អំណោយ​សប្បុរសធម៌​ពី​រ៉ូ​តារី​ជប៉ុន​
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
របរ​ត្បាញ​វល្លិ​រំ​ពាក់ ផ្ដល់​ចំណូល​បន្ថែម​ក្រៅពី​ការធ្វើ​ស្រែចម្ការ ដល់​អ្នកភូមិ​អារក្ស​ស្វាយ​ក្នុង​ក្រុង​សៀមរាប​

របរ​ត្បាញ​វល្លិ​រំ​ពាក់ ផ្ដល់​ចំណូល​បន្ថែម​ក្រៅពី​ការធ្វើ​ស្រែចម្ការ ដល់​អ្នកភូមិ​អារក្ស​ស្វាយ​ក្នុង​ក្រុង​សៀមរាប​

រដ្ឋបាល​ស្រុក​សូទ្រនិគម រៀបចំ​ប្រារព្ធ​ទិវា​ជាតិ​នៃ​ការចងចាំ ២០​ឧសភា​

រដ្ឋបាល​ស្រុក​សូទ្រនិគម រៀបចំ​ប្រារព្ធ​ទិវា​ជាតិ​នៃ​ការចងចាំ ២០​ឧសភា​

ស្ត្រី​ម្នាក់​ក្នុងស្រុក​ជីក្រែង បាន​ស្លាប់​បន្ទាប់ពី​គ្រូពេទ្យ​ដាក់​សេរ៉ូម​សង្គ្រោះ​បឋម​

ស្ត្រី​ម្នាក់​ក្នុងស្រុក​ជីក្រែង បាន​ស្លាប់​បន្ទាប់ពី​គ្រូពេទ្យ​ដាក់​សេរ៉ូម​សង្គ្រោះ​បឋម​

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

    ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

    355 shares
    Share 142 Tweet 89
  • អង្គការសាលារៀនទន្សាយធ្វើការដង្ហែរក្បួនតាមផ្លូវ ដើម្បីផ្សព្វផ្សាយឱ្យ ឪពុកម្តាយដែលមានកូនជាជនមានពិការភាពមកចុះឈ្មោះចូលរៀនឱ្យបានគ្រប់ៗគ្នានៅ ស្រុកពួក ខេត្តសៀមរាប

    432 shares
    Share 173 Tweet 108
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63312 shares
    Share 43697 Tweet 8173
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9075 shares
    Share 5461 Tweet 1506
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26745 shares
    Share 22055 Tweet 1954

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (765)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,034)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,551)
  • ព័ត៌មានជាតិទូទៅ (231)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,116)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (944)
  • សាសនា និង មនុស្សធម៌ (1,113)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (256)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.