រដ្ឋបាលខេត្តសៀមរាប រៀបចំពិធីហូបអំបុកនៅទូទាំងខេត្ត មានមនុស្សចូលរួមប្រមាណ១៣ម៉ឺននាក់
នៅព្រឹកថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ កម្មវិធីទទួលទានអំបុកខ្មែរ ការពារជាតិ សាសនា ព្រះមហាក្សត្រ បានរៀបចំយ៉ាងអធិកអធម ដោយរដ្ឋបាលខេត្តសៀមរាប នៅកើតសួនច្បារព្រះរាជដំណាក់ ក្រោមវត្តមានរបស់អភិបាលខេត្តសៀមរាប ឯកឧត្តម ទៀ សីហា។ ក្នុងនោះនៅតាមបណ្ដាស្រុកក្រុងទាំង១២ របស់ខេត្តសៀមរាប មានអ្នកចូលរួមប្រមាណជាង ១៣ម៉ឺននាក់ ជាប្រជាពលរដ្ឋ គ្រូបង្រៀន ...