Saturday, December 6, 2025
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ សន្តិសុខ និង សង្គម

ម្សិលមិញ​នេះ បុគ្គលិក​ទូរទស្សន៍ប៉ុស្តិ៍​លេខ​៣​ប្រចាំ​ខេត្ត​សៀមរាប ស្លាប់​ដោយសារ​ខ្យល់គរ​

ដោយ Pothe Thun
17/09/2018
នៅក្នុង ព័ត៌មានជាតិ, សន្តិសុខ និង សង្គម
55
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

​សមត្ថកិច្ច​ជំនាញ​ខេត្តសៀមរាប បានឲ្យដឹងថា នា​រសៀល​ថ្ងៃ​ទី​១៦ ខែ​កញ្ញា ឆ្នាំ​២០១៨​ម្សិលមិញ​នេះ បុរស​ម្នាក់​ឈ្មោះ អ៊ួ​ង ប៊ុនធឿន ភេទ​ប្រុស ឆ្នាំ​កំណើត​១៩៨០ មុខរបរ​ជា​បុគ្គលិក​ទូរទស្សន៍ប៉ុស្តិ៍​លេខ​៣​ប្រចាំ​ខេត្ត​សៀមរាប និង​ជា​យោធា នៃ​កងពល​តូច​ថ្មើរជើង​លេខ​៤១ មាន​ទីលំនៅ​បច្ចុប្បន្ន​ភូមិ​គោកធ្លក ឃុំ​កណ្ដែ​ក ស្រុក​ប្រាសាទបាគង ខេត្ត សៀមរាប រួម​ដំណើរ​ជាមួយ​ឈ្មោះ សឹង គីម ភេទ​ស្រី អាយុ​២៥​ឆ្នាំ មុខរបរ​លក់ដូរ មាន​ទីលំនៅ​ភូមិ​គោក​គ្រើល ឃុំ​លាងដៃ ស្រុក​អង្គរធំ ខេត្តសៀមរាប បាន​ជិះ​ឡាន​តាម​បណ្ដោយ​ផ្លូវ​កូរ៉េ មកពី​ភូមិ​គោក​គ្រើល ឃុំ​លាងដៃ ក្នុង​ទិសដៅ​ពី​ជើង​ទៅ​ត្បូង កាត់​តាម​ភូមិ​នគរ​ក្រៅ សង្កាត់​គោកចក ក្រុង​សៀមរាប ។​

​សមត្ថកិច្ច បានឲ្យដឹង​ទៀតថា ពេល​ធ្វើដំណើរ​មក​ដល់​ត្រង់​ចំណុច​ក្រុមទី​១៣ ភូមិ​នគរ​ក្រៅ សង្កាត់​គោកចក ក្រុង​សៀមរាប ឈ្មោះ អ៊ួ​ង ប៊ុនធឿន បាន​ឈប់​អែប​ឡាន​មក​ខាងស្ដាំ​ដៃ ហើយ​ឈ្មោះ សឹង គីម ក៏​បាន​ចុះ​ពី​ទ្វារ​ឡាន​ខាងស្ដាំ​ដៃ​ចុះ​ទៅ​ក្រៀក ឈ្មោះ អ៊ួ​ង ប៊ុនធឿន នៅ​ទ្វារ​ឡាន​ខាងឆ្វេង ដោយ​ស្រែក​ឲ្យ​អ្នក​ភូមិ​ក្បែរ​ផ្លូវ​ជួយ ហើយ​ក្រោយពី​ជួយ​ក្រៀក​មកដល់​ត្រង់​គ្រែ​អ្នកលក់​ក្បែរ​ផ្លូវ​ចម្ងាយ​ប្រហែល​១៥​ម៉ែត្រ​ពី​ឡាន ឈ្មោះ អ៊ួ​ង ប៊ុនធឿន មាន​អាការៈ​ស្លេកស្លាំង ហត់​ខ្លាំង ថប់​ដើមទ្រូង និង​ក្រោយ​ពី​ជួយ​ធ្វើ​ចលនា​លើ​ដើមទ្រូង ឈ្មោះ អ៊ួ​ង ប៊ុនធឿន ក៏​បាន​ដាច់ដង្ហើម​ស្លាប់បាត់​ទៅ ។​

​សមត្ថកិច្ច បានឲ្យដឹង​ទៀតថា ក្រោយពី​ធ្វើ​កោសល្យវិច័យ​របស់​សមត្ថកិច្ច​ជំនាញ​រួច បានបញ្ជាក់​ថា ឈ្មោះ អ៊ួ​ង ប៊ុន​ធឿន​នេះ បាន​ស្លាប់​ដោយសារ​ខ្យល់គ​ប្រាកដ​មែន ហើយ​សព​និង​សម្ភារ ត្រូវបាន​ប្រគល់​ជូន​គ្រួសារ យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕

ព័ត៌មានជាតិ ថ្មីៗ

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

30/11/2025
រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

20/11/2025

​អត្ថបទ និង រូបថត ៖ លោក ថាច់ ពិ​សុទ្ធ​
​កែសម្រួល​អត្ថបទ ៖ លោក លីវ សាន្ត​
#​មន្ទីរ​ព័ត៌មាន​ខេត្តសៀមរាប​

Tags: ខេត្តសៀមរាបខ្យល់គសន្តិសុខ និង សង្គម
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍ ចាត់ទុក​វេទិកា​វិនិយោគ​ទេសចរណ៍​កម្ពុជា​នៅ​ខេត្ត​សៀមរាប ជា​ការលើកកម្ពស់​បរិយាកាស​វិនិយោគក្នុង​វិស័យ​ទេសចរណ៍​កម្ពុជា​កាន់តែ​ល្អ និង​មាន​ការទាក់ទាញ​

រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍ ចាត់ទុក​វេទិកា​វិនិយោគ​ទេសចរណ៍​កម្ពុជា​នៅ​ខេត្ត​សៀមរាប ជា​ការលើកកម្ពស់​បរិយាកាស​វិនិយោគក្នុង​វិស័យ​ទេសចរណ៍​កម្ពុជា​កាន់តែ​ល្អ និង​មាន​ការទាក់ទាញ​

ថ្នាក់ដឹកនាំ និង មន្ត្រីរាជការ​នៃ​មន្ទីរ​ព័ត៌មាន​ខេត្តសៀមរាប រួម​នឹង​អ្នកយក​ព័ត៌មាន​ក្នុង​ខេត្ត អញ្ជើញ​ចូលរួម​គោរព​វិញ្ញាណក្ខ័ន្ធ​សពលោក អ៊ួ​ង ប៊ុនធឿន បុគ្គលិក​ទូរទស្សន៍ប៉ុស្តិ៍​លេខ​៣​ប្រចាំ​ខេត្ត​សៀមរាប​

នាយក​សាលា​អន្តរជាតិ ALA ក្នុង​ក្រុង​សៀមរាប បង្ហាញ​អំពី​គោលជំហរ​របស់​ខ្លួន​ក្នុង​ការវិនិយោគ​លើ​វិស័យ​អប់រំ ស្ថិតក្រោម​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល​

នាយក​សាលា​អន្តរជាតិ ALA ក្នុង​ក្រុង​សៀមរាប បង្ហាញ​អំពី​គោលជំហរ​របស់​ខ្លួន​ក្នុង​ការវិនិយោគ​លើ​វិស័យ​អប់រំ ស្ថិតក្រោម​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល​

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    35 shares
    Share 14 Tweet 9
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63284 shares
    Share 43686 Tweet 8166
  • ការដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងអាមេ ២ខ្សែ ក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

    20 shares
    Share 8 Tweet 5
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9044 shares
    Share 5449 Tweet 1498
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26721 shares
    Share 22046 Tweet 1948

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (762)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,018)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,502)
  • ព័ត៌មានជាតិទូទៅ (230)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,114)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (937)
  • សាសនា និង មនុស្សធម៌ (1,093)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (251)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.