Friday, January 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ ចំណេះដឹង និង ការអប់រំ

នាយក​សាលា​អន្តរជាតិ ALA ក្នុង​ក្រុង​សៀមរាប បង្ហាញ​អំពី​គោលជំហរ​របស់​ខ្លួន​ក្នុង​ការវិនិយោគ​លើ​វិស័យ​អប់រំ ស្ថិតក្រោម​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល​

ដោយ Pothe Thun
17/09/2018
នៅក្នុង ចំណេះដឹង និង ការអប់រំ, ព័ត៌មានជាតិ
40
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

​លោក នង វុត្ថា នាយក​សាលា​អន្តរជាតិ ALA មានប្រសាសន៍ថា ការវិនិយោគ​លើ​វិស័យ​អប់រំ បើក​បង្រៀន​សិស្ស បើ​មាន​ឆន្ទៈ​ថា វា​មិនមែន​ជា​ការធ្វើ​មុខ​ជំនួញ​នោះ ទើប​អាច​បម្រើ​ឲ្យ​វិស័យ​អប់រំ​បាន ដែល​ស្ថិត​ក្រោម​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល គឺ​អប់រំ​ដើម្បី​ទាំងអស់គ្នា ទាំងអស់​គ្នា​ដើម្បី​វិស័យ​អប់រំ ព្រោះថា​ការបង្រៀន​ក្មេង​តូចៗ វា​មាន​សារៈសំខាន់​ខ្លាំងណាស់​ក្នុង​ការកសាង​គ្រឹះ​នៃ​សមត្ថភាព​សិក្សា​របស់​សិស្ស ដែល​ទាមទារ​ឲ្យមាន​ការជ្រើសរើស​សាលា​និង​គ្រូ​បង្រៀន​ប្រកបដោយ​គុណភាព ដើម្បី​ឆ្ពោះ​ទៅ​អនាគត​ប្រកបដោយ​ផ្លែផ្កា លើ​ការកសាង​ធនធានមនុស្ស ហើយ​ការបង្រៀន​សិស្ស​ប្រកបដោយ​គុណភាព វា​មិន​ត្រឹមតែ​ជា​ការកសាង​អនាគត​ល្អ​សម្រាប់​សិស្ស​ប៉ុណ្ណោះ​ទេ តែ​គឺ​ជា​ការកសាង​ធនធាន​ពលរដ្ឋ​ល្អ និង មាន​អត្ថន័យ​ធំធេង​ជាង​នេះ គឺ​សង្គមជាតិ​ទទួលបាន​ធនធានមនុស្ស​ពិតប្រាកដ ដើម្បី​ចូលរួម​អភិវឌ្ឍ​ប្រទេស​របស់​ខ្លួន ។​

​លោកនាយក​សាលា​បាន​បញ្ជាក់ទៀតថា សាលា​អន្តរជាតិ ALA បាន​បំពេញ​នូវ​លក្ខខណ្ឌ​ការងារ​គតិយុត្តិ បាន​បំពេញ​លក្ខណវិនិច្ឆ័យ​និង​គុណ​វឌ្ឍន៍ ដែល​តម្រូវ​ដោយ​ក្រសួង​អប់រំ​យុវជន​និង​កីឡា ហើយ​សាលា​បាន​ទទួល​អាជ្ញា​បណ្ណ​ទាំង​កម្មវិធីសិក្សា​ជាតិ និង​កម្មវិធីសិក្សា​អន្តរជាតិ​ដោយ​គ្មាន​អណត្តិ ដែល​នេះ គឺ​ដោយសារ​សាលា មាន​សកម្មភាព​ប្រកប​ដោយ​គុណ​វឌ្ឍន៍ បំពេញ​បាន​ស្រប​តាម​គោលនយោបាយ​របស់​ក្រសួង និង​គោ​លន​យោ​បាល​របស់​រាជរដ្ឋាភិបាល ដោយ​មាន​កិច្ចសហការ​ជាមួយ​ការិយាល័យ​អប់រំ​ក្រុង និង មន្ទី​អប់រំ​យុវជន​និង​កីឡា​ខេត្ត ហើយ​លោក​ពិតជា​មាន​មោទនភាព​ក្រៃលែង ដែល​អាណាព្យាបាល មាតាបិតា​សិស្ស បាន​រួមសហការ និង​ផ្តល់​ជំនឿ​ទុកចិត្ត​ចំពោះ​គុណភាព​អប់រំ​របស់​សាលា​អន្តរជាតិ ALA ។​

​លោក នង វុត្ថា មានប្រសាសន៍​បែប​នេះ ក្នុង​ឱកាស​ប្រគល់​ប័ណ្ណសរសើរ​ដល់​សិស្ស​ពូកែ និង ចែក​ជូន​រង្វាន់​លើកទឹកចិត្ត​ដល់​សិស្ស​មួយចំនួនទៀត របស់​សាលា​អន្តរជាតិ ALA កាលពី​ពេល​ថ្មីៗ​នេះ ៕
​អត្ថបទ និង រូបថត ៖ លោក ងិន គឹម​ឡេង​
​កែសម្រួល​អត្ថបទ ៖ លោក លីវ សាន្ត​
#​មន្ទីរ​ព័ត៌មាន​ខេត្តសៀមរាប​

ព័ត៌មានជាតិ ថ្មីៗ

អភិបាលខេត្តសៀមរាប លើទឹកចិត្តដល់ប្រជាពលរដ្ឋ ក្នុងករណីសង្ស័យ មានការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams សូមរាយការណ៍ជូនកងកម្លាំង មានសម័ត្តកិច្ច

អភិបាលខេត្តសៀមរាប លើទឹកចិត្តដល់ប្រជាពលរដ្ឋ ក្នុងករណីសង្ស័យ មានការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams សូមរាយការណ៍ជូនកងកម្លាំង មានសម័ត្តកិច្ច

27/01/2026
មន្រ្ដីជាន់ខ្ពស់ក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ ជំរុញដល់ក្រុមការងារបន្ដចុះផ្សព្វផ្សាយ និងស្រង់ទិន្នន័យ នៃការប្រើប្រាស់ដីរបស់ពលរដ្ឋទាំង១១៤ភូមិ នៅក្នុងតំបន់រមណីយដ្ឋានបេតិកភ័ណ្ឌពិភពលោកអង្គរ

Tags: ក្រុងសៀមរាប​សាលា​អន្តរជាតិ ALA
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
មន្ត្រី​នៃ​គណៈកម្មការ​មូល​ប​ត្រ​កម្ពុជា បង្ហាញ​ពី​សន្ទុះ​ងើប​ឡើង នៃ​ទីផ្សារ​មូល​ប​ត្រ​កម្ពុជា​និង​ទីផ្សារ​មូលបត្រ​ក្នុង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក

មន្ត្រី​នៃ​គណៈកម្មការ​មូល​ប​ត្រ​កម្ពុជា បង្ហាញ​ពី​សន្ទុះ​ងើប​ឡើង នៃ​ទីផ្សារ​មូល​ប​ត្រ​កម្ពុជា​និង​ទីផ្សារ​មូលបត្រ​ក្នុង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក

ការព្យាករណ៍អាកាសធាតុសម្រាប់ខេត្តសៀមរាប ចាប់ពីថ្ងៃទី១៨ដល់ថ្ងៃទី២០ខែកញ្ញាឆ្នាំ២០១៨

ការព្យាករណ៍អាកាសធាតុសម្រាប់ខេត្តសៀមរាប ចាប់ពីថ្ងៃទី១៨ដល់ថ្ងៃទី២០ខែកញ្ញាឆ្នាំ២០១៨

ការវាស់បរិមាណទឹកភ្លៀង និងការព្យាករណ៍កម្ពស់ទឹកជំនន់ចាប់ពីថ្ងៃទី១៧ដល់ថ្ងៃទី១៨ខែកញ្ញាឆ្នាំ២០១៨

ការវាស់បរិមាណទឹកភ្លៀង និងការព្យាករណ៍កម្ពស់ទឹកជំនន់ចាប់ពីថ្ងៃទី១៧ដល់ថ្ងៃទី១៨ខែកញ្ញាឆ្នាំ២០១៨

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

    ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

    355 shares
    Share 142 Tweet 89
  • អង្គការសាលារៀនទន្សាយធ្វើការដង្ហែរក្បួនតាមផ្លូវ ដើម្បីផ្សព្វផ្សាយឱ្យ ឪពុកម្តាយដែលមានកូនជាជនមានពិការភាពមកចុះឈ្មោះចូលរៀនឱ្យបានគ្រប់ៗគ្នានៅ ស្រុកពួក ខេត្តសៀមរាប

    432 shares
    Share 173 Tweet 108
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63312 shares
    Share 43697 Tweet 8173
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9075 shares
    Share 5461 Tweet 1506
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26745 shares
    Share 22055 Tweet 1954

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (765)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,034)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,551)
  • ព័ត៌មានជាតិទូទៅ (231)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,116)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (944)
  • សាសនា និង មនុស្សធម៌ (1,113)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (256)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.