Friday, December 5, 2025
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ វប្បធម៌ និង ទេសចរណ៍

រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍ ចាត់ទុក​វេទិកា​វិនិយោគ​ទេសចរណ៍​កម្ពុជា​នៅ​ខេត្ត​សៀមរាប ជា​ការលើកកម្ពស់​បរិយាកាស​វិនិយោគក្នុង​វិស័យ​ទេសចរណ៍​កម្ពុជា​កាន់តែ​ល្អ និង​មាន​ការទាក់ទាញ​

ដោយ Pothe Thun
17/09/2018
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ, វប្បធម៌ និង ទេសចរណ៍
28
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

​ឯកឧត្ដម​បណ្ឌិត ថោង ខុន រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍ បាន​មានប្រសាសន៍ថា វេទិកា​វិនិយោគ​ទេសចរណ៍​កម្ពុជា​លើក​ទី​មួយ​នេះ ជា​វេទិកា​នៃ​ការជួបជុំ​គ្នា​រវាង​វាគ្មិន​ជាតិ និង​អន្តរជាតិ​សំខាន់ៗ មក​ពី​ស្ថាន​ប័ន​រដ្ឋ ដៃគូ​អភិវឌ្ឍ ផ្នែក​ឯកជន​ក្នុង​វិស័យ​ទេសចរណ៍​ទាំង​ក្នុងប្រទេស តំបន់ និង​អន្តរជាតិ ដែល​មានចំណេះដឹង និង​បទពិសោធន៍​អនុវត្ត​ល្អៗ​ក្នុង​វិស័យ​វិនិយោគ ដើម្បី​ចែករំលែក​បទពិសោធន៍​លើ​ប្រធានបទ​សំខាន់ៗ ដូចជា .១. និន្នាការ​នៃ​វិស័យ​ទេសចរណ៍​ក្នុង​តំបន់ , ២. គោលនយោបាយ​គាំទ្រ​វិនិយោគ​របស់​រាជរដ្ឋាភិបាល , ៣. ទស្សនៈ វិនិយោគិន និង​វិស័យ​ឯកជន​លើ​ការវិនិយោគ​ទេសចរណ៍ និង ៤. វេទិកា​ពិភាក្សា និង​ផ្តល់​អនុសាសន៍​ដើម្បី​លើកកម្ពស់​បរិយាកាស​វិនិយោគ​ក្នុង​វិស័យ​ទេសចរណ៍​កម្ពុជា​កាន់តែ​ល្អ និង​មាន​ការទាក់ទាញ​ថែម​ទៀត ។​

​ឯកឧត្ដម​បណ្ឌិត ថោង ខុន មានប្រសាសន៍​ទៀត​ថា វិស័យ​ទេសចរណ៍ ជា​វិស័យ​មួយ​ដ៏​មាន​សក្តានុពល​សម្រាប់​ការវិនិយោគ​តាម​យន្តការ​ភាព​ជា​ដៃគូ​រវាង​រដ្ឋ និង​ឯកជន​នេះ ដើម្បី​គាំទ្រ និង​ជួយ​សម្រួល​ដល់​ការវិនិយោគ​របស់​វិស័យ​ឯកជន រាជរដ្ឋាភិបាល​កម្ពុជា បាន​បង្កើត​បរិយាកាស​វិនិយោគ​ងាយស្រួល​នៅ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​សម្រាប់​ធ្វើ​ជា​ច្រក​ចេញចូល​តែមួយ ក្នុង​ការងារ​វិនិយោគ​ធំៗ​ទាំងអស់ ហើយ​ក្រសួង​សា​ម៉ី​ដើរតួនាទី​គាំទ្រ លើ​ផ្នែក​បច្ចេកទេស​តាម​គម្រោង​និមួយៗ ហើយ​បន្ថែម​លើ​យន្តការ​ច្រកចេញចូល​តែ​មួយ រាជរដ្ឋាភិបាល​បាន​បង្កើត​ជា​គោលនយោបាយ​មួយ​ដោយ​ប្រើ​យន្តការ​ភាព​ជា​ដៃគូ​រវាង​រដ្ឋ និង​ឯកជន ដើម្បី​ជំរុញ​ការវិនិយោគ​រវាង​រដ្ឋ និង​ឯកជន ដូច្នេះ​តាមរយៈ​យន្តការ​ភាពជា​ដៃគូ​រវាង​រដ្ឋ និង​ឯកជន​នេះ រដ្ឋ​អាច​ផ្តល់ ទ្រព្យសម្បត្តិ​របស់​រដ្ឋ ដូច​ជា​កោះ បឹង​ធម្មជាតិ សមុទ្រ ឧទ្យាន​ជាតិ ឬ​សម្បត្តិ​ទាំងឡាយ​ដែល​គ្រប់គ្រង​ដោយ​រដ្ឋ ដល់​ដៃគូ​វិនិយោគ​ឯកជន​ដើម្បី​ធ្វើ​ការនិយោគ ហើយ​ប្រាក់​ចំណូល​ដែល​បានមកពី​ការ វិនិយោគ ត្រូវបាន​បែងចែក​ជាមួយ​រដ្ឋ​តាម​កិច្ចសន្យា​ដែល​បាន​ព្រមព្រៀងគ្នា ។​

​ឯកឧត្ដម​បណ្ឌិត​រដ្ឋ​មន្ត្រី​ក្រសួង​ទេសចរណ៍ មានប្រសាសន៍​បន្ថែម​ទៀត​ថា នៅក្នុង​យុទ្ធសាស្ត្រ​ទាក់ទាញ និង​ត្រៀម​ទទួល​ទេសចរ​អន្តរជាតិ​ចំនួន​១៥​លាន​នាក់ ក្នុង​ឆ្នាំ​២០៣០ ព្រម​ជាមួយ​នឹង​ផែនការ​ពង្រឹង​ការគ្រប់គ្រង និង​អភិវឌ្ឍ​គោលដៅ​ទេសចរណ៍​ដែល​មាន​ស្រាប់ យើង​ក៏​ត្រូវការ​ឲ្យមាន​ការវិ​និយោគ​លើ​ការបង្កើត​ផលិតផល​ទេសចរណ៍​ថ្មីៗ​បន្ថែមទៀត ដូចជា ទីក្រុង​ទេសចរណ៍​ស្អាត និង​បៃតង​ថ្មី​ទំនើប , តំបន់​ទេសចរណ៍​ដ៏​ទាក់ទាញ​នៅ​តំបន់ឆ្នេរ​/​កោះ , មជ្ឈមណ្ឌល​វិស្សមកាល និង​កីឡា​ទេសចរណ៍ , រមណីយដ្ឋាន , តំបន់​ទេសចរណ៍​ផ្ទះ​ទី​២ និង​ទេសច​រវ័យ​ចំណាស់ , សួន​កំសាន្ត​របស់​កុមារ​នៅ​តំបន់​ទេសចរណ៍ , ទេសចរណ៍​សត្វព្រៃ , ហាង​លក់ទំនិញ​ទំនើបៗ , ភោជនីយដ្ឋាន​លំដាប់​ខ្ពស់ , សណ្ឋាគារ​ប្រណីតៗ​លំដាប់​ផ្កាយ​៤ ផ្កាយ​៥ ខណៈ​បច្ចុប្បន្ន យើង​មាន​បន្ទប់​សណ្ឋាគារ​ប្រមាណ​៤​ម៉ឺន​៥​ពាន់​បន្ទប់​រួច​ហើយ ក្នុងនោះ បន្ទប់​សណ្ឋាគារ​ផ្កាយ​៤ និង​ផ្កាយ​៥ មានតែ​២​ម៉ឺន​៥​ពាន់​បន្ទប់​ប៉ុណ្ណោះ រួម​ជាមួយនឹង​ការវិនិយោគ​លើ​ហេដ្ឋារចនាសម្ព័ន្ធ ដូចជា​ផ្លូវថ្នល់ កំពង់ផែ ទេសចរណ៍ និង​អាកាសយានដ្ឋាន នៅ​តំបន់​គោលដៅ​ទេសចរណ៍​មួយចំនួន គឺជា​កត្តា​មូលដ្ឋាន​ចាំបាច់​យ៉ាងសំខាន់ ដែល​ពុំ​អាច​ខ្វះ​បាន ។​

ព័ត៌មានជាតិ ថ្មីៗ

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

30/11/2025
រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

20/11/2025

​ឯកឧត្តម ថោង ខុន មានប្រសាសន៍​បែប​នេះ ក្នុង​ពិធី​បើក​វេទិកា​វិនិយោគ​ទេសចរណ៍​កម្ពុជា​លើក​ទី​១ ក្រោម​ប្រធានបទ​
​ឱកាស​ការវិនិយោគ​ទេសចរណ៍​នៅ​កម្ពុជា ដែល​បាន​ប្រារព្ធ​ឡើង​នៅ​សណ្ឋាគារ​សុខា​ល័យ​អង្គរ ក្នុង​ក្រុង​សៀមរាប នា​ព្រឹក​ថ្ងៃទី​១៧ ខែ​កញ្ញា ឆ្នាំ​២០១៨​នេះ ដោយ​មាន​ការចូលរួម​ពី​មន្ត្រី​ជំនាញ​ទាំង​រដ្ឋ​និង​ឯកជន មក​ពី​ស្ថាប័ន​រដ្ឋ​និង​ឯកជន ទាំង​២៥​រាជធានី ខេត្ត ក្នុង​ទូទាំង​ប្រទេស​កម្ពុជា ៕

​អត្ថបទ ៖ លោក លីវ សាន្ត​
​រូបថត ៖ លោក គឿន វេ​ត​
#​មន្ទីរ​ព័ត៌មាន​ខេត្តសៀមរាប​

Tags: ខេត្តសៀមរាបរដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍វេទិកា​វិនិយោគ​ទេសចរណ៍​កម្ពុជា​
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ថ្នាក់ដឹកនាំ និង មន្ត្រីរាជការ​នៃ​មន្ទីរ​ព័ត៌មាន​ខេត្តសៀមរាប រួម​នឹង​អ្នកយក​ព័ត៌មាន​ក្នុង​ខេត្ត អញ្ជើញ​ចូលរួម​គោរព​វិញ្ញាណក្ខ័ន្ធ​សពលោក អ៊ួ​ង ប៊ុនធឿន បុគ្គលិក​ទូរទស្សន៍ប៉ុស្តិ៍​លេខ​៣​ប្រចាំ​ខេត្ត​សៀមរាប​

ថ្នាក់ដឹកនាំ និង មន្ត្រីរាជការ​នៃ​មន្ទីរ​ព័ត៌មាន​ខេត្តសៀមរាប រួម​នឹង​អ្នកយក​ព័ត៌មាន​ក្នុង​ខេត្ត អញ្ជើញ​ចូលរួម​គោរព​វិញ្ញាណក្ខ័ន្ធ​សពលោក អ៊ួ​ង ប៊ុនធឿន បុគ្គលិក​ទូរទស្សន៍ប៉ុស្តិ៍​លេខ​៣​ប្រចាំ​ខេត្ត​សៀមរាប​

នាយក​សាលា​អន្តរជាតិ ALA ក្នុង​ក្រុង​សៀមរាប បង្ហាញ​អំពី​គោលជំហរ​របស់​ខ្លួន​ក្នុង​ការវិនិយោគ​លើ​វិស័យ​អប់រំ ស្ថិតក្រោម​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល​

នាយក​សាលា​អន្តរជាតិ ALA ក្នុង​ក្រុង​សៀមរាប បង្ហាញ​អំពី​គោលជំហរ​របស់​ខ្លួន​ក្នុង​ការវិនិយោគ​លើ​វិស័យ​អប់រំ ស្ថិតក្រោម​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល​

មន្ត្រី​នៃ​គណៈកម្មការ​មូល​ប​ត្រ​កម្ពុជា បង្ហាញ​ពី​សន្ទុះ​ងើប​ឡើង នៃ​ទីផ្សារ​មូល​ប​ត្រ​កម្ពុជា​និង​ទីផ្សារ​មូលបត្រ​ក្នុង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក

មន្ត្រី​នៃ​គណៈកម្មការ​មូល​ប​ត្រ​កម្ពុជា បង្ហាញ​ពី​សន្ទុះ​ងើប​ឡើង នៃ​ទីផ្សារ​មូល​ប​ត្រ​កម្ពុជា​និង​ទីផ្សារ​មូលបត្រ​ក្នុង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    35 shares
    Share 14 Tweet 9
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63284 shares
    Share 43686 Tweet 8166
  • ការដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងអាមេ ២ខ្សែ ក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

    20 shares
    Share 8 Tweet 5
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9044 shares
    Share 5449 Tweet 1498
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26721 shares
    Share 22046 Tweet 1948

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (762)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,018)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,502)
  • ព័ត៌មានជាតិទូទៅ (230)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,114)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (937)
  • សាសនា និង មនុស្សធម៌ (1,093)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (251)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.