ផ្ទុះករណីពុលស្រាលាយនៅហ្វីលីពីន «ផ្តាច់ជីវិតមនុស្ស៩នាក់និង ១៣០នាក់ដេកពេទ្យក្នុងស្ថានភាពធ្ងន់ធ្ងរ»
ពិធីជប់លៀងបុណ្យណូអែលមួយចំនួននៅប្រទេសហ្វីលីពីនបានប្រែក្លាយជាសោកនាដកម្ម នៅពេលមនុស្ស ០៩នាក់បានបាត់បង់ជីវិត ខណៈជាង ១៣០នាក់ទៀតធ្លាក់ខ្លួនឈឺយ៉ាងធ្ងន់ធ្ងរ និងកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ ដោយសារតែពួកគេបានពុលស្រាលាយខុសបច្ចេកទេស ស្ថិតនៅខេត្តឡាហ្គូណា (Laguna) និងក្វេហ្សុន (Quezon) ភាគខាងត្បូងរដ្ឋធានីម៉ានីល។ នេះបើតាមការចេញផ្សាយដោយស៊ីនហួរ នាព្រឹកថ្ងៃចន្ទ ទី២៣ ខែធ្នូ ឆ្នាំ២០១៩។ លោក វែណឺ មុនណូស ...