Thursday, April 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

អនុប្រធានទី១ អាជ្ញាធរមីន៖ ចក្រភពអង់គ្លេស ជាដៃគូមួយយ៉ាងសំខាន់ក្នុងចំណោមដៃគូអភិវឌ្ឍដទៃទៀត លើវិស័យសកម្មភាពមីននៅកម្ពុជា

ដោយ Pothe Thun
13/05/2025
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
8
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

កិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា និងការរួមចំណែកពីប្រទេសជាមិត្ត ដៃគូអភិវឌ្ឍន៍ បានធ្វើឱ្យកម្ពុជាសម្រេចបាននូវសមិទ្ធផលយ៉ាងធំធេងសម្រាប់វិស័យសកម្មភាពមីនរយៈពេលជាង៣០ឆ្នាំមកនេះ ដោយក្នុងនោះចក្រភពអង់គ្លេស គឺជាដៃគូមួយយ៉ាងសំខាន់ ក្នុងចំណោមប្រទេសជាមិត្ត និងដៃគូអភិវឌ្ឍន៍ដទៃទៀត ដែលបានរួមចំណែកយ៉ាងខ្លាំងក្លាលើសកម្មភាពមនុស្សធម៌នេះ។

នេះបើតាមការលើកឡើងរបស់ ឯកឧត្ដមទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន ក្នុងឱកាសចុះឈ្វេងយល់អំពីសកម្មភាព និងចុះពិនិត្យលទ្ធផលនៃការងារបោសសម្អាតមីនរបស់អង្គការ HALO Trust នៅចំការមីនលើភ្នំគូលែន ស្រុកស្វាយលើ ខេត្តសៀមរាប កាលពីថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៥នេះ ដោយមានការចូលរួមពី ឯកឧត្ដម Charles Hay MVO នាយកទីភ្នាក់ងារកិច្ចការបរទេស ផ្ដល់ជំនួយ និងការអភិវឌ្ឍទទួលបន្ទុកតំបន់អាស៊ីអាគ្នេយ៍ និងប៉ាស៊ីហ្វិក នៃក្រសួងការបរទេសអង់គ្លេស។

ឯកឧត្ដមទេសរដ្ឋមន្រ្តី គូសបញ្ជាក់ថា កម្ពុជានៅបន្តដើរលើផ្លូវយ៉ាងវែងឆ្ងាយទៀត ក្នុងការដោះស្រាយបញ្ហាមីនដែលនៅសេសសល់។ ក្នុងនោះអាជ្ញាធរមីន បាននិងកំពុងរៀបចំនូវគោលនយោបាយជាតិសកម្មភាពមីន ២០២៦-២០៣៥ ដើម្បីឈានទៅសម្រេចបាននូវចក្ខុវិស័យ កម្ពុជាគ្មានផលប៉ះពាល់ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម។ ឯកឧត្ដម បានថ្លែងអំណរគុណចក្រភពអង់គ្លេស ដែលតែងតែផ្ដល់ការគាំទ្រ និងរួមចំណែកដល់សកម្មភាពមីនមនុស្សធម៌នៅកម្ពុជា។ ជាពិសេស អង្គការ HALO Trust ដែលបានចូលរួមចំណែកក្នុងកិច្ចការសកម្មភាពមីនមនុស្សធម៌នៅកម្ពុជា ចាប់តាំងពីឆ្នាំ១៩៩២មក ហើយសម្រេចបាននូវសមិទ្ធផលយ៉ាងធំធេងជូនប្រជាជនកម្ពុជា។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

ក្នុងឱកាសនោះ ឯកឧត្ដម Charles Hay នាយកទីភ្នាក់ងារ FCDO ទទួលបន្ទុកអាស៊ីអាគ្នេយ៍ និងប៉ាស៊ីហ្វិក បានវាយតម្លៃខ្ពស់ចំពោះលទ្ធផលនៃការរួមចំណែករបស់ចក្រភពអង់គ្លេសសម្រាប់វិស័យសកម្មភាពមីននៅកម្ពុជា។ ឯកឧត្ដម បានសម្ដែងនូវការពេញចិត្តចំពោះលទ្ធផលជាក់ស្ដែងលើដីបោសសម្អាតមីនរួច ក្រោមជំនួយគាំទ្ររាជរដ្ឋាភិបាលនៃចក្រភពអង់គ្លេស។ ចំពោះការចុះពិនិត្យរបស់ទីភ្នាក់ងារ FCDO នាពេលនេះ គឺដើម្បីសិក្សាវាយតម្លៃអំពីលទ្ធផលសម្រេចបាន និងរៀបចំនូវរបាយការណ៍ដាក់ជូនរាជរដ្ឋាភិបាលអង់គ្លេស ធ្វើការពិនិត្យ និងពិចារណាលើការផ្តល់ជំនួយបន្តរបស់អង់គ្លេស ដែលនឹងត្រូវប្រជុំអនុម័តនៅក្នុង២០២៧ ខាងមុខ៕

អត្ថបទ និងរូបភាព៖ លោក ឈិត សាវី
កែសម្រួល៖ លោក អ៊ុន ណារាជ្យ

Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
មន្ត្រីបោះឆ្នោតក្នុងខេត្តចំនួន២ ទទួលការបណ្ដុះបណ្ដាលពីការទទួល និងដោះស្រាយពាក្យបណ្ដឹងក្នុងដំណើរការពិនិត្យ និងលុបឈ្មោះបោះឆ្នោត ឆ្នាំ២០២៥

មន្ត្រីបោះឆ្នោតក្នុងខេត្តចំនួន២ ទទួលការបណ្ដុះបណ្ដាលពីការទទួល និងដោះស្រាយពាក្យបណ្ដឹងក្នុងដំណើរការពិនិត្យ និងលុបឈ្មោះបោះឆ្នោត ឆ្នាំ២០២៥

រដ្ឋមន្រី្តក្រសួងវប្បធម៌៖ ការសិក្សាជំនាញវិជ្ជាជីវៈដូនតា ជាការវិនិយោគដ៏ធំលើមោទនភាពជាតិ និងធ្វើឱ្យរស់រវើកឡើងវិញនៃព្រលឹងជាតិ

រដ្ឋមន្រី្តក្រសួងវប្បធម៌៖ ការសិក្សាជំនាញវិជ្ជាជីវៈដូនតា ជាការវិនិយោគដ៏ធំលើមោទនភាពជាតិ និងធ្វើឱ្យរស់រវើកឡើងវិញនៃព្រលឹងជាតិ

អាជ្ញាធរក្រុងសៀមរាប អំពាវនាវឱ្យប្រជាពលរដ្ឋទុកដាក់សំរាមឱ្យបានល្អ ដើម្បីបរិស្ថានស្អាតស្របនឹងពាក្យស្លោក ”ក្រុងសៀមរាប បរិស្ថានស្អាត“

អាជ្ញាធរក្រុងសៀមរាប អំពាវនាវឱ្យប្រជាពលរដ្ឋទុកដាក់សំរាមឱ្យបានល្អ ដើម្បីបរិស្ថានស្អាតស្របនឹងពាក្យស្លោក ”ក្រុងសៀមរាប បរិស្ថានស្អាត“

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.