Thursday, April 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ ចំណេះដឹង និង ការអប់រំ

អាជ្ញាធរក្រុងសៀមរាប អំពាវនាវឱ្យប្រជាពលរដ្ឋទុកដាក់សំរាមឱ្យបានល្អ ដើម្បីបរិស្ថានស្អាតស្របនឹងពាក្យស្លោក ”ក្រុងសៀមរាប បរិស្ថានស្អាត“

ដោយ Pothe Thun
13/05/2025
នៅក្នុង ចំណេះដឹង និង ការអប់រំ, ព័ត៌មានជាតិ
អាជ្ញាធរក្រុងសៀមរាប អំពាវនាវឱ្យប្រជាពលរដ្ឋទុកដាក់សំរាមឱ្យបានល្អ ដើម្បីបរិស្ថានស្អាតស្របនឹងពាក្យស្លោក ”ក្រុងសៀមរាប បរិស្ថានស្អាត“
14
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

អាជ្ញាធរក្រុងសៀមរាប បានអំពាវនាវឱ្យប្រជាពលរដ្ឋចូលរួមទាំងអស់គ្នា ប្រមូល ទុកដាក់សំរាមឱ្យបានល្អ ធ្វើអនាម័យតាមលំនៅដ្ឋាន និងទីតាំងកម្មសិទ្ធិរបស់ខ្លួន ដើម្បីបរិស្ថានក្នុងមូលដ្ឋានស្អាត និងសុខភាពអនាម័យ ស្របនឹងពាក្យស្លោក ”ក្រុងសៀមរាប បរិស្ថានស្អាត“ ដែលជាប្រធានបទ ដែលរដ្ឋបាលក្រុងបានដាក់ចេញក្នុងវេទិកាផ្សព្វផ្សាយស្ដីពីការគ្រប់គ្រងសំណល់រឹង នៅព្រឹកថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៥នេះ។

លោក ហាយ យង់ អភិបាលរងក្រុងសៀមរាប មានប្រសាសន៍ថា កន្លងមកយើងតែងតែខិតខំយកចិត្តទុកដាក់លើបញ្ហាបរិស្ថាននេះ ក៏ប៉ុន្តែយើងក៏សង្កេតឃើញនៅ មានសេសសល់បញ្ហាមួយចំនួនដូចជា ការមិនទាន់ចូលរួមញែកសំរាម វេចខ្ចប់ ទុកដាក់ និងបញ្ចេញឱ្យបានត្រឹមត្រូវ និងមានការគេចវេសមិនបង់ថ្លៃសេវាសម្អាត ប្រមូល ដឹកជញ្ជូន និងសេវាទីលានទុកដាក់សំរាមសំណល់រឹងជាដើម។ ម្យ៉ាងវិញទៀត ក៏មានការដុត បោះចោល និងកប់សំរាម សំណល់រឹងជាដើម ដែលទង្វើទាំងនេះជាអំពើល្មើសនឹងច្បាប់ ព្រមទាំងធ្វើឱ្យប៉ះពាល់ដល់សោភ័ណភាព បរិស្ថាន និងសុខភាពសាធារណៈ។

លោកបន្តថា ដើម្បីឱ្យយើងអនុវត្តបានស្របតាមប្រធានបទ ”ក្រុងសៀមរាប បរិស្ថានស្អាត“ សូមសំណូមពរដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន គប្បីយកចិត្តទុកដាក់ចូលរួមឱ្យបានសកម្ម និងខ្លាំងក្លាក្នុងការបំពេញកាតព្វកិច្ចលើការងារគ្រប់គ្រងសំរាមសំណល់រឹង តាមរយៈការញែក វេចខ្ចប់ ទុកដាក់ បញ្ចេញសំរាមសំណល់រឹងឱ្យបានត្រឹមត្រូវ ដែលជាជំហានដ៏សំខាន់មួយសម្រាប់ការរស់នៅរបស់បងប្អូនប្រជាពលរដ្ឋ ដើម្បីធ្វើឱ្យបរិស្ថានក្នុងក្រុងសៀមរាបកាន់តែស្អាត សហគមន៍ស្អាត ផ្ទះស្អាត ដោយផ្ដើមចេញពីបុគ្គលម្នាក់ៗ បង្កើនសោភ័ណភាព និងភាពទាក់ទាញដល់ភ្ញៀវទេសចរ សំដៅបង្កើនប្រាក់ចំណូលដល់ប្រជាពលរដ្ឋនៅមូលដ្ឋាន៕

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

អត្ថបទ និងរូបភាព៖ លោក ទ្រា ពន្លឺ
កែសម្រួល៖ លោក អ៊ុន ណារាជ្យ

Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ការដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងមួយខ្សែ ក្នុងឃុំព្រះដាក់ ស្រុកបន្ទាយស្រី ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

ការដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងមួយខ្សែ ក្នុងឃុំព្រះដាក់ ស្រុកបន្ទាយស្រី ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

យុទ្ធនាការដាំដើមឈើតាមដងផ្លូវក្នុងក្រុងសៀមរាប ក្រោមប្រធានបទ “លើកកម្ពស់ចំណេះដឹងឆ្ពោះទៅរកសមិទ្ធផលប្រកបដោយប្រសិទ្ធភាព”

យុទ្ធនាការដាំដើមឈើតាមដងផ្លូវក្នុងក្រុងសៀមរាប ក្រោមប្រធានបទ "លើកកម្ពស់ចំណេះដឹងឆ្ពោះទៅរកសមិទ្ធផលប្រកបដោយប្រសិទ្ធភាព"

ប្រជាពលរដ្ឋ៥០គ្រួសារ ក្នុងស្រុកពួក ខេត្តសៀមរាប ទទួលបានអំណោយជាគ្រឿងឧបភោគបរិភោគពីព្រះសង្ឃ និងសប្បុរសជន

ប្រជាពលរដ្ឋ៥០គ្រួសារ ក្នុងស្រុកពួក ខេត្តសៀមរាប ទទួលបានអំណោយជាគ្រឿងឧបភោគបរិភោគពីព្រះសង្ឃ និងសប្បុរសជន

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.