Thursday, April 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

មន្ត្រីបោះឆ្នោតក្នុងខេត្តចំនួន២ ទទួលការបណ្ដុះបណ្ដាលពីការទទួល និងដោះស្រាយពាក្យបណ្ដឹងក្នុងដំណើរការពិនិត្យ និងលុបឈ្មោះបោះឆ្នោត ឆ្នាំ២០២៥

ដោយ Pothe Thun
13/05/2025
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
មន្ត្រីបោះឆ្នោតក្នុងខេត្តចំនួន២ ទទួលការបណ្ដុះបណ្ដាលពីការទទួល និងដោះស្រាយពាក្យបណ្ដឹងក្នុងដំណើរការពិនិត្យ និងលុបឈ្មោះបោះឆ្នោត ឆ្នាំ២០២៥
13
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

មន្ត្រីបោះឆ្នោតក្នុងខេត្តចំនួន២ គឺខេត្តសៀមរាប និងខេត្តស្ទឹងត្រែង បានទទួលការបណ្ដុះបណ្ដាលពង្រឹងសមត្ថភាពអំពីនីតិវិធីនៃការដាក់ ការទទួល និងការដោះស្រាយពាក្យបណ្ដឹងក្នុងដំណើរការនៃការពិនិត្យបញ្ជីឈ្មោះ និងការលុបឈ្មោះបោះឆ្នោត ឆ្នាំ២០២៥ ដែលរៀបចំឡើងដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នៅខេត្តសៀមរាប នាថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៥នេះ។

ឯកឧត្ដម តុប ឬទ្ធី អគ្គនាយក អគ្គនាយកដ្ឋានសេវាកម្មច្បាប់ និងបច្ចេកទេសនៃគ.ជ.ប បានបញ្ជាក់ថា អនុលោមតាមច្បាប់ស្ដីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ បទបញ្ជា និងនីតិវិធី ព្រមទាំងលិខិតបទដ្ឋានគតិយុត្តរបស់ គ.ជ.ប ដំណើរការនៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៥ មានរយៈពេល ៣ខែ ចាប់ផ្ដើមពីថ្ងៃទី១ ខែឧសភា ដល់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៥ ហើយក្នុងនោះការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតនៅតាមឃុំសង្កាត់ទូទាំងប្រទេសមានរយៈពេល២៦ថ្ងៃ គិតចាប់ពីថ្ងៃទី១-២៦ ខែឧសភា ឆ្នាំ២០២៥។

ឯកឧត្ដម តុប ឬទ្ធី បានឱ្យដឹងថា វគ្គបណ្ដុះបណ្ដាលនេះ ផ្ដោតសំខាន់លើគោលការណ៍រួម ដូចជា៖ ទី១.នីតិវិធីនៃការដាក់ ការទទួល និងការដោះស្រាយពាក្យបណ្ដឹង, ទី២.របៀបប្រជុំសម្រេច និងវិធីសាស្ត្រនៃការតាក់តែងសេចក្ដីសម្រេច, ទី៣.ពិភាក្សាលើករណីសិក្សាទាក់ទងនឹងការដាក់ ការទទួល និងការដោះស្រាយពាក្យបណ្ដឹង ក្នុងដំណើរការនៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត, ទី៤.អនុវត្តការសម្ដែងតួស្ដីពីការបើកប្រជុំសម្រេចនៅក្រុមប្រឹក្សាឃុំសង្កាត់ លើពាក្យបណ្ដឹង ជំទាស់ទាក់ទងនឹងបញ្ជីបោះឆ្នោតដំបូង។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

ឯកឧត្ដមបន្តថា តាមរយៈវគ្គបណ្ដុះបណ្ដាលនេះដែរ គឺដើម្បីលើកកម្ពស់ការយល់ដឹងបន្ថែមដល់មន្ត្រីអនុវត្ត សំដៅធានាឱ្យការអនុវត្តរបស់មន្ត្រីជំនាញកាន់តែមានភាពត្រឹមត្រូវ ច្បាស់លាស់ និងផ្តល់ទំនុកចិត្តដល់គ្រប់ភាគីពាក់ព័ន្ធ។ ឯកឧត្តម ក៏បានណែនាំដល់គ្រូឧទ្ទេស ត្រូវយកចិត្តទុកដាក់ធ្វើបទបង្ហាញដោយពន្យល់ និងបកស្រាយចំណុចនីមួយៗឱ្យបានច្បាស់លាស់ ក្បោះក្បាយ និងតាមវិធីសាស្ត្រងាយៗ ដើម្បីឱ្យសិក្ខាកាមឆាប់ចាំ និងឆាប់យល់ ព្រមទាំងលើកទឹកចិត្តដល់សិក្ខាកាមទាំងអស់ចូលរួមក្នុងវគ្គបណ្ដុះបណ្ដាលនេះ ឱ្យបានពេញលេញដោយមិនត្រូវអវត្តមានឡើយ៕

អត្ថបទ និងរូបភាព៖ លោក ឈិត សាវី
កែសម្រួល៖ លោក អ៊ុន ណារាជ្យ

Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
រដ្ឋមន្រី្តក្រសួងវប្បធម៌៖ ការសិក្សាជំនាញវិជ្ជាជីវៈដូនតា ជាការវិនិយោគដ៏ធំលើមោទនភាពជាតិ និងធ្វើឱ្យរស់រវើកឡើងវិញនៃព្រលឹងជាតិ

រដ្ឋមន្រី្តក្រសួងវប្បធម៌៖ ការសិក្សាជំនាញវិជ្ជាជីវៈដូនតា ជាការវិនិយោគដ៏ធំលើមោទនភាពជាតិ និងធ្វើឱ្យរស់រវើកឡើងវិញនៃព្រលឹងជាតិ

អាជ្ញាធរក្រុងសៀមរាប អំពាវនាវឱ្យប្រជាពលរដ្ឋទុកដាក់សំរាមឱ្យបានល្អ ដើម្បីបរិស្ថានស្អាតស្របនឹងពាក្យស្លោក ”ក្រុងសៀមរាប បរិស្ថានស្អាត“

អាជ្ញាធរក្រុងសៀមរាប អំពាវនាវឱ្យប្រជាពលរដ្ឋទុកដាក់សំរាមឱ្យបានល្អ ដើម្បីបរិស្ថានស្អាតស្របនឹងពាក្យស្លោក ”ក្រុងសៀមរាប បរិស្ថានស្អាត“

ការដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងមួយខ្សែ ក្នុងឃុំព្រះដាក់ ស្រុកបន្ទាយស្រី ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

ការដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងមួយខ្សែ ក្នុងឃុំព្រះដាក់ ស្រុកបន្ទាយស្រី ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.