Thursday, April 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ វប្បធម៌ និង ទេសចរណ៍

រដ្ឋមន្រី្តក្រសួងវប្បធម៌៖ ការសិក្សាជំនាញវិជ្ជាជីវៈដូនតា ជាការវិនិយោគដ៏ធំលើមោទនភាពជាតិ និងធ្វើឱ្យរស់រវើកឡើងវិញនៃព្រលឹងជាតិ

ដោយ Pothe Thun
13/05/2025
នៅក្នុង ព័ត៌មានជាតិ, វប្បធម៌ និង ទេសចរណ៍
រដ្ឋមន្រី្តក្រសួងវប្បធម៌៖ ការសិក្សាជំនាញវិជ្ជាជីវៈដូនតា ជាការវិនិយោគដ៏ធំលើមោទនភាពជាតិ និងធ្វើឱ្យរស់រវើកឡើងវិញនៃព្រលឹងជាតិ
14
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

ក្នុងពិធីបិទវគ្គបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈដូនតាឆ្នាំសិក្សា២០២៤-២០២៥ និងបើកវគ្គបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈដូនតា នៅខេត្តសៀមរាប នាថ្ងៃទី១៣ ខែឧសភានេះ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រី្តក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានលើកឡើងថា ការសិក្សាលើជំនាញវិជ្ជាជីវៈដូនតា មិនមែនសម្រាប់ដើម្បីមានការងារធ្វើតែមួយមុខទេ ប៉ុន្តែវាជាការវិនិយោគដ៏ធំលើមោទនភាពជាតិទាំងមូល។

លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា មានប្រសាសន៍ថា វគ្គបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈដូនតា បានជួយលើកស្ទួយ និងអភិរក្សជំនាញវិជ្ជាជីវៈដូនតា ជាមរតកវប្បធម៌អរូបី ដែលកំពុងបានផ្ទេរពីមនុស្សមួយជំនាន់ទៅមួយជំនាន់អស់រយៈកាលយូរឆ្នាំមកហើយ។ វគ្គបណ្ដុះបណ្ដាលនេះដែរ គឺជាការធ្វើឱ្យរស់រវើកឡើងវិញនៃព្រលឹងជាតិដែលជាមរតកនៃបុព្វបុរសខ្មែរ បំផុសនូវអត្តសញ្ញាណជាតិ ហើយបង្ហាញផ្លូវទៅមុខសម្រាប់យុវជនជំនាន់ក្រោយ។

លោកជំទាវ មានប្រសាសន៍ទៀតថា ការពិតសម្បត្តិវប្បធម៌របស់ប្រជាជាតិណាក៏ដោយបើទោះជាសម្បូរបែបណាក្ដី ក៏មិនអាចបន្តលូតលាស់បានដោយពុំមានធនធានមនុស្សដែលមានសមត្ថភាពនោះឡើយ។ ដូច្នេះហើយការបណ្ដុះបណ្ដាលជំនាញដូនតាមិនមែនជារឿងដែលធ្វើដើម្បីលម្អ ឬគ្រាន់តែបង្ហាញប៉ុណ្ណោះទេ តែគឺជាយុទ្ធសាស្ត្រដ៏ស្រួចស្រាវរបស់រាជរដ្ឋាភិបាល ដែលធានាការពារផងនូវចំណេះដឹងជាអមតៈរបស់ដូនតា និងជាការបើកផ្លូវសេដ្ឋកិច្ចដ៏សំខាន់មួយសម្រាប់យុវវ័យក្មេងៗរបស់យើងឱ្យមានឱកាស និងមោទនភាពក្នុងវិស័យវប្បធម៌ ទេសចរណ៍ ច្នៃប្រឌិត និងការសិក្សាស្រាវជ្រាវ។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

លោកជំទាវ បង្ហាញថា នេះជាឆ្នាំទី១ នៃវគ្គបណ្ដុះបណ្ដាល ហើយក៏ជាបទពិសោធដំបូងរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។ កន្លងមកការរៀបចំកម្មវិធីបណ្ដុះបណ្ដាល ការជ្រើសរើសគ្រូជំនាញ និងការជ្រើសរើសសិក្ខាកាម គឺជាឧបសគ្គដែលបណ្ដាលវគ្គបណ្ដុះបណ្ដាលរបស់យើងប្រព្រឹត្តទៅមិនបានរលូនដូចការគ្រោងទុក និងមានភាពយឺតយ៉ាវមួយចំនួន។ លោកជំទាវក៏រំពឹងថា ចាប់ពីឆ្នាំ២០២៥នេះតទៅ វគ្គបណ្ដុះបណ្ដាលរបស់យើងនឹងកាន់តែជោគជ័យ វិជ្ជាជីវៈដូនតាត្រូវបានអភិរក្ស រីឯការចូលរួមរបស់យុវជនកាន់តែផុលផុស៕

អត្ថបទ និងរូបភាព៖ លោក ជា ស្រស់
កែសម្រួល៖ លោក អ៊ុន ណារាជ្យ

Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
អាជ្ញាធរក្រុងសៀមរាប អំពាវនាវឱ្យប្រជាពលរដ្ឋទុកដាក់សំរាមឱ្យបានល្អ ដើម្បីបរិស្ថានស្អាតស្របនឹងពាក្យស្លោក ”ក្រុងសៀមរាប បរិស្ថានស្អាត“

អាជ្ញាធរក្រុងសៀមរាប អំពាវនាវឱ្យប្រជាពលរដ្ឋទុកដាក់សំរាមឱ្យបានល្អ ដើម្បីបរិស្ថានស្អាតស្របនឹងពាក្យស្លោក ”ក្រុងសៀមរាប បរិស្ថានស្អាត“

ការដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងមួយខ្សែ ក្នុងឃុំព្រះដាក់ ស្រុកបន្ទាយស្រី ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

ការដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងមួយខ្សែ ក្នុងឃុំព្រះដាក់ ស្រុកបន្ទាយស្រី ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

យុទ្ធនាការដាំដើមឈើតាមដងផ្លូវក្នុងក្រុងសៀមរាប ក្រោមប្រធានបទ “លើកកម្ពស់ចំណេះដឹងឆ្ពោះទៅរកសមិទ្ធផលប្រកបដោយប្រសិទ្ធភាព”

យុទ្ធនាការដាំដើមឈើតាមដងផ្លូវក្នុងក្រុងសៀមរាប ក្រោមប្រធានបទ "លើកកម្ពស់ចំណេះដឹងឆ្ពោះទៅរកសមិទ្ធផលប្រកបដោយប្រសិទ្ធភាព"

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.