សន្និសីទកំពូលសារព័ត៌មានអាស៊ីលើកទី១៦នៅខេត្តសៀមរាប ចេញសេចក្តីថ្លែងការណ៍រួម ដោយរួមគ្នាប្រឆាំងព័ត៌មានក្លែងបន្លំ ក្នុងយុគសម័យឌីជីថល សំដៅបង្កើនគុណភាពប្រសិទ្ធភាពក្នុងវិស័យព័ត៌មាន
ឯកឧត្តម មាស សុភណ្ឌ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងព័ត៌មាន មានប្រសាសន៍ថា ក្រោយពីដំណើរការអស់រយៈពេល៤ថ្ងៃ នៃសន្និសីទកំពូលសារព័ត៌មានអាស៊ី លើកទី១៦ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ប្រារព្ធធ្វើឡើងនៅខេត្តសៀមរាប ពីថ្ងៃទី១០ ដល់ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៩នេះ អង្គសន្នីសីទបានបិទបញ្ចប់ការងាររបស់ខ្លួន នៅរសៀលថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៩ ក្រោមអធិបតីភាព ...