ព្រឹត្តិការណ៍រំលឹកគុណអង្គរ ជាព្រឹត្តិការណ៍នៃការដឹងគុណដល់អតីតព្រះមហាក្សត្រ និងបុព្វការីជនគ្រប់ជាតិសាសន៍ដែលបានសាងសង់ និងថែរក្សាអង្គរ
ព្រឹត្តិការណ៍រំលឹកគុណអង្គរលើកទី៣ នឹងរៀបចំឡើងនៅខាងមុខងអង្គរវត្ដនាពេលដ៏ខ្លីខាងមុខនេះ ដើម្បីជាការរំលឹកគុណដល់អតីតព្រះមហាក្សត្រគ្រប់ជំនាន់ ព្រលឹងបុព្វការីជន និងដើម្បីអរគុណដល់សន្ដិភាព ជាពិសេសអបសាទរការចុះរមណីយដ្ឋានអង្គរក្នុងបញ្ជីបេតិកភណ្ឌពិភពលោក ដែលមកដល់ពេលនេះមានរយៈពេល៣១ឆ្នាំ។ អគ្គនាយកអាជ្ញាធរជាតិអប្សរា ឯកឧត្តម ហង់ ពៅ បានឱ្យដឹងថា ព្រឹត្ដិការណ៍រំលឹកគុណអង្គរ នឹងធ្វើឡើងចាប់ពីថ្ងៃទី៧-១៦ ខែធ្នូ ឆ្នាំ២០២៣ ដោយមានកម្មវិធីជាច្រើន បង្ហាញដល់អ្នកទេសចរជាតិ និងអន្ដរជាតិ ឱ្យបានយល់ដឹងពីវប្បធម៌ខ្មែរ ...