Friday, December 5, 2025
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

ថ្នាក់ដឹកនាំ​ខេត្ត​សៀមរាប រៀបចំ​កម្មវិធី​លើកទឹកចិត្ត​ដល់​មន្ត្រី​កំពុង​បំពេញ​ការងារ​ក្នុង​សាលាខេត្ត​សៀមរាប​

ដោយ Pothe Thun
20/05/2019
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
42
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

​នៅ​ថ្ងៃ​ទី​១៨ ខែ​ឧសភា ឆ្នាំ​២០១៩ សាលាខេត្ត​សៀមរាប បាន​រៀបចំ​ការប្រកួត​ពានរង្វាន់​អុកចត្រង្គ , ប៉េតង់​និង​មុខម្ហូប​របស់​មន្ត្រី​ក្នុង​សាលាខេត្ត ក្រោម​អធិបតីភាព​របស់​ឯកឧត្តម ទៀ សីហា អភិបាលខេត្ត និង ឯកឧត្តម អ៊ឹង ហឿន ប្រធាន​ក្រុមប្រឹក្សា​ខេត្ត និង ដោយ​មាន​ការអញ្ជើញ​ចូលរួម​ពី​សំណាក់​ឯកឧត្តម លោកជំទាវ លោក លោកស្រី ជា​សមាជិក​ក្រុមប្រឹក្សា​ខេត្ត , គណៈ​អភិបាលខេត្ត , នាយក នាយករង​រដ្ឋបាល​សាលាខេត្ត , នាយ នាយរង​ទីចាត់ការ , ប្រធាន​អង្គភាព និង​មន្ត្រីរាជការ​ក្រោម​ឱវាទ​នៃ​សាលាខេត្ត ។​

​មានប្រសាសន៍​ក្នុងឱកាស​នោះ ឯកឧត្តម ទៀ សីហា បានបញ្ជាក់​ថា ការជួបជុំ​នៃ​មហា​គ្រួសារ​មន្ត្រី​សាលាខេត្ត​សៀមរាប​នា​ថ្ងៃនេះ គឺជា​ការលើកទឹកចិត្ត​ដល់​មន្ត្រីរាជការ​ទាំងអស់ ឲ្យ​ចេះ​រួម​សហការ​គ្នា សាមគ្គី​គ្នា ជា​គ្រួសារ​មន្ត្រី​តែមួយ ដើម្បី​បំពេញ​ភារកិច្ច​ជូន​ជាតិ​មាតុភូមិ ក៏​ដូចជា​កិច្ច​អភិវឌ្ឍន៍​ខេត្តសៀមរាប កាន់តែ​មាន​ភាព​រីកចម្រើន​ឡើង​ថែម​ទៀត ហើយ​លទ្ធផល​ដែល​យើង​ទទួលបាន​មក​នេះ គឺ​ផ្តើមចេញ​ពី​គោល​នយោបាយ​ឈ្នះ របស់​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា ក្រោម​ការដឹកនាំ​ប្រកបដោយ​គតិបណ្ឌិត​របស់​សម្ដេច​តេ​ជោ ហ៊ុន សែន ជា​នាយករដ្ឋមន្ត្រី ដែល​ធ្វើឲ្យ​ប្រទេស​កម្ពុជា​មាន​សុខសន្តិភា​ព​ពេញ​ផ្ទៃ​ប្រទេស ។​

​ឯកឧត្តម ទៀ សីហា មានប្រសាសន៍​ទៀត​ថា ម្យ៉ាងទៀត​ការជួបជុំ​បងប្អូន​មន្ត្រីរាជការ ទាំង​មន្ត្រី​ចូលនិវត្តន៍​នាឱកាស​នេះ ក៏​ជា​ការ​រំលឹក​នូវ​វីរភាព​របស់​ពូ មីង បងៗ ទាំងអស់ ដែល​ជា​រៀមច្បង​បាន​បន្សល់ទុក​នូវ​សមិទ្ធផល​ជាច្រើន ដែលជា​ស្នាដៃ​របស់​រៀមច្បង​យើង សម្រាប់​ជាតិ​មាតុភូមិ ហើយក៏​ជា​គំរូ​ដ៏​ល្អ​សម្រាប់​អ្នកជំនាន់ក្រោយ បាន​សិក្សា​ស្វែង​យល់​ទៀត​ផង ដូច្នេះ​ផ្ដើមចេញពី​បញ្ហា​នេះ ក្រុមប្រឹក្សា​ខេត្ត និង អាជ្ញា​ខេត្ត បាន​រៀបចំ​កម្មវិធី​នេះ​ឡើង ដើម្បី​បង្ហាញ​នូវ​ស្មា​ដៃ និង ស្មារតី​បញ្ញា ភាព​វ័យឆ្លាត​របស់​មន្ត្រី​នៅតាម​ទីចាត់ការ និង អង្គភាព អំពី​ការចេះ​កែ​ច្នៃប្រឌិត​ក្នុងការ​ធ្វើ​ម្ហូម ការងារ​កីឡា និង ការ​គិតពិចារណា​ឈ្លាសវៃ​របស់​មន្ត្រី ក្នុង​ការសម្រេច​ទៅលើ​កិច្ចការ​ធំៗ​ទាំងឡាយ​ដែល​ខេត្ត​ប្រគល់ជូន ។​

ព័ត៌មានជាតិ ថ្មីៗ

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

30/11/2025
រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

20/11/2025

​ឯកឧត្តម ទៀ សីហា មានប្រសាសន៍​បន្ថែម​ទៀត​ថា នៅ​ឆ្នាំ​បន្ត យើង​នឹង​ជ្រើសរើស​នូវ​វិញ្ញាសារ​ប្លែកៗ​ទៀត ដើម្បី​យក​មក​ធ្វើ​ការប្រកួតប្រជែង រក​នូវ​ក្រុម​ឆ្នើមៗ ពី​មន្ត្រី​នៃ​សាលាខេត្ត​សៀមរាប ហើយក៏​ជា​ប្រពៃណី​មួយ ដែល​យើង​ជា​ថ្នាក់ដឹកនាំ​មិន​អាច​កាត់ផ្តាច់​បាន​ឡើង នូវ​ភាព​ផ្សាភ្ជាប់​ជាមួយ​ថ្នាក់ក្រោម និង មូលដ្ឋាន ដែល​ជា​មូលដ្ឋានគ្រឹះ​ក្នុង​ការអភិវឌ្ឍន៍​ប្រទេស​ជាតិ​ទៅ​ពេល​អនាតគ ។​

​សូមបញ្ជាក់​ថា ឆ្លង​តាម​ការប្រកួត​ទៅ​តាម​វិញ្ញាសារ​ទាំងបី​នេះ សម្រាប់​ការប្រកួត​ធ្វើ​ម្ហូប ត្រូវបាន​គណៈកម្មការ​ធ្វើការ​វិនិច្ឆ័យ​ទៅ​តាម​ការ​ដាក់​ពិន្ទុ ពី​ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ដែល​បាន​ភ្លក់​ម្ហូប​ទាំងនោះ តាមរយៈ​សន្លឹកឆ្នោត ក្នុងចំណោម​ម្ហូប​ទាំង​៦​ក្រុម គឺ​ជ័យលាភី​ពានរង្វាន់​ប្រចាំឆ្នាំ​២០១៩​នេះ បាន​ទៅ​ក្រុមទី​១ ដែល​មាន​មុខម្ហូប​ឈ្មោះ បុក​ត្រប់​ហោះ ដែល​ទទួលបាន​សន្លឹក​ឆ្នោត​ច្រើនជាងគេ ខណៈ​វិញ្ញាសារ​ប្រកួត​អុកចត្រង្គ និង កីឡា​ប៉េតង់ នៅ​មិនទាន់​បាន​រកឃើញ​ក្រុម​ឈ្នះ​នៅឡើយ​ទេ គឺ​ត្រូវ​បន្ត​នៅ​ពេល​សប្តាហ៍​ក្រោយ​ទៀត ៕

​អត្ថបទ និង រូបថត ៖ លោក ម៉ី សុខា​រិទ្ធ​
​កែសម្រួល​អត្ថបទ ៖ លោក លីវ សាន្ត​

Tags: កម្មវិធី​លើកទឹកចិត្ត​ដល់​មន្ត្រីថ្នាក់ដឹកនាំ​ខេត្ត​សៀមរាបសាលាខេត្ត​សៀមរាប​
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
រដ្ឋបាល​ខេត្ត​សៀមរាប រៀបចំ​ប្រារព្ធ​ទិវា​ជាតិ​នៃ​ការចងចាំ ២០ ឧសភា​

រដ្ឋបាល​ខេត្ត​សៀមរាប រៀបចំ​ប្រារព្ធ​ទិវា​ជាតិ​នៃ​ការចងចាំ ២០ ឧសភា​

បងប្អូន​ខ្មែរ​ឥស្លាម​ក្រីក្រ​ចំនួន​១១៥​គ្រួសារ ក្នុង​ខេត្ត​សៀមរាបទទួល​អាហារ​ស្រាយ​បួស​រ៉ា​ម៉ា​ឌន​

បងប្អូន​ខ្មែរ​ឥស្លាម​ក្រីក្រ​ចំនួន​១១៥​គ្រួសារ ក្នុង​ខេត្ត​សៀមរាបទទួល​អាហារ​ស្រាយ​បួស​រ៉ា​ម៉ា​ឌន​

ពិធី​បំបួស​កុលបុត្រ កុល​ធីតានិង​ពិធី​សាសនា​បុណ្យ​វិសាខបូជា បញ្ជ្រាប​ការយល់ដឹង​ដល់​ពុទ្ធសាសនិក​

ពិធី​បំបួស​កុលបុត្រ កុល​ធីតានិង​ពិធី​សាសនា​បុណ្យ​វិសាខបូជា បញ្ជ្រាប​ការយល់ដឹង​ដល់​ពុទ្ធសាសនិក​

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    35 shares
    Share 14 Tweet 9
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63284 shares
    Share 43686 Tweet 8166
  • ការដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងអាមេ ២ខ្សែ ក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

    20 shares
    Share 8 Tweet 5
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9044 shares
    Share 5449 Tweet 1498
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26721 shares
    Share 22046 Tweet 1948

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (762)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,018)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,502)
  • ព័ត៌មានជាតិទូទៅ (230)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,114)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (937)
  • សាសនា និង មនុស្សធម៌ (1,093)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (251)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.