Friday, December 5, 2025
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ សាសនា និង មនុស្សធម៌

រដ្ឋបាល​ខេត្ត​សៀមរាប រៀបចំ​ប្រារព្ធ​ទិវា​ជាតិ​នៃ​ការចងចាំ ២០ ឧសភា​

ដោយ Pothe Thun
20/05/2019
នៅក្នុង ព័ត៌មានជាតិ, សាសនា និង មនុស្សធម៌
31
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

​នៅ​ព្រឹក​ថ្ងៃទី​២០ ខែ​ឧសភា ឆ្នាំ​២០១៩​នេះ រដ្ឋបាល​ខេត្ត​សៀមរាប បាន​រៀបចំ​ប្រារព្ធ​ទិវា​ជាតិ​នៃ​ការចងចាំ ព្រមទាំង​មាន​ពិធី បង្សុកូល និង​រាប់បាត្រ​ព្រះសង្ឃ​ចំនួន​៧០​អង្គ នៅក្នុង​បរិវេណ​វត្ត​ទេព​ពោធិ​វង្ស ហៅ​វត្ត​ថ្មី ស្ថិតនៅក្នុង​ភូមិ​ត្រពាំង​សេះ សង្កាត់​គោកចក ក្រុង​សៀមរាប ដើម្បី​រំឭក​ដល់​ប្រជ​ពលរដ្ឋ​កម្ពុជា ក៏ដូចជា​សាល​ក​ទាំងមូល និង​រក្សា​ការចងចាំ នូវ​មហា​ឧក្រិដ្ឋកម្ម របស់​មេដឹកនាំ នៃ​របប​កម្ពុជា​ប្រជាធិបតេយ្យ​ចន្លោះ​ឆ្នាំ​១៩៧៥-១៩៧៩ និង ឧទ្ទិស​កុសល​ដល់​វិញ្ញាណក្ខន្ធ​ប្រជាជន​កម្ពុជា​រាប់លាន​នាក់ ដែល​បាន​បាត់បង់​ជីវិត​យ៉ាង​អាណោចអាធ័ម និង អយុត្តិធម៌​ជាទីបំផុត​។​

​ក្នុង​ពិធី​នោះ ក្រោម​អធិបតីភាព ឯកឧត្តម ទៀ សីហា អភិបាលខេត្ត​ខេត្តសៀមរាប និង ជា​តំណាង​សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​ការពារជាតិ និង ជា​ប្រធាន​ក្រុមការងារ​ថ្នាក់ជាតិ​ចុះ​មូលដ្ឋាន​ខេត្តសៀមរាប ឯកឧត្តម​អ្នកឧកញ៉ា សៀង ណាំ តំណាងរាស្ត្រ​មណ្ឌល​ខេត្តសៀមរាប និង ឯកឧត្តម អ៊ឹង ហឿន ប្រធាន​ក្រុមប្រឹក្សា​ខេត្ត ដោយ​មាន​ការ​និមន្ត និង អញ្ជើញ​ពី​សំណាក់​ព្រះសង្ឃ​គង់នៅ​ក្នុង​វត្ត​មួយ​ចំនួន​នៃ​ក្រុង​សៀមរាប ឯកឧត្ដម លោកជំទាវ លោក លោកស្រី ជា​សមាជិក​ក្រុមប្រឹក្សា​ខេត្ត គណៈ​អភិបាលខេត្ត ថ្នាក់ដឹកនាំ​និង​មន្ត្រីរាជការ​នៃ​មន្ទីរ អង្គភាព​នានា​ក្នុង​ខេត្ត ក្រុមប្រឹក្សា​ក្រុង​សៀមរាប គណៈ​អភិបាលក្រុង​សៀមរាប ក្រុមប្រឹក្សា​សង្កាត់​ក្នុង​ក្រុង​សៀមរាប លោកគ្រូ​អ្នកគ្រូ សិស្សានុសិស្ស និង បងប្អូន​ប្រជាពលរដ្ឋ​ក្នុង​ក្រុង​សៀមរាប សរុប​ចំនួន​ជាង​ពីរ​ពាន់​នាក់ ។​

​គួររំលឹកថា ទិវា​ជាតិ​នៃ​ចងចាំ ២០ ឧសភា ត្រូវបាន​សភា​នៃ​សាធារណរដ្ឋ​ប្រជាមានិត​កម្ពុជា​នៅ​ឆ្នាំ​១៩៨៣ ដោយ​ហៅ​ថា «​ទិវា​ចងកំហឹង​» ដើម្បី​ជា​ការ​ចងកំហឹង​ទៅ​នឹង​របប​ខ្មែរក្រហម​ដែល​បាន​កាប់សម្លាប់​ប្រជា​ពលរដ្ឋ​ខ្មែរ​។​
​ទិវា​ជាតិ​នៃ​ការចងចាំ​» ទើប​នឹង​ត្រូវ​រាជរដ្ឋាភិបាល​កម្ពុជា កំណត់​ជា​ថ្ងៃ​បុណ្យ​ជាតិ កាលពី​ថ្ងៃ​ទី​១៤ ខែ​កុម្ភៈ ឆ្នាំ​២០១៨ ដែល​ការ​កំណត់​យក​ថ្ងៃ​នេះ​ធ្វើ​ជា​ថ្ងៃ​បុណ្យ​ជាតិ​ផ្លូវការ សម្រាប់​ជា​ការ​រំឭក​ដល់​ជនរងគ្រោះ និង​ការឈឺចាប់​ពី​ឧក្រិដ្ឋកម្ម​ដែល​កើតមាន​ក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ​ចាប់ពី​ថ្ងៃ​ទី​១៧ ខែ​មេសា ឆ្នាំ​១៩៧៥ ដល់​ថ្ងៃ​ទី​៦ ខែ​មករា​ឆ្នាំ​១៩៧៩​។​
​អ្នកជំនាញ​អារ្យធម៌​ខ្មែរ លោក រត្ន័ សណ្ដា​ប់ បាន​ថ្លែងថា បានជា​រាជរដ្ឋាភិបាល​កំណត់​យ​ក​ថ្ងៃ​២០ ឧសភា ជា​ថ្ងៃ​នៃ​ការចងចាំ ពី​ព្រោះ​ថ្ងៃ​២០ ឧសភា ឆ្នាំ​១៩៧៥ គឺជា​ថ្ងៃ​ដែល​ពួក​ខ្មែរក្រហម​បាន​បើក​មហាសន្និបាត ដើម្បី​អនុវត្ដ​នូវ​ផែនកា​រណ៍​ប្រល័យ​ពូជសាសន៍ ក្នុង​ការកាប់​សម្លាប់​ម​នុស្ស​យ៉ាង​ចំហ ឃោរឃៅ និង​ព្រៃផ្សៃ​បំផុត​មកលើ​ប្រជា​ពលរដ្ឋ​ខ្មែរ​នៅ​ទូទាំង​ប្រទេស ក្រោយ​ពី​ទ្បើង​កាន់​អំណាច​នៅ​ថ្ងៃទី​១៧ មេសា ឆ្នាំ​១៩៧៥ ហើយ​ផែនការ​ប្រល័យពូជសាសន៍​នេះ គឺ​ពួក​ខ្មែរក្រហម​បាន​អនុវត្ដ​យ៉ាង​ពេញទំហឹង​ចាប់ពី​ឆ្នាំ​១៩៧៦ ដល់ ឆ្នាំ​១៩៧៩ ។​

ព័ត៌មានជាតិ ថ្មីៗ

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

30/11/2025
រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

20/11/2025

​មេដឹកនាំ​ខ្មែរក្រហម ដែល​គេ​ស្គាល់​ជា​ទូទៅ​ហៅថា ប៉ុល ពត នោះ គឺជា​ការហៅ​តាម​ឈ្មោះ​សំងាត់​ប៉ុណ្ណោះ ពីព្រោះ​ចំពោះ​ការហៅ «​ប៉ុល ពត – POL POT »​នេះ បើ​គិត​ពី​សំនេរ​ភាសា​ខ្មែរ គឺ​គ្មាន​ន័យ​អ្វី​នោះទេ ប៉ុន្ដែ​បើ​គិត​ពី​ពាក្យ​បំព្រួញ​ជា​ភាសា​បារាំង​ទើប​មានន័យ « POL POT – POLITIQUE POTENTIELLE » បាន​សេចក្ដី​ថា​នយោបាយ​ដ៏​មាន​សក្តានុពល​។​

​ឈ្មោះ​ពិត​នៃ​មេដឹកនាំ​ខ្មែរក្រហម​នេះ គឺ​ឈ្មោះ សា​ទ្បុត ស ដោយ​មាន​ចុះ​ក្នុង​បញ្ជី​អត្រានុកូលដ្ឋាន​ថ្ងៃខែ​កំណើត​នៅ​ថ្ងៃទី​២៥ ខែ​ឧសភា ឆ្នាំ​១៩២៨ ដោយ​ឪពុក​ឈ្មោះ សា​ទ្បុត ប៉ែន និង​ម្ដាយ​ឈ្មោះ សុក ណែ​ម ជា​ម្ចាស់​កសិដ្ឋាន​មួយ​នៅ​ព្រែក​ស្បូវ ស្ថិតនៅ​មិន​ឆ្ងាយ​ពី​រួម​ខេត្ដ​កំពង់ធំ ។​

​ក្នុង​អនុក្រឹត្យ​ដែល​ចុះហត្ថលេខា​ដោយ​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បាន​គូសបញ្ជាក់ថា ទិវា​ជាតិ​នៃ​ការចងចាំ​នេះ ធ្វើឡើង​ដើម្បី​លើកតម្កើង​ការគោរព​វិញ្ញាណក្ខន្ធ និង​ការ​ធ្វើ​បុណ្យ​ឧទ្ទិស​ដល់​ជនរងគ្រោះ​ដែល​បាន​ស្លាប់​ក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ លើកតម្កើង​ការ​រំឭក​ដល់​ជនរងគ្រោះ ការស្តារ​កិត្តិយស និង​សេចក្តីថ្លៃថ្នូរ​របស់​ជន​រងគ្រោះ ប៉ះប៉ូវ​ការឈឺចាប់​ផ្លូវចិត្ត និង​ផ្នែក​សង្គម​ដល់​ជនរងគ្រោះ និង​ក្រុមគ្រួសារ ចូលរួម​ក្នុង​ការផ្សះផ្សារ​ជាតិ និង​ជំរុញ​ឲ្យមាន​សុខ​ដុមនីយកម្ម ក្នុង​សង្គម​កម្ពុជា និង​លើកកម្ពស់​ការ​ផ្សព្វ ផ្សាយ និង​ការយល់ដឹង​អំពី​អំពើ​ឃោរឃៅ ដែល​កើតមាន​ក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ​នោះ ដើម្បី​កុំឲ្យ​វា​កើត​មាន​សារជាថ្មី​។​

​មាត្រា​២​នៃ​អនុក្រឹត្យ​នេះ​ចែង​ថា ទិវា​ជាតិ​នៃ​ការចងចាំ​នេះ​ត្រូវបាន​កំណត់​ជា​ថ្ងៃ​ឈប់សម្រាក​សាធារណៈ ហើយ​ប្រជា ពលរដ្ឋ​គ្រប់រូប ត្រូវបាន​ផ្តល់​ឱកាស​ឲ្យ​រៀបចំ​ពិធី​តាម​ជំនឿ​សាសនា ឬ​ទំនៀមទម្លាប់​របស់​ខ្លួន ៕

​អត្ថបទ : លោក លីវ សាន្ត​
​រូបថត : លោក ស៊ាន សុផាត និង លោក យូ វង្ស​

Tags: ទិវា​ជាតិ​នៃ​ការចងចាំ ២០ ឧសភា​រដ្ឋបាល​ខេត្ត​សៀមរាប​វត្ត​ថ្មីវត្ត​ទេព​ពោធិ​វង្ស
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
បងប្អូន​ខ្មែរ​ឥស្លាម​ក្រីក្រ​ចំនួន​១១៥​គ្រួសារ ក្នុង​ខេត្ត​សៀមរាបទទួល​អាហារ​ស្រាយ​បួស​រ៉ា​ម៉ា​ឌន​

បងប្អូន​ខ្មែរ​ឥស្លាម​ក្រីក្រ​ចំនួន​១១៥​គ្រួសារ ក្នុង​ខេត្ត​សៀមរាបទទួល​អាហារ​ស្រាយ​បួស​រ៉ា​ម៉ា​ឌន​

ពិធី​បំបួស​កុលបុត្រ កុល​ធីតានិង​ពិធី​សាសនា​បុណ្យ​វិសាខបូជា បញ្ជ្រាប​ការយល់ដឹង​ដល់​ពុទ្ធសាសនិក​

ពិធី​បំបួស​កុលបុត្រ កុល​ធីតានិង​ពិធី​សាសនា​បុណ្យ​វិសាខបូជា បញ្ជ្រាប​ការយល់ដឹង​ដល់​ពុទ្ធសាសនិក​

ព្រះចៅអធិការ​វត្ត​ឈូក​ក្រសាល​រស្មី​មានជ័យនិងមេបញ្ជាការរង​នគរបាល​ជាតិ​ប្រចាំ​ភូមិភាគ​ទី​៤ធ្វើ​ពិធី​ដាក់​បាត្រនិង​វេរ​ភត្តាហារ​ប្រគេន ក្នុង​ឆ្លងបុណ្យ​វិសាខ​បូជា​

ព្រះចៅអធិការ​វត្ត​ឈូក​ក្រសាល​រស្មី​មានជ័យនិងមេបញ្ជាការរង​នគរបាល​ជាតិ​ប្រចាំ​ភូមិភាគ​ទី​៤ធ្វើ​ពិធី​ដាក់​បាត្រនិង​វេរ​ភត្តាហារ​ប្រគេន ក្នុង​ឆ្លងបុណ្យ​វិសាខ​បូជា​

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    35 shares
    Share 14 Tweet 9
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63284 shares
    Share 43686 Tweet 8166
  • ការដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងអាមេ ២ខ្សែ ក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

    20 shares
    Share 8 Tweet 5
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9044 shares
    Share 5449 Tweet 1498
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26721 shares
    Share 22046 Tweet 1948

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (762)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,018)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,502)
  • ព័ត៌មានជាតិទូទៅ (230)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,114)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (937)
  • សាសនា និង មនុស្សធម៌ (1,093)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (251)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.