ស្ករផែនយក្សរួមទាំងទស្សនីយភាពជាច្រើនទៀត នឹងបង្ហាញខ្លួននៅក្នុងព្រឹត្តិការណ៍បន្ទាយស្រីសង្ក្រាន្ត
ស្ករផែន ដែលផលិតពីស្ករត្នោតធម្មជាតិរបស់អ្នកស្រុកបន្ទាយស្រី ទម្ងន់ជិត១តោន រួមជាមួយនឹងទស្សនីយភាពជាច្រើនទៀត នឹងត្រូវដាក់បង្ហាញជូនប្រជាពលរដ្ឋ នៅក្នុងព្រឹត្តិការណ៍ បន្ទាយស្រីសង្ក្រាន្ត ដែលជាព្រឹត្តិការណ៍ធ្វើឡើងដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីយជាតិខ្មែរ ត្រូវធ្វើឡើងរយៈពេលបីថ្ងៃ នៅក្នុងបរិវេណវត្តបន្ទាយស្រី ស្រុកបន្ទាយស្រី ខេត្តសៀមរាប។ លោក ណុប វុធ្ធី អភិបាលស្រុកបន្ទាយស្រី និងជាប្រធានគណៈកម្មការរៀបចំបន្ទាយស្រីសង្ក្រាន្ត បានឱ្យដឹង នៅរសៀលថ្ងៃទី១១ ...