Friday, September 29, 2023
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ វប្បធម៌ និង ទេសចរណ៍

ស្ករផែន​យក្សរួម​ទាំង​ទស្សនីយភាព​ជាច្រើន​ទៀត នឹង​បង្ហាញ​ខ្លួន​នៅក្នុង​ព្រឹត្តិការណ៍​បន្ទាយស្រី​សង្ក្រាន្ត​

ដោយ Pothe Thun
12/04/2019
នៅក្នុង ព័ត៌មានជាតិ, វប្បធម៌ និង ទេសចរណ៍
26
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

​ស្ករ​ផែន ដែល​ផលិត​ពី​ស្ករត្នោត​ធម្មជាតិ​របស់​អ្នកស្រុក​បន្ទាយស្រី ទម្ងន់​ជិត​១​តោន រួមជាមួយ​នឹង​ទស្សនីយភាព​ជាច្រើន​ទៀត នឹង​ត្រូវ​ដាក់​បង្ហាញជូន​ប្រជាពលរដ្ឋ នៅក្នុង​ព្រឹត្តិការណ៍ បន្ទាយស្រី​សង្ក្រាន្ត ដែល​ជា​ព្រឹត្តិការណ៍​ធ្វើឡើង​ដើម្បី​អបអរសាទរ​ពិធី​បុណ្យចូលឆ្នាំថ្មី ប្រពៃណី​យ​ជាតិខ្មែរ ត្រូវ​ធ្វើឡើង​រយៈពេល​បី​ថ្ងៃ នៅក្នុង​បរិវេណ​វត្ត​បន្ទាយស្រី ស្រុក​បន្ទាយស្រី ខេត្តសៀមរាប​។​

​លោក ណុប វុធ្ធី អភិបាល​ស្រុក​បន្ទាយស្រី និង​ជា​ប្រធាន​គណៈកម្មការ​រៀបចំ​បន្ទាយស្រី​សង្ក្រាន្ត បានឱ្យដឹង នៅ​រសៀល​ថ្ងៃ​ទី​១១ ខែ​មេសា ឆ្នាំ​២០១៩​នេះ​ថា ដើម្បី​ចូលរួម​អបអរសាទរ​ពិធី​បុណ្យចូលឆ្នាំថ្មី ប្រពៃណី​ជាតិខ្មែរ និង​ផ្តល់​ឱកាស​ឱ្យ​យុវជន ប្រជាពលរដ្ឋ ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ បាន​ស្វែង​យល់​បន្ថែម​អំពី​ភាពរុងរឿង​ល្បីល្បាញ ភាព​សម្បូរ​បែប​នៃ​វ​ប្បធ​ម៍ អរិយ​ធ​ម៍ ទំនៀមទម្លាប់ ប្រពៃណី សាសនា និង​បន្ត​ថែរក្សា កេរ​មរតក​នេះ​ឱ្យបាន​គង់វង្ស អាជ្ញាធរ​ស្រុក​បន្ទាយស្រី បានរៀបចំ​ព្រឹត្តិការណ៍​បន្ទាយស្រី​សង្ក្រាន្ត ដោយ​បាន​បំផុសគំនិត​រួបរួម​កម្លាំង​សាមគ្គីភាព ខ្មែរ​ជា​ធ្លុង​មួយ និង​បណ្តុះ​ស្មារតី អភិរក្ស​អភិវឌ្ឍន៍​វប្បធម៌ និង​អត្តសញ្ញាណ​ជាតិខ្មែរ ក្នុង​សម័យកាល​សាកលភាវូបនីយកម្ម​ទំនើប​ជំនាន់​ថ្មី​នេះ និង​ផ្តល់​ឱកាស​ឱ្យ​ពាណិជ្ជករ អាជីវករ ចូលរួម​តាំង​បង្ហាញ​ម្ហូបអាហារ វត្ថុ​អនុស្សាវរីយ៍ និង​ផលិតផល ដែល​បង្ហាញ​ពី​អត្តសញ្ញាណ​វប្បធម៌​ក្នុង​តំបន់​។

​លោក ណុប វុធ្ធី បន្តថា នៅក្នុង​ព្រឹត្តិការណ៍​បន្ទាយស្រី​សង្ក្រាន្ត​នេះដែរ និង​មាន​បង្ហាញ​ពី​ទស្សនីយភាព​ដ៏​សម្បូ​រណ៍​បែប​ពាក់ព័ន្ធ​ទៅ​នឹង​វប្បធម៌ អរិយធម៌ ទំនៀមទម្លាប់ ប្រពៃណី សាសនា ជាពិសេស​នោះ គឺ​ការធ្វើ​ស្ករផែន​យក្ស ដែល​មាន​ទម្ងន់​៨០០​គីឡូក្រាម ដើម្បី​លើកស្ទួយ​ផលិតផល​ស្ករត្នោត បង្ហាញ​ដល់​សាធារណៈជន និង​ភ្ញៀវ​ជាតិ អន្តរជាតិ នៅ​ស្រុក​បន្ទាយស្រី មាន​ស្ករផែន​ដែល​មាន​រសជាតិ ឈ្ងុយឆ្ងាញ់ មិន​មាន​ជាតិគីមី គឺ​ធម្មជាតិ​សុទ្ធសាធ ។

ព័ត៌មានជាតិ ថ្មីៗ

រដ្ឋបាលខេត្តសៀមរាប និងអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុងក្រសួងមហាផ្ទៃ បើកកិច្ចប្រជុំកិច្ចប្រជុំបូកសរុបលទ្ធផល និង សកម្មភាពការងារគម្រោងសាលាអភិបាលកិច្ច

រដ្ឋបាលខេត្តសៀមរាប និងអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុងក្រសួងមហាផ្ទៃ បើកកិច្ចប្រជុំកិច្ចប្រជុំបូកសរុបលទ្ធផល និង សកម្មភាពការងារគម្រោងសាលាអភិបាលកិច្ច

28/09/2023
ក្រុមមន្ត្រីសង្គមស៊ីវិល ថាជនមានពិការភាពពួកគាត់ត្រូវការការងារធ្វើ ជាជាងការអាណិតអាសូរចំពោះពួកគាត់

ក្រុមមន្ត្រីសង្គមស៊ីវិល ថាជនមានពិការភាពពួកគាត់ត្រូវការការងារធ្វើ ជាជាងការអាណិតអាសូរចំពោះពួកគាត់

28/09/2023

​លោក​បាន​បញ្ជាក់ថា ស្ករត្នោត គឺ​ជា​ផលិតផល​របស់​ខ្មែរ​សុទ្ធសាធ ហើយក៏​ជា​កេរ្តិ៍ដំណែល​ដែល​ដូនតា​ខ្មែរ​បន្សល់​ទុក​ឱ្យ​កូនចៅ​ជំនាន់​ក្រោយ​។ ធម្មជាតិ​នៃ​ស្ករត្នោត គឺ​មានឱជារស​ផ្អែម​ឆ្ងាញ់ គ្មាន​ជាតិគីមី ដែល​ផលិត​ពី​ធម្មជាតិ​ពិតប្រាកដ ហើយ​ភាគច្រើន​កសិករ​ខ្មែរ​នៅ​តាម​ជនបទ​ជា​អ្នក​ផលិត​។​

​បច្ចុប្បន្ន ផលិតផល​ខ្មែរ​មួយ​នេះ ហាក់​មិនសូវ​ទទួលបាន​ការគាំទ្រ​ឱ្យ​តម្លៃ និង​បរិភោគ​ពី​សំណាក់​ប្រជាជន​ខ្មែរ​នោះទេ​ព្រោះ​ថា ដោយសារ​អ្នក​ផលិត​ស្ករត្នោត​មួយចំនួន បាន​ផលិតឡើង​ដាក់​ថ្នាំ​គីមី​ធ្វើឱ្យ​ខូច​រស់ជាតិ ខូច​គុណភាព មានកេរ្តិ៍ឈ្មោះ​មិនល្អ​។ យ៉ាងណាក្តី ក៏​នៅ​មាន​ប្រជាជន​ខ្មែរ​ជាច្រើន​នាក់​កំពុង​បរិភោគ និង​ឱ្យ​តម្លៃ​ខ្ពស់​លើ​ស្ករត្នោត​ខ្មែរ ហើយ​កំពុង​ស្វែងរក​ស្ករត្នោត​ដែល​ផលិត​ពី​ធម្មជាតិ​ពិតប្រាកដ​។ ដូច្នេះ​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ ដែល​មក​ទៅ​កម្សាន្ត​នៅ​ខេត្តសៀមរាប នៅក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិខ្មែរ ក្រៅពី​សប្បាយ​រីករាយ​នៅ​សៀមរាប​សង្ក្រាន្ត និង​នៅតាម​ប្រាសាទ​បុរាណ និង​រមណីយដ្ឋាន​ធម្មជាតិ បងប្អូន​អាច​បន្ត​ទៅ​កម្សាន្ត​នៅ​បន្ទាយស្រី​បាន​ព្រោះ​នៅ​ទីនោះ​ក៏​មាន​ទស្សនីយភាព​សប្បាយៗ​ជាច្រើន​ផងដែរ​៕
អត្តបទនិងរូបភាព៖​ជា ស្រស់​

Tags: ព្រឹត្តិការណ៍​បន្ទាយស្រី​សង្ក្រាន្ត​ស្ករត្នោតស្ករផែន​យក្ស
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
គ្រឹះស្ថាន​អង្គរ​ផ្តល់​ថវិកា​ជាង ១​លាន​ដុល្លារដល់​មូលនិធិ​គន្ធបុប្ផា​កម្ពុជា​

គ្រឹះស្ថាន​អង្គរ​ផ្តល់​ថវិកា​ជាង ១​លាន​ដុល្លារដល់​មូលនិធិ​គន្ធបុប្ផា​កម្ពុជា​

ឆ្លង​ចរន្ត​ខ្សែ​អគ្គិសនី​ទូរ​ទឹកកក បណ្ដាល​ឲ្យ​លំនៅដ្ឋាន​មួយ​ខ្នង​ឆេះ​ខ្ទេច​ទាំងស្រុង​

ឆ្លង​ចរន្ត​ខ្សែ​អគ្គិសនី​ទូរ​ទឹកកក បណ្ដាល​ឲ្យ​លំនៅដ្ឋាន​មួយ​ខ្នង​ឆេះ​ខ្ទេច​ទាំងស្រុង​

អភិបាល​ស្រុក​បន្ទាយស្រី​អះអាងថា មាន​គម្រោង​ធ្វើ​នំ​បញ្ចុក​យក្ស នៅក្នុង​បន្ទាយស្រី​សង្ក្រាន្ត​ឆ្នាំក្រោយ​

អភិបាល​ស្រុក​បន្ទាយស្រី​អះអាងថា មាន​គម្រោង​ធ្វើ​នំ​បញ្ចុក​យក្ស នៅក្នុង​បន្ទាយស្រី​សង្ក្រាន្ត​ឆ្នាំក្រោយ​

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ពិព័រណ៍ពាណិជ្ជកម្មថៃ Mini Thailand Week ២០២៣ ដែលមានរយៈពេល៤ថ្ងៃ នៅក្នុងក្រុងសៀមរាប ត្រូវបានប្រកាសបើកឲ្យដំណើរការ កាលពីថ្ងៃទី៣១ ខែសីហា ម្សិលមិញនេះ

    ពិព័រណ៍ពាណិជ្ជកម្មថៃ Mini Thailand Week ២០២៣ ដែលមានរយៈពេល៤ថ្ងៃ នៅក្នុងក្រុងសៀមរាប ត្រូវបានប្រកាសបើកឲ្យដំណើរការ កាលពីថ្ងៃទី៣១ ខែសីហា ម្សិលមិញនេះ

    481 shares
    Share 192 Tweet 120
  • អាងទឹកទំនប់ម្កាក់ ខេត្តសៀមរាប បើកទ្វារទឹក ដើម្បីបញ្ចៀសហានិភ័យ

    365 shares
    Share 146 Tweet 91
  • ឃុំល្វែងឫស្សី ទទួលបានគម្រោងជួសជុលផ្លូវដីសក្រាលគ្រួសក្រហម ២ខ្សែ ពីគម្រោងមូលនិធិឃុំឆ្នាំ២០២៣

    190 shares
    Share 76 Tweet 48
  • ផ្លូវចំនួនពីរខ្សែ ជាប្រភេទផ្លូវមេតុងនិងគ្រួសក្រហម ដែលជាគម្រោងមូលនិធិឃុំចំនួនពីរ នៃស្រុកអង្គរធំ ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃជាស្ថាពរ

    188 shares
    Share 75 Tweet 47
  • អាជ្ញាធរស្រុកបង្ហាញថា បច្ចុប្បន្ននេះស្រុកស្វាយលើ កំពុងប្រែក្លាយពីតំបន់ធ្លាប់ជាសមរភូមិសង្គ្រាមក្ដៅ ឲ្យក្លាយជាទឹកដីមាសបៃតង

    174 shares
    Share 70 Tweet 44

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (110)
  • ចំណេះដឹង និង ការអប់រំ (531)
  • នយោបាយ និង ការអភិវឌ្ឍន៍ (2,194)
  • ព័ត៌មានកីឡា (48)
  • ព័ត៌មានជាតិ (4,989)
  • ព័ត៌មានជាតិទូទៅ (207)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (811)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (800)
  • សាសនា និង មនុស្សធម៌ (856)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (201)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.