Sunday, June 4, 2023
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ វប្បធម៌ និង ទេសចរណ៍

អភិបាល​ស្រុក​បន្ទាយស្រី​អះអាងថា មាន​គម្រោង​ធ្វើ​នំ​បញ្ចុក​យក្ស នៅក្នុង​បន្ទាយស្រី​សង្ក្រាន្ត​ឆ្នាំក្រោយ​

ដោយ Pothe Thun
18/04/2019
នៅក្នុង ព័ត៌មានជាតិ, វប្បធម៌ និង ទេសចរណ៍
អភិបាល​ស្រុក​បន្ទាយស្រី​អះអាងថា មាន​គម្រោង​ធ្វើ​នំ​បញ្ចុក​យក្ស នៅក្នុង​បន្ទាយស្រី​សង្ក្រាន្ត​ឆ្នាំក្រោយ​
303
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

​លោក ណុប វុធ្ធី អភិបាល​ស្រុក​បន្ទាយស្រី​ខេត្តសៀមរាប បាន​ថ្លែង​នៅក្នុង​ពិធី​បិទ​ព្រឹត្តិការណ៍​បន្ទាយស្រី​សង្ក្រាន្ត កាលពី​រសៀល​ថ្ងៃ​ទី​១៦​ខែ​មេសា​ឆ្នាំ​២០១៩​នេះ​ថា ឆ្នាំ​នេះ​រដ្ឋបាល​ស្រុក​បន្ទាយស្រី សហការ​ជាមួយ​ក្រុម​យុវជន​បាន​រៀបចំ​បន្ទាយស្រី​សង្ក្រាន្ត ក្នុង​គោលបំណង ជួបជុំ​យុវជន និង​មហាជន ដើម្បី​ចូលរួម​អបអរសាទរ​ពិធី​បុណ្យចូលឆ្នាំថ្មី ប្រពៃណី​ជាតិខ្មែរ ក៏ដូចជា​ផ្តល់ឱកាស​ឱ្យ​យុវជន ប្រជាពលរដ្ឋ ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ បាន​ស្វែង​យល់​បន្ថែម​អំពី ភាពរុងរឿង ល្បីល្បាញ ភាព​សម្បូរ​បែប​នៃ​វប្បធម៌ អរិយធម៌ ទំនៀមទម្លាប់ ប្រពៃណី​សាសនា និង​បន្ត​ថែរក្សា កេរ​មរតក​នេះ​ឱ្យបាន​គង់វង្ស​។ បំផុសគំនិត​រួបរួម​កម្លាំង​សាមគ្គីភាព ខ្មែរ​ជា​ធ្លុង​មួយ និង​បណ្តុះ​ស្មារតី អភិរក្ស​អភិវឌ្ឍន៍​វប្បធម៌ និង​អត្តសញ្ញាណ​ជាតិខ្មែរ ក្នុង​សម័យកាល​សាកលភាវូបនីយកម្ម​ទំនើប​ជំនាន់​ថ្មី​នេះ​។ ផ្តល់ឱកាស​ឱ្យ​ពាណិជ្ជករ អាជីវករ ចូលរួម​តាំង​បង្ហាញ​ម្ហូបអាហារ វត្ថុ​អនុស្សាវរីយ៍ និង​ផលិតផល ដែល​បង្ហាញ​ពី​អត្តសញ្ញាណ​វប្បធម៌​ក្នុង​តំបន់​។​

​លោក​បាន​បន្តថា នៅក្នុង​រយៈពេល​៣​ថ្ងៃ​នៃ​បន្ទាយស្រី​សង្ក្រាន្ត​នេះ គឺ​មាន​កម្មវិធី​ជា​ច្រើន​ដូចជា កម្មវិធី​សាសនា កម្មវិធី​ល្បែង​ប្រជាប្រិយ កម្មវិធី​សួន​ស្នេហ៍​បន្ទាយស្រី ដែល​ក្រុម​ការងារ​បាន​យក​ត្រសក់ផ្អែម​ប្រមាណ​៦០០​ផ្លែរ​មក​តុបតែង​បង្ហាញ​ពី​ភាព​សប្បូ​បែប​ផ្នែក​កសិកម្ម​នៅ​ក្នុងស្រុក​បន្ទាយស្រី កម្មវិធី​គង្គា​បន្ទាយស្រី ការបង្ហាញ​ស្ករផែន​យក្ស ដែល​មាន​ទម្ងន់​១​តោន ១៩​គីឡូក្រាម ដើម្បី​លើកស្ទួយ​ផលិតផល​ស្ករត្នោត បង្ហាញ​ដល់​សាធារណៈជន និង​ភ្ញៀវ​ជាតិ អន្តរជាតិ នៅ​ស្រុក​បន្ទាយស្រី ហើយ​ស្ករផែន​នេះ​មាន​រស់ជាតិ ឈ្ងុយឆ្ងាញ់ មិន​មាន​ជាតិគីមី គឺ​ធម្មជាតិ​សុទ្ធសាធ​។​

​លោក ណុប វុធ្ធី បានបញ្ជាក់​ថា នៅក្នុង​រយៈពេល​៣​ថ្ងៃ នៃ​បន្ទាយស្រី​សង្ក្រាន្ត​នេះ គឺ​មាន​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ​ប្រមាណ​២​ម៉ឺន​នាក់​បាន​មក​ចូលរួម​កម្សាន្ត​សប្បាយរីករាយ​។​

ព័ត៌មានជាតិ ថ្មីៗ

ក្រសួងបរិស្ថាន សហការជាមួយស្ថាប័នពាក់ព័ន្ធបើកយុទ្ឋនាការអន្ទាក់សូន្យ នៅក្នុងតំបន់ការពារធម្មជាតិកម្ពុជា ដំណាក់កាលទី២ ក្នុងខេត្តសៀមរាប

ក្រសួងបរិស្ថាន សហការជាមួយស្ថាប័នពាក់ព័ន្ធបើកយុទ្ឋនាការអន្ទាក់សូន្យ នៅក្នុងតំបន់ការពារធម្មជាតិកម្ពុជា ដំណាក់កាលទី២ ក្នុងខេត្តសៀមរាប

02/06/2023
គម្រោងជុសជុលផ្លូវដីសក្រាលគ្រួសក្រហមធម្មជាតិ ៥ខ្សែ ក្នុងឃុំចំនួន២ នៃស្រុកអង្គរជុំ បានប្រកាសបញ្ចប់ការដេញថ្លៃជាស្ថាពរ

គម្រោងជុសជុលផ្លូវដីសក្រាលគ្រួសក្រហមធម្មជាតិ ៥ខ្សែ ក្នុងឃុំចំនួន២ នៃស្រុកអង្គរជុំ បានប្រកាសបញ្ចប់ការដេញថ្លៃជាស្ថាពរ

02/06/2023

​លោក​បន្តថា បន្ទាប់​ពី​បន្ទាយស្រី​សង្ក្រាន្ត​ឆ្នាំនេះ ទទួលបាន​ជោគជ័យ​ឆ្នាំក្រោយ រដ្ឋបាល​ស្រុក​បន្ទាយស្រី​សហការ​ជាមួយ​ក្រុម​យុវជន និង​រៀបចំ​បន្ទាយស្រី​សង្ក្រាន្ត​បន្តទៀត ដោយ​មាន​គម្រោង​ធ្វើ​នំ​បញ្ចុក​យក្ស បង្ហាញ​ដល់​ភ្ញៀវទេសចរ ព្រោះ​នំ​បញ្ចុក​ជា នំ​ប្រចាំ​តំបន់​ព្រះ​ដាក់​ស្រុក​បន្ទាយស្រី និង​ជួយ​លើក​អាហារ​ប្រចាំ​តំបន់​មួយ​នេះ​ឱ្យ​កាន់តែ​មាន​ភាពល្បីល្បាញ ជាមួយគ្នា ក៏​និង​មាន​កម្មវិធី​ប្លែកៗ​ជាច្រើន​ទៀត ដែល​និង​ត្រូវ​បង្ហាញ​នៅក្នុង​បន្ទាយស្រី​សង្ក្រាន្ត​នៅ​ឆ្នាំក្រោយ​៕

​អត្ថបទ និង រូបថត ៖ លោក ខេង ឧត្តម និង លោក ជា​ស្រស់​

Tags: ខេត្តសៀមរាបបន្ទាយស្រី​សង្ក្រាន្ត​បុណ្យចូលឆ្នាំថ្មី ប្រពៃណី​ជាតិខ្មែរអភិបាល​ស្រុក​បន្ទាយស្រី
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ព្រឹត្តិការណ៍​សៀមរាប​សង្ក្រាន្ត មាន​ភ្ញៀវទេសចរ​ចូលរួម​ប្រមាណ​៣៧​ម៉ឺន​នាក់​

ព្រឹត្តិការណ៍​សៀមរាប​សង្ក្រាន្ត មាន​ភ្ញៀវទេសចរ​ចូលរួម​ប្រមាណ​៣៧​ម៉ឺន​នាក់​

ម្សិលមិញ ជនបរទេស​ម្នាក់ជា​គ្រូបង្រៀន​នៅ​សាលា​ឯកជន​ក្នុង​ក្រុង​សៀមរាបបាន​ស្លាប់​ដោយសារ​ជំងឺ​គាំងបេះដូង​

ម្សិលមិញ ជនបរទេស​ម្នាក់ជា​គ្រូបង្រៀន​នៅ​សាលា​ឯកជន​ក្នុង​ក្រុង​សៀមរាបបាន​ស្លាប់​ដោយសារ​ជំងឺ​គាំងបេះដូង​

ក្រសួង​សុខាភិបាល ប្រកាស​បញ្ឈប់​ឲ្យប្រើ​ប្រាស់និង​ប្រមូល​មក​វិញនូវ​ថ្នាំ​លើសឈាមចំនួន​៤​ប្រភេទ ក្រោយ​រកឃើញថា បង្ក​ឲ្យមាន​ជំងឺមហារីក​

ក្រសួង​សុខាភិបាល ប្រកាស​បញ្ឈប់​ឲ្យប្រើ​ប្រាស់និង​ប្រមូល​មក​វិញនូវ​ថ្នាំ​លើសឈាមចំនួន​៤​ប្រភេទ ក្រោយ​រកឃើញថា បង្ក​ឲ្យមាន​ជំងឺមហារីក​

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • បុរសវ័យចំណាស់ម្នាក់បានស្លាប់ដោយសារក្រពើខំា ដោយសាររអិលជើងធ្លាក់ចូលក្នុងអាងចិញ្ចឹមក្រពើ ខណ:ពេលដើរហាត់

    បុរសវ័យចំណាស់ម្នាក់បានស្លាប់ដោយសារក្រពើខំា ដោយសាររអិលជើងធ្លាក់ចូលក្នុងអាងចិញ្ចឹមក្រពើ ខណ:ពេលដើរហាត់

    650 shares
    Share 260 Tweet 163
  • អាជ្ញាធរខេត្តជំរុញដល់ភាគីពាក់ព័ន្ធនៅក្នុងព្រលានយន្តហោះអន្តរជាតិសៀមរាបជួយសម្រួលដល់អ្នកទេសចរដែលមកកម្សាន្ត កុំឲ្យមានការថ្នាំងថ្នាក់

    308 shares
    Share 123 Tweet 77
  • ពលរដ្ឋរស់នៅក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប សម្ដែងការរីករាយក្រោយទទួលបានផ្លូវបេតុងថ្មីមួយខ្សែ ក្នុងមូលដ្ឋានរបស់ពួកគាត់

    308 shares
    Share 123 Tweet 77
  • ព្រះអគ្គីជ័យកីឡា បានមកដល់ទឹកដីប្រវត្តិសាស្ត្រខេត្តសៀមរាបជាថ្មីម្ដងទៀត ក្រោមការសាទរពីពលរដ្ឋយ៉ាងច្រើនសន្ធឹកសន្ធាប់

    250 shares
    Share 100 Tweet 63
  • ផ្លូវដីសជិត៥គីឡូម៉ែត្រ ស្ថិតក្នុងឃុំខ្នារសណ្ដាយ ស្រុកបន្ទាយស្រី ត្រូវបានបើកកាដ្ឋានសាងសង់ជាផ្លូវការ

    110 shares
    Share 44 Tweet 28

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (107)
  • ចំណេះដឹង និង ការអប់រំ (493)
  • នយោបាយ និង ការអភិវឌ្ឍន៍ (2,078)
  • ព័ត៌មានកីឡា (45)
  • ព័ត៌មានជាតិ (4,742)
  • ព័ត៌មានជាតិទូទៅ (202)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (731)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (788)
  • សាសនា និង មនុស្សធម៌ (832)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (186)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.