Friday, January 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ វប្បធម៌ និង ទេសចរណ៍

ព្រឹត្តិការណ៍​សៀមរាប​សង្ក្រាន្ត មាន​ភ្ញៀវទេសចរ​ចូលរួម​ប្រមាណ​៣៧​ម៉ឺន​នាក់​

ដោយ Pothe Thun
18/04/2019
នៅក្នុង ព័ត៌មានជាតិ, វប្បធម៌ និង ទេសចរណ៍
ព្រឹត្តិការណ៍​សៀមរាប​សង្ក្រាន្ត មាន​ភ្ញៀវទេសចរ​ចូលរួម​ប្រមាណ​៣៧​ម៉ឺន​នាក់​
426
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

ព្រឹត្តិការណ៍សៀមរាប-សង្ក្រាន្ត ដែលប្រារព្ធឡើងរយៈពេល៣ថ្ងៃ ក្នុងក្រុងសៀមរាប មានបងប្អូនប្រជាពលរដ្ឋ ភ្ញៀវជាតិនិងអន្តរជាតិបានចូលរួមកំសាន្តសប្បាយ ប្រមាណជា ៣៧ម៉ឺននាក់ ក្នុងនេះ ភ្ញៀវបរទេសមានចំនួនប្រមាណ ជាង ២ម៉ឺន ៦ពាន់នាក់ ដែលចំនួននេះ មានការកើនឡើងជាង ៥% បើធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០១៨ ដែលមានភ្ញៀវបរទេសប្រមាណជាង ២ម៉ឺន ៥ពាន់នាក់ ។

​ក្នុងឱកាស​ចូលឆ្នាំថ្មី​ប្រពៃណី​ជាតិខ្មែរ ឆ្នាំនេះ ខេត្តសៀមរាប បាន​រៀបចំ​ព្រឹត្តិការណ៍ «​សៀមរាប​សង្ក្រាន្ដ​» លើក​ទី​១ ដើម្បី​អបអរសាទរ ពិធី​បុណ្យចូលឆ្នាំថ្មី ប្រពៃណី​ជាតិ​ខ្មែរ​ឆ្នាំកុរ ឯកស័ក​ព​.​ស​២៥៦៣ រៀបចំ​ដោយ​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ខេត្តសៀ្មរាប និង​ចូលរួម​សហការ​ដោយ អាជ្ញាធរ​ខេត្ត​សៀមរាប និង អាជ្ញាធរ​ជាតិ​អប្សរា បាន​បើក​ដំណើរ​ទៅ​អស់​រយៈពេល​បី​ថ្ងៃ ចាប់ពី​ថ្ងៃ​ទី​១៤​ដល់​ថ្ងៃ​ទី​១៦​ខែ​មេសា​ឆ្នាំ​២០១៩ នៅ​បរិវេណ​សួនច្បារ ព្រះរាជដំណាក់ ក្រុង​សៀមរាប​។ សៀមរាប​សង្ក្រាន្ត ត្រូវបាន​រៀបចំ​ប្រារព្ធ​ឡើង​ជា​លើកដំបូង បន្ទាប់​ពី​មហា​ព្រឹត្តិការណ៍​អង្គរ​-​សង្ក្រាន្ត ដែល​បាន​រៀបចំ​ប្រារព្ធ​ឡើង​អស់​រយៈពេល​៦​ឆ្នាំ​ជាប់ៗ​គ្នា​កន្លងមក​។​

​សៀមរាប​សង្ក្រាន្ត​ឆ្នាំ​ទី​១​នេះ បាន​បើក​ដំណើរការ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួង​ការពារជាតិ និង ជា​ប្រធាន​ក្រុមការងារ​ថ្នាក់ជាតិ​ចុះ​ជួយ​ខេត្ត​សៀមរាប រួម​ទាំង​ឥស្សរជន​ថ្នាក់ជាតិ ថ្នាក់ដឹកនាំ​ខេត្ត ព្រមទាំង​ថ្នាក់ដឹកនាំ​មន្ទីរ​អង្គភាព​ស្ថាប័ន​នានា​ក្នុង​ខេត្ត មន្ត្រីរាជការ​ប្រជាពលរដ្ឋ យុវជន​និង​យុវនារី ចូលរួម​យ៉ាងច្រើន​កុះករ ។​

ព័ត៌មានជាតិ ថ្មីៗ

អភិបាលខេត្តសៀមរាប លើទឹកចិត្តដល់ប្រជាពលរដ្ឋ ក្នុងករណីសង្ស័យ មានការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams សូមរាយការណ៍ជូនកងកម្លាំង មានសម័ត្តកិច្ច

អភិបាលខេត្តសៀមរាប លើទឹកចិត្តដល់ប្រជាពលរដ្ឋ ក្នុងករណីសង្ស័យ មានការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams សូមរាយការណ៍ជូនកងកម្លាំង មានសម័ត្តកិច្ច

27/01/2026
មន្រ្ដីជាន់ខ្ពស់ក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ ជំរុញដល់ក្រុមការងារបន្ដចុះផ្សព្វផ្សាយ និងស្រង់ទិន្នន័យ នៃការប្រើប្រាស់ដីរបស់ពលរដ្ឋទាំង១១៤ភូមិ នៅក្នុងតំបន់រមណីយដ្ឋានបេតិកភ័ណ្ឌពិភពលោកអង្គរ

មន្រ្ដីជាន់ខ្ពស់ក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ ជំរុញដល់ក្រុមការងារបន្ដចុះផ្សព្វផ្សាយ និងស្រង់ទិន្នន័យ នៃការប្រើប្រាស់ដីរបស់ពលរដ្ឋទាំង១១៤ភូមិ នៅក្នុងតំបន់រមណីយដ្ឋានបេតិកភ័ណ្ឌពិភពលោកអង្គរ

27/01/2026

​ឯកឧត្តម ទៀ សីហា អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ខេត្តសៀមរាប បានឲ្យដឹងថា​៖ សៀមរាប​-​សង្ក្រាន្ត គឺជា​ការជួបជុំ​មហាជន យុវជន មហា​គ្រួសារ​ខ្មែរ នឹង ផ្តល់ឱកាស​ឲ្យ​យុវជន ប្រជាពលរដ្ឋ ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ បាន​ស្វែងយល់​អំពី​ជំនឿ​សាសនា បាន​ឃើញ​និង​សិក្សា​បន្ថែម អំពី​ភាពរុងរឿង​ល្បីល្បាញ សម្បូរ​បែប​នៃ​វ​ប្បធ​ម៍ អរិយ​ធ​ម៍ ទំនៀមទម្លាប់ ប្រពៃណី​ខ្មែរ និង​បន្ត​ថែរក្សា កេរ​មរតក​ទាំង​នេះ​ឲ្យបាន​គង់វង្ស បំផុសគំនិត​រួបរួម​កម្លាំង​មហា​សាមគ្គី និង បណ្តុះ​ស្មារតី​អភិរក្ស​ដើម្បី​អភិវឌ្ឍ អភិវឌ្ឍ​ដើម្បី​អភិរក្ស​វប្បធម៌​ប្រពៃណី និង អត្តសញ្ញាណ​ជាតិខ្មែរ ក្នុង​សម័យកាល​សាកលភាវូបនីយកម្ម​ទំនើប​ជំនាន់​ថ្មី​នេះ ព្រមទាំង​ជា​ការផ្តល់​ឱកាស​ឲ្យ​ពាណិជ្ជករ អាជីវករ​ចូលរួម​តាំង​បង្ហាញ​ផលិតផល​វត្ថុ​អនុស្សាវរីយ៍ ម្ហូបអាហារ ដោយ​ទៅ​លើ​ការបង្ហាញ​ពី​អត្តសញ្ញាណ​វប្បធម៌​ក្នុង​តំបន់ ។

​ថ្លែង​ក្នុង​ឱកាស​បើក ព្រឹត្តិការណ៍​សៀមរាប​សង្ក្រាន្ត​លើក​ទី​១ សម្ដេច​ពិជ័យ​សេនា ទៀ បាញ់ បាន​មានប្រសាសន៍ ថា នេះ​គឺ​លើក​ទី​១​ហើយ នៃ​ព្រឹត្តិការណ៍​សៀមរាប​សង្ក្រាន្ត ហើយ​ឆ្នាំ​នេះ​សង្ក្រាន្ត​ឆ្នាំ​ថ្មី​ត្រូវបាន​រៀបចំឡើង​នៅតាម​បណ្ដា​រាជធានី ខេត្ត​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដើម្បី​បង្ហាញ អំពី​កេរ្តិ៍តំណែល​វប្បធម៌ ទំនៀមទម្លាប់​ប្រពៃណី​ដ៏​ផូរផង់​ខ្មែរ​យើង ដែល​ជា​មោទនៈភាព​ជាតិ ។ សម្ដេច​ពិជ័យ​សេនា បាន​ថ្លែង​កោតសរសើរ ដល់​អាជ្ញាធរ​ខេត្ត កងកម្លាំងប្រដាប់អាវុធ គ្រប់​ប្រភេទ និង សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ខេត្ត ដែល​បាន​ចូលរួម​ថែរក្សា​ការពារ សណ្ដាប់ធ្នាប់​ក្នុង​ព្រឹត្តិការណ៍​សៀមរាប​សង្ក្រាននេះ​បាន​យ៉ាង​ល្អ ផ្ដល់​លទ្ធភាព​ឲ្យ​យុវជន​យើង បាន​ចូលរួម​ក្នុង​សកម្មភាព​ផ្សេងៗ ដើម្បី​ជួយ​ជម្រុញ​ការអភិវឌ្ឍ​សង្គម ដូច​ជា​ព្រឹត្តិការណ៍​សៀមរាប​សង្ក្រាន្ត​នេះ​ជាដើម ។ សម្ដេច​ពិជ័យ​សេនា​បាន​បន្តទៀតថា ម្យ៉ាង​ទៀត​ក៏​ជា​ការផ្ដល់​នូវ​ភាពសប្បាយ​រីករាយ ដើម្បី​អបអរសាទរ​បុណ្យចូលឆ្នាំថ្មី​ប្រពៃណី​ជាតិខ្មែរ ជាសំខាន់​ឆ្លុះបញ្ចាំង ពី​ការ​សាមគ្គីភាព មិត្តភាព ក្នុងចំណោម​មហា​ក្រុម​គ្រួសារ​ខ្មែរ​ទាំងអស់ ជាពិសេស​នៅក្នុង​ស្រទាប់​យុវជន​យើង ។​

​អត្ថបទ និង រូបថត ៖ លោក យូ វង្ស​
​កែសម្រួល​អត្ថបទ ៖ លោក សេង ផល្លី​

Tags: ខេត្តសៀមរាបបុណ្យចូលឆ្នាំថ្មី ប្រពៃណី​ជាតិខ្មែរព្រឹត្តិការណ៍​សៀមរាប​សង្ក្រាន្ត
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ម្សិលមិញ ជនបរទេស​ម្នាក់ជា​គ្រូបង្រៀន​នៅ​សាលា​ឯកជន​ក្នុង​ក្រុង​សៀមរាបបាន​ស្លាប់​ដោយសារ​ជំងឺ​គាំងបេះដូង​

ម្សិលមិញ ជនបរទេស​ម្នាក់ជា​គ្រូបង្រៀន​នៅ​សាលា​ឯកជន​ក្នុង​ក្រុង​សៀមរាបបាន​ស្លាប់​ដោយសារ​ជំងឺ​គាំងបេះដូង​

ក្រសួង​សុខាភិបាល ប្រកាស​បញ្ឈប់​ឲ្យប្រើ​ប្រាស់និង​ប្រមូល​មក​វិញនូវ​ថ្នាំ​លើសឈាមចំនួន​៤​ប្រភេទ ក្រោយ​រកឃើញថា បង្ក​ឲ្យមាន​ជំងឺមហារីក​

ក្រសួង​សុខាភិបាល ប្រកាស​បញ្ឈប់​ឲ្យប្រើ​ប្រាស់និង​ប្រមូល​មក​វិញនូវ​ថ្នាំ​លើសឈាមចំនួន​៤​ប្រភេទ ក្រោយ​រកឃើញថា បង្ក​ឲ្យមាន​ជំងឺមហារីក​

លោកជំទាវ ទា​ង អេង ទៀ​សីហា ចុះសួរសុខទុក្ខ​កុមារ​រងគ្រោះ​ដោយ​រលាកភ្លើងនៅ​មន្ទីរពេទ្យ​កុមារ​ជ័យវរ្ម័ន​ទី​៧

លោកជំទាវ ទា​ង អេង ទៀ​សីហា ចុះសួរសុខទុក្ខ​កុមារ​រងគ្រោះ​ដោយ​រលាកភ្លើងនៅ​មន្ទីរពេទ្យ​កុមារ​ជ័យវរ្ម័ន​ទី​៧

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

    ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

    355 shares
    Share 142 Tweet 89
  • អង្គការសាលារៀនទន្សាយធ្វើការដង្ហែរក្បួនតាមផ្លូវ ដើម្បីផ្សព្វផ្សាយឱ្យ ឪពុកម្តាយដែលមានកូនជាជនមានពិការភាពមកចុះឈ្មោះចូលរៀនឱ្យបានគ្រប់ៗគ្នានៅ ស្រុកពួក ខេត្តសៀមរាប

    432 shares
    Share 173 Tweet 108
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63312 shares
    Share 43697 Tweet 8173
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9075 shares
    Share 5461 Tweet 1506
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26745 shares
    Share 22055 Tweet 1954

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (765)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,034)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,551)
  • ព័ត៌មានជាតិទូទៅ (231)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,116)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (944)
  • សាសនា និង មនុស្សធម៌ (1,113)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (256)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.