Friday, January 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានអន្តរជាតិ

ផ្តាច់ជីវិតមនុស្សច្រើនជាង ៣,០០០នាក់នៅអាមេរិក ដោយសារCOVID-19

ដោយ Pothe Thun
31/03/2020
នៅក្នុង ព័ត៌មានអន្តរជាតិ
ផ្តាច់ជីវិតមនុស្សច្រើនជាង ៣,០០០នាក់នៅអាមេរិក ដោយសារCOVID-19
31
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

តួលេខចុងក្រោយពីសាកលវិទ្យាល័យអាមេរិក ចន ហប់ឃីនស៍ (Johns Hopkins) ដែលមានតួនាទីតាមដានជាប្រចាំលើស្ថានការណ៍ COVID-19 ទាំងនៅសហរដ្ឋអាមេរិក និងទូទាំងពិភពលោកបានឲ្យដឹងថា ពេលនេះចំនួនមនុស្សស្លាប់ ដោយសារតែជំងឺរាតត្បាតសកលនេះ នៅទូទាំងប្រទេសមហាអំណាចមួយនេះ បានកើនឡើងដល់ ៣,០០៨នាក់ (ក្រោមចិនតែ ៣០០នាក់ប៉ុណ្ណោះ)។ នេះបើតាមការចេញផ្សាយព័ត៌មាន នៅព្រឹកថ្ងៃអង្គារ ទី៣១ ខែមីនា ឆ្នាំ២០២០។

សាកលវិទ្យាល័យ Johns Hopkins បានឲ្យដឹងទៀតថា ចំនួននៃករណីឆ្លងជំងឺ COVID-19 បូកសរុបពីបណ្តារដ្ឋទាំង ៥០ របស់អាមេរិក ក៏បានកើនឡើងដល់ ១៦៣,៤២៩ករណីផងដែរ។ កាលពីថ្ងៃចន្ទម្សិលមិញនេះ ទីភ្នាក់ងារផ្នែកសុវត្ថិភាពស្បៀងអាហារ និងឱសថរបស់សហរដ្ឋអាមេរិកហៅកាត់ថា FDA បានសម្រេចចេញការអនុញ្ញាតសម្រាប់ការប្រើប្រាស់ ក្នុងពេលបន្ទាន់នូវថ្នាំប្រឆាំងជំងឺគ្រុនចាញ់ចំនួនពីរប្រភេទ ដើម្បីព្យាបាលអ្នកជំងឺ COVID-19។

ទីភ្នាក់ងារ FDA បានអនុញ្ញាតឲ្យវេជ្ជបណ្ឌិតចែកចាយ ក៏ដូចជាប្រើប្រាស់ថ្នាំ ក្លររ៉ូឃ្វីន Chloroquine និងហាយដ្រូស៊ីក្លររ៉ូឃ្វីន (Hydroxychloroquine) ដើម្បីព្យាបាលអ្នកជំងឺ COVID-19 ចំពោះអ្នកដែលមានវ័យជំទង់ និងវ័យកណ្តាលក្នុងពេលបន្ទាន់។ យ៉ាងណាមិញ កន្លងមកអ្នកវិទ្យាសាស្រ្តជាច្រើន រួមមានទាំងមន្ត្រីជំនានជាន់ខ្ពស់លោក អាន់ថូនី ហ្វរស៊ី (Anthony Fauci) ដែលជាអ្នកជំនាញកំពូលខាងផ្នែកជំងឺឆ្លង របស់សហរដ្ឋអាមេរិក បានបង្ហាញការមិនទុកចិត្តទាំងស្រុងទៅលើថ្នាំទាំងនេះ ដោយសារតែភាពខ្វះខាត នៃទិន្នន័យស្តីពីប្រសិទ្ធភាពរបស់ពួកវា ក្នុងការព្យាបាល COVID-19៕

ព័ត៌មានជាតិ ថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
Tags: COVID-19USA
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ត្រឹមតែ១ថ្ងៃ ចំនួនអ្នកឆ្លង COVID-19ថ្មីនៅកូរ៉េខាងត្បូងបន្តរកឃើញ ១២៥នាក់បន្ថែមទៀត

ត្រឹមតែ១ថ្ងៃ ចំនួនអ្នកឆ្លង COVID-19ថ្មីនៅកូរ៉េខាងត្បូងបន្តរកឃើញ ១២៥នាក់បន្ថែមទៀត

ក្រុមការងារកាកបាទក្រហមកម្ពុជា សាខាខេត្តសៀមរាប ចុះសួរសុខទុក្ខ និងចែកអំណោយដល់ ជនរងគ្រោះដោយសារខ្យល់កន្ទ្រាក់នៅស្រុកពួក

ក្រុមការងារកាកបាទក្រហមកម្ពុជា សាខាខេត្តសៀមរាប ចុះសួរសុខទុក្ខ និងចែកអំណោយដល់ ជនរងគ្រោះដោយសារខ្យល់កន្ទ្រាក់នៅស្រុកពួក

លោកស្រីអភិបាលស្រុកក្រឡាញ់ ដឹកនាំកម្លាំងចុះបាញ់ថ្នាំសម្លាប់មេរោគ នៅតាមទីប្រជុំជនសំខាន់ៗ

លោកស្រីអភិបាលស្រុកក្រឡាញ់ ដឹកនាំកម្លាំងចុះបាញ់ថ្នាំសម្លាប់មេរោគ នៅតាមទីប្រជុំជនសំខាន់ៗ

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

    ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

    355 shares
    Share 142 Tweet 89
  • អង្គការសាលារៀនទន្សាយធ្វើការដង្ហែរក្បួនតាមផ្លូវ ដើម្បីផ្សព្វផ្សាយឱ្យ ឪពុកម្តាយដែលមានកូនជាជនមានពិការភាពមកចុះឈ្មោះចូលរៀនឱ្យបានគ្រប់ៗគ្នានៅ ស្រុកពួក ខេត្តសៀមរាប

    432 shares
    Share 173 Tweet 108
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63312 shares
    Share 43697 Tweet 8173
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9075 shares
    Share 5461 Tweet 1506
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26745 shares
    Share 22055 Tweet 1954

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (765)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,034)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,551)
  • ព័ត៌មានជាតិទូទៅ (231)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,116)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (944)
  • សាសនា និង មនុស្សធម៌ (1,113)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (256)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.