Thursday, April 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ សាសនា និង មនុស្សធម៌

ក្រុមការងារកាកបាទក្រហមកម្ពុជា សាខាខេត្តសៀមរាប ចុះសួរសុខទុក្ខ និងចែកអំណោយដល់ ជនរងគ្រោះដោយសារខ្យល់កន្ទ្រាក់នៅស្រុកពួក

ដោយ Pothe Thun
31/03/2020
នៅក្នុង ព័ត៌មានជាតិ, សាសនា និង មនុស្សធម៌
ក្រុមការងារកាកបាទក្រហមកម្ពុជា សាខាខេត្តសៀមរាប ចុះសួរសុខទុក្ខ និងចែកអំណោយដល់ ជនរងគ្រោះដោយសារខ្យល់កន្ទ្រាក់នៅស្រុកពួក
41
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

នាព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០ នៅវត្តពោធិរាម ហៅវត្តធិបតី ឃុំត្រីញ័រ ស្រុកពួក ក្រុមការងារកាកបាទក្រហមកម្ពុជា សាខាខេត្តសៀមរាប ដឹកនាំដោយ លោកជំទាវ ទាង អេង ទៀ សីហា អនុប្រធានគណៈកម្មាធិការសាខា បានចុះជួបសួរសុខទុក្ខប្រជាពលរដ្ឋ ២៣គ្រួសារ ដែលបានរងគ្រោះដោយខ្យល់កន្រ្ទាក់កាលពីពេលថ្មីៗនេះ។

នៅក្នុងឱកាសសំណេះសំណាល ចែកអំណោយនោះ លោកជំទាវ បាននាំយកនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ របស់សម្តេចកិតិ្តព្រឺទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា និង បានសម្តែងនូវការចូលរួមសោកស្តាយចំពោះការបាត់បង់ទ្រព្យសម្បត្តិ ដោយសារគ្រោះធម្មជាតិខ្យល់កន្រ្ទាក់នេះ ។ ការផ្តាំផ្ញើរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប្រធាន បានផ្តល់នូវការលើកទឹកចិត្តដល់ជនរងគ្រោះ ឲ្យបន្តខិតខំជំនះការលំបាក ដើម្បីស្តារជីវភាពឡើងវិញ។ ក្នុងនោះ អាជ្ញាធរមូលដ្ឋាន និងបណ្តាញកាកបាទក្រហមកម្ពុជា នៅគ្រប់ទីកន្លែង នឹងរងចាំជួយអន្តរាគមន៍ សម្របសម្រួលដោះស្រាយ មិនទុកឲ្យបងប្អូនជនរងគ្រោះ ស្ថិតនៅក្នុងភាពឯកោ ដោយគ្មានដំណោះស្រាយនោះឡើយ។

អំណោយដែលត្រូវចែកជូននាពេលនោះ ក្នុងមួយគ្រួសារទទួលបាន អង្ករ ត្រីខ មី អាវយឺត កន្ទេល ឃីតមួយកញ្ចប់ ស័ង្កសី និងថវិកាមួយចំនួនផងដែរ។ អំណោយទាំងនោះ ត្រូវបានបន្ថែមចំនួន តាមទំហំនៃការខូចខាតរបស់ជនរងគ្រោះ។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

គួរជម្រាបថា ឧបទ្ទេវហេតុខ្យល់កន្ទ្រាក់នោះ កើតឡើងនៅវេលាល្ងាចថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២០ ដោយបង្កការរងគ្រោះនៅឃុំត្រីញ័រ រលំផ្ទះ២ខ្នង របើកដំបូល១៦ខ្នង ផ្ទះប្រជាពលរដ្ឋ៣ខ្នងទៀតរបើកដំបូលនៅឃុំល្វា ចំណែកឯនៅឃុំសសរស្តម្ភ រលំផ្ទះ១ខ្នង និងផ្ទះ១ខ្នងទៀត ត្រូវទទួលរងដោយអគ្គីភ័យ ដោយសារតែទុសេខ្សែភ្លើង ក្នុងពេលដែលមានឧបទ្ទវហេតុខ្សល់កន្ទ្រាក់នោះ។

ឆ្លៀងឱកាសក្នុងពិធីចែកអំណោយនោះ លោកជំទាវអនុប្រធាន ក៏មានការផ្សព្វផ្សាយអំពីវិធានការបង្ការ និងទប់ស្កាត់ការរីករាលដាលនៃវីរុសកូវីត១៩ ផងដែរ។ ជាពិសេសនោះក្រៅតែពីការអប់រំធ្វើអនាម័យជាប្រចាំ ការជួបជុំមិនចាំបាច់ត្រូវបានហាមឃាត់ ហើយក្នុងករណីសង្ស័យ ត្រូវទៅពិគ្រោះ ពិនិត្យសុខភាពនៅមណ្ឌលសុខភាពដែលនៅជិតបំផុត ជាមួយ ក្នុងករណីសង្ស័យថា បុគ្គលខ្លួនឯងមានបញ្ហាសុខភាពពាក់ព័ន្ធនឹងជំងឺកូវីដ១៩នេះ ត្រូវយល់ដឺងអំពីការដាក់ខ្លួនឲ្យនៅដោយឡែកចំនួន១៤ថ្ងៃ ជៀសវាងការចម្លងក្នុងគ្រួសារ និងរីករាលដាលក្នុងសហគមន៍៕

អត្ថបទ និង រូបភាព៖ ងិន គឹមឡេង
កែសម្រួល៖ សេង ផល្លី

Tags: កាកបាទក្រហមកម្ពុជា​ខេត្តសៀមរាបរងគ្រោះដោយសារខ្យល់កន្ទ្រាក់
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
លោកស្រីអភិបាលស្រុកក្រឡាញ់ ដឹកនាំកម្លាំងចុះបាញ់ថ្នាំសម្លាប់មេរោគ នៅតាមទីប្រជុំជនសំខាន់ៗ

លោកស្រីអភិបាលស្រុកក្រឡាញ់ ដឹកនាំកម្លាំងចុះបាញ់ថ្នាំសម្លាប់មេរោគ នៅតាមទីប្រជុំជនសំខាន់ៗ

ខេត្តសៀមរាប ត្រូវការសាច់ជ្រូក និងសាច់គោ ប្រហែល៤១តោន ក្នុងមួយថ្ងៃ

ខេត្តសៀមរាប ត្រូវការសាច់ជ្រូក និងសាច់គោ ប្រហែល៤១តោន ក្នុងមួយថ្ងៃ

អាជ្ញាធរខេត្តសៀមរាប លើកទឹកចិត្តប្រជាពលរដ្ឋផលិតបំពង់បឺតពីឫស្សី ក្នុងស្រុកវ៉ារិន

អាជ្ញាធរខេត្តសៀមរាប លើកទឹកចិត្តប្រជាពលរដ្ឋផលិតបំពង់បឺតពីឫស្សី ក្នុងស្រុកវ៉ារិន

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.