ព្រឹត្តិការណ៍សមរាត្រីឆ្នាំ២០១៨ ឬព្រឹត្តិការណ៍ព្រះអាទិត្យរះចំប្រាង្គកណ្ដាលនៃប្រាសាទអង្គរវត្ត នឹងមកដល់ថ្ងៃទី២៣ ខែកញ្ញានេះ
តាមការសិក្សារបស់អ្នកស្រាវជ្រាវរបស់មជ្ឈមណ្ឌលស្រាវជ្រាវនិងតម្កល់ឯកសារអង្គរនៃអាជ្ញាធរជាតិអប្សរា បានឲ្យដឹងថា សមរាត្រីនារដូវវស្សាឆ្នាំ២០១៨នេះ នឹងត្រូវចំថ្ងៃអាទិត្យ ទី២៣ ខែកញ្ញា ឆ្នាំ២០១៨ ដែលជារៀងរាល់ឆ្នាំ សមរាត្រីនេះ តែងតែកើតមានចំនួន២ដង គឺនៅរដូវប្រាំង កើតទ្បើងនៅខែមីនា និងសមរាត្រីរដូវវស្សា កើតទ្បើងនៅខែកញ្ញា ជាវេលាដែលថ្ងៃនិងយប់មានរយៈពេលស្ទើរតែស្មើគ្នា ។ ជាករណីពិសេសនៅអង្គរវត្ត វេលាថ្ងៃនិងយប់មានរយៈពេលស្មើគ្នានេះ ព្រះអាទិត្យតែងតែរះទ្បើងចំកំពូលកណ្តាលនៃអង្គរវត្តនាព្រឹកព្រលឹមស្រាងៗ ហើយចំពោះសមរាត្រីរដូវវស្សានៅថ្ងៃទី២៣ ...