Wednesday, April 22, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ

លោកជំទាវ កិត្តិសង្គហបណ្ឌិត ឃួន សុដារី អនុញ្ញាតឲ្យឯកអគ្គរដ្ឋទូតថ្មី ប្រទេសគុយបា ចូលជួបសម្តែងការគួរសម

ដោយ Pothe Thun
22/07/2020
នៅក្នុង ព័ត៌មានជាតិ
26
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

លោកជំទាវ កិត្តិសង្គហបណ្ឌិត ឃួន សុដារី អនុប្រធានទី២ នៃរដ្ឋសភា តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានអនុញ្ញាតឲ្យ លោកជំទាវ លឿកា រ៉ូទ្រីហ្គេស បារីយ៉ូស (H.E.Mrs. Liurka Rodriguez Barriose) ឯកអគ្គរដ្ឋទូតថ្មី ប្រទេសគុយបាចូលជួបសម្តែងការគួរសម នាព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២០ នៅវិមានរដ្ឋសភា។

លោកជំទាវ បានស្វាគមន៍ និងអបអរសាទរចំពោះ លោកជំទាវ លឿកា រ៉ូទ្រីហ្គេស បារីយ៉ូស ដែលត្រូវបានតែងតាំងជា ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋគុយបា ប្រចាំព្រះរាជាណាចក្រកម្ពុជា។

លោកជំទាវបន្តថា កម្ពុជា-គុយបា មានទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជាមួយគ្នាជាយូរមកហើយ និងឆ្នាំ២០២០ នេះគឺជាខួបគម្រប់៦០ឆ្នាំ នៃចំណងការទូតជាមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា-គុយបា។ ចំណងការទូតនេះ ត្រូវបានថ្នាក់ដឹកនាំប្រទេសទាំងពីរបន្តថែរក្សា និងលើកកម្ពស់តាំងពីសម័យព្រះបរមរតន:កោដ្ឋ ព្រះបាទនរោត្តមសីហនុ និងអតីតប្រធានាធិបតី ហ្វីដែល កាស្រ្តូ រហូតដល់ពេលបច្ចុប្បន្ន។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

លោកជំទាវ អនុប្រធានរដ្ឋសភា បានលើកឡើងបន្តថា គុយបាជាមិត្តដ៏ល្អរបស់កម្ពុជា តែងជួយនិងគាំទ្រនៅគ្រប់កាលៈទេសៈ។ ជាក់ស្តែងនៅពេលកម្ពុជា ទើបបានរំដោះចេញពីរបបប្រល័យពូជសាសន៍ និងត្រូវបានហ៊ុមព័ទ្ធសេដ្ឋកិច្ច ពីប្រទេសមហាអំណាច មួយចំនួននាទសវត្ស៨០ មិត្តគុយបា បានចាប់ផ្តើមទំនាក់ទំនងការទូតឡើងវិញដោយបានបញ្ជូនជំនួយជាគ្រូពេទ្យដើម្បីមកជួយពិនិត្យ ព្យាបាលពលរដ្ឋកម្ពុជា ក៏ដូចជាជួយស្តារឡើយវិញនូវវិស័យសុខាភិបាល ដែលកម្ពុជាបានរងគ្រោះក្នុងរបបប្រល័យពូជសាសន៍ខ្មែរក្រហម ដែលនេះសរបញ្ជាក់ពីមិត្តភាពដ៏ប្រពៃក្នុងគ្រាដែលក្រលំបាក។ លោកជំទាវក៏បានអបអរសាទរផងដែរចំពោះការកែសម្រួលរដ្ឋធម្មនុញ្ញថ្មីរបស់គុយបា ទៅលើការរៀបចំប្រព័ន្ធសេដ្ឋកិច្ចសំដៅលើការលប់បំបាត់រនាំង ឬឧបសគ្គនានាដែលរាំងស្ទះដល់កំណើនជីវភាពរបស់ពលរដ្ឋគុយបា។

លោកជំទាវ លឿកា រ៉ូទ្រីហ្គេស បារីយ៉ូស បានសម្តែងនូវក្តីរីករាយនាឱកាសនៃជំនួបជាមួយថ្នាក់ដឹកនាំរដ្ឋសភាជាស្រ្តី ដែលនេះបានបង្ហាញយ៉ាងច្បាស់ពីភាពអង់អាច និងសមត្ថភាពដ៏រឹងមាំរបស់ស្រ្តីកម្ពុជាក្នុងកិច្ចការងារ។

លោកជំទាវក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដែលលោកជំទាវអនុប្រធានរដ្ឋសភាបានចំណាយពេលវេលា ទទួលជួបសវនាការជាមួយលោកជំទាវ នាឱកាសនេះ។ លោកជំទាវ បានអរគុណរដ្ឋសភា ដែលតែងតែជំរុញលើកកម្ពស់មិត្តភាពកម្ពុជា-គុយបា ឲ្យរឹងមាំជាលំដាប់ ពិសេសតាមរយៈក្រុមមិត្តភាពរដ្ឋសភាកម្ពុជា-គុយបា។

លោកជំទាវបានលើកឡើងថា ចំណងមិត្តភាពកម្ពុជាគុយបា ក្នុងរយៈពេល៦០ឆ្នាំមកនេះ មិនមែនត្រឹមជាទំនាក់ទំនងការទូតនោះទេ តែជាទំនាក់ទំនងប្រវត្តិសាស្រ្ត ដែលប្រទេសទំាងពីរបានធ្វើកិច្ចការជាច្រើនរួមគ្នា។

លោកជំទាវ បានធ្វើការវាយតំលៃខ្ពស់ចំពោះរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ដែលជានិច្ចកាលតែងតែគាំទ្រគុយបានៅរាល់វេទិកាអន្តរជាតិ ស្តីពីការប្រឆាំងទៅនឹងការដាក់ទណ្ឌកម្មសេដ្ឋកិច្ចយ៉ាងអសីលធម៌ និងអយុត្តិធម៌ពីប្រទេសមហាអំណាច ។ លោកជំទាវបានមានប្រសាសន៍ថា ថ្នាក់ដឹកនាំនៃប្រទេសគុយបា ក៏ដូចជាប្រជាពលរដ្ឋគុយបា តែងតែរំលឹកពីរឿងរ៉ាវនៃចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការនៃប្រទេសទាំងពីរ ហើយតែងតែប្រារព្ធខួបអនុស្សារីយ៍ជារៀងរាល់ឆ្នាំ តែដោយសារស្ថានការណ៍ពិភពលោកនាពេលនេះជួបប្រទះនូវជំងឺឆ្លងដ៏កាចសាហាវ(Covid-19) ទើបការប្រារព្ធខួបអនុស្សាវរីយ៍នាឆ្នាំនេះត្រូវខកខាន។ ទោះបីយ៉ាងណាក្តី ប្រទេសគុយបា តាមរយៈស្ថានទូតគុយបានៅកម្ពុជានឹងនៅតែបន្តជួយជ្រោមជ្រែងកម្ពុជាក្នុងវិស័យផ្សេងៗដូចជាវិសយ័យអប់រំ ការផ្តល់អាហាររូបករណ៍ដល់និស្សិតកម្ពុជា និងវិស័យសុខាភិបាលជាដើម។ លោកជំទាវឯកអគ្គរដ្ឋទូតបានលើកបញ្ជាក់បន្ថែម ដោយសន្យា ថាក្នុងអំឡុងពេលនៃការបំពេញបេសកកម្មការទូតនៅកម្ពុជា លោកជំទាវនឹងខិតខំជំរុញលើកកម្ពស់ ចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិប្រទេសទំាងពីរឲ្យកាន់តែរឹងមាំឡើង។ គួរអោយកត់សម្គាល់ផងដែរ លោកជំទាវ បានថ្លែងនូវក្តីរីករាយ និងវាយតំលៃខ្ពស់ចំពោះវិធានការរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានចាត់វិធានការទប់ស្កាត់ការឆ្លងរីករាលដាល និងបានព្យាបាលអ្នកជំងឺ COVID-19 ប្រកបដោយជោគជ័យ និងយ៉ាងមានប្រសិទ្ធភាព ខណៈពេលដែលពិភពលោកកំពុងរុគគួនដោយមេរោគនេះ។

មុននឹងបញ្ចប់ជំនួបនាព្រឹកនេះ លោកជំទាវ កិត្តិសង្គហបណ្ឌិត ឃួន សុដារី បានមានប្រសាសន៍ថា រដ្ឋសភាកម្ពុជាពេញចិត្តចំពោះកិច្ចសហប្រតិបត្តិការដ៏ល្អ រវាងរដ្ឋាភិបាល នៃប្រទេសទាំងពីរ ដែលបាននាំមកនូវផលប្រយោជន៍ប្រទេសទាំងសងខាង តាមរយៈការផ្លាស់ប្តូរទស្សនកិច្ច និងការគាំទ្រគ្នាទៅវិញទៅមកនៅលើឆាកអន្តរជាតិ។ រដ្ឋសភាកម្ពុជាគាំទ្របេសកកម្មការទូតរបស់ លោកជំទាវ លឿកា រ៉ូទ្រីហ្គេស បារីយ៉ូស ហើយនឹងធ្វើកិច្ចសហប្រតិបត្តិការពេញលេញ ដើម្បីឱ្យការងារការទូតរបស់លោកជំទាវប្រចាំកម្ពុជាទទួលបានជោគជ័យ ៕

Tags: ឯកអគ្គរដ្ឋទូតប្រទេសគុយបា
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
សិលាចារឹកដែលរកឃើញនៅប្រាសាទទន្លេស្ងួតត្រូវបានចុះលេខ K.1459 ក្នុងបញ្ជីសារពើភណ្ឌសិលាចារឹកកម្ពុជា !

សិលាចារឹកដែលរកឃើញនៅប្រាសាទទន្លេស្ងួតត្រូវបានចុះលេខ K.1459 ក្នុងបញ្ជីសារពើភណ្ឌសិលាចារឹកកម្ពុជា !

អង្គការមូនិធីអាស៊ី បណ្ដុះបណ្ដាលយុវជនលើការប្រើប្រាស់ប្រព័ន្ធអ៊ិនធើណិត ដើម្បីជួយដល់អាជីវករខ្នាតមីក្រូ តូច និងមធ្យម

អង្គការមូនិធីអាស៊ី បណ្ដុះបណ្ដាលយុវជនលើការប្រើប្រាស់ប្រព័ន្ធអ៊ិនធើណិត ដើម្បីជួយដល់អាជីវករខ្នាតមីក្រូ តូច និងមធ្យម

ក្រសួងកសិកម្ម៖ កម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មី(ASPIRE) ជួយលើកកម្ពស់ជីវភាពកសិករ ក្នុងស្ថានភាពនៃវិបត្តិជំងឺកូវីត១៩

ក្រសួងកសិកម្ម៖ កម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មី(ASPIRE) ជួយលើកកម្ពស់ជីវភាពកសិករ ក្នុងស្ថានភាពនៃវិបត្តិជំងឺកូវីត១៩

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    51 shares
    Share 28 Tweet 10
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    21 shares
    Share 8 Tweet 5
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12
  • ប្រធានមន្ទីរវប្បធម៌ រំពឹងថាតាមរយៈផ្ទាំងទស្សនិយភាពសិល្បៈល្ខោននិយាយ រឿង “ផ្កាស្រពោន” នឹងធ្វើឱ្យសាធារណជនស្គាល់កាន់តែច្បាស់ពីសិល្បៈមួយនេះ

    25 shares
    Share 10 Tweet 6

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.