Saturday, March 7, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ ចំណេះដឹង និង ការអប់រំ

អង្គការមូនិធីអាស៊ី បណ្ដុះបណ្ដាលយុវជនលើការប្រើប្រាស់ប្រព័ន្ធអ៊ិនធើណិត ដើម្បីជួយដល់អាជីវករខ្នាតមីក្រូ តូច និងមធ្យម

ដោយ Pothe Thun
23/07/2020
នៅក្នុង ចំណេះដឹង និង ការអប់រំ, ព័ត៌មានជាតិ
24
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

នៅព្រឹកថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២០ នៅមន្ទីរព័ត៌មានខេត្តសៀមរាប មានបើកវគ្គបណ្ដុះបណ្ដាលស្តីពី “របៀបប្រើប្រាស់ប្រព័ន្ធអ៊ីនធីណិត ក្នុងការពង្រីកអាជីវកម្ម” របស់គម្រោង អាស៊ានឆ្ពោះទៅកាន់ឌីជីថល (Go Digital ASEAN) ជូនដល់យុវជនស្ម័គ្រចិត្ត ជាជនបង្គោលចំនួន៣០រូប ក្នុងនោះស្រី១០រូប ដើម្បីជួយផ្សព្វផ្សាយបន្តដល់អាជីវករ ប្រកបអាជីវកម្មខ្នាតមីក្រូ តូច និងមធ្យម នៅកម្ពុជា ជាពិសេសខេត្តសៀមរាប ក្នុងការផ្សព្វផ្សាយផលិតផល លក់សេវាកម្ម និងផលិតផលនានាជាដើម នៅលើប្រព័ន្ធអ៊ិនធើណិត រួមមានFacebook YouTube Google Map ។ល។

តាមការឲ្យដឹងពីលោក ឃុត ស៊ននិមល មន្ត្រីជាន់ខ្ពស់ផ្នែកឌីជីថល របស់អង្គការមូនិធិអាស៊ី (The Asia Foundation) គម្រោង អាស៊ានឆ្ពោះទៅកាន់ឌីជីថល ទទួលបានថវិកាគាំទ្រពី ហ្គូហ្គលដតអក (Google.org) អនុវត្តន៍គម្រោងដោយ អង្គការមូនិធិអាស៊ី ចំពោះវគ្គបណ្ដុះបណ្ដាលក្នុងខេត្តសៀមរាប មានការសម្របសម្រួលរៀបចំដោយ អង្គការស្តារកម្ពុជា និងមន្ទីរព័ត៌មានខេត្តសៀមរាប ដែលមានរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី២៣ ដល់ ២៤ ខែកក្កដា។

លោក បញ្ជាក់ថា ក្រុមការងារអង្គការមូនិធិអាស៊ី បានចាប់ផ្ដើមចុះសិក្សាផ្ទាល់ជាមួយប្រជាពលរដ្ឋនៅតាមបណ្ដាខេត្ត កាលពីឆ្នាំ២០១៩។ ដោយឡែកវគ្គបណ្ដុះបណ្ដាលនេះ បាននិងកំពុងអនុវត្តន៍លើរាជធានី-ខេត្តគោលដៅចំនួន៧ មាន រាជធានីភ្នំពេញ សៀមរាប បាត់ដំបង កំពង់ស្ពឺ កំពង់ចាម តាកែវ ស្វាយរៀង ដែលចាប់ផ្ដើមពីខែមិថុនា ឆ្នាំ២០២០ រហូងដល់ ខែមិថុនា ឆ្នាំ២០២១។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

មន្ត្រីជាន់ខ្ពស់រូបនេះ បន្ថែមថា គម្រោងនេះ ពុំគ្រាន់តែជួយដល់អាជីវករខ្នាតមីក្រូ តូច និងមធ្យមប៉ុណ្ណោះទេ តែវាក៏ជួយដល់សិស្សនិស្សិត ជនពិការ ជនជាតិភាគតិច ជនរងគ្រោះ និងជនងាយរងគ្រោះ អភិវឌ្ឍសមត្ថភាព ក្នុងការប្រើប្រាស់ប្រព័ន្ធអ៊ិនធើណិត ដើម្បីរកចំណូល ព្រមទាំងការពារខ្លួន ពីជនខិលខូចលើប្រព័ន្ធអ៊ិនធើណិត ដូចជាការលួចយកគណនីបណ្ដាញសង្គមនានា ការចាប់ជម្រិតតាមអ៊ិនធើណិត ការផ្សព្វផ្សាយបោកប្រាស់។ល។

ថ្លែងក្នុងឱកាសនោះ លោក លីវ សុខុន ប្រធានមន្ទីរព័ត៌មានខេត្តសៀមរាប បានផ្ដល់អនុសាសន៍មួយចំនួនដល់សិក្ខាកាមជាជនបង្គោលក្នុងវគ្គបណ្ដុះបណ្ដាលនេះ ត្រូវខិតខំពង្រឹងសមត្ថភាពរបស់ខ្លួន ឲ្យក្លាយជាធនធានមនុស្ស សម្រាប់អភិវឌ្ឍសង្គមជាតិ និងលើកកម្ពស់ជីវភាពគ្រួសារ។ បន្ទាប់ពីវគ្គបណ្ដុះបណ្ដាលនេះដែរ សិក្ខាកាមទាំងអស់ ត្រូវចូលរួមគោរពច្បាប់ទាំងអស់គ្នា ពាក់ព័ន្ធទៅនឹងការផ្សព្វផ្សាយ ឬចែករំលែកបន្ត នូវព័ត៌មានមិនពិត ឬក្លែងក្លាយ ដែលវាអាចនឹងបង្កឲ្យប៉ះពាល់ដល់ស្ថេរភាពនយោបាយ សន្តិសុខ និងសេដ្ឋកិច្ចជាតិ ដែលឈានទៅដល់ការទទួលទោសតាមផ្លូវច្បាប់។

លោកប្រធានមន្ទីរព័ត៌មានខេត្ត ក៏បានថ្លែងអំណរគុណដល់ អង្គការមូនិធិអាស៊ី និងអង្គការពាក់ព័ន្ធដទៃទៀត ដែលបានយកចិត្តទុកដាក់ ធ្វើការសិក្សាស្រាវជ្រាវ និងចូលរួមលើកកម្ពស់ សមត្ថភាពចំណេះដឹងយុវជនកម្ពុជា ជាមួយរាជរដ្ឋាភិបាលកម្ពុជា និងសង្ឃឹមថា អង្គការមូនិធិអាស៊ី នឹងមានវគ្គបណ្ដុះបណ្ដាលបន្ថែមទៀត សម្រាប់ប្រជាពលរដ្ឋក្នុងខេត្តសៀមរាប។

អត្ថបទ និងរូបភាព៖ លោក សេង ផល្លី និង លោក ខេង ឧត្តម

Tags: Go Digital ASEANអង្គការមូនិធីអាស៊ី
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ក្រសួងកសិកម្ម៖ កម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មី(ASPIRE) ជួយលើកកម្ពស់ជីវភាពកសិករ ក្នុងស្ថានភាពនៃវិបត្តិជំងឺកូវីត១៩

ក្រសួងកសិកម្ម៖ កម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មី(ASPIRE) ជួយលើកកម្ពស់ជីវភាពកសិករ ក្នុងស្ថានភាពនៃវិបត្តិជំងឺកូវីត១៩

ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះពង្រឹងមូលដ្ឋានស្រុកក្រឡាញ់ គៀងគរថវិកាជំរុញគ្រួសារក្រីក្រ ក្នុងស្រុកក្រឡាញ់ខេត្តសៀមរាប ចិញ្ចឹមសត្វនិងដាំដុះដំណាំ ក្នុងវិបត្តិជំងឺកូវីដ១៩

ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះពង្រឹងមូលដ្ឋានស្រុកក្រឡាញ់ គៀងគរថវិកាជំរុញគ្រួសារក្រីក្រ ក្នុងស្រុកក្រឡាញ់ខេត្តសៀមរាប ចិញ្ចឹមសត្វនិងដាំដុះដំណាំ ក្នុងវិបត្តិជំងឺកូវីដ១៩

អ្នកជំនាញសម្អាតសំរាមលើផ្ទៃទឹក បង្ហាញការតាំងចិត្តខ្ពស់ ដើម្បីសម្អាតសំរាម និងរុក្ខជាតិទឹក ចេញពីស្ទឹងសៀមរាប

អ្នកជំនាញសម្អាតសំរាមលើផ្ទៃទឹក បង្ហាញការតាំងចិត្តខ្ពស់ ដើម្បីសម្អាតសំរាម និងរុក្ខជាតិទឹក ចេញពីស្ទឹងសៀមរាប

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9090 shares
    Share 5467 Tweet 1510
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63329 shares
    Share 43704 Tweet 8177
  • ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

    369 shares
    Share 148 Tweet 92
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26758 shares
    Share 22061 Tweet 1957
  • អង្គការសាលារៀនទន្សាយធ្វើការដង្ហែរក្បួនតាមផ្លូវ ដើម្បីផ្សព្វផ្សាយឱ្យ ឪពុកម្តាយដែលមានកូនជាជនមានពិការភាពមកចុះឈ្មោះចូលរៀនឱ្យបានគ្រប់ៗគ្នានៅ ស្រុកពួក ខេត្តសៀមរាប

    446 shares
    Share 178 Tweet 112

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.