Friday, December 5, 2025
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ វប្បធម៌ និង ទេសចរណ៍

សិលាចារឹកដែលរកឃើញនៅប្រាសាទទន្លេស្ងួតត្រូវបានចុះលេខ K.1459 ក្នុងបញ្ជីសារពើភណ្ឌសិលាចារឹកកម្ពុជា !

ដោយ Pothe Thun
23/07/2020
នៅក្នុង ព័ត៌មានជាតិ, វប្បធម៌ និង ទេសចរណ៍
31
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

សិលាចារឹកភាសាស្ត្រឹតមួយផ្ទាំង មានអក្សរ៥៥បន្ទាត់ កម្ពស់១០០ស.ម. ទទឹង៤០ស.ម. និងកម្រាស់២០ស.ម ដែលបានរកឃើញនៅការដ្ឋានជួសជុលប្រាសាទទន្លេស្ងួត កាលពីខែមិថុនា ឆ្នាំ២០២០ ត្រូវបានមជ្ឈមណ្ឌលស្រាវជ្រាវអន្តរជាតិ និងតម្កល់ឯកសារអង្គរ នៃអាជ្ញាធរជាតិអប្សរា តាមរយៈលោកសាស្ត្រាចារ្យ អាំង ជូលាន ទីប្រឹក្សាក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានស្នើសុំឱ្យអ្នកជំនាញផ្នែកសិលាចារឹកខ្មែរមួយក្រុម ហៅថា “ Corpus des Inscriptions Khmères (CIK)” ដែលភាគច្រើនសមាជិកក្រុមនេះជាអ្នកបម្រើការនៅសាលាបារាំងចុងបូព៌ា ជួយចុះបញ្ជីសារពើភណ្ឌ។

លោក ទិន ទីណា អនុប្រធានមជ្ឈមណ្ឌលស្រាវជ្រាវអន្តរជាតិ និងតម្កល់ឯកសារអង្គរ នៃអាជ្ញាធរជាតិអប្សរាឱ្យដឹងនៅថ្ងៃទី២២ ខែកក្តដានេះថា សិលាចារឹកដែលរកឃើញនៅប្រាសាទទន្លេស្ងួត ប្រហែលជាសិលាចារឹកពុំទាន់ចុះបញ្ជី និងពុំទាន់មានអ្នកបានឃើញពីមុនមកទេ ព្រោះសិលាចារឹកនេះជាថ្មចាស់យកពីកន្លែងផ្សេងមកកសាងប្រាសាទទន្លេស្ងួត (ធ្វើជាកម្រាលផ្លូវដើរ) ដែលកសាងក្នុងរាជ្យរបស់ព្រះបាទជ័យវរ្ម័នទី៧។ ដោយឡែកបើពិនិត្យលើទម្រង់អក្សរសិលាចារឹកនេះវិញ យើងសន្និដ្ឋានបានថា ពុំមែនជាអក្សរចារក្នុងរាជ្យព្រះបាទជ័យវរ្ម័នទី៧ទេ ព្រោះអក្សរមានរាងមូលខុសពីអក្សរក្នុងរាជ្យព្រះអង្គរ ដែលច្រើនមានរាងជ្រុង។ ដូច្នេះទើបអាជ្ញាធរជាតិអប្សរាបានស្នើឱ្យ CIK ជួយពិនិត្យ ដើម្បីចុះបញ្ជីលេខសម្គាល់។ ក្រោយពិនិត្យផ្ទៀងផ្ទាត់តាមលក្ខណៈបច្ចេកទេសលើព័ត៌មានមួយចំនួនដែលទទួលបានពីអាជ្ញាធរជាតិអប្សរា CIK បានរកឃើញថា សិលាចារឹកនេះ ពិតជាសិលាចារឹកដែលពុំទាន់បានចុះបញ្ជីនៅឡើយមែន ទើប CIK បានសម្រេចចុះបញ្ជីសិលាចារឹកប្រាសាទទន្លេស្ងួត K.1459។

ចំពោះចំនួនសិលាចារឹកជាភាសាខ្មែរក្តី ជាភាសាសំស្រ្កឹតក្តី ដែលបានរកឃើញនៅលើទឹកដីកម្ពុជា និងនៅលើអតីតទឹកដីកម្ពុជាដែលបានចុះបញ្ជីរួច ចាប់ពីទស្សវត្សរ៍ឆ្នាំ១៩២០ ដែលមានលោក George Cœdès ជាអ្នកដំបូងគេក្នុងការផ្តួចផ្តើមរៀបចំចុះបញ្ជី រហូតមកដល់សព្វថ្ងៃនេះមានចំនួន១៤៥៩ រួមទាំងសិលាចារឹកប្រាសាទទន្លេស្ងួតដែលទើបចុះបញ្ជីរួចថ្មីៗនេះផង។

ព័ត៌មានជាតិ ថ្មីៗ

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

30/11/2025
រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

20/11/2025

លោក ទិន ទីណា បានបញ្ជាក់បន្ថែមថា ចំពោះអក្សរ K ដែលដាក់នៅពីមុខលេខនៃលេខសម្គាល់សិលាចារឹកនីមួយៗ គឺជាអក្សរសម្គាល់អត្តសញ្ញាណសិលាចារឹកខ្មែរ។ ដោយឡែក ចំពោះខ្លឹមសារសិលាចារឹកទន្លេស្ងួតនេះ អាជ្ញាធរជាតិអប្សរាកំពុងសហការជាមួយលោក Dominic Goodal អ្នកជំនាញខាងផ្នែកភាសាសំស្រ្កឹត និងលោក Dominique Soutif សមាជិកស្ថាប័នសាលាបារាំងចុងបូព៌ា (លោកទាំងពីរក៏ជាសមាជិក CIK) ដើម្បីប្រែសិលាចារឹកថ្មីនេះ៕

អត្ថបទ និងរូបភាព:លោកបូ សាវី
កែសម្រួលដោយ លីវ សុខុន

Tags: បញ្ជីសារពើភណ្ឌសិលាចារឹកកម្ពុជា​ប្រាសាទទន្លេស្ងួតសិលាចារឹក
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
អង្គការមូនិធីអាស៊ី បណ្ដុះបណ្ដាលយុវជនលើការប្រើប្រាស់ប្រព័ន្ធអ៊ិនធើណិត ដើម្បីជួយដល់អាជីវករខ្នាតមីក្រូ តូច និងមធ្យម

អង្គការមូនិធីអាស៊ី បណ្ដុះបណ្ដាលយុវជនលើការប្រើប្រាស់ប្រព័ន្ធអ៊ិនធើណិត ដើម្បីជួយដល់អាជីវករខ្នាតមីក្រូ តូច និងមធ្យម

ក្រសួងកសិកម្ម៖ កម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មី(ASPIRE) ជួយលើកកម្ពស់ជីវភាពកសិករ ក្នុងស្ថានភាពនៃវិបត្តិជំងឺកូវីត១៩

ក្រសួងកសិកម្ម៖ កម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មី(ASPIRE) ជួយលើកកម្ពស់ជីវភាពកសិករ ក្នុងស្ថានភាពនៃវិបត្តិជំងឺកូវីត១៩

ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះពង្រឹងមូលដ្ឋានស្រុកក្រឡាញ់ គៀងគរថវិកាជំរុញគ្រួសារក្រីក្រ ក្នុងស្រុកក្រឡាញ់ខេត្តសៀមរាប ចិញ្ចឹមសត្វនិងដាំដុះដំណាំ ក្នុងវិបត្តិជំងឺកូវីដ១៩

ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះពង្រឹងមូលដ្ឋានស្រុកក្រឡាញ់ គៀងគរថវិកាជំរុញគ្រួសារក្រីក្រ ក្នុងស្រុកក្រឡាញ់ខេត្តសៀមរាប ចិញ្ចឹមសត្វនិងដាំដុះដំណាំ ក្នុងវិបត្តិជំងឺកូវីដ១៩

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    35 shares
    Share 14 Tweet 9
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63284 shares
    Share 43686 Tweet 8166
  • ការដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងអាមេ ២ខ្សែ ក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

    20 shares
    Share 8 Tweet 5
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9044 shares
    Share 5449 Tweet 1498
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26721 shares
    Share 22046 Tweet 1948

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (762)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,018)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,502)
  • ព័ត៌មានជាតិទូទៅ (230)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,114)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (937)
  • សាសនា និង មនុស្សធម៌ (1,093)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (251)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.