Thursday, April 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

គិតត្រឹមត្រីមាសទី៤ ខេត្តសៀមរាប ស្រ្ដីនិងក្មេងស្រីរងគ្រោះដោយអំពើហិង្សាទាក់ទងនឹងយេនឌ័រជាង២០០ករណី ត្រូវបានជួយអន្ដរាគមន៍ និងដោះស្រាយ

ដោយ Pothe Thun
27/12/2024
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
គិតត្រឹមត្រីមាសទី៤ ខេត្តសៀមរាប ស្រ្ដីនិងក្មេងស្រីរងគ្រោះដោយអំពើហិង្សាទាក់ទងនឹងយេនឌ័រជាង២០០ករណី ត្រូវបានជួយអន្ដរាគមន៍ និងដោះស្រាយ
6
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

យោងតាមរបាយការណ៍ក្រុមការងារឆ្លើយតបជាពហុវិស័យ ចំពោះអំពើហិង្សាទាក់ទងទៅនឹងយេនឌ័រ ស្ថិតក្រោមគណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្រ្ដី និងកុមារខេត្តសៀមរាប ហៅកាត់ថា GBV បានឱ្យដឹងថា គិតត្រឹមត្រីមាសទី៤ ឆ្នាំ២០២៤នេះ ក្រុមការងារជួយអន្ដរាគមន៍ និងដោះស្រាយដល់ស្រ្ដី និងក្មេងស្រីដែលរងគ្រោះដោយអំពើហិង្សាទាក់ទងទៅនឹងយេនឌ័របានចំនួន ២៦៤ករណី និងនៅជាង៣០ករណីទៀតកំពុងបន្តដោះស្រាយ។

របាយការណ៍ដដែល បានឱ្យដឹងទៀតថា ក្នុងចំណោម ២៦៤ករណីខាងនេះ មាននៅស្រុកសូទ្រនិគម ៤២ករណី, ស្រុកស្វាយលើ ៣៩ករណី, ស្រុកពួក ៣៩ករណី, ស្រុកអង្គរជុំ ៣០ករណី, ស្រុកក្រឡាញ់ ២២ករណី, ស្រុកអង្គរធំ ២០ករណី, ស្រុកវ៉ារិន ២០ករណី, ស្រុកប្រាសាទបាគង ១៦ករណី, ស្រុកស្រីស្នំ ១៣ករណី, ក្រុងសៀមរាប ១០ករណី, ស្រុកបន្ទាយស្រី ៨ករណី និងស្រុកជីក្រែង ៥ករណី។ ជាមួយគ្នានោះ ករណីដែលមិនទាន់បានដោះស្រាយមានចំនួន ២២ករណី និងកំពុងបន្ដដោះស្រាយមាន ៣៥ករណី។

ក្នុងកិច្ចប្រជុំប្រចាំត្រីមាសទី៤ របស់ក្រុមការងារ GVB ខេត្តសៀមរាប នៅរសៀលថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៤នេះ លោកស្រីក្រង់ ស៊ី ថាវី ប្រធានមន្ទីរកិច្ចការនារីខេត្ដ និងជាប្រធានអង្គប្រជុំ បានជំរុញដល់គ្រប់អ្នកពាក់ព័ន្ធ នៅពេលផ្ញើរបាយការណ៍ឱ្យក្រុមការងារបូកសរុបសូមពិនិត្យឱ្យបានច្បាស់លាស់ ជាពិសេសតារាងលម្អិត ពីព្រោះរបាយការណ៍គឺយើងត្រូវការបូកសរុបជាប្រចាំ។ ជាមួយនោះ ក្រុមការងារ GBV ត្រូវមានកិច្ចសហការល្អជាមួយស្ថាប័ន មន្ទីរអង្គភាពពាក់ព័ន្ធ អាជ្ញាធរមានសមត្ថកិច្ច អាជ្ញាធរមូលដ្ឋាន ក្រុមការងារថ្នាក់ក្រុងស្រុក និងអង្គការដៃគូពាក់ព័ន្ធ ក្នុងការសម្របសម្រួលផ្តល់សេវាឆ្លើយតបដល់ជនរងគ្រោះ ដោយអំពើហិង្សាទាក់ទងនឹងយេនឌ័រ ឱ្យបានទាន់ពេលវេលា។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

លោកស្រីបញ្ជាក់ថា តាមរយៈនៃកិច្ចប្រជុំនេះ សូមឱ្យគ្រប់ភាគីពាក់ព័ន្ធទាំងអស់ រួមគ្នាទប់ស្កាត់អំពើហិង្សាដែលពាក់ព័ន្ធនឹងយេនឌ័រ គ្រប់ទម្រង់ដូចជាអំពើហិង្សាក្នុងគ្រួសារ ការរំលោភផ្លូវភេទ និងការជួញដូរស្ត្រី និងកុមារ ជាពិសេសនៅតាមបណ្តាក្រុងស្រុកទាំង១៣ របស់ខេត្តត្រូវរួមគ្នាបង្កើនប្រសិទ្ធភាពការងារ រួមគ្នាដើម្បីលើកកម្ពស់ និងពង្រឹងការផ្ដល់សេវាជាពហុវិស័យ ឆ្លើយតបចំពោះអំពើហិង្សាលើស្ត្រី និងក្មេងស្រី ប្រកបដោយប្រសិទ្ធភាព និងទាន់ពេលវេលា៕

អត្ថបទ និងរូបភាព៖ លោក អោត រត់
កែសម្រួល៖ លោក អ៊ុន ណារាជ្យ

Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
អាជ្ញាធរខេត្តសៀមរាប បើកកិច្ចប្រជុំគណៈកម្មការចម្រុះលើកកម្ពស់សីលធម៌សង្គម តម្លៃស្ត្រី និងគ្រួសារខ្មែរ ខេត្តសៀមរាប

អាជ្ញាធរខេត្តសៀមរាប បើកកិច្ចប្រជុំគណៈកម្មការចម្រុះលើកកម្ពស់សីលធម៌សង្គម តម្លៃស្ត្រី និងគ្រួសារខ្មែរ ខេត្តសៀមរាប

ប្រតិភូនៃគណៈកម្មការគ្រប់គ្រង និងអភិវឌ្ឍន៍ទេសចរណ៍សៀមរាប-អង្គរ ចុះអង្កេតតំបន់អភិវឌ្ឍន៍សង្កាត់ទេសចរណ៍គំរូ នៅក្រុងសៀមរាប

ប្រតិភូនៃគណៈកម្មការគ្រប់គ្រង និងអភិវឌ្ឍន៍ទេសចរណ៍សៀមរាប-អង្គរ ចុះអង្កេតតំបន់អភិវឌ្ឍន៍សង្កាត់ទេសចរណ៍គំរូ នៅក្រុងសៀមរាប

ព្រឹត្តិការណ៍បង្ហើរខ្លែងខ្មែរ លើកស្ទួយអត្តសញ្ញាណជាតិ តម្លៃវប្បធម៌អរូបី និងរួមចំណែក ទាក់ទាញកំណើនភ្ញៀវទេសចរ មកទស្សនាខេត្តសៀមរាប

ព្រឹត្តិការណ៍បង្ហើរខ្លែងខ្មែរ លើកស្ទួយអត្តសញ្ញាណជាតិ តម្លៃវប្បធម៌អរូបី និងរួមចំណែក ទាក់ទាញកំណើនភ្ញៀវទេសចរ មកទស្សនាខេត្តសៀមរាប

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.