Thursday, April 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ វប្បធម៌ និង ទេសចរណ៍

ប្រតិភូនៃគណៈកម្មការគ្រប់គ្រង និងអភិវឌ្ឍន៍ទេសចរណ៍សៀមរាប-អង្គរ ចុះអង្កេតតំបន់អភិវឌ្ឍន៍សង្កាត់ទេសចរណ៍គំរូ នៅក្រុងសៀមរាប

ដោយ Pothe Thun
27/12/2024
នៅក្នុង ព័ត៌មានជាតិ, វប្បធម៌ និង ទេសចរណ៍
ប្រតិភូនៃគណៈកម្មការគ្រប់គ្រង និងអភិវឌ្ឍន៍ទេសចរណ៍សៀមរាប-អង្គរ ចុះអង្កេតតំបន់អភិវឌ្ឍន៍សង្កាត់ទេសចរណ៍គំរូ នៅក្រុងសៀមរាប
8
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

រយៈពេល២ថ្ងៃ គឺនៅថ្ងៃទី២៥-២៦ ខែធ្នូ ឆ្នាំ២០២៤នេះ គណៈកម្មការគ្រប់គ្រង និងអភិវឌ្ឍន៍ទេសចរណ៍សៀមរាប-អង្គរ (គ.អ.ទ.ស) ដឹកនាំដោយ ឯកឧត្តម អាំង សុវណ្ណរ័ត្ន អនុប្រធានលេខាធិការដ្ឋាននៃ គ.អ.ទ.ស ដោយមានការចូលរួមពីអាជ្ញាធរខេត្ត និងមន្ទីរអង្គភាពពាក់ព័ន្ធ បានចុះសិក្សាស្វែងយល់ប្រមូលទិន្នន័យពីសក្ដានុពលនៃគម្រោងអភិវឌ្ឍន៍សង្កាត់ទេសចរណ៍គំរូ ស្របតាមមាត់ស្ទឹងសៀមរាប ដោយកំណត់គោលដៅទាក់ទាញធំៗចំនួន៥ គឺវត្តរាជបូណ៌ វត្តព្រះព្រហ្មរ័ត្ន វត្តដំណាក់ ផ្សារចាស់ និងតំបន់ផាប់ស្ទ្រីត ក្រុងសៀមរាប ដើម្បីឈានទៅការរៀបចំជាវត្តទេសចរណ៍គំរូ និងគោលដៅមានសក្តានុពលទាក់ទាញទេសចរណ៍។

ឯកឧត្តម អាំង សុវណ្ណរ័ត្ន បានបញ្ជាក់ថា គម្រោងរៀបចំអភិវឌ្ឍន៍សង្កាត់ទេសចរណ៍គំរូ ផ្សារភ្ជាប់ជាមួយវត្តអារាម គឺជាសូចនាកររបស់រាជរដ្ឋាភិបាល ក៏ដូចជាក្រសួងទេសចរណ៍ សំដៅពង្រឹងឱ្យមានការចូលរួមទាំងអស់គ្នា ជួយជ្រោមជ្រែងវិស័យទេសចរណ៍នៅកម្ពុជា ជាពិសេសនៅខេត្តសៀមរាប ឱ្យមានស្ថិរភាព និងនិរន្តរភាព តាមរយៈការរៀបចំ ចងឯកសារក្រងផ្សព្វផ្សាយនូវសាវតា ប្រវត្តិ និងចំណុចពិសេសៗរបស់ទីអារាមដែលមានវ័យចំណាស់ៗ និងគោលដៅទេសចរណ៍សំខាន់ៗក្នុងក្រុង ដើម្បីបង្ហាញដល់ភ្ញៀវឱ្យពួកគាត់ទទួលបាននូវព័ត៌មានពិត និងពេញលេញ ស្របជាមួយនឹងបដិសណ្ឋារកិច្ចកក់ក្ដៅ ទីតាំងមានអនាម័យ បរិស្ថានល្អ ភ្ញៀវទទួលបាននូវផាសុកភាព សុវត្ថិភាព និងតម្លៃសមរម្យ។

ឯកឧត្តម អាំង សុវណ្ណរ័ត្ន ក៏បានលើកទឹកចិត្ត និងជំរុញដល់គោលដៅវត្តអារាម ដែលមានវ័យចំណាស់ និងមានសក្តានុពលនៅតំបន់ប្រមូលផ្តុំទេសចរណ៍ ក្នុងសង្កាត់ទាំង២ នៃក្រុងសៀមរាប សូមសហការចងក្រងសាវតា ប្រវត្តិ និងរចនាបទស្ថាបត្យកម្មសំណង់ នៃវត្តមួយៗឱ្យបានច្បាស់លាស់ និងវិធានសុជីវធម៌ ទាំងភាសាជាតិ និងអន្តរជាតិ បិទនៅលើបញ្ជរគោលដៅទស្សនា និងគួរបង្កើតឱ្យមានមគ្គុទេសប្រចាំវត្ត សម្រាប់បរិយាយប្រវត្តិរឿងរ៉ាវនៃទីអារាមនោះទៅកាន់ភ្ញៀវដែលមកទស្សនា ដើម្បីពួកគាត់បានស្វែងយល់ និងស្គាល់ពីវប្បធម៌ ប្រពៃណី ទំនៀមទម្លាប់ និងជីវភាពប្រចាំថ្ងៃរបស់យើង នៅតាមសហគមន៍វត្តអារាម។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

ឯកឧត្តមបន្ថែមថា គម្រោងរៀបចំអភិវឌ្ឍន៍សង្កាត់ទេសចរណ៍គំរូ នៅក្រុងសៀមរាប គឺជាចក្ខុវិស័យស្តារ និងលើកស្ទួយវិស័យទេសចរណ៍ខេត្តសៀមរាប ឱ្យបានល្អប្រសើរ ជំរុញការទាក់ទាញភ្ញៀវទេសចរអន្តរជាតិ និងក្នុងស្រុក ឱ្យទៅលំហែកម្សាន្តយ៉ាងច្រើនកុះករនៅខេត្តសៀមរាប បង្កើនការរីកលូតលាស់អាជីវកម្មទេសចរណ៍ និងធ្វើឱ្យប្រជាពលរដ្ឋនៅក្នុងខេត្តនេះ និងតំបន់ជុំវិញទទួលបានផលពីការរីកចម្រើននៃវិស័យទេសចរណ៍បន្ថែមទៀត៕

អត្ថបទ និងរូបភាព៖ លោក យូ វង្ស
កែសម្រួល៖ លោក អ៊ុន ណារាជ្យ

Tags: អភិវឌ្ឍន៍ទេសចរណ៍សៀមរាប
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ព្រឹត្តិការណ៍បង្ហើរខ្លែងខ្មែរ លើកស្ទួយអត្តសញ្ញាណជាតិ តម្លៃវប្បធម៌អរូបី និងរួមចំណែក ទាក់ទាញកំណើនភ្ញៀវទេសចរ មកទស្សនាខេត្តសៀមរាប

ព្រឹត្តិការណ៍បង្ហើរខ្លែងខ្មែរ លើកស្ទួយអត្តសញ្ញាណជាតិ តម្លៃវប្បធម៌អរូបី និងរួមចំណែក ទាក់ទាញកំណើនភ្ញៀវទេសចរ មកទស្សនាខេត្តសៀមរាប

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានអញ្ជើញជាអធិបតីក្នុងពិធីដារលាន ដាល់អំបុកឈ្នះ-ឈ្នះ លើកទី៤ ក្រោមម្លប់សុខសន្តិភាព

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានអញ្ជើញជាអធិបតីក្នុងពិធីដារលាន ដាល់អំបុកឈ្នះ-ឈ្នះ លើកទី៤ ក្រោមម្លប់សុខសន្តិភាព

ព្រឹត្តិការណ៍ប្រកួតបង្ហើរខ្លែងឯកខ្មែរខេត្តសៀមរាប ត្រូវបានបិទបញ្ចប់ជោគជ័យ ខណៈអ្នកចូលរួមបានបង្ហាញការពេញចិត្តចំពោះព្រឹត្តិការណ៍មួយនេះ

ព្រឹត្តិការណ៍ប្រកួតបង្ហើរខ្លែងឯកខ្មែរខេត្តសៀមរាប ត្រូវបានបិទបញ្ចប់ជោគជ័យ ខណៈអ្នកចូលរួមបានបង្ហាញការពេញចិត្តចំពោះព្រឹត្តិការណ៍មួយនេះ

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.