Wednesday, April 22, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ វប្បធម៌ និង ទេសចរណ៍

ព្រឹត្តិការណ៍ប្រកួតបង្ហើរខ្លែងឯកខ្មែរខេត្តសៀមរាប ត្រូវបានបិទបញ្ចប់ជោគជ័យ ខណៈអ្នកចូលរួមបានបង្ហាញការពេញចិត្តចំពោះព្រឹត្តិការណ៍មួយនេះ

ដោយ Pothe Thun
30/12/2024
នៅក្នុង ព័ត៌មានជាតិ, វប្បធម៌ និង ទេសចរណ៍
ព្រឹត្តិការណ៍ប្រកួតបង្ហើរខ្លែងឯកខ្មែរខេត្តសៀមរាប ត្រូវបានបិទបញ្ចប់ជោគជ័យ ខណៈអ្នកចូលរួមបានបង្ហាញការពេញចិត្តចំពោះព្រឹត្តិការណ៍មួយនេះ
4
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

ឆ្លងកាត់ការប្រកួតរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី២៧ ដល់២៩ ខែធ្នូ ឆ្នាំ២០២៤ ព្រឹត្តិការណ៍ប្រកួតបង្ហើរខ្លែងឯកខ្មែរ និងខ្លែងសេរី ខេត្តសៀមរាប ឆ្នាំ២០២៤ ត្រូវបានបិទបញ្ចប់ជោគជ័យ ដោយមានអ្នកចូលរួមជាច្រើនកុះករ ខណៈជ័យលាភីខ្លែងឯកមន្ទីរអង្គភាព រដ្ឋបាលក្រុងស្រុក លេខ១ បានទៅលើខ្លែងជ័យឯកកណ្តាលវេហាស៍ របស់មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តកណ្តាល, ខ្លែងឯកផ្នែកឯកជនលេខ១ បានទៅលើខ្លែងផែនសិល្បៈ និងកីឡា របស់ក្រុមការងារយុវជនផែនសិល្បៈ និងកីឡា នៃយុវជនគណបក្សខេត្តសៀមរាប និងជ័យលាភីខ្លែងសេរីផ្នែកឯកជនលេខ១ បានទៅលើខ្លែងនាគរាជក្បាល៥ មកពីខេត្តកណ្ដាល។

ថ្លែងបិទព្រឹត្តិការណ៍នេះ លោក លី សារី អភិបាលរងខេត្ត បានថ្លែងអំណរគុណ និងការកោតសរសើរ គ្រប់ភាគីចូលរួមទាំងអស់ដែលបានលះបង់ពេលវេលាកម្លាំងកាយចិត្ត និងធនធានចូលរួមប្រកួតប្រកបដោយភាពសប្បាយរីករាយ ក្នុងការរៀបចំនូវព្រឹត្តិការណ៍នេះ ដែលជាលើកទី១ សម្រាប់ខេត្តសៀមរាប។ ព្រឹត្តិការណ៍នេះដែរ វាក៏បានក្លាយជាកម្មវិធីថ្មីមួយ ស្របទៅនឹងយុទ្ធនាការ “ទស្សនាខេត្តសៀមរាប ឆ្នាំ២០២៤” ដែលបានដាក់ចេញដោយប្រមុខរាជរដ្ឋាភិបាលកម្ពុជា។

លោកអភិបាលរងខេត្ត មានប្រសាសន៍ថា ពិតណាស់ការរៀបចំពិធីបុណ្យបង្ហើរ ខ្លែងឯកខ្មែរ និងខ្លែងឯកសេរីលើកទី១ ខេត្តសៀមរាប ឆ្នាំ២០២៤នេះ គឺជាព្រឹត្តិការណ៍វប្បធម៌ជាតិ ដែលមានលក្ខណៈជាប្រវត្តិសាស្រ្ត និងមានចរិកជាបេតិកភណ្ឌរបស់ជាតិ មានតម្លៃសម្រាប់ទ្រទ្រង់ព្រលឹង និងអត្តសញ្ញាណរបស់ជាតិ តាមរយៈការលើកកម្ពស់តម្លៃវប្បធម៌សង្គមកម្ពុជា។ ឧត្តមភាព នៃវប្បធម៌ និងការផ្សព្វផ្សាយព្រឹត្តិការណ៍នេះ នឹងបង្កើននូវភាពទាក់ទាញថ្មីថែមទៀតដល់ភ្ញៀវទេសជាតិ អន្តរជាតិចូលមកទស្សនាខេត្តសៀមរាប និងសិក្សាឈ្វេងយល់អំពីកម្ពុជាកាន់តែច្រើនទៀត ក្នុងឆ្នាំបន្តបន្ទាប់ខាងមុខ។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

សាធារណជនដែលបានចូលរួមក្នុងព្រឹត្តិការណ៍នេះ បានបង្ហាញក្ដីរីករាយ និងពេញចិត្តចំពោះការរៀបចំព្រឹត្តិការណ៍នេះឡើង ដែលមិនធ្លាប់មានកន្លងមកនៅខេត្តសៀមរាប។ ពួកគាត់ក៏បានសំណូមពរដល់អ្នកពាក់ព័ន្ធ បន្តរៀបចំព្រឹត្តិការណ៍នេះបន្តទៀតនៅឆ្នាំក្រោយៗ ព្រោះវាជាព្រឹត្តិការណ៍សំខាន់ក្នុងការជួយជំរុញដល់យុវជនជំនាន់ក្រោយឱ្យបានស្គាល់ពីវប្បធម៌របស់ដូនតាខ្មែរយើងដែលមានតាំងពីបុរាណកាលមក។ ជាពិសេសវាក៏ជាការផ្សព្វផ្សាយដល់អ្នកទេសចរ និងទេសចរបរទេស បានស្គាល់ពីកម្ពុជាយើងកាន់តែច្រើនផងដែរ៕

អត្ថបទ និងរូបភាព៖ លោក យូ វង្ស, ហេង វន្នី
កែសម្រួល៖ លោក អ៊ុន ណារាជ្យ

Tags: ខ្លែង
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ប្រជាពលរដ្ឋរងគ្រោះដោយគ្រោះធម្មជាតិជាង ៣០០គ្រួសារ ក្នុងស្រុកអង្គរជុំ និងស្រុកវ៉ារិន ទទួលបានអំណោយពីរាជរដ្ឋាភិបាលកម្ពុជា

ប្រជាពលរដ្ឋរងគ្រោះដោយគ្រោះធម្មជាតិជាង ៣០០គ្រួសារ ក្នុងស្រុកអង្គរជុំ និងស្រុកវ៉ារិន ទទួលបានអំណោយពីរាជរដ្ឋាភិបាលកម្ពុជា

រយៈពេល ១២ខែ គ្រឹះស្ថានអង្គរ រកចំណូលបានជិត ៥០លានដុល្លារអាមេរិក ពីការលក់សំបុត្រចូលទស្សនាតំបន់រមណីដ្ឋានអង្គរ

រយៈពេល ១២ខែ គ្រឹះស្ថានអង្គរ រកចំណូលបានជិត ៥០លានដុល្លារអាមេរិក ពីការលក់សំបុត្រចូលទស្សនាតំបន់រមណីដ្ឋានអង្គរ

អ្នកទេសចរជាង៣០ម៉ឺននាក់ មកកម្សាន្តនៅខេត្តសៀមរាប ក្នុងឱកាសឆ្លងឆ្នំាសកលឆ្នាំថ្មី២០២៤ឈានចូល២០២៥

អ្នកទេសចរជាង៣០ម៉ឺននាក់ មកកម្សាន្តនៅខេត្តសៀមរាប ក្នុងឱកាសឆ្លងឆ្នំាសកលឆ្នាំថ្មី២០២៤ឈានចូល២០២៥

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    51 shares
    Share 28 Tweet 10
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    21 shares
    Share 8 Tweet 5
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12
  • ប្រធានមន្ទីរវប្បធម៌ រំពឹងថាតាមរយៈផ្ទាំងទស្សនិយភាពសិល្បៈល្ខោននិយាយ រឿង “ផ្កាស្រពោន” នឹងធ្វើឱ្យសាធារណជនស្គាល់កាន់តែច្បាស់ពីសិល្បៈមួយនេះ

    25 shares
    Share 10 Tweet 6

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.