ព្រឹទ្ធសភាអាមេរិកទើបបោះឆ្នោតអនុម័តសេចក្តីព្រាងច្បាប់ ដែលនឹងរារាំងលោក ដូណាល់ ត្រាំ មិនឲ្យវាយប្រហារអ៉ីរ៉ង់ស្រេចតែចិត្តទៀត
(វ៉ាស៊ីនតោន)៖ ព្រឹទ្ធសភាអាមេរិកនាថ្ងៃព្រហស្បតិ៍នេះ (ពេលវេលានៅរដ្ឋធានីវ៉ាស៊ីនតោន) បានបោះឆ្នោតអនុម័តលើសេចក្តីព្រាងច្បាប់មួយ ដើម្បីរារាំងប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ មិនឲ្យវាយប្រហារលើអ៉ីរ៉ង់ស្រេចតែចិត្តបានទៀតឡើយ។ នេះបើតាមការដកស្រង់ការផ្សាយពីសារព័ត៌មាន CNA នៅព្រឹកថ្ងៃសុក្រ ទី១៤ ខែកុម្ភៈ ឆ្នាំ២០២០។ សេចក្តីសម្រេចខាងលើដែលហាមសហរដ្ឋអាមេរិក ធ្វើសកម្មភាពយោធាណាមួយប្រឆាំងនឹងប្រទេសអ៉ីរ៉ង់ ដោយមិនមានការអនុញ្ញាតពី សភាទាំងពីររបស់អាមេរិក នឹងត្រូវបញ្ជូនបន្តទៅកាន់សភាតំណាងរាស្រ្តអាមេរិក។ ...