Saturday, March 7, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ ចំណេះដឹង និង ការអប់រំ

ក្រសួងសាធារណការ និងដឹកជញ្ជូន រៀបចំកម្មវិធីអប់រំផ្សព្វផ្សាយអំពីបណ្តាញលូ និងទឹកកខ្វក់នៅក្រុងសៀមរាប

ដោយ Pothe Thun
22/04/2022
នៅក្នុង ចំណេះដឹង និង ការអប់រំ, នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
22
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

នៅអង្គភាពលូទឹក និង ស្ថានីយចម្រោះទឹកកខ្វក់ខេត្តសៀមរាប នាព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២២នេះ ក្រសួងសាធារណការ និងដឹកជញ្ជូន សហការជាមួយរដ្ឋបាលខេត្តសៀមរាប បានរៀបចំកម្មវិធីអប់រំផ្សព្វផ្សាយអំពីបណ្តាញលូ និងទឹកកខ្វក់នៅក្រុងសៀមរាប ក្រោមអធិបតីភាពឯកឧត្តម វង្ស ពិសិដ្ឋ អនុរដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន និង លោក អ៊ឹង គឹមលាង អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្ដម ទៀ សីហា អភិបាល នៃគណៈអភិបាលខេត្តសៀមរាប ដោយមានការចូលរួមពីសំណាក់លោក លោកស្រី ជាប្រតិភូអមដំណើរ ថ្នាក់ដឹកនាំមន្ទីរ អង្គភាពនានាក្នុងខេត្ត រដ្ឋបាលក្រុងសៀមរាប ក្រុមយុវជនកាយរឹទ្ធិ ក្រុមយុវជនកាកបាទក្រហមកម្ពុជាខេត្ត លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស និងបងប្អូនប្រជាពលរដ្ឋក្នុងក្រុងសៀមរាបជាច្រើនរូបទៀត។

លោក អ៊ឹង គឹមលាង អភិបាលរងខេត្តសៀមរាប បានលើកឡើងថា កម្មវិធីអប់រំផ្សព្វផ្សាយអំពីបណ្តាញលូ និងទឹកកខ្វក់នៅក្រុងសៀមរាបនាពេលនេះ ពិតជាមានសារៈសំខាន់ខ្លាំងណាស់ ដើម្បីលើកកម្ពស់បរិស្ថាន និងសុខភាពសាធារណៈផង និង លើកកម្ពស់សោភ័ណភាពក្រុងផង ព្រោះដោយសារការអភិវឌ្ឍរីកចម្រើនឥតឈប់ឈរពីមួយថ្ងៃទៅមួយថ្ងៃ ដែលក្នុងនោះរួមមាន៖ ការអភិវឌ្ឍទីក្រុង ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ប្រព័ន្ធប្រឡាយទឹក សំណង់ អគារលំនៅឋាន ព្រមទាំងកំណើនប្រជាជនដែលរស់នៅក្នុងក្រុងមានការកើនឡើងយ៉ាងឆាប់រហ័សនោះ បានធ្វើឱ្យមានបញ្ហាចោទឡើងពាក់ព័ន្ធនឹងការគ្រប់គ្រងទឹកកខ្វក់ គឺជាកង្វល់ដ៏ធំមួយ ដែលត្រូវទាមទារឱ្យមានការយកចិត្តទុកដាក់ខ្ពស់ ក្នុងការដោះស្រាយឱ្យសមស្រប ទាន់ពេលវេលា និងចំគោលដៅ ខណៈទឹកកខ្វក់ចេញពីលំនៅឋាន និងអាជីវកម្មផ្សេងៗ ជាច្រើនបាននឹងកំពុងបញ្ចេញចោលទៅក្នុងស្ទឹង បឹង ប្រឡាយផ្សេងៗឬជ្រាបទៅក្នុងដី ដោយគ្មានការសម្អាតជាមុន។

លោក អ៊ឹង គឹមលាង បន្តថា ប្រសិនបើយើងទាំងអស់គ្នា បានយល់ដឹងច្បាស់ការគ្រប់គ្រងទឹកកខ្វក់ គួបផ្សំនឹងការកសាងហេដ្ឋារចនាសម្ព័ន្ឋផ្លូវចំនួន៣៨ខ្សែ ប្រព័ន្ឋលូបង្ហូរទឹក និង ការកែលំអដងស្ទឹងសៀមរាបផងនោះ នឹងធ្វើឲ្យក្រុងសៀមរាបទាំងមូល កាន់តែមានសោភ័ណភាពស្រស់បំព្រង ស័ក្ដិសមជាក្រុងទេសចរណ៍វប្បធម៌ ប្រវត្តិសាស្ត្រ និងធម្មជាតិ បង្កើតបាននូវភាពទាក់ទាញចំណាប់អារម្មណ៍កាន់តែខ្លាំងឡើងពីសំណាក់ប្រជាពលរដ្ឋទាំងនៅក្នុងខេត្ត និង ក្រៅខេត្ត ព្រមទាំងភ្ញៀវអន្តរជាតិ ចង់មកទស្សនាខេត្តសៀមរាបកាន់តែច្រើនឡើងថែមទៀត ខណៈបច្ចុប្បន្នប្រទេសជាតិទាំងមូលមានសុខសន្តិភាព និង ធាតុស៊ាំក្នុងសហគមន៍ បន្ទាប់ពីប្រជាពលរដ្ឋ បានទទួលការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ទាំងដូសមូលដ្ឋាន និងដូសជំរុញ បានចំនួនជាង៩០ភាគរយផងនោះ។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

ឯកឧត្តម វង្ស ពិសិដ្ឋ អនុរដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន បានមានប្រសាសន៍ថា ដើម្បីប្រែក្លាយទីក្រុងសៀមរាប ឲ្យសក្តិសមជាទីក្រុងទេសចរណ៍ និងជាទីក្រុងឆ្លាតវៃ ចាប់តាំងពីឆ្នាំ២០០០មក រាជរដ្ឋាភិបាលកម្ពុជា បានខិតខំរៀបចំហេដ្ឋារចនាសម្ព័ន្ធ ធ្វើយ៉ាងណាឲ្យមានភាពស្រស់បំព្រង ដែលក្នុងនោះក៏មានការរៀបចំនូវបណ្តាញលូ ដោយមានការញែកចេញដាច់ពីគ្នា នូវប្រព័ន្ធលូរំដោះទឹកភ្លៀង និងប្រព័ន្ធទឹកកខ្វក់ ដូច្នេះវាមានសារៈសំខាន់ណាស់នៅក្នុងការចូលរួមជាមួយគ្នា ក្នុងការសម្អាតទឹកកខ្វក់ និង សម្អាតបរិស្ថាន ដើម្បីបាននូវសង្គមមួយដែលពោរពេញដោយផាសុខភាព តាមរយៈការប្រើប្រាស់ទឹកដែលស្អាត ព្រោះថាយោងតាមការសិក្សារបស់ធនាគារអភិវឌ្ឍន៍អាស៊ី បានបង្ហាញថា ប្រទេសកម្ពុជា បានចំណាយលើការព្យាបាលសុខភាពប្រមាណជា២៣០លានដុល្លាអាម៉េរិកក្នុងមួយឆ្នាំ ដែលស្មើនឹងប្រមាណ៣ភាគរយនៃGDPរបស់យើង។

ឯកឧត្តម វង្ស ពិសិដ្ឋ បន្តថា ការប្រើប្រាស់ទឹកមិនស្អាត ធ្វើឲ្យប្រជាជនយើងមានជំងឺច្រើន ជំងឺរាប់រយមុខ ដូច្នេះ ដើម្បីចូលរួមចំណែកក្នុងការដោះស្រាយបញ្ហាទឹកកខ្វក់ រាជរដ្ឋាភិបាលកម្ពុជា បានរៀបចំនូវគោលនយោបាយ ផែនការផែនការម ច្បាប់គតិយុ បទដ្ឋានបច្ចេកទេស ទាក់ទងនឹងការគ្រប់គ្រងទឹកកខ្វក់ ផ្សព្វផ្សាយអប់រំលើកកម្ពស់ការយល់ដឹងប្រជាជន ព្រមទាំងបានវិនិយោគ លើហេដ្ឋារចនាសម្ព័ន្ធប្រព័ន្ធទឹកកខ្វក់តាមបណ្តាក្រុង រាជធានី ទីប្រជុំជន រួមមាន៖ ខេត្តព្រះសីហនុ ខេត្តសៀមរាប ខេត្តបាត់ដំបងជាដើម សំដៅសម្រេចបាននូវសោភ័ណភាពទីក្រុង និងភាពទាក់ទាញ៕

អត្ថបទ និង រូបភាព៖ លោក ជា ស្រស់
កែសម្រួលអត្ថបទ ៖ លោក លីវ សាន្ត

Tags: ក្រសួង​សាធារណការ​និង​ដឹកជញ្ជូនលូទឹកកខ្វក់
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
អង្គការជំនួយផ្នែកច្បាប់នៃកម្ពុជា រៀបចំសិក្ខាសាលាស្តីពីអង្គភាពពាក់ព័ន្ឋការអនុវត្តច្បាប់របបសារព័ត៌មាន សម្រាប់អ្នកសារព័ត៌មាន និងមន្ត្រីអនុវត្តច្បាប់ក្នុងខេត្តសៀមរាប

អង្គការជំនួយផ្នែកច្បាប់នៃកម្ពុជា រៀបចំសិក្ខាសាលាស្តីពីអង្គភាពពាក់ព័ន្ឋការអនុវត្តច្បាប់របបសារព័ត៌មាន សម្រាប់អ្នកសារព័ត៌មាន និងមន្ត្រីអនុវត្តច្បាប់ក្នុងខេត្តសៀមរាប

ថ្នាក់ដឹកនាំក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ទទួលជួបពិភាក្សាការងារជាមួយតំណាងស្ថាប័ន Gourmand World Cookbook Awards

ថ្នាក់ដឹកនាំក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ទទួលជួបពិភាក្សាការងារជាមួយតំណាងស្ថាប័ន Gourmand World Cookbook Awards

គ.ខ.ប.សៀមរាប បើកកិច្ចប្រជុំស្តីពីសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់

គ.ខ.ប.សៀមរាប បើកកិច្ចប្រជុំស្តីពីសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9090 shares
    Share 5467 Tweet 1510
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63329 shares
    Share 43704 Tweet 8177
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26758 shares
    Share 22061 Tweet 1957
  • អង្គការសាលារៀនទន្សាយធ្វើការដង្ហែរក្បួនតាមផ្លូវ ដើម្បីផ្សព្វផ្សាយឱ្យ ឪពុកម្តាយដែលមានកូនជាជនមានពិការភាពមកចុះឈ្មោះចូលរៀនឱ្យបានគ្រប់ៗគ្នានៅ ស្រុកពួក ខេត្តសៀមរាប

    446 shares
    Share 178 Tweet 112
  • ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

    369 shares
    Share 148 Tweet 92

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.