Monday, March 16, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

អង្គការជំនួយផ្នែកច្បាប់នៃកម្ពុជា រៀបចំសិក្ខាសាលាស្តីពីអង្គភាពពាក់ព័ន្ឋការអនុវត្តច្បាប់របបសារព័ត៌មាន សម្រាប់អ្នកសារព័ត៌មាន និងមន្ត្រីអនុវត្តច្បាប់ក្នុងខេត្តសៀមរាប

ដោយ Pothe Thun
22/04/2022
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
14
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

នៅមន្ទីរព័ត៌មានខេត្តសៀមរាប នាព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២២នេះ អង្គការជំនួយផ្នែកច្បាប់នៃកម្ពុជា សហការជាមួយរដ្ឋបាលខេត្ត និង មន្ទីរព័ត៌មានខេត្តសៀមរាប បានរៀបចំសិក្ខាសាលាមួយ ស្តីពីអង្គភាពពាក់ព័ន្ឋការអនុវត្តច្បាប់របបសារព័ត៌មាន សម្រាប់អ្នកសារព័ត៌មាននិងមន្ត្រីអនុវត្តច្បាប់ក្នុងខេត្តសៀមរាបប្រមាណជាង៣០នាក់ ក្រោមអធិបតីភាពឯកឧត្តម លីវ សុខុន ទីប្រឹក្សាក្រសួងព័ត៌មាន និងជាប្រធានមន្ទីរព័ត៌មានខេត្តសៀមរាប។

គោលបំណងសំខាន់នៃសិក្ខាសាលានេះ គឺចង់ផ្តល់ជូនបន្ថែមដល់អ្នកសារព័ត៌មាននិងមន្ត្រីអនុវត្តច្បាប់ពាក់ព័ន្ឋក្នុងខេត្ត ឲ្យបានយល់ដឹងកាន់ច្បាស់អំពីសិទ្ធិនិងច្បាប់ស្តីពីរបស់សារព័ត៌មាន និងការប្រកាន់យករបស់អ្នកសារព័ត៌មាន អំពីក្រមសីលធម៌វិជ្ជាជីវៈរបស់ខ្លួន ដែលត្រូវអនុវត្តឱ្យស្របតាមទិដ្ឋភាពច្បាប់ និងលិខិតបទដ្ឋានគតិយុត្តិនានាដែលមានជាធរមាន ស្របពេលដែលវិស័យព័ត៌មាននៅកម្ពុជាមានការរីកចម្រើន ខណៈចំនួនអ្នកប្រើប្រាស់ប្រព័ន្ធបណ្តាញសង្គមនានាកាន់តែមានចំនួនកើនឡើងឥតឈប់ឈរផងនោះ ។

មានប្រសាសន៍បើកអង្គសិក្ខាសាលានេះ ឯកឧត្តម លីវ សុខុន ទីប្រឹក្សាក្រសួងព័ត៌មាននិងជាប្រធានមន្ទីរព័ត៌មានខេត្តសៀមរាប បានឲ្យដឹងថា ព័ត៌មាន គឺជាវិស័យមួយដ៏មានសារៈសំខាន់ ក្នុងការទំនាក់ទំនងរវាងប្រជាពលរដ្ឋជាមួយសង្គម និងសេដ្ឋកិច្ចជាតិ និងអន្តរជាតិ តាមរយៈការមើល ការអាន និង ការស្តាប់ ពីបណ្តាញផ្សព្វផ្សាយនានា ទាំងក្នុង និងក្រៅប្រទេស ដែលបច្ចុប្បន្ននេះ យើងសង្កេតឃើញថា វិស័យព័ត៌មាននៅលើពិភពលោក ជាពិសេសនៅក្នុងព្រះរាជាណាចក្រកម្ពុជា មានសន្ទុះរីកចម្រើនគួជាទីមោទនៈ ប៉ុន្តែជាមួយនឹងការរីកចម្រើននៃវិស័យព័ត៌មាននេះ ក៏មានទាំងចំណុចវិជ្ជមានផង និងអវិជ្ជមានផង។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

ឯកឧត្តម បន្តថា៖ ភាពវិជ្ជមានជាច្រើននៃវិស័យព័ត៌មាន បានធ្វើឲ្យប្រជាពលរដ្ឋអាចទទួលបានដំណឹងផ្សេងៗ ដែលពាក់ព័ន្ធនឹងស្ថិរភាពនយោបាយ សន្តិសុខ និងសុវត្ថិភាពសង្គម ស្ថានភាពសេដ្ឋកិច្ច និងការអប់រំផ្សេងៗ ទាំងការថែទាំសុខភាព ចំណីអាហារ អនាម័យបរិស្ថាន។ល។ ហើយតាមរយៈប្រព័ន្ឋផ្សព្វផ្សាយនានានេះ វាក៏ជាស្ពានចម្លងនូវរាល់សំណូមពរ បញ្ហា និង មតិយោបល់រវាងប្រជាពលរដ្ឋ ជាមួយរាជរដ្ឋាភិបាល និងពីរាជរដ្ឋាភិបាលមកប្រជាពលរដ្ឋវិញ បានដឹង និងធ្វើការដោះស្រាយ ប៉ុន្តែភាពអវិជ្ជមាន ក៏បានកើតមានញឹកញាប់ផងដែរ ដោយហេតុថា ស្ថាប័នព័ត៌មានឬបុគ្គលព័ត៌មានខ្លះ ផ្សព្វផ្សាយព័ត៌មានរបស់ខ្លួនខ្វះប្រភព មិនពិត បំពុល និងបំភ្លើស ដែលមានគោលបំណងទាញផលចំណេញខាងនយោបាយ ពីប្រព័ន្ធផ្សព្វផ្សាយនោះ ធ្វើឱ្យប្រជាពលរដ្ឋមានការយល់ច្រឡំចំពោះរាជរដ្ឋាភិបាល និងអាជ្ញាធរមានសមត្ថកិច្ច ធ្វើឱ្យប្រជាពលរដ្ឋមានការថ្នាំងថ្នាក់ ជាមួយអាជ្ញាធរមូលដ្ឋាននិងថ្នាក់ដឹកនាំ។

ឯកឧត្តម លីវ សុខុន បន្តថា ស្ថិតក្នុងឱកាសនេះ ក្នុងនាមក្រសួងព័ត៌មាន និងក្នុងនាមរដ្ឋបាលសាលាខេត្តសៀមរាប សូមសិក្ខាកាមទាំងអស់ ត្រូវខិតខំប្រឹងប្រែង ស្តាប់ការពន្យល់បកស្រាយរបស់វាគ្មិន និងពិភាក្សាសួរនាំឱ្យស្របទៅតាមចំណុចនៃប្រធានបទក្នុងអង្គសិក្ខាសាលា ដើម្បីឲ្យយើងទាំងអស់គ្នា បានយល់ដឹងកាន់តែច្បាស់អំពីតួនាទីភារកិច្ចក្នុងការអនុវត្តច្បាប់ របបសារព័ត៌មាន ស្របទៅតាមក្រមសីលធម៌វិជ្ជាជីវៈរៀងៗខ្លួន៕

អត្ថបទ និង រូបភាព៖ លោក យូ វង្ស
កែសម្រួលអត្ថបទ ៖ លោក លីវ សាន្ត

Tags: ច្បាប់របបសារព័ត៌មាន​មន្ទីរ​ព័ត៌មាន​ខេត្តសៀមរាបអង្គការ​ជំនួយ​ផ្នែក​ច្បាប់​នៃ​កម្ពុជា
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ថ្នាក់ដឹកនាំក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ទទួលជួបពិភាក្សាការងារជាមួយតំណាងស្ថាប័ន Gourmand World Cookbook Awards

ថ្នាក់ដឹកនាំក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ទទួលជួបពិភាក្សាការងារជាមួយតំណាងស្ថាប័ន Gourmand World Cookbook Awards

គ.ខ.ប.សៀមរាប បើកកិច្ចប្រជុំស្តីពីសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់

គ.ខ.ប.សៀមរាប បើកកិច្ចប្រជុំស្តីពីសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់

ប្រធានសភាជាន់ទាប និងគណៈប្រតិភូ នៃសាធារណរដ្ឋឥណ្ឌា អញ្ជើញទស្សនា នៅលើទឹកដីខេត្តសៀមរាប និងបានការទទួលបដិសណ្ឋារកិច្ចយ៉ាងកក់ក្តៅពី អភិបាលខេត្ត និងតំណាងរាស្ត្រមណ្ឌលសៀមរាចប !

ប្រធានសភាជាន់ទាប និងគណៈប្រតិភូ នៃសាធារណរដ្ឋឥណ្ឌា អញ្ជើញទស្សនា នៅលើទឹកដីខេត្តសៀមរាប និងបានការទទួលបដិសណ្ឋារកិច្ចយ៉ាងកក់ក្តៅពី អភិបាលខេត្ត និងតំណាងរាស្ត្រមណ្ឌលសៀមរាចប !

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9093 shares
    Share 5468 Tweet 1510
  • អង្គការសាលារៀនទន្សាយធ្វើការដង្ហែរក្បួនតាមផ្លូវ ដើម្បីផ្សព្វផ្សាយឱ្យ ឪពុកម្តាយដែលមានកូនជាជនមានពិការភាពមកចុះឈ្មោះចូលរៀនឱ្យបានគ្រប់ៗគ្នានៅ ស្រុកពួក ខេត្តសៀមរាប

    449 shares
    Share 180 Tweet 112
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    10 shares
    Share 4 Tweet 3
  • កិច្ចប្រជុំត្រួតពិនិត្យលើការអនុវត្តគម្រោងសេវាសង្គមរបស់រដ្ឋបាលក្រុង ស្រុក និងឃុំ សង្កាត់ ក្នុងខេត្តសៀមរាប

    34 shares
    Share 14 Tweet 9
  • រដ្ឋសភានឹងបន្តសម័យប្រជុំពេញអង្គនៅថ្ងៃទី២៥ វិច្ឆិកាដើម្បីពិភាក្សាអនុម័តសេចក្តីព្រាងច្បាប់ចំនួន៧

    26 shares
    Share 10 Tweet 7

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.