Friday, December 5, 2025
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

គ.ខ.ប.សៀមរាប បើកកិច្ចប្រជុំស្តីពីសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់

ដោយ Pothe Thun
22/04/2022
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
16
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

នៅទីស្នាក់ការលេខាធិការរដ្ឋានរៀបចំការបោះឆ្នោតខេត្តសៀមរាប នាព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២០ នេះ គណៈកម្មការរៀបចំការបោះឆ្នោតខេត្តសៀមរាប ហៅកាត់ថា គ.ខ.ប.សៀមរាប បានរៀបចំបើកកិច្ចប្រជុំមួយ ស្តីពីសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ក្រោមអធិបតីភាពលោក នឹម វ៉ាន់សំ ប្រធានគណៈកម្មការរៀបចំការបោះឆ្នោតខេត្តសៀមរាប និង ឯកឧត្ដម កុយ សង សមាជិកក្រុមប្រឹក្សាខេត្ត តំណាងឯកឧត្ដមប្រធានក្រុមប្រឹក្សាខេត្ត ដោយមានការចូលរួមពីសំណាក់លោក លោកស្រី ជាតំណាងមន្ទីរ អង្គភាពពាក់ព័ន្ធ កងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ គណបក្សនយោបាយក្នុងខេត្ត សង្គមស៊ីវិល និង មន្ត្រីនៃគ.ខ.ប.សៀមរាបជាច្រើនរូបទៀត ។

លោក នឹម វ៉ាន់សំ ប្រធានគណៈកម្មការរៀបចំការបោះឆ្នោតខេត្តសៀមរាប មានប្រសាសន៍ថា អនុវត្តតាមប្រតិទិនការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២នេះ ថ្ងៃនេះ យើងជួបប្រជុំគ្នាសាជាថ្មី ដើម្បីធ្វើការពិភាក្សាគ្នាស្វែងរកដំណោះស្រាយដ៏សមស្របមួយលើការងារសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់ ដើម្បីធ្វើឲ្យដំណើរការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២នេះ កាន់តែរលូន និងមានតម្លាភាព ហេតុនេះសូមលោក លោកស្រីដែលជាកម្លាំងមានសមត្ថកិច្ច និង តំណាងគណបក្សនយោបាយទាំងអស់ ប្រសិនបើមានបញ្ហាអ្វីសូមលើឡើង ដើម្បីដោះស្រាយរួមគ្នា ។

លោក នឹម វ៉ាន់សំ បន្តថា ជាមួយគ្នានេះដែរ គ.ខ.ប.សៀមរាប នឹងបង្ហាញជូននូវសកម្មភាពការងារដែលកំពុងអនុវត្តសព្វថ្ងៃនេះ គឺការចែកប័ណ្ណព័ត៌មានអ្នកបោះឆ្នោត ដែលបានដំណើរការតាំងពីថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២២មក ហើយរហូតមកដល់ថ្ងៃទី២១ ខែមេសា ឆ្នាំ២០២២នេះ ជាដំណាក់កាលចែកតាមភូមិលើកទី១ នៅទូទាំងខេត្ត សម្រេចចែកបានប័ណ្ណចំនួន ១៧២ ០១៩ប័ណ្ណ នៃចំនួនប័ណ្ណសរុប ៥៨៨ ៥៥៣ប័ណ្ណ ហើយនៅសល់ចំនួន៤១៦ ៥៣៤ ប័ណ្ណទៀត នឹងត្រូវចែកបន្តរហូតដល់អស់ ។

ព័ត៌មានជាតិ ថ្មីៗ

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

30/11/2025
រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

20/11/2025

ក្នុងឱកាសនោះដែរលោក នឹម វ៉ាន់សំ បានក្រើនរំលឹកដល់មន្ត្រីបោះឆ្នោតទាំងអស់ក្នុងខេត្តសៀមរាប ត្រូវបន្តអនុវត្តនូវតួនាទីរបស់ខ្លួន ដោយគោរពឱ្យបានខ្ជាប់ខ្ជួននូវច្បាប់ បទបញ្ជា និងនីតិវិធី និងក្រមសីលធម៌សម្រាប់មន្ត្រីបោះឆ្នោតឲ្យល្អប្រសើរ ជាពិសេសត្រូវបង្កើននូវចំណេះដឹងបន្ថែមទៀត ដើម្បីអនុវត្តការងារឲ្យកាន់តែមានប្រសិទ្ធភាព លើផែនការសកម្មភាពការងាររបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ព្រមទាំអអនុវត្តឲ្យខានតែបាននូវកំណែទម្រង់ការបោះឆ្នោតដែលនឹងត្រូវធ្វើតាមប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន ក្នុងន័យធានាឱ្យបាននូវប្រសិទ្ធភាពការងារបន្ថែមទៀត ដើម្បីឱ្យប្រជាពលរដ្ឋកាន់តែមានជំនឿទុកចិត្តកាន់តែខ្លាំងឡើងលើការបោះឆ្នោតនេះ ៕

អត្ថបទ និង រូបភាព៖ លោក ស៊ាន សុផាត
កែសម្រួលអត្ថបទ ៖ លោក លីវ សាន្ត

Tags: បោះឆ្នោត
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ប្រធានសភាជាន់ទាប និងគណៈប្រតិភូ នៃសាធារណរដ្ឋឥណ្ឌា អញ្ជើញទស្សនា នៅលើទឹកដីខេត្តសៀមរាប និងបានការទទួលបដិសណ្ឋារកិច្ចយ៉ាងកក់ក្តៅពី អភិបាលខេត្ត និងតំណាងរាស្ត្រមណ្ឌលសៀមរាចប !

ប្រធានសភាជាន់ទាប និងគណៈប្រតិភូ នៃសាធារណរដ្ឋឥណ្ឌា អញ្ជើញទស្សនា នៅលើទឹកដីខេត្តសៀមរាប និងបានការទទួលបដិសណ្ឋារកិច្ចយ៉ាងកក់ក្តៅពី អភិបាលខេត្ត និងតំណាងរាស្ត្រមណ្ឌលសៀមរាចប !

កសិករនៅស្រុកប្រាសាទបាគង ខេត្តសៀមរាបថា បន្លែប៉េងបោះផ្លែតូចៗ ឬហៅប៉េងបោះឆើរី មានទីផ្សារខ្ពស់ និងងាយស្រួលដាំ 

កសិករនៅស្រុកប្រាសាទបាគង ខេត្តសៀមរាបថា បន្លែប៉េងបោះផ្លែតូចៗ ឬហៅប៉េងបោះឆើរី មានទីផ្សារខ្ពស់ និងងាយស្រួលដាំ 

៤ខែដើមឆ្នាំ២០២២សមត្ថកិច្ចចម្រុះខេត្តសៀមរាប បង្ក្រាបបទល្មើសជលផលក្នុងដែនបឹងទន្លេសាបបានជាង៥០ករណី

៤ខែដើមឆ្នាំ២០២២សមត្ថកិច្ចចម្រុះខេត្តសៀមរាប បង្ក្រាបបទល្មើសជលផលក្នុងដែនបឹងទន្លេសាបបានជាង៥០ករណី

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    35 shares
    Share 14 Tweet 9
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63284 shares
    Share 43686 Tweet 8166
  • ការដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងអាមេ ២ខ្សែ ក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

    20 shares
    Share 8 Tweet 5
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9044 shares
    Share 5449 Tweet 1498
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26721 shares
    Share 22046 Tweet 1948

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (762)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,018)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,502)
  • ព័ត៌មានជាតិទូទៅ (230)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,114)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (937)
  • សាសនា និង មនុស្សធម៌ (1,093)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (251)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.