Wednesday, April 22, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ សន្តិសុខ និង សង្គម

៤ខែដើមឆ្នាំ២០២២សមត្ថកិច្ចចម្រុះខេត្តសៀមរាប បង្ក្រាបបទល្មើសជលផលក្នុងដែនបឹងទន្លេសាបបានជាង៥០ករណី

ដោយ Pothe Thun
25/04/2022
នៅក្នុង ព័ត៌មានជាតិ, សន្តិសុខ និង សង្គម
27
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

ក្នុងរយៈពេល៤ខែដើមឆ្នាំ២០២២នេះ សមត្ថកិច្ចចម្រុះខេត្តសៀមរាប និងគាំទ្រដោយថ្នាក់ជាតិ បានចុះបង្ក្រាបបទល្មើសជលផល នៅក្នុងដែនបឹងទន្លេសាប នៃភូមិសាស្ត្រខេត្តសៀមរាប បានចំនួន៥៣ករណី ព្រមទាំងបានបញ្ជូនជនល្មើសចំនួន ៤នាក់ទៅពន្ធនាគារ ខណៈ១១នាក់ផ្សេងទៀត ត្រូវបានតុលាការចេញដីកាកោះហៅ។

នេះបើរបាយការណ៍របស់ លោក ទា គឹមសុទ្ធ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តសៀមរាប ព្រឹកថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២២ ក្នុងកិច្ចប្រជុំស្តាប់របាយការណ៍ប្រចាំខែ ស្តីពីយុទ្ធនាការចុះបង្ក្រាបបទល្មើសជលផល នៅក្នុងភូមិសាស្ត្រខេត្តសៀមរាប។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

លោក ទា គឹមសុទ្ធ លើកឡើងថា ប្រភេទបទល្មើសដែលបង្ក្រាបបានរួមមាន បទល្មើសនេសាទ និងរក្សាទុកឧបករណ៍អួនអូសទឹកសាប ២០ករណី អាំងវ៉ិចទ័រឆក់ត្រី ៧ករណី ឧបករណ៍បង្កើតថ្មី”ប” ៤ករណី ដាក់សម្រាស់ធ្វើឲ្យត្រីកុំ ១ករណី ឧបករណ៍នេសាទស្បៃមុង០២ករណី និងបទល្មើសទន្ទ្រានដីព្រៃលិចទឹក១៩ករណី។ ក្នុងនោះ សមត្ថកិច្ច បានប្រលែងកូនត្រីចម្រុះប្រមាណជាង ៧០គីឡូក្រាម ចូលក្នុងបឹងធម្មជាតិ ព្រមទាំងបានដកហូតវត្ថុតាងមួយចំនួនមករក្សាទុក និងមួយចំនួនទៀត ត្រូវបានបំផ្លាញចោលនៅនឹងកន្លែងផងដែរ។

តាមការលើកឡើងរបស់ ឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាប មានប្រសាសន៍ថា បន្ទាប់ពីមានបទបញ្ជាយ៉ាងម៉ឺងម៉ាត់ពីសម្តេចតេជោប្រមុខរាជរដ្ឋាភិបាល ក្នុងការបង្ក្រាបទល្មើសជលផលនេះ អាជ្ញាធរខេត្តបានបង្កើតក្រុមការងារចំនួន៦ ដែលក្រុមនីមួយៗ ដឹកនាំដោយអភិបាលរងខេត្តម្នាក់ ដើម្បីពិនិត្យ និងតាមដានបទល្មើសព្រៃលិចទឹកនៅតាមបណ្តាក្រុងស្រុកទាំង៦ ជាប់ដែនបឹងទន្លេសាប ក្នុងភូមិសាស្ត្រខេត្តសៀមរាប។ ឯកឧត្តមបញ្ជាក់ថា សម្រាប់ខេត្តសៀមរាប បឹងទន្លេសាប គឺជាតំបន់ដែលយើងត្រូវរួមគ្នាអភិរក្សការពារឲ្យបានល្អប្រសើរ ឱ្យដូចទៅនឹង តំបន់ប្រាសាទ និងតំបន់ព្រៃឈើការពារផងដែរ។

ឯកឧត្តម ណៅ ធួក រដ្ឋលេខាធិការក្រសួង កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងារតាមដានបទល្មើសជលផលក្នុងភូមិសាស្ត្រខេត្តសៀមរាប លើកឡើងថា តាមរយៈបទបញ្ជាដ៏ម៉ឺងម៉ាត់របស់រាជរដ្ឋាភិបាល សកម្មភាពបទល្មើសជលផលបានថយចុះ តាមរយៈការចាត់វិធានការក្ដៅ។ ប៉ុន្តែទោះបីជាយ៉ាងនេះក្តី សមត្ថកិច្ចអនុវត្តន៍ច្បាប់មិនត្រូវធ្វេសប្រហែលឡើយ ជាពិសេសនៅរដូវបិទនេសាទដែលនឹងចូលមកដល់នៅខែកក្កដាខាងមុខនេះ៕

សូមជម្រាបថា កាលពីរសៀលថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២២ ឯកឧត្តម ណៅ ធួក បានចុះសួរសុខទុក្ខ និងកោតសរសើរដល់កងកម្លាំងចម្រុះបង្ក្រាបបទល្មើសនេសាទ ក្នុងតំបន់បឹងទន្លេសាបខេត្តសៀមរាប ដែលបានខិតខំបំពេញការងារប្រកបដោយប្រសិទ្ធភាពខ្ពស់ ដោយឯកឧត្តមមានប្រសាសន៍ថា ទោះបីជាផលត្រីក្នុងបឹងទន្លេសាប មិនអាចវិលទៅរកភាពដើមវិញនៅឆ្នាំខាងមុខក្ដី តែទិន្នផលក្នុងបឹងជង្រុកត្រីមួយនេះ នឹងមានការកើនឡើង។

អត្ថបទ និង រូបភាព៖ លោក ជា ស្រស់
កែសម្រួលអត្ថបទ ៖ លោក សេង ផល្លី

Tags: បទល្មើសជលផល​បឹង​ទន្លេសាប
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ក្រុមការងារយុវជនសង្កាត់សៀមរាប សហការជាមួយអាជ្ញាធរនិងប្រជាពលរដ្ឋ រួមគ្នាកាប់ឆ្ការព្រៃ និងកាយមុខទឹក នៅមុខវត្តអធ្វា

ក្រុមការងារយុវជនសង្កាត់សៀមរាប សហការជាមួយអាជ្ញាធរនិងប្រជាពលរដ្ឋ រួមគ្នាកាប់ឆ្ការព្រៃ និងកាយមុខទឹក នៅមុខវត្តអធ្វា

ពលរដ្ឋរស់នៅស្រុកប្រាសាទបាគង ខេត្តសៀមរាប បានសម្ដែងការរីករាយចំពោះការរីកចំរើននូវហេដ្ឋារចនាសម្ព័ន្ធ និងវិស័យជាច្រើនទៀត ក្នុងមូលដ្ឋានរបស់ខ្លួន

ពលរដ្ឋរស់នៅស្រុកប្រាសាទបាគង ខេត្តសៀមរាប បានសម្ដែងការរីករាយចំពោះការរីកចំរើននូវហេដ្ឋារចនាសម្ព័ន្ធ និងវិស័យជាច្រើនទៀត ក្នុងមូលដ្ឋានរបស់ខ្លួន

លោក ឡយដ៍ អូស្ទីន (Lloyd Austin)បញ្ជូនកាំភ្លើងធំឱ្យអ៊ុយក្រែន ដើម្បីបំផ្លាញសមត្ថភាពប្រយុទ្ធរបស់រុស្ស៉ី

លោក ឡយដ៍ អូស្ទីន (Lloyd Austin)បញ្ជូនកាំភ្លើងធំឱ្យអ៊ុយក្រែន ដើម្បីបំផ្លាញសមត្ថភាពប្រយុទ្ធរបស់រុស្ស៉ី

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    51 shares
    Share 28 Tweet 10
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    21 shares
    Share 8 Tweet 5
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12
  • ប្រធានមន្ទីរវប្បធម៌ រំពឹងថាតាមរយៈផ្ទាំងទស្សនិយភាពសិល្បៈល្ខោននិយាយ រឿង “ផ្កាស្រពោន” នឹងធ្វើឱ្យសាធារណជនស្គាល់កាន់តែច្បាស់ពីសិល្បៈមួយនេះ

    25 shares
    Share 10 Tweet 6

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.