Monday, March 16, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

ពលរដ្ឋរស់នៅស្រុកប្រាសាទបាគង ខេត្តសៀមរាប បានសម្ដែងការរីករាយចំពោះការរីកចំរើននូវហេដ្ឋារចនាសម្ព័ន្ធ និងវិស័យជាច្រើនទៀត ក្នុងមូលដ្ឋានរបស់ខ្លួន

ដោយ Pothe Thun
25/04/2022
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ, សេដ្ឋកិច្ច និង កសិកម្ម
ពលរដ្ឋរស់នៅស្រុកប្រាសាទបាគង ខេត្តសៀមរាប បានសម្ដែងការរីករាយចំពោះការរីកចំរើននូវហេដ្ឋារចនាសម្ព័ន្ធ និងវិស័យជាច្រើនទៀត ក្នុងមូលដ្ឋានរបស់ខ្លួន
19
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

ប្រជាពលរដ្ឋរស់នៅឃុំស្រិត ឃុំកន្ទ្រាំង ស្រុកប្រាសាទបាគង ពួកគាត់បានសម្ដែងមោទនភាព និងសប្បាយរីករាយពីការរីកចំរើនលើវិស័យ នៅក្នុងមូលដ្ឋានរបស់ខ្លួនពួកគាត់ ទាំងហេដ្ឋារចនាសម្ព័ន្ធ វិស័យអប់រំ សេវាសាធារណៈ មន្ទីរពេទ្យ ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ជាដើម ជាពិសេសវិស័យកសិកម្មមានទីផ្សារល្អ។ ពួកគាត់បន្ដថា នាពេលបច្ចុបប្បន្ននេះក្នុងមូលដ្ឋានរបស់ពួកគាត់មានប្រជាពលរដ្ឋប្រមាណ ៥០ភាគរយ ធ្វើកសិកម្ម ជាពិសេសការដាំបន្លែ បន្ទាប់ពីបញ្ចប់រដូវកាលច្រូតកាត់ស្រូវវស្សា។ ជាមួយគ្នានោះ ការបោះបង់ការសិក្សារបស់សិស្ស ត្រូវបានកាត់បន្ថយ ដោយសារមានការបង្កើតសាលារៀនបន្ថែមទៀត នៅក្បែផ្ទះសិស្សានុសិស្ស។ ការរីចំរើនលើវិស័យទាំងអស់នេះ បានបង្ហាញថា រាជរដ្ឋាភិបាលបានយកចិត្ដទុកដាក់ដល់ការរស់នៅប្រជាពលរដ្ឋ ហើយពួកគាត់ស្នើឱ្យការយកចិត្ដទុកដាក់ដល់ប្រជាពលរដ្ឋនៅអាណត្ដិក្រោយបន្ថែមទៀត។

បើតាមលោក ឃាម ឆាង មេឃុំកន្ទ្រាំង ស្រុកប្រាសាទបាគង បានបញ្ជាក់ថា ក្នុងរយៈពេល ៥ឆ្នាំកន្លងមកនេះ ការអភិវឌ្ឍន៍នៅមូលដ្ឋានឃុំកន្ទ្រាំង បានកសាងនូវសមិទ្ធិផលជាច្រើន គួរឱ្យកត់សំគាល់រូមមាន ការជួសជុលផ្លូវថ្នល់ ការសាងសង់សាលារៀន និងជួសជុលផ្លូវ ធ្វើប្រព័ន្ធធារាសាស្ត្រ ដែលការអភិវឌ្ឍមួយចំនួន បានមកពីការចូលរួមរបស់ប្រជាជន សប្បុរសជន មូលនិធិឃុំ និងក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋាន។ ចំពោះការរីកចំរើននៅមូលដ្ឋាននេះ ជាការយកចិត្ដទុកដាក់ដល់ប្រជាពលរដ្ឋពីអាជ្ញាធរតាមគោលការណ៍នយោបាយរបស់រាជរដ្ឋាភិបាល។

លោកមេឃុំកន្ទ្រាំង ក៏បានប្ដេជ្ញាថា នៅអាណត្ដិទី៥ ឆ្នាំ២០២២ខាងមុខនេះ លោកនឹងធ្វើឱ្យមូលដ្ឋានឃុំនេះ ឱ្យមានការរីចំរើនបន្ថែមទៀត ដូចជាលើកកម្ពស់ជីវភាព រស់នៅរបស់ប្រជាពលរដ្ឋ ឈរលើមូលដ្ឋាននៃការអភិវឌ្ឍន៍ វិស័យ សំខាន់ៗរួមមាន៖ កសិកម្ម ហេដ្ឋារចនាសម្ព័ន្ធ សិប្បកម្ម និង ការបណ្ដុះបណ្ដាល ធនធានមនុស្ស រួមចំណែកយ៉ាងសកម្ម ដល់ការកសាងប្រទេសជាតិទាំងមូល។ ថែរក្សាសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈបានរឹងមាំ ការពារភាពសុខសាន្តរបស់ប្រជាជន ទាំងផ្លូវកាយទាំងផ្លូវចិត្ត។ លើកកម្ពស់ការគោរពច្បាប់ ពង្រឹងយុត្តិធម៌ សមភាពក្នុងសង្គម ការពារសិទ្ធិ សេរីភាព កាតព្វកិច្ច និងរាល់ផលប្រយោជន៍ស្របច្បាប់របស់ប្រជាពលរដ្ឋ។ តម្រង់ទិសរបស់រដ្ឋបាលឃុំ ឱ្យមានភាពស្អាតស្អំប្រកបដោយសមត្ថភាព ជិតស្និទ្ធ ស្មោះត្រង់ ចំពោះប្រជាជន ធានាដល់ ការផ្ដល់ជូននូវ សេវាសាធារណៈប្រកបដោយ ប្រសិទ្ធភាព និងជឿទុកចិត្ត ដើម្បីលើកកំពស់ជីវភាពរស់នៅរបស់ប្រជាជន និងដើម្បីកាត់បន្ថយភាពក្រីក្រ នៅមូលដ្ឋាន ជាពិសេសក្នុងពេលបច្ចុប្បន្ននេះ ឃុំកន្ទ្រាំងគ្មានប្រជាពលរដ្ឋធ្វើចំណាកស្រុកនៅក្រៅប្រទេស៕

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

អត្ថបទ និង រូបភាព៖ លោក បូ សាវី
កែសម្រួល៖ លោក អ៊ុន ណារាជ្យ

Tags: ស្រុក​ប្រាសាទបាគង
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
លោក ឡយដ៍ អូស្ទីន (Lloyd Austin)បញ្ជូនកាំភ្លើងធំឱ្យអ៊ុយក្រែន ដើម្បីបំផ្លាញសមត្ថភាពប្រយុទ្ធរបស់រុស្ស៉ី

លោក ឡយដ៍ អូស្ទីន (Lloyd Austin)បញ្ជូនកាំភ្លើងធំឱ្យអ៊ុយក្រែន ដើម្បីបំផ្លាញសមត្ថភាពប្រយុទ្ធរបស់រុស្ស៉ី

លោក គីម ជុងអ៊ុន សម្ញែងមីស៊ីល ICBM ក្នុងព្យុហយាត្រាយោធា,

លោក គីម ជុងអ៊ុន សម្ញែងមីស៊ីល ICBM ក្នុងព្យុហយាត្រាយោធា,

ប្រទេសហ្វាំងឡង់, ស៊ុយអែត នឹងចាប់ផ្ដើមដាក់ពាក្យសុំចូល NATO នៅខែឧសភាខាងមុខនេះ

ប្រទេសហ្វាំងឡង់, ស៊ុយអែត នឹងចាប់ផ្ដើមដាក់ពាក្យសុំចូល NATO នៅខែឧសភាខាងមុខនេះ

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9093 shares
    Share 5468 Tweet 1510
  • អង្គការសាលារៀនទន្សាយធ្វើការដង្ហែរក្បួនតាមផ្លូវ ដើម្បីផ្សព្វផ្សាយឱ្យ ឪពុកម្តាយដែលមានកូនជាជនមានពិការភាពមកចុះឈ្មោះចូលរៀនឱ្យបានគ្រប់ៗគ្នានៅ ស្រុកពួក ខេត្តសៀមរាប

    449 shares
    Share 180 Tweet 112
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    10 shares
    Share 4 Tweet 3
  • កិច្ចប្រជុំត្រួតពិនិត្យលើការអនុវត្តគម្រោងសេវាសង្គមរបស់រដ្ឋបាលក្រុង ស្រុក និងឃុំ សង្កាត់ ក្នុងខេត្តសៀមរាប

    34 shares
    Share 14 Tweet 9
  • រដ្ឋសភានឹងបន្តសម័យប្រជុំពេញអង្គនៅថ្ងៃទី២៥ វិច្ឆិកាដើម្បីពិភាក្សាអនុម័តសេចក្តីព្រាងច្បាប់ចំនួន៧

    26 shares
    Share 10 Tweet 7

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.