Tuesday, May 5, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ ចំណេះដឹង និង ការអប់រំ

ក្រុមការងារយុវជនសង្កាត់សៀមរាប សហការជាមួយអាជ្ញាធរនិងប្រជាពលរដ្ឋ រួមគ្នាកាប់ឆ្ការព្រៃ និងកាយមុខទឹក នៅមុខវត្តអធ្វា

ដោយ Pothe Thun
25/04/2022
នៅក្នុង ចំណេះដឹង និង ការអប់រំ, ព័ត៌មានជាតិ, សន្តិសុខ និង សង្គម
19
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

 

កាលពីចុងសប្តាហ៍នេះ ក្រុមការងារយុវជនសង្កាត់សៀមរាប ដោយបានការគាំទ្រពីអាជ្ញាធរសង្កាត់ និងក្រោមការសហការពីមេភូមិ ព្រះសង្ឃ និងបងប្អូនប្រជាពលរដ្ឋ បានស្ម័គ្រចិត្ត សាមគ្គីគ្នារៀបចំបោសសំអាតបរិស្ថានតាមដងផ្លូវ និងមាត់ប្រឡាយចាស់មានប្រវែងប្រមាណជាង ១គីឡូម៉ែត្រ ចាប់ពីផ្សាវត្តអធ្វា ទៅកាន់ភូមិសាស្ត្រនៃភូមិចំនួនពីរ គឺភូមិស្ពានជ្រាវ និងភូមិកក្រាញ់ ស្ថិតក្នុងសង្កាត់សៀមរាប ក្រុងសៀមរាប ប្រើរយៈពេល៥ថ្ងៃ គិតពីថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២២កន្លងមក។

លោក ទូច ដារិទ្ឋ ក្រុមការងារយុវជនសង្កាត់សៀមរាបបានឱ្យដឹងថា ដោយមើលឃើញពីភាពកង្វះអនាម័យមានព្រៃស៊ុបទ្រុប ភាពកកស្ទះចរន្តទឹកហូរនៃប្រឡាយចាស់ និងដោយមើលឃើញពីទិដ្ឋភាពក្នុងមូលដ្ឋាននេះ មានប្រាសាទបុរាណ មានវត្ត មានអ្នកទេសចរចេញចូល ហើយជាប្រឡាយដ៍ចំណាស់មួយដែលកាលពីមុនមានទឹកហូរ ខួបប្រាំងខួបវស្សា ជួយបង្កលក្ខណៈងាយស្រួលដល់ការដាំដុះបន្លែបង្ការរបស់បងប្អូនមួយចំនួន ក៍នាំគ្នាផ្តើមគំនិតអំពាវនាវឱ្យមានការចូលរួម តាមរយៈជាថវិកា ទោះតិចក្តីច្រើនក្តី ដើម្បីយកមកទិញសម្ភារៈមាន ចប បង្គី កាំបិតផ្គាក់ ស្រោមដៃស្រោមជើងសម្រាប់ពាក់ពេលចុះកាប់កាយជាដើម។ល។ តាមរយៈការអំពាវនាវក្រុមការងារ ក៍ទទួលបានថវិកាពីគ្រួសារមួយចំនួននិងគ្រួសារមួយចំនួនទៀតស្ម័គ្រចិត្តប្រើកម្លាំងកាយទៅតាមលទ្ឋភាព។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

លោក ម៉ៃ សាមេត ចៅសង្កាត់សៀមរាប បានបង្ហាញការគាំទ្រ កោតសរសើរនិងថ្លែងអំណរគុណដល់ក្រុមការងារយុវជនចុះជួយមូលដ្ឋានសង្កាត់សៀមរាប ព្រមទាំងបងប្អូនប្រជាពលរដ្ឋក្នុងភូមិទាំងពីរ និងសប្បុរសជននានា ដែលបានលះបង់ជាថវិកានិងកម្លាំងកាយ ដើម្បីរួមគ្នាឆ្ការព្រៃនិងបារភក់ចេញពីប្រឡាយនេះ ដើម្បីសុខមាលភាពសាធារណៈផង ដើម្បីបានទឹកប្រើប្រាស់សម្រាប់ការដាំដុះបន្លែក្បែរខាងផ្ទះ ក៍ដូចជាជួយលើកសម្រស់ទិដ្ឋភាពក្នុងមូលដ្ឋាន ឱ្យសមជាសហគមន៍ទេសចរណ៍ ដែលមានផាសុខភាព មានភាពទាក់ទាញដោយបរិស្ថានស្អាត។

លោក ចៅសង្កាត់ មានប្រសាសន៍ថា ប្រឡាយនេះកើតមានយូរមកហើយៗកន្លងមកអាជ្ញាធរសង្កាត់ ក៍តែងតែចលនាឱ្យចូលរួមកាប់ឆ្ការគុម្ពោធព្រៃ តាមមាត់ប្រឡាយជាញយដងដែរ តែអ្នកចូលរួមមិនច្រើនដូចលើកនេះទេ។ តាមរយៈការជួយពីក្រុមយុវជនសង្កាត់នាពេលនេះដែរ សង្ឃឹមថាទិដ្ឋភាពនៃប្រឡាយចាស់នេះ នឹងមានទឹកហូរឡើងវិញ ភូមិឋានមានអនាម័យល្អ កាត់បន្ថយជម្រកមូសនិងសត្វអសិរពិសផ្សេងៗ ជាពិសេសជួយលើកមុខមាត់តំបន់ប្រាសាទបុរាណ និងក៍ជាចំណែកមួយចូលរួមក្នុងការលើកកម្ពស់ទីក្រុងវប្បធម៌អាស៊ាន ដោយសារក្រុងសៀមរាបត្រូវបានជ្រើសរើសជាទីក្រុងវប្បធម៌អាស៊ានសម្រាប់ឆ្នាំ ២០២១-២០២២ កាលពីពេលថ្មីៗនេះ៕

អត្ថបទ និង រូបភាព៖ លោក យូ វង្ស

Tags: ​សង្កាត់​សៀមរាប
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ពលរដ្ឋរស់នៅស្រុកប្រាសាទបាគង ខេត្តសៀមរាប បានសម្ដែងការរីករាយចំពោះការរីកចំរើននូវហេដ្ឋារចនាសម្ព័ន្ធ និងវិស័យជាច្រើនទៀត ក្នុងមូលដ្ឋានរបស់ខ្លួន

ពលរដ្ឋរស់នៅស្រុកប្រាសាទបាគង ខេត្តសៀមរាប បានសម្ដែងការរីករាយចំពោះការរីកចំរើននូវហេដ្ឋារចនាសម្ព័ន្ធ និងវិស័យជាច្រើនទៀត ក្នុងមូលដ្ឋានរបស់ខ្លួន

លោក ឡយដ៍ អូស្ទីន (Lloyd Austin)បញ្ជូនកាំភ្លើងធំឱ្យអ៊ុយក្រែន ដើម្បីបំផ្លាញសមត្ថភាពប្រយុទ្ធរបស់រុស្ស៉ី

លោក ឡយដ៍ អូស្ទីន (Lloyd Austin)បញ្ជូនកាំភ្លើងធំឱ្យអ៊ុយក្រែន ដើម្បីបំផ្លាញសមត្ថភាពប្រយុទ្ធរបស់រុស្ស៉ី

លោក គីម ជុងអ៊ុន សម្ញែងមីស៊ីល ICBM ក្នុងព្យុហយាត្រាយោធា,

លោក គីម ជុងអ៊ុន សម្ញែងមីស៊ីល ICBM ក្នុងព្យុហយាត្រាយោធា,

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • ក្រុមហ៊ុន​តូយ៉ូតាខេ​ម​បូ​ឌា នាំយក​ថវិកា​ចំនួន១៥,០០០ ដុល្លារ​អាមេរិក ជូន​ដល់​មន្ទីរពេទ្យ​កុមារ​អង្គរ​ខេត្តសៀមរាប​

    2100 shares
    Share 1891 Tweet 87
  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  •  គណៈប្រតិភូខេត្តសៀមរាប អញ្ជើញគោរពវិញ្ញាណ ក្ខន្ធសពឯកឧត្ដមនាយឧត្តមសេនីយ៍ ខូរ ឈា អនុរដ្ឋលេខាធិការក្រសួងការពារជាតិ នៅ ខេត្តបន្ទាយមានជ័យ

    370 shares
    Share 265 Tweet 44

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.