Wednesday, April 22, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

ប្រធានសភាជាន់ទាប និងគណៈប្រតិភូ នៃសាធារណរដ្ឋឥណ្ឌា អញ្ជើញទស្សនា នៅលើទឹកដីខេត្តសៀមរាប និងបានការទទួលបដិសណ្ឋារកិច្ចយ៉ាងកក់ក្តៅពី អភិបាលខេត្ត និងតំណាងរាស្ត្រមណ្ឌលសៀមរាចប !

ដោយ Pothe Thun
25/04/2022
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ, វប្បធម៌ និង ទេសចរណ៍
7
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

កាលពីរសៀលថ្ងៃទី២៣ ខែមេសាឆ្នាំ២០២២ ឯកឧត្តម អំ បឺរឡា (OM BIRLA) ប្រធានសភាជាន់ទាប នៃសាធារណរដ្ឋឥណ្ឌា ព្រមទាំងគណ:ប្រតិភូអមដំណើរដោយ ឯកឧត្តម សួស យ៉ារ៉ា ប្រធានគណ:កម្មការទី៥ នៃរដ្ឋសភា កម្ពុជា លោកជំទាវ កែ ច័ន្ទមុនី លេខាធិការគណ:កម្មការទី៩ នៃរដ្ឋសភា និងជាសមាជិកក្រុមមិត្តភាពរដ្ឋសភាកម្ពុជា-ឥណ្ឌា និងឯកឧត្តម ព្រហ្ម វិរៈ អគ្គនាយកទំនាក់ទំនងអន្គរជាតិ ពិធីការ និងព័ត៌មាន នៃអគ្គលេខាធិការដ្ឋានរដ្ឋសភា ព្រមទាំងមន្ត្រីពាក់ព័ន្ធ បានមកដល់ខេត្តសៀមរាប ក្រោមការទទួលបដិសណ្ឋារកិច្ចស្វាគមន៍យ៉ាងកក់ក្តៅពីសំណាក់ ឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាប រួមជាមួយវត្តមាន ឯកឧត្តម លោកជំទាវ តំណាងរាស្ត្រមណ្ឌលសៀមរាប លោក លោកស្រីថ្នាក់ដឹកនាំស្ថាប័ន មន្ទីរ អង្គភាមួយចំនួនក្នុងខេត្តផងដែរ។ ដំណើរទស្សនកិច្ចផ្លូវការនេះ ក្នុងគោលបំណងពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការមិត្តភាព រវាងស្ថាប័ននីតិបញ្ញតិ នៃព្រះរាជាណាចក្រកម្ពុជា និងប្រជាជន នៃប្រទេសយើងទាំងពីរ(កម្ពុជា-ឥណ្ឌា) ឱ្យកាន់តែប្រសើរថែមទៀត។

ក្រោយពីពិធីទទួលបដិសណ្ឋារកិច្ចជាផ្លូវការ និងជួបសម្តែងការគួរសមជាមួយគ្នារួចមក ឯកឧត្តម អំ បឺរឡា (OM BIRLA) ប្រធានសភា និងគណ:ប្រតិភូ បានអញ្ជើញទៅទស្សនាប្រាសាទតាព្រហ្ម និងប្រាសាទអង្គរវត្ត ដែលអមដោយសំណាក់អភិបាល នៃគណ:អភិបាលខេត្តនេះផងដែរ។
នារាត្រីថ្ងៃដដែល ឯកឧត្តម ប្រធានសភាជាន់ទាប នៃសាធារណរដ្ឋឥណ្ឌា ព្រមទាំងគណ:ប្រតិភូ បានទទួលស្វាគមន៍ អញ្ជើញចូលរួមក្នុងពិធីលៀងសាយភោជន៍ ដែលរៀបចំឡើងដោយរដ្ឋបាលខេត្តសៀមរាប ជូនឯកឧត្តមប្រធានសភា និងសមាជិកគណ:ប្រតិភូ ព្រមទាំងឯកឧត្តម លោកជំទាវ លោក លោកស្រី ដើម្បីផ្តល់នូវបដិសណ្ឋារកិច្ច និងអំណរសាទរប្រកបដោយទឹកចិត្តសប្បាយរីករាយ មោទនភាពនៅលើទឹកដីដ៏ពិសិដ្ឋនេះ។

ក្នុងនាម ក្រុមប្រឹក្សាខេត្ត អាជ្ញាធរខេត្ត និងប្រជាពលរដ្ឋក្នុងខេត្តសៀមរាប ឯកឧត្តម ទៀ សីហា អភិបាល នៃគណ:អភិបាលខេត្ត បានសម្តែងក្តីសោមនស្សរីករាយជាក្រៃលែង ចំពោះវត្តមានដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម អំ បឺរឡា និងគណ:ប្រតិភូ ដែលបានអញ្ជើញមកកាន់ព្រះរាជាណាចក្រកម្ពុជាជាពិសេសលើទឹកដីអង្គរ នាឱកាសនេះ។ ឯកឧត្តមអភិបាលខេត្ត បានលើកឡើងថា ដំណើរទស្សនកិច្ចរបស់ឯកឧត្តមប្រធានរដ្ឋសភាឥណ្ឌា នាពេលនេះ ពិតជាផ្តល់នូវកិត្តិយស និងមានអត្ថន័យជាប្រវត្តិសាស្រ្តសម្រាប់ខេត្តសៀមរាបមនិងប្រទេសកម្ពុជាទាំងមូល និងបានឆ្លុះបញ្ចាំងឱ្យឃើញពីការបន្តពង្រឹងពង្រីកទំនាក់ទំនងចំណងមិត្តភាព សាមគ្គីភាព និងសហប្រតិបត្តិការរវាងប្រទេសទំាងពីរកម្ពុជា-ឥណ្ឌា ឱ្យកាន់តែរឹងមំា និងស៊ីជម្រៅថែមទៀត។ ឯកឧត្តម ទៀ សីហា ក៏បានថ្លែងអំណរគុណចំពោះរដ្ឋាភិបាល និងប្រជាជន នៃសាធារណរដ្ឋឥណ្ឌា ដែលជានិច្ចកាលតែងតែបានផ្តល់ជំនួយក្នុងការស្តារ និងអភិវឌ្ឍន៍មាតុភូមិកម្ពុជា ឱ្យមានការរីកចម្រើនលើគ្រប់វិស័យ និងគាំទ្រទាំងនយោបាយ ព្រមទាំងវិស័យការទូត ឯករាជ្យភាព សន្តិភាព អធិបតេយ្យភាពជាតិ និងការបង្រួបបង្រួមជាតិនៅកម្ពុជា គ្រប់កាល:ទេស:ទាំងអស់។ ទន្ទឹមនឹងនោះរដ្ឋាភិបាលឥណ្ឌា បានជួយឧបត្ថម្ភលើវិស័យមួយចំនួន រួមមាន ការផ្តល់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនដល់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់ចាក់ជូនប្រជាពលរដ្ឋ ការងារជួយឧបត្ថម្ភលើសាលាក្ដីខ្មែរក្រហម ការងារជួសជុលប្រាសាទអង្គរវត្ត ប្រាសាទតាព្រហ្ម ការសាងសង់សារ:មន្ទីរវាយនភណ្ឌ ក្នុងខេត្តសៀមរាប និងជួសជុលប្រាសាទព្រះវិហារ ស្ថិតក្នុងស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ព្រមទាំងវិស័យជាច្រើនទៀត។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

ឯកឧត្តម OM BIRLA ប្រធានសភាឥណ្ឌា មានប្រសាសន៍លើកឡើងពីទំនាក់ទំនង វប្បធម៌ និងប្រវត្តិសាស្ត្រ រវាងឥណ្ឌា និងកម្ពុជា មានអាយុកាលជាង១សហសវត្សមកហើយ ជាក់ស្តែងភស្តុតាងបញ្ជាក់ច្បាស់គឺប្រាសាទសម្បូរព្រៃគុហ៍ និងប្រាសាទអង្គរវត្ត ដែលមកដល់ពេលនេះបានក្លាយជាទីតាំងដ៏ចំណាស់បំផុត នៃវប្បធម៌ និងសាសនាឥណ្ឌា និងប្រទេសកម្ពុជា ។ ជាមួយគ្នានេះ ឯកឧត្តម ក៏បានកោតសរសើរដល់អាជ្ញាធរខេត្ត និងថ្នាក់ដឹកនាំគ្រប់ស្ថាប័នរបស់ខេត្តសៀមរាប ក្រោមការដឹកនាំរបស់ឯកឧត្តម ទៀ សីហា អភិបាល នៃគណ:អភិបាលខេត្ត បានរក្សា និងពង្រឹងចំណងមិត្តភាពរវាងប្រជាជនកម្ពុជា និងប្រជាជនឥណ្ឌាបានល្អ ទោះបីជាប្រជាជនកម្ពុជា កាន់សាសនាព្រះពុទ្ឋភាគច្រើនលើសលប់ក្តី ក៏កម្ពុជា ជាពិសេសខេត្តសៀមរាប នៅមានប្រាសាទរចនាបទហិណ្ឌូជាច្រើនផងដែរ ហេតុនេះស្នើដល់ឯកអគ្គរដ្ឋទូត នៃសាធារណ:រដ្ឋឥណ្ឌាប្រចាំកម្ពុជា បន្តសហការល្អជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្រសួង និងស្ថាប័នពាក់ព័ន្ឋ និងអាជ្ញាធរខេត្តសៀមរាប ក្នុងការពង្រឹងទំនាក់ទំនងការទូតឱ្យកាន់តែល្អថែមទៀត ឱ្យសមជាប្រទេសបងប្អូនមានអារ្យធ៌ និងវប្បធម៌ស្រដៀងគ្នានេះកាន់តែរឹងមាំថែមទៀត។ នៅថ្ងៃទី២៤ ខែមេសាឆ្នាំ២០២២ អំឡុងម៉ោង១០ព្រឹក ឯកឧត្តម អំ បឺរឡា (OM BIRLA) ប្រធានសភាជាន់ទាប នៃសាធារណរដ្ឋឥណ្ឌា ព្រមទាំងគណ:ប្រតិភូអមដំណើរ បានធ្វើមាតុភូមិនិវត្តតាមច្រកអាកាសយានដ្ឋានអន្តរជាតិសៀមរាប តាមជើងហោះហើររបស់ក្រុមហ៊ុន Singapore Air line ក្រោមវត្តមានជូនដំណើរពីសំណាក់ ឯកឧត្តម ទៀ សីហា អភិបាលខេត្ត និងវត្តមាន ឯកឧត្តម លោកជំទាវ តំណាងរាស្ត្រមណ្ឌលសៀមរាប ឯកឧត្តម សួស យ៉ារ៉ា ប្រធានគណ:កម្មការទី៥ នៃរដ្ឋសភា លោកជំទាវ កែ ច័ន្ទមុនី លេខាធិការគណៈកម្មការទី៩ នៃរដ្ឋសភា និងជាសមាជិកក្រុមមិត្តភាពរដ្ឋសភាកម្ពុជា-ឥណ្ឌា អគ្គលេខាធិការដ្ឋានរដ្ឋសភា ព្រមទាំងមន្ត្រីពាក់ព័ន្ធជាច្រើនរូបទៀតផង ប្រកបដោយផ្លែផ្កា និងជោគជ័យក្រៃលែង៕

Tags: OM BIRLAសភាជាន់ទាបសាធារណរដ្ឋឥណ្ឌា
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
កសិករនៅស្រុកប្រាសាទបាគង ខេត្តសៀមរាបថា បន្លែប៉េងបោះផ្លែតូចៗ ឬហៅប៉េងបោះឆើរី មានទីផ្សារខ្ពស់ និងងាយស្រួលដាំ 

កសិករនៅស្រុកប្រាសាទបាគង ខេត្តសៀមរាបថា បន្លែប៉េងបោះផ្លែតូចៗ ឬហៅប៉េងបោះឆើរី មានទីផ្សារខ្ពស់ និងងាយស្រួលដាំ 

៤ខែដើមឆ្នាំ២០២២សមត្ថកិច្ចចម្រុះខេត្តសៀមរាប បង្ក្រាបបទល្មើសជលផលក្នុងដែនបឹងទន្លេសាបបានជាង៥០ករណី

៤ខែដើមឆ្នាំ២០២២សមត្ថកិច្ចចម្រុះខេត្តសៀមរាប បង្ក្រាបបទល្មើសជលផលក្នុងដែនបឹងទន្លេសាបបានជាង៥០ករណី

ក្រុមការងារយុវជនសង្កាត់សៀមរាប សហការជាមួយអាជ្ញាធរនិងប្រជាពលរដ្ឋ រួមគ្នាកាប់ឆ្ការព្រៃ និងកាយមុខទឹក នៅមុខវត្តអធ្វា

ក្រុមការងារយុវជនសង្កាត់សៀមរាប សហការជាមួយអាជ្ញាធរនិងប្រជាពលរដ្ឋ រួមគ្នាកាប់ឆ្ការព្រៃ និងកាយមុខទឹក នៅមុខវត្តអធ្វា

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    51 shares
    Share 28 Tweet 10
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    21 shares
    Share 8 Tweet 5
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12
  • ប្រធានមន្ទីរវប្បធម៌ រំពឹងថាតាមរយៈផ្ទាំងទស្សនិយភាពសិល្បៈល្ខោននិយាយ រឿង “ផ្កាស្រពោន” នឹងធ្វើឱ្យសាធារណជនស្គាល់កាន់តែច្បាស់ពីសិល្បៈមួយនេះ

    25 shares
    Share 10 Tweet 6

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.