Wednesday, April 22, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ សេដ្ឋកិច្ច និង កសិកម្ម

កសិករនៅស្រុកប្រាសាទបាគង ខេត្តសៀមរាបថា បន្លែប៉េងបោះផ្លែតូចៗ ឬហៅប៉េងបោះឆើរី មានទីផ្សារខ្ពស់ និងងាយស្រួលដាំ 

ដោយ Pothe Thun
25/04/2022
នៅក្នុង ព័ត៌មានជាតិ, សេដ្ឋកិច្ច និង កសិកម្ម
21
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

កសិករនៅស្រុកប្រាសាទបាគង ខេត្ដសៀមរាប បានលើកឡើងថា ប៉េងបោះផ្លែតូចៗ ឬប៉េងបោះឆើរី ជារុក្ខជាតិងាយស្រួលដាំ ទទួលបានទិន្នផលល្អ និងមានទីផ្សារខ្ពស់ជាងបន្លែផ្សេងៗទៀត។ ក្រៅពីបន្លែប៉េងបោះផ្លែតូចៗ នៅមានកសិករប្រកបរបរដាំបន្លែផ្សេងៗ ជាច្រើនប្រភេទទៀតដែរ គ្រាន់តែលក្ខណ:ទំហំតូចៗ ពីព្រោះតម្រូវការទីផ្សារមិនទាន់មានដំណើរការល្អ ក្រោយពីវិបត្តិជំងឺកូដ-១៩ រាតត្បាតយ៉ាងធ្ងន់ធ្ងរជាង ២ឆ្នាំមកនេះ ។

លោក សុខ ជា ជាកសិករដំាបន្លែនៅភូមិកន្ទ្រាំង ឃុំកន្ទ្រាំង បានឱ្យដឹងកាលពីម្សិលមិញថា ការដាំប៉េងបោះឆើរីនេះ ប្រើរយ:ពេល២ខែ ហើយការប្រមូលផលរបស់វាមានរយ:ពេល ៥ខែទើបអស់ផ្លែ។ ហើយការប្រមូលផលនេះដែរ ក្នុងរយ:ពេលពីរថ្ងៃ អាចបេះផ្លែបានពី ៥០គីឡូ ទៅ៧០គីឡូក្រាម ក្នុង១លើក ។លោកបន្ថែមថា ការដំាប៉េងប៉ោះឆើរីនេះជាលើកទីមួយ ដែលមានទិន្នផលខ្ពស់ មានទីផ្សារល្អ ងាយស្រួលដាំ ដោយបន្លែប្រភេទបន្លែនេះ មានអ្នកកម៉្មង់ទិញដល់ផ្ទះ ខុសពីបន្លែផ្សេងៗទៀត ដោយក្នុងមួយគីឡូក្រាមតម្លៃ៥ពាន់រៀល។ ប៉េប៉ោះប្រភេទនេះ ភាគច្រើនគេយកទៅលក់នៅផ្សារបន្លែសុវត្ថិភាព ក្នុងក្រុងសៀមរាប ។ជាមួយគ្នានេះ បន្លែប៉េងប៉ោះនេះ ចំណាយដើមតិច ចំណេញច្រើន ពីព្រោះប្រើជីធម្មជាតិ គ្មានជាតិគីមី មានអតិថិជនចូលចិត្ដទទួលទាន មានរស់ជាតិឆ្ងាញ់។លោក សុខ ជា បានបន្ដទៀតថា លោកបានប្រកបរបរដំាបន្លែនេះ ជាច្រើនឆ្នាំមកហើយ ដោយមានការបង្រៀនពីអង្គការក្រៅរដ្ឋាភិបាល និងមានការយកចិត្ដទុកដាក់ពីអាជ្ញាធរឃុំផងដែរ។ លោកបន្ថែុំថា លោកដំាបន្លែ ជាច្រើនប្រភេទ ដូចជាឪឡឹកលឿង សណ្ដែកគួរ ត្រសក់ ប៉ុន្តែបន្លែផ្លែម្ទេសហាវ៉ៃ និងប៉េងប៉ោះឆើរីនេះ ទទួលបានផលច្រើនជាងគេគួរឱ្យកត់សំគាល់។
លោក ឃាម ឆាង មេឃុំកន្ទ្រាំង ស្រុកប្រាសាទបាគង ខេត្ដសៀមរាប លោកបានឱ្យដឹងថា ប្រជាពលរដ្ឋនៅឃុំនេះ ភាគច្រើនប្រកបរបរដាំបន្លែ ក្រោយពីបញ្ចប់ច្រូតកាត់ស្រូវវស្សា ដើម្បីបង្កើនសេដ្ឋកិច្ចគ្រួសារ។ លោកបន្ថែមថា ការធ្វើកសិកម្មរបស់ប្រជាកសិករ គឺមានជីវភាពធូធារ និងបញ្ចៀសប្រជាពលរដ្ឋ ទៅធ្វើការនៅក្រៅស្រុក ហើយការដាំបន្លែរបស់កសិករនេះដែរ ត្រូវបានលើកទឹកចិត្ដពីអាជ្ញាធរផងដែរ ពីព្រោះវាជួយបង្កើនសេដ្ឋកិច្ចជាតិយ៉ាងច្រើន៕

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

អត្ថបទ និងរូបភាព: លោកបូ សាវី កែសម្រួលដោយ លីវ សុខុន!!!

Tags: កសិករប៉េងបោះប៉េងបោះឆើរី
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
៤ខែដើមឆ្នាំ២០២២សមត្ថកិច្ចចម្រុះខេត្តសៀមរាប បង្ក្រាបបទល្មើសជលផលក្នុងដែនបឹងទន្លេសាបបានជាង៥០ករណី

៤ខែដើមឆ្នាំ២០២២សមត្ថកិច្ចចម្រុះខេត្តសៀមរាប បង្ក្រាបបទល្មើសជលផលក្នុងដែនបឹងទន្លេសាបបានជាង៥០ករណី

ក្រុមការងារយុវជនសង្កាត់សៀមរាប សហការជាមួយអាជ្ញាធរនិងប្រជាពលរដ្ឋ រួមគ្នាកាប់ឆ្ការព្រៃ និងកាយមុខទឹក នៅមុខវត្តអធ្វា

ក្រុមការងារយុវជនសង្កាត់សៀមរាប សហការជាមួយអាជ្ញាធរនិងប្រជាពលរដ្ឋ រួមគ្នាកាប់ឆ្ការព្រៃ និងកាយមុខទឹក នៅមុខវត្តអធ្វា

ពលរដ្ឋរស់នៅស្រុកប្រាសាទបាគង ខេត្តសៀមរាប បានសម្ដែងការរីករាយចំពោះការរីកចំរើននូវហេដ្ឋារចនាសម្ព័ន្ធ និងវិស័យជាច្រើនទៀត ក្នុងមូលដ្ឋានរបស់ខ្លួន

ពលរដ្ឋរស់នៅស្រុកប្រាសាទបាគង ខេត្តសៀមរាប បានសម្ដែងការរីករាយចំពោះការរីកចំរើននូវហេដ្ឋារចនាសម្ព័ន្ធ និងវិស័យជាច្រើនទៀត ក្នុងមូលដ្ឋានរបស់ខ្លួន

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    51 shares
    Share 28 Tweet 10
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    21 shares
    Share 8 Tweet 5
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12
  • ប្រធានមន្ទីរវប្បធម៌ រំពឹងថាតាមរយៈផ្ទាំងទស្សនិយភាពសិល្បៈល្ខោននិយាយ រឿង “ផ្កាស្រពោន” នឹងធ្វើឱ្យសាធារណជនស្គាល់កាន់តែច្បាស់ពីសិល្បៈមួយនេះ

    25 shares
    Share 10 Tweet 6

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.