ព្រះករុណាព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ប្រទានគ្រឿងឥស្សរិយយសដល់មន្ត្រីថ្នាក់ដឹកនាំនៃអង្គការយូណេស្កូ
មន្ត្រីនៃអាជ្ញាធរជាតិអប្សរា បានឲ្យដឹងថា ក្នុងឱកាសដឹកនាំគណៈប្រតិភូចូលរួមកិច្ចប្រជុំមហាសន្និបាតទូទៅលើកទី៤០នៃអង្គការយូណេស្កូ លោកជំទាវ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និងជាប្រធានអាជ្ញាធរជាតិអប្សរា បាននាំយកទៅជាមួយនូវគ្រឿងឥស្សរិយយស សហមេត្រី ថ្នាក់មហាសេនា ដើម្បីបំពាក់ជូនថ្នាក់មន្ត្រីដឹកនាំសំខាន់ៗ នៃអង្គការយូណេស្កូ ដែលបានខិតខំជួយជ្រោមជ្រែងកម្ពុជា ឲ្យសម្រេចបាននូវសមិទ្ធផលធំធេងជាច្រើននាពេលកន្លងមក។ មន្ត្រីនៃអាជ្ញាធរជាតិអប្សរា បានឲ្យដឹងបន្ថែមថា មន្ត្រីថ្នាក់ដឹកនាំនៃអង្គការយូណេស្កូ ដែលទទួលបានការសព្វព្រះរាជហទ័យប្រទាននូវគ្រឿងឥស្សរិយយសពីព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម ...