Thursday, April 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានកីឡា

កិច្ចប្រជុំត្រៀមរៀបចំការប្រកួតកីឡាទោចក្រយានជ្រើសរើសជើងឯកថ្នាក់ជាតិឆ្នាំ២០២២ នៅខេត្តសៀមរាប !

ដោយ Pothe Thun
22/12/2022
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានកីឡា, ព័ត៌មានជាតិ
30
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

នៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២២ គណ:កម្មការបច្ចេកទេសនៃ សហព័ន្ធខ្មែរកីឡាទោចក្រយាន សហការជាមួយរដ្ឋបាលខេត្តសៀមរាប បើកកិច្ចប្រជុំពិភាក្សា ស្តីពីត្រៀមរៀបចំការប្រកួតកីឡាទោចក្រយានជ្រើសរើសជើងឯកថ្នាក់ជាតិឆ្នាំ២០២២ នៅសាលប្រជុំសាលាខេត្ត ក្រោមអធិបតីភាពឯកឧត្តម នូ ចំរើន អគ្គលេខាធិការ សហព័ន្ធខ្មែរកីឡាទោចក្រយាន លោក អុឹង គឹមលាង អភិបាលរងខេត្ត តំណាងឯកឧត្តម ទៀ សីហា អភិបាល នៃគណ:អភិបាលខេត្តសៀមរាប និងវត្តមានចូលរួមពីប្រធានអនុប្រធានមន្ទីរអង្គភាព សមត្ថកិច្ចអាជ្ញាធរពាក់ព័ន្ធ ជាច្រើនរូបផងដែរ។កិច្ចប្រជុំនេះធ្វើឡើងក្នុងគោលបំណងពិនិត្យ និងពិភាក្សាសហការសម្របសម្រួលលការងាររៀបចំលំអិតទៅលើគោលដៅប្រកួត ស្ថានភាពផ្លូវ ដែលបានកំណត់សម្រាប់ការប្រកួត បញ្ហាសន្តិសុខ សុវត្ថិភាព របៀបរៀបរយ និងការសង្គ្រោះបឋម និងបន្ទាន់ករណីគ្រោះថ្នាក់ជាយថាហេតុដល់កីឡាករ កីឡាការីនី។ល។

លោក នូ ចំរើន លើកឡើងថា៖ឆ្នាំ២០២២នេះ គឺជាឆ្នាំដ៏សំខាន់មួយ ដែលសហព័ន្ធខ្មែរកីឡាទោចក្រយានចាប់ផ្តើមពង្រឹងគុណភាពបច្ចេកទេស និងមន្ត្រីគណ:កម្មការតាមទម្រង់ស្តង់ដារអន្តរជាតិ ដើម្បីសម្រួចគោលដៅឆ្ពោះទៅទទួលធ្វើម្ចាស់ផ្ទះស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ហើយការប្រកួតឆ្នាំនេះគឺជាការអនុវត្តការងារបច្ចេកទេស វាស់ស្ទង់សមត្ថភាពកីឡាករ កីឡាការីនី ដើម្បីត្រៀមលក្ខណ:ឆ្ពោះទៅការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣។

អគ្គលេខាធិការរូបនេះអះអាងថា ការប្រកួតថ្នាក់ជាតិនេះមានប្រតិភូ គ្រូបង្វឹក កីឡាករ កីឡាការិនី សរុបចំនួន២៨៧នាក់ មកពី១៥ក្រុម នៃរាជធានី-ខេត្ត ចំនួន១៤ និងក្រសួងការពារជាតិផងដែរ និងគណ:កម្មការបច្ចេកទេស ៣ក្រុមចំនួន ៦០នាក់។ ឆ្នាំនេះព្រឹត្តិការណ៍ នៃការប្រកួតបានកំណត់វិញ្ញាសាប្រណាំងកង់គួក និងកង់ភ្នំបុរស និងកង់ភ្នំនារី ក្នុងនោះ ប្រណាំងកង់កួកបុរសអាយុក្រោម ១៨ឆ្នាំ កង់កួកបុរសអាយុ ១៨ឆ្នាំឡើង និងកង់គួកបុរសអាយុ ៤០ឆ្នាំឡើង ស្ថិតនៅលើចម្ងាយផ្លូវ១៦០គ.មដូចៗគ្នា ដែលពួកគាត់សុទ្ធតែអ្នកស្ម័គ្រចិត្តធ្លាប់មានបទពិសោធន៍ខ្ពស់ ដែលធ្លាប់ចូលរួមជួយរៀបចំព្រឹត្តិការណ៍ប្រណាំងកង់ពិភពលោក ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ កាលពីដើមឆ្នាំ២០២០ រួចមកហើយ។លោកថា គោលដៅនៃការរៀបចំព្រឹត្តិការណ៍ប្រកួតជើងឯកថ្នាក់ជាតិឆ្នាំ២០២០នេះ មានចំនួន២ គឺទី១ -អនុវត្តន៍តាមផែនការយុទ្ធសាស្រ្តរបស់សហព័ន្ធ មានការឯកភាពពីឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងជាប្រធានសហព័ន្ធខ្មែរកីឡាទោចក្រយាន ដែលបានដាក់ចេញ គឺត្រូវពង្រឹងសមត្ថភាពគណ:កម្មការបច្ចេកទេស និងគណ:កម្មការៀបចំ ក្នុងដំណើរឈានទៅទទួលរៀបចំធ្វើជាម្ចាស់ផ្ទះ ការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ក៏ដូចជាការប្រកួតកីឡាទោចក្រយានលើឆាកអន្តរជាតិផ្សេងៗទៀត នាពេលខាងមុខ។ លោក អុឹង គឹមលាង អភិបាលរងខេត្ត បានចាត់ទុកព្រឹត្តិការណ៍កីឡាប្រណាំងកង់នេះថាពិតជាមានសារសំខាន់យ៉ាងពិសេសមួយរួមចំណែកជយលើកស្ទួយវិស័យទេសចរណ៍នៅកម្ពុជា ឱ្យកាន់តែមានសន្ទុះស្ទុះឡើងជាបន្តបន្ទាប់ និងក៏ជា ដំណើរអភិវឌ្ឍវិស័យកីឡា ទោចក្រយានកម្ពុជា ឆ្ពោះទៅគោលដៅនៃការទទួល ធ្វើជាម្ចាស់ផ្ទះ កីឡាស៊ីហ្គេមលើកទី ៣២ ឆ្នាំ ២០២៣ ឲ្យទទួលបានជោគជ័យ ជាប្រវត្តិសាស្ត្រ។ លោកបានសំណូមពរដល់ក្រុមការងារគណ:កម្មការសហព័ន្ឋកីឡាប្រណាំងទោចក្រយាន សហការឱ្យបានស្អិតរមួតជាមួយសមត្ថកិច្ច អាជ្ញាធរដែនដី និងអង្គភាពស្ថាប័ន មន្ទីរពាក់ព័ន្ឋគ្រប់ជាន់ថ្នាក់ពិនិត្យមើលស្ថានភាពភូមិសាស្ត្រនៃបណ្តាផ្លូវគោលដៅ ដែលបានកំណត់រួចហើយ ដូចជាចំណុចតំបន់ផ្លូវឡើងភ្នំ សំដៅរក្សាបាននូវសន្តិសុខ សុវត្ថិភាពដល់កីឡាករ កីឡាការិនី និងភ្ញៀវ ដែលចូលរួមប្រកួត និងចូលរួមទស្សនា៕

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

 

អត្ថបទ និងរូបភាព: លោកយូ វង្ស កែសម្រួលដោយ លីវ សុខុន!!!

Tags: ប្រកួតកីឡាទោចក្រយាន
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ក្រុមប្រឹក្សាខេត្តសៀមរាបបើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៣ឆ្នាំ២០២២គោលដៅទី៤ សម្រាប់ស្រុកប្រាសាទបាគង និងស្រុកសូទ្រនិគម

ក្រុមប្រឹក្សាខេត្តសៀមរាបបើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៣ឆ្នាំ២០២២គោលដៅទី៤ សម្រាប់ស្រុកប្រាសាទបាគង និងស្រុកសូទ្រនិគម

សមត្ថកិច្ចខេត្តសៀមរាប បំភ្លឺថា គ្មានករណីក្មេងស្រីនៅស្រុកអង្គរធំធ្វើអត្តឃាត ក្រោយដឹងថាប្រឡងធ្លាក់នោះទេ

សមត្ថកិច្ចខេត្តសៀមរាប បំភ្លឺថា គ្មានករណីក្មេងស្រីនៅស្រុកអង្គរធំធ្វើអត្តឃាត ក្រោយដឹងថាប្រឡងធ្លាក់នោះទេ

បុណ្យផ្កាប្រាក់សាមគ្គីវត្តកំពង់ក្តី ទទួលបានបច្ច័យជាង ៣៥លានរៀល សម្រាប់សាងសង់មហាកុដិ រដ្ឋបាលអនុគណស្រុកជីក្រែង !

បុណ្យផ្កាប្រាក់សាមគ្គីវត្តកំពង់ក្តី ទទួលបានបច្ច័យជាង ៣៥លានរៀល សម្រាប់សាងសង់មហាកុដិ រដ្ឋបាលអនុគណស្រុកជីក្រែង !

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.