Friday, January 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ សាសនា និង មនុស្សធម៌

បុណ្យផ្កាប្រាក់សាមគ្គីវត្តកំពង់ក្តី ទទួលបានបច្ច័យជាង ៣៥លានរៀល សម្រាប់សាងសង់មហាកុដិ រដ្ឋបាលអនុគណស្រុកជីក្រែង !

ដោយ Pothe Thun
26/12/2022
នៅក្នុង ព័ត៌មានជាតិ, សាសនា និង មនុស្សធម៌
បុណ្យផ្កាប្រាក់សាមគ្គីវត្តកំពង់ក្តី ទទួលបានបច្ច័យជាង ៣៥លានរៀល សម្រាប់សាងសង់មហាកុដិ រដ្ឋបាលអនុគណស្រុកជីក្រែង !
25
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

ព្រះចៅអធិការ គណ:កម្មការអាចារ្យវត្តនិងប្រជាពុទ្ធបរិស័ទចំណុះជើងវត្តបុព្វទិសារាមហៅវត្តកំពង់ក្តី ស្ថិតក្នុងភូមិពន្លឺព្រះផុស ឃុំកំពង់ក្តី ស្រុកជីក្រែងខេត្តសៀមរាប បានមូលមតិគ្នាជាឯកច្ឆ័ន្ទ រៀបចំបុណ្យផ្កាប្រាក់សាមគ្គីប្រមូលបច្ច័យបានចំនួន ៣៥,០៩០,០០០រៀល សម្រាប់សងរំលោះថ្លៃគ្រឿងសំណង់ដំណាក់កាលទី១ នៃអគាររដ្ឋបាលអនុគណស្រុកស្ថិតនៅក្នុងទីតាំងវត្ត ដែលមានបណ្តោយ ៣៤ម និងទទឹង ១៦ម កំពស់ ២ជាន់ ដោយបានបុកគ្រឺះ បណ្តុះជើងសសរ ចាក់ប្លង់សេបាន ២សន្លឹក និងរៀបជញ្ជាំងរួចរាល់ ជារួមគឺសាងសង់បានប្រមាណប្រហែលជា៦០% ហើយ តែនៅមិនទាន់ប្រក់ដំបូល មិនទាន់បូកស៊ីម៉ង់តិ៍ និងមិនទាន់រៀបការ៉ូ និងបំពាក់គ្រឿងសង្ហារឹមផ្សេងៗនៅឡើយ។

នៅពេលសាងសង់រួចរាល់អគារនេះនឹងក្លាយជាគរុភណ្ឌរបស់វត្តដ៏ប្រណិត សម្រាប់ជាទីស្នាក់អាស្រ័យរបស់សាមណពុទ្ធិកសិក្សា ជាអគាររដ្ឋបាលសង្ឃ និងជាទីកន្លែងប្រជុំ របស់សាលាអនុគណស្រុក និងក៏ជាសមិទ្ធផលដ៏ធំដំបូងគេមិនធ្លាប់មានពីមុនមករបស់ស្រុកជីក្រែង។ នេះបើតាមសង្ឃដីកា ព្រះគ្រូសារធម្មបាល ទេព ភឿន ព្រះអនុគណស្រុក និងជាចៅអធិការវត្តបុព្វទិសារាមហៅវត្តកំពង់ក្តី ក្នុងឱកាសវេរអង្គផ្កាប្រាក់ កាលពីរសៀលថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២២។ ព្រះអង្គបន្តថា៖ ក្រោយឆ្នាំ១៩៧៩ សាលាអនុគណស្រុកនេះពុំទាន់មានអគារទីស្នាក់ការកណ្តាល សម្រាប់ប្រជុំឬបំរើឱ្យរដ្ឋបាលសង្ឃនៅឡើយទេ ដោយមើលឃើញពីភាពខ្វះខាតចាំបាច់នេះទើបព្រះសង្ឃ គណ:កម្មការវត្តសហការមូលមតិគ្នាជាកៀរគរថវិកាពីសប្បុរសជនជិតឆ្ងាយតាមរយ:ពិធីបុណ្យផ្កាប្រាក់នេះឡើង និងដោយសារតែអគារបានចាប់ផ្តើមសង់ឡើងមុនបន្តិច នៃវិបត្តិជំងឺកូវីដ-១៩រាតត្បាត ដោយសារតែវិបត្តិនេះ ពុទ្ធសាសនូបត្ថម្ភសំខាន់ៗជាជំហរ ជួបបញ្ហាប្រឈមនូវមុខជំនួញផ្សេងៗ ទើបជួបនូវកង្វះថវិកា បណ្តាលឱ្យការសាងសង់អូសបន្លាយ ពេលវេលាជាអន្លើរៗ។ ព្រះអនុគណស្រុក មានថេរ:ដិកាបន្តទៀតថា៖ បច្ច័យជាង ៣៥លានរៀល ដែលទទួលបានពីបុណ្យផ្កាប្រាក់នេះ នឹងយកទៅសងថ្លៃគ្រឿងសំណង់ដែលនៅខ្វះសម្រាប់ដំណាក់កាលទី១ និងបច្ច័យទទួលបានពីបុណ្យផ្សេងៗក្នុងវេលាក្រោយនឹងយកមកបន្តសាងសង់ជាដំណាក់ៗទៅតាមលទ្ធភាព ដើម្បីឱ្យសមិទ្ធផលនេះឆាប់បានរួចរាល់ជាស្ថាពរ។

ព័ត៌មានជាតិ ថ្មីៗ

អភិបាលខេត្តសៀមរាប លើទឹកចិត្តដល់ប្រជាពលរដ្ឋ ក្នុងករណីសង្ស័យ មានការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams សូមរាយការណ៍ជូនកងកម្លាំង មានសម័ត្តកិច្ច

អភិបាលខេត្តសៀមរាប លើទឹកចិត្តដល់ប្រជាពលរដ្ឋ ក្នុងករណីសង្ស័យ មានការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams សូមរាយការណ៍ជូនកងកម្លាំង មានសម័ត្តកិច្ច

27/01/2026
មន្រ្ដីជាន់ខ្ពស់ក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ ជំរុញដល់ក្រុមការងារបន្ដចុះផ្សព្វផ្សាយ និងស្រង់ទិន្នន័យ នៃការប្រើប្រាស់ដីរបស់ពលរដ្ឋទាំង១១៤ភូមិ នៅក្នុងតំបន់រមណីយដ្ឋានបេតិកភ័ណ្ឌពិភពលោកអង្គរ

មន្រ្ដីជាន់ខ្ពស់ក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ ជំរុញដល់ក្រុមការងារបន្ដចុះផ្សព្វផ្សាយ និងស្រង់ទិន្នន័យ នៃការប្រើប្រាស់ដីរបស់ពលរដ្ឋទាំង១១៤ភូមិ នៅក្នុងតំបន់រមណីយដ្ឋានបេតិកភ័ណ្ឌពិភពលោកអង្គរ

27/01/2026


ព្រះធម្មសិរី អាភាករោ ជុំ គឹមឡេង ព្រះសុមង្គលសិលាចារ្យ ព្រះមេគណខេត្ត បានបង្ហាញព្រះទ័យសោមនស្ស ចំពោះការផ្តួចផ្តើមកសាងមហាកុដិដ៏ធំ សម្រាប់បំរើប្រយោជន៍វិស័យព្រះពុទ្ធសាសនាទាំងអស់គ្នា។ ព្រះអង្គមានសង្ឃដីកាថា៖ថ្វីបើជួបវិបត្តិថវិកាក្នុងការសាងសង់ តែសង្ឃឹមថាអគារនេះនឹងបានរួចរាល់ក្នុងពេលខាងមុខឆាប់ៗ តាមរយ:ការចូលរួមបរិច្ចាគពីញាតិញោមពុទ្ធបរិស័ទជិតឆ្ងាយទាំងក្នុង និងក្រៅប្រទេស ព្រោះថាព្រះសង្ឃពុំមានជំនួញឬអាជីវកម្មអ្វីទេ មានតែពឹងអាស្រ័យលើទាន និងបច្ច័យពីញាតិញោមសប្បុរសជនជិតឆ្ងាយ ជាមួយគ្នានោះទីវត្តអារាម ដែលមានការរីកចំរើនទៅបានគឺមិនអាចខ្វះបានពីការចូលរួមរបស់ប្រជាពុទ្ធបរិស័ទ ដែលមានសទ្ធាជឿជាក់លើព្រះពុទ្ធសាសនា ក្រោមគោលការណ៍ជាមូលដ្ឋាន ព្រះពុទ្ធសាសនា ផ្សារភ្ជាប់នឹងសង្គម ទើបអាចអភិវឌ្ឍន៍ និងកសាងសមិទ្ធផលបានសមរម្យ។

សូមជំរាបថា៖ ក្នុងសម័យបុរាណកាលបុណ្យផ្កានេះមាន ពីរបែបគឺ បុណ្យផ្ការុក្ខជាតិ និងផ្កាវារីជាតិ គឺគេបេះតែផ្កាឈើ និងផ្កាឈូកថ្វាយព្រះពុទ្ធរូប និងមួយទៀតជាបុណ្យផ្កាប្រាក់ គឺគេសន្មតប្រាក់ថាជាផ្កាសម្រាប់វេរចំពោះព្រះសង្ឃដើម្បីសាងទីសេនាសេន: ឬវត្ថុអ្វីមួយ។ សព្វថ្ងៃដោយគេយល់ថា វត្តអារាមនីមួយៗតែងកសាងទីសេនាសន: ដូច្នេះទើបនិយមយកក្រដាសប្រាក់មកចងក្រងជាផ្កា រួចបានវេរប្រគេនដល់ព្រះសង្ឃ ហើយបុណ្យផ្កាប្រាក់នេះគេទុកថា ជាបុណ្យធំមួយរបស់ព្រះពុទ្ធសាសនា និងអាចយកទៅកសាងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ បានទាំងខាងពុទ្ធចក្រ និងអាណាចក្រ មានកុដិ ព្រះវិហារ សាលាបុណ្យ សាលារៀន ស្ពាន ស្រះជាដើមផងដែរ៕

អត្ថបទ និងរូបភាព: លោកយូ វង្ស កែសម្រួលដោយ លីវ សុខុន!!!

Tags: បុណ្យផ្កា​ប្រាក់​សាមគ្គីវត្តកំពង់ក្តី
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
រដ្ឋបាលខេត្តសៀមរាប ចែកអំណោយដល់គ្រួសារ(ក្រ១.ក្រ២) ចាស់ជរា ជនពិការ ក្នុងឱកាសខួបកំណើត និងចម្រើនព្រះជន្ម ព្រះតេជគុណពិន សែម សិរីសុវណ្ណោ !

រដ្ឋបាលខេត្តសៀមរាប ចែកអំណោយដល់គ្រួសារ(ក្រ១.ក្រ២) ចាស់ជរា ជនពិការ ក្នុងឱកាសខួបកំណើត និងចម្រើនព្រះជន្ម ព្រះតេជគុណពិន សែម សិរីសុវណ្ណោ !

កម្មវិធីជិះទូកកំសាន្ដនៅតាមដងស្ទឹងសៀមរាប ដើម្បីអបអរឆ្នាំសកល បានចាប់ផ្ដើមហើយជាមួយនឹងវត្តមានអ្នកទេសចរណ៍ចូលរួមយ៉ាងច្រើនកុះករ

កម្មវិធីជិះទូកកំសាន្ដនៅតាមដងស្ទឹងសៀមរាប ដើម្បីអបអរឆ្នាំសកល បានចាប់ផ្ដើមហើយជាមួយនឹងវត្តមានអ្នកទេសចរណ៍ចូលរួមយ៉ាងច្រើនកុះករ

ខេត្តសៀមរាបទទួលបានភ្ញៀវទេសចរជាង ៧ម៉ឺន៦ពាន់នាក់ ក្នុងរយ:ពេល ៧ថ្ងៃ អ្នកទេសចរជាតិ និងអន្ដរជាតិ បានដើរលេងកំសាន្ត នៅខេត្ដសៀមរាប !

ខេត្តសៀមរាបទទួលបានភ្ញៀវទេសចរជាង ៧ម៉ឺន៦ពាន់នាក់ ក្នុងរយ:ពេល ៧ថ្ងៃ អ្នកទេសចរជាតិ និងអន្ដរជាតិ បានដើរលេងកំសាន្ត នៅខេត្ដសៀមរាប !

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

    ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

    355 shares
    Share 142 Tweet 89
  • អង្គការសាលារៀនទន្សាយធ្វើការដង្ហែរក្បួនតាមផ្លូវ ដើម្បីផ្សព្វផ្សាយឱ្យ ឪពុកម្តាយដែលមានកូនជាជនមានពិការភាពមកចុះឈ្មោះចូលរៀនឱ្យបានគ្រប់ៗគ្នានៅ ស្រុកពួក ខេត្តសៀមរាប

    432 shares
    Share 173 Tweet 108
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63312 shares
    Share 43697 Tweet 8173
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9075 shares
    Share 5461 Tweet 1506
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26745 shares
    Share 22055 Tweet 1954

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (765)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,034)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,551)
  • ព័ត៌មានជាតិទូទៅ (231)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,116)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (944)
  • សាសនា និង មនុស្សធម៌ (1,113)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (256)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.