Thursday, April 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ សាសនា និង មនុស្សធម៌

រដ្ឋបាលខេត្តសៀមរាប ចែកអំណោយដល់គ្រួសារ(ក្រ១.ក្រ២) ចាស់ជរា ជនពិការ ក្នុងឱកាសខួបកំណើត និងចម្រើនព្រះជន្ម ព្រះតេជគុណពិន សែម សិរីសុវណ្ណោ !

ដោយ Pothe Thun
26/12/2022
នៅក្នុង ព័ត៌មានជាតិ, សាសនា និង មនុស្សធម៌
រដ្ឋបាលខេត្តសៀមរាប ចែកអំណោយដល់គ្រួសារ(ក្រ១.ក្រ២) ចាស់ជរា ជនពិការ ក្នុងឱកាសខួបកំណើត និងចម្រើនព្រះជន្ម ព្រះតេជគុណពិន សែម សិរីសុវណ្ណោ !
258
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

រដ្ឋបាលខេត្តសៀមរាប បានរៀបចំចែកអំណោយជូនដល់គ្រួសារ (ក្រ១.ក្រ២ )ចាសជរា ជនពិការ ចំនួន៣៨៤គ្រួសារ  ក្នុងឱកាសបុណ្យខួបកំណើត និងចម្រើនព្រះជន្ម ប្រគេនដល់ព្រះមហាវិមលធម្ម ពិន សែម សិរីសុវណ្ណោ ព្រះរាជាគណ: ថ្នាក់ទ គណ:មហានិកាយ ឧត្តមទីប្រឹក្សាសម្តេចព្រះសង្ឃនាយក សមាជិកថេរសភា ក្នុងព្រះពុទ្ធសាសនា នៃព្រះរាជាណាចក្រកម្ពុជា ព្រះនាយកពុទ្ធិកវិទ្យាល័យរាជបូណ៌ និងជាព្រះគ្រូចៅអធិការវត្តរាជបូណ៌ គម្រប់ ៨៣ ឈានចូល ៨៤ព្រះវស្សា នាព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២២ នៅក្នុងវត្តរាជបូណ៌ ដោយមានការអញ្ជើញចូលរួមពីឯកឧត្តមអ្នកឧកញ៉ាបណ្ឌិត សៀង ណាំ អ្នកតំណាងរាស្ត្រមណ្ឌលសៀមរាប ឯកឧត្តម អ៊ាន ឃុន ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម ទៀ សីហា អភិបាល នៃគណ:អភិបាលខេត្ត និងលោកជំទាវ ព្រមទាំងឯកឧត្តម លោកជំទាវជាសមាជិក សមាជិកាក្រុមប្រឹក្សាខេត្ត គណ:អភិបាលខេត្ត អស់លោក លោកស្រីជាថ្នាក់ដឹកនាំមន្ទីរ អង្គភាពជុំវិញខេត្ត និងមន្ត្រីរាជការ ព្រមទាំងពុទ្ធបរិស័ទផងដែរ ។ 

បន្ទាប់ពីលោកគ្រូអាចារ្យ បានធ្វើការរៀបចំទៅតាមក្បួនខ្នាតនៃព្រះសម្មាសម្ពុទ្ធ និង ព្រះសង្ឃសូត្រព្រះបរិតរួចមក មានប្រសាសន៍ សំណេះសំណាលនាឱកាសនោះ ឯកឧត្តម ទៀ សីហា អភិបាល នៃគណ:អភិបាលខេត្ត បានមានប្រសាសន៍ថា ព្រះកិត្តិនាម របស់ព្រះមហាវិមលធម្ម ពិន សែម សិរីសុវណ្ណោ ព្រះរាជាគណ:ថ្នាក់ទោ គណ:មហានិកាយ ឧត្តមទីប្រឹក្សាសម្តេចព្រះសង្ឃនាយក សមាជិកថេរសភាក្នុងព្រះពុទ្ធសាសនា នៃព្រះរាជាណាចក្រកម្ពុជា ព្រះនាយកពុទ្ធិកវិទ្យាល័យរាជបូណ៌ និងជាព្រះគ្រូចៅអធិការវត្តរាជបូណ៌ ព្រះអង្គល្បីរន្ទឺ សុះសាយ ហើយត្រូវបានទទួលស្គាល់ពីប្រជាពុទ្ធបរិស័ទទាំងក្នុង និងក្រៅប្រទេស។ ឯកឧត្តមក៏បានលើកពីអត្ថន័យក្នុងការប្រារព្ធឡើងនេះ គឺដើម្បីសម្តែងនូវការគុណូបការ: និងគុណសម្បតិ្តយ៉ាងច្រើនឥតគណនា របស់ព្រះអង្គមកលើសិស្សគណ គ្រប់អង្គ/រូប ជាពិសេសព្រះអង្គបានលះបង់ និងថ្វាយខ្លួនបម្រើនព្រះពុទ្ធ សាសនាអស់មួយជីវិត ទើបថ្ងៃនេះគណ:អភិបាលខេត្ត ក្រុមប្រឹក្សាខេត្ត លោកជំទាវ ឯកឧត្តម លោកស្រី អស់លោក បានរៀបចំនូវអំណោយ សម្រាប់ធ្វើការចែកជូនដល់បងប្អូនប្រជាពលរដ្ឋយើង នាពេលនេះប្រកប សេចក្តីជ្រះថ្លាក្រែលែង ដើម្បីបានរួមចំណែកបំពេញបុណ្យកុសល ជាមួយឯកឧត្តម លោកជំទាវ លោក លោកស្រី និងបងប្អូនប្រជាពុទ្ធបរិស័ទនាពេលនេះ ។  ស្ថិតក្នុងវរកាលដ៏ប្រពៃថ្លៃថ្លាឧត្តុង្គឧត្តមនេះ ឯកឧត្តម ទៀ សីហា បានឧទ្ទិសបួងសួងកុសល្យផលបុណ្យ ដែលយើងទាំងអស់គ្នាបានធ្វើទាំងអម្បាមាណ  ប្រគេនថ្វាយព្រះមហាវិមលធម្ម ពិន សែម  សិរីសុវណ្ណោ សូមឲ្យព្រះគ្រូមានសុខភាពល្អបរិបូរណ៍ ព្រះជន្មាយុយឺនយូរជាងរយព្រះវស្សា ដើម្បីគង់ជាម្លប់ព្រះធម៌ដល់សិស្សគណគ្រប់ៗអង្គ/នាក់ បានសិក្សាក្រេបជញ្ជក់នូវចំណេះដឹង ក្នុងវិស័យព្រះពុទ្ធសាសនា នៃយើង ដែលជាសាសនារបស់រដ្ឋ។ ដើមី្បចូលរួម ពិធីបុណ្យខួបកំណើត និងចម្រើនព្រះជន្ម ឯកឧត្តម បានប្រគេននូវគ្រឿងឧបភោគបរិភោគ មានអង្ករ ៥០០គក្រ, ទឹកក្រូច ១០កេស, ទឹកសុទ្ធ ២០កេស, ទឹកត្រី ១០យួរ, ទឹក ស៊ីអុីវ ១០យួរ, ត្រីខ ៥កេស, ទឹកដោះគោ ១កេស, តែ ៥គក្រ, ស្ករស ១០គក្រ និងបច្ច័យ ៥លានរៀល និងសាខាកាកបាទ ក្រហមខេត្ត ថវិកា ២លានរៀល សរុប ៧លានរៀល  ។

មានសង្ឃដិកានោះដែរ ព្រះមហាវិមលធម្ម ពិន សែម សិរីសុវណ្ណោ ក៏បានផ្តល់នូវពុទ្ធឱវាទល្អៗជាច្រើន ដើមី្បជាត្រីវិស័យ សម្រាប់ថ្នាក់ដឹកនាំ មន្ត្រីរាជការ និងពុទ្ធបរិស័ទ្ធ យកទៅប្រតិបត្តិនៅក្នុងខ្សែជីវិត និងបម្រើការងារជូនប្រជាពលរដ្ឋ ប្រកបដោយសច្ចធម៌បរិសុទ្ធ សំដៅឆ្ពោះទៅការកសាងប្រទេសជាតិ ឲ្យមានភាពរីកចម្រើនលើគ្រប់វិស័យ។ ព្រះអង្គក៏មានសង្ឃដិកាបញ្ជាក់អំពីផ្លូវបុណ្យ និង ផ្លូវបាប ដែលកើតឡើងដោយអំពើរបស់យើងរាល់គ្នា ហើយផ្លូវបុណ្យ គឺកើតឡើងពីចិត្តរបស់យើង ហើយផ្លូវបាបក៏កើតចេញពីអំពើអាក្រក់របស់យើងផងដែរ ។ ដូច្នេះផ្លូវបុណ្យ ផ្លូវបាប គឺស្ថិតនៅជុំវិញខ្លួនរបស់ យើងនៅគ្រប់ដង្ហើមចេញចូលនៃយើង ។
អំណោយដែលបានចែកជូនដល់បងប្អូនទាំង ៣៨៤គ្រួសារ ដោយមួយគ្រួសារទទួលបាន ឃីត១កញ្ចប់ មាន:  ភួយ ,មុង , ក្រម៉ា , សារុង ,ខ្នើយ និង ថវិកា ៤ម៉ឺនរៀល និងរៀបចំអាហារជូនផងដែរ៕

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

អត្ថបទ និងរូបភាព: លោកម៉ី សុខារិទ្ធ កែសម្រួលដោយ លីវ សុខុន!!!

Tags: ចែកអំណោយរដ្ឋបាល​ខេត្ត​សៀមរាប
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
កម្មវិធីជិះទូកកំសាន្ដនៅតាមដងស្ទឹងសៀមរាប ដើម្បីអបអរឆ្នាំសកល បានចាប់ផ្ដើមហើយជាមួយនឹងវត្តមានអ្នកទេសចរណ៍ចូលរួមយ៉ាងច្រើនកុះករ

កម្មវិធីជិះទូកកំសាន្ដនៅតាមដងស្ទឹងសៀមរាប ដើម្បីអបអរឆ្នាំសកល បានចាប់ផ្ដើមហើយជាមួយនឹងវត្តមានអ្នកទេសចរណ៍ចូលរួមយ៉ាងច្រើនកុះករ

ខេត្តសៀមរាបទទួលបានភ្ញៀវទេសចរជាង ៧ម៉ឺន៦ពាន់នាក់ ក្នុងរយ:ពេល ៧ថ្ងៃ អ្នកទេសចរជាតិ និងអន្ដរជាតិ បានដើរលេងកំសាន្ត នៅខេត្ដសៀមរាប !

ខេត្តសៀមរាបទទួលបានភ្ញៀវទេសចរជាង ៧ម៉ឺន៦ពាន់នាក់ ក្នុងរយ:ពេល ៧ថ្ងៃ អ្នកទេសចរជាតិ និងអន្ដរជាតិ បានដើរលេងកំសាន្ត នៅខេត្ដសៀមរាប !

សមាគមមិត្តយើង ជ្រើសរើសយកខេត្តសៀមរាប បន្តកម្មវិធី “សក់ និងសម្រស់របស់មិត្តយើង“ ដោយមានពលរដ្ឋក្រីក្រចូលរួមជាង៣០០នាក់

សមាគមមិត្តយើង ជ្រើសរើសយកខេត្តសៀមរាប បន្តកម្មវិធី “សក់ និងសម្រស់របស់មិត្តយើង“ ដោយមានពលរដ្ឋក្រីក្រចូលរួមជាង៣០០នាក់

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.