Monday, March 16, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ ចំណេះដឹង និង ការអប់រំ

សមាគមមិត្តយើង ជ្រើសរើសយកខេត្តសៀមរាប បន្តកម្មវិធី “សក់ និងសម្រស់របស់មិត្តយើង“ ដោយមានពលរដ្ឋក្រីក្រចូលរួមជាង៣០០នាក់

ដោយ Pothe Thun
27/12/2022
នៅក្នុង ចំណេះដឹង និង ការអប់រំ, ព័ត៌មានជាតិ
សមាគមមិត្តយើង ជ្រើសរើសយកខេត្តសៀមរាប បន្តកម្មវិធី “សក់ និងសម្រស់របស់មិត្តយើង“ ដោយមានពលរដ្ឋក្រីក្រចូលរួមជាង៣០០នាក់
45
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

ដើម្បីជាការចូលរួមក្នុងសកម្មភាពមនុស្សធម៌ជាមួយរាជរដ្ឋាភិបាលកម្ពុជា នៅព្រឹកថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២២ សមាគមមិត្តយើង បានសម្រេចជ្រើសរើសខេត្តសៀមរាប ដើម្បីបន្តសកម្មភាពមនុស្សធម៌របស់ខ្លួន ដោយសហការជាមួយអាជ្ញាធរសង្កាត់សាលាកំរើក រៀបចំកម្មវិធី “សក់ និងសម្រស់របស់មិត្តយើង“ លើកទី៤ និងជាលើកទី១ សម្រាប់ខេត្តសៀមរាប ក្នុងបរិវេនសាលាមត្តេយ្យសហគមន៍ ភូមិតាវៀន ដោយមានការចូលរួមពីបងប្អូនប្រជាពលរដ្ឋមានជីវភាពខ្វះខាត់សរុបជាង ៣០០នាក់ មកពីសង្កាត់សាលាកំរើក និងស្រុកបន្ទាយស្រី ខេត្តសៀមរាប។

បើតាម លោក ឡា វិបុល អនុប្រធានក្រុមប្រក្សាភិបាលសមាគមមិត្តយើង បានបញ្ជាក់ថា នេះជាលើកទី៤ ហើយ ដែលសមាគមមិត្តយើង បានរៀបចំកម្មវិធី “សក់ និងសម្រស់របស់មិត្តយើង” នេះឡើង ក្នុងគោលបំណងផ្សព្វផ្សាយឲ្យបានទូលំទូលាយអំពីចំណេះដឹងផ្នែកវិជ្ជាជីវៈសក់ និងសម្រស់ទៅដល់បងប្អូនដែលមានបំណងចង់ចាប់យកជំនាញផ្នែកនេះ ក៏ដូចជាការផ្តល់សេវាកម្មថែរក្សាសក់ និងសម្រស់ទៅដល់អ្នកដែលមានកង្វះខាត និងកម្មករនិយោជិតនៃវិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធទាំងអស់ ដែលពុំមានឱកាស ឬជួបការលំបាកក្នុងការទទួលបាននូវសេវាកម្មមួយនេះ។ ជាមួយនឹងកម្មវិធីថ្ងៃនេះ ក្រុមការងារក៏បានដឹកនាំក្រុមសាឡន និងជាងកាត់សក់ល្បីៗ ជាង៤០នាក់ នៅក្នុងខេត្តសៀមរាប និងមកពីខេត្តបន្ទាយមានជ័យ ដើម្បីចូលរួមជាមួយសមាគមមិត្តយើង ក្នុងការផ្តល់នូវសេវាកម្មកាត់ដោយឥតគិតថ្លៃ ជូនដល់អ្នករកស៊ីក្រៅប្រព័ន្ធ និងអ្នកដែលមានជីវភាពខ្វះខាតក្នុងជីវភាពប្រចាំថ្ងៃផងដែរ។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

លោក កែវ សុធារ៉ា ប្រធានសាខាសមាគមមិត្តយើងប្រចាំខេត្តសៀមរាប មានប្រសាសន៍ថា កន្លងមក សមាគមមិត្តយើង ប្រចាំខេត្តសៀមរាប តែងតែរៀបចំនូវកម្មវិធីសប្បុរសធម៌ជាច្រើន ក្នុងការជួយដល់អ្នកដែលមានជីវភាពខ្វះខាត។ ប៉ុន្តែសម្រាប់ថ្ងៃនេះដែរ គឺជាលើកទី១ សម្រាប់កម្មវិធី “សក់ និងសម្រស់របស់មិត្តយើង” ដែលយើងបានផ្តល់ជូនសេវាកាត់សក់ដល់បងប្អូនដែលមានជីវភាពខ្វះខាត។ ជាមួយគ្នានោះ យើងមិនត្រឹមតែផ្តល់ការកាត់សក់ដល់ពួកគាត់ប៉ុណ្ណោះទេ យើងក៏មានកញ្ចប់ជំនួយដូចជា អង្ករ និងសម្ភារៈមួយចំនួន ជូនដល់ពួកគាត់ក្នុងការជួយសម្រួលលើការដោះស្រាយជីវភាពប្រចាំថ្ងៃទៀតផង។

ក្នុងនាមអាជ្ញាធរមូលដ្ឋាន និងតំណាងឲ្យប្រជាពលរដ្ឋ លោកស្រី នួន គឹមសួរ ចៅសង្កាត់រងទី១ សង្កាត់សាលាកំរើក បានសម្ដែងការអរគុណ និងកោតសរសើរចំពោះថ្នាក់ដឹកនាំ រួមនឹងក្រុមការងារទាំងអស់ នៃសមាគមមិត្តយើង ដែលជ្រើសរើសយកសង្កាត់សាលាកំរើក ដើម្បីរៀបចំកម្មវិធី “សក់ និងសម្រស់របស់មិត្តយើង” នេះឡើង ដែលសកម្មភាពនេះវាពិតជាបានចូលរួមយ៉ាងសំខាន់ ក្នុងការជួយសម្រួលដល់ទុកលំបាក និងជីវភាពមួយកម្រិតដល់បងប្អូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត មិនមានលទ្ធភាពគ្រប់គ្រាន់ក្នុងការស្វែងរកសេវាមួយនេះ (កាត់សក់)។ លោកស្រីសង្ឃឹមថា សមាគមមិត្តយើង នៅតែបន្តនូវកម្មវិធីនេះនាពេលខាងមុខទៀត នៅក្នុងមូលដ្ឋានសង្កាត់សាលាកំរើក ក៏ដូចជាមូលដ្ឋានផ្សេងៗទៀតក្នុងខេត្តសៀមរាប ធ្វើយ៉ាងណាជួយសម្រួលទុកលំបាករបស់បងប្អូនប្រជាពលរដ្ឋក្រីក្រ ដែលគ្មានលទ្ធភាពគ្រប់គ្រាន់ក្នុងការរកសេវាទាំងនេះតទៅមុខទៀត៕

អត្ថបទ និងរូបភាព៖ លោក អ៊ុន ណារាជ្យ

Tags: សមាគមមិត្តយើង
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ព្រឹត្តិការណ៍ប្រកួតកីឡាទោចក្រយានជ្រើសរើសជើងឯក ឆ្នាំ២០២២ ត្រូវបានចាប់ផ្ដើមហើយជាមួយកីឡាករ កីឡាការិនីសរុប ២៨៧នាក់

ព្រឹត្តិការណ៍ប្រកួតកីឡាទោចក្រយានជ្រើសរើសជើងឯក ឆ្នាំ២០២២ ត្រូវបានចាប់ផ្ដើមហើយជាមួយកីឡាករ កីឡាការិនីសរុប ២៨៧នាក់

វេទិកាផ្សព្វផ្សាយនិងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត គោលដៅទី៥ សម្រាប់ស្រុកជីក្រែង និងស្រុកស្វាយលើ

វេទិកាផ្សព្វផ្សាយនិងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត គោលដៅទី៥ សម្រាប់ស្រុកជីក្រែង និងស្រុកស្វាយលើ

សម្តេចព្រះអគ្គសង្ឃរាជធិបតីគតិឧទ្ទេសបណ្ឌិត ទេព វង្ស និមន្តយាងស្រោចព្រះសុគន្ធវារី ចម្រើនព្រះជន្មព្រះមហាវិមលធម្ម ពិន សែម

សម្តេចព្រះអគ្គសង្ឃរាជធិបតីគតិឧទ្ទេសបណ្ឌិត ទេព វង្ស និមន្តយាងស្រោចព្រះសុគន្ធវារី ចម្រើនព្រះជន្មព្រះមហាវិមលធម្ម ពិន សែម

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9093 shares
    Share 5468 Tweet 1510
  • អង្គការសាលារៀនទន្សាយធ្វើការដង្ហែរក្បួនតាមផ្លូវ ដើម្បីផ្សព្វផ្សាយឱ្យ ឪពុកម្តាយដែលមានកូនជាជនមានពិការភាពមកចុះឈ្មោះចូលរៀនឱ្យបានគ្រប់ៗគ្នានៅ ស្រុកពួក ខេត្តសៀមរាប

    449 shares
    Share 180 Tweet 112
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    10 shares
    Share 4 Tweet 3
  • កិច្ចប្រជុំត្រួតពិនិត្យលើការអនុវត្តគម្រោងសេវាសង្គមរបស់រដ្ឋបាលក្រុង ស្រុក និងឃុំ សង្កាត់ ក្នុងខេត្តសៀមរាប

    34 shares
    Share 14 Tweet 9
  • រដ្ឋសភានឹងបន្តសម័យប្រជុំពេញអង្គនៅថ្ងៃទី២៥ វិច្ឆិកាដើម្បីពិភាក្សាអនុម័តសេចក្តីព្រាងច្បាប់ចំនួន៧

    26 shares
    Share 10 Tweet 7

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.