Thursday, April 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានកីឡា

ព្រឹត្តិការណ៍ប្រកួតកីឡាទោចក្រយានជ្រើសរើសជើងឯក ឆ្នាំ២០២២ ត្រូវបានចាប់ផ្ដើមហើយជាមួយកីឡាករ កីឡាការិនីសរុប ២៨៧នាក់

ដោយ Pothe Thun
27/12/2022
នៅក្នុង ព័ត៌មានកីឡា, ព័ត៌មានជាតិ
ព្រឹត្តិការណ៍ប្រកួតកីឡាទោចក្រយានជ្រើសរើសជើងឯក ឆ្នាំ២០២២ ត្រូវបានចាប់ផ្ដើមហើយជាមួយកីឡាករ កីឡាការិនីសរុប ២៨៧នាក់
20
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

សហព័ន្ធខ្មែរកីឡាទោចក្រយាន និងអាជ្ញាធរខេត្តសៀមរាប នៅព្រឹកថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២២ បានរៀបចំការប្រកួតកីឡាទោចក្រយានជ្រើសរើសជើងឯក ឆ្នាំ២០២២ នៅមុខប្រាសាទអង្គរវត្ត ក្រោមអធិបតីភាពឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងជាប្រធានសហព័ន្ធខ្មែរកីឡាទោចក្រយាន រួមនឹងវត្តមានលោក យុន លីណេ អភិបាលរងខេត្ត និងវត្តមានឯកឧត្តម លោកជំទាវ លោក លោកស្រីប្រតិភូក្រសួងពាណិជ្ជកម្ម អគ្គលេខាធិការ នៃសហព័ន្ធកីឡាខ្មែរទោចក្រយាន ថ្នាក់ដឹកនាំមន្ទីរ អង្គភាពពាក់ព័ន្ធ និងកីឡាករកីឡាការិនីជាច្រើនរយនាក់។

មានប្រសាសន៍ក្នុងឱកាសនោះ ឯកឧត្តម ប៉ាន សូរស័ក្តិ បានជំរុញដល់កីឡាករត្រូវប្រឹងប្រែងប្រកួតឲ្យអស់ពីសមត្ថភាព ហើយត្រូវចាត់ទុកថា ទោះចាញ់ ឬឈ្នះត្រូវឈរភាពស្មោះត្រង់។ ឯកឧត្តមក៏បានជំរុញដល់មន្ត្រីគណៈកម្មការ ត្រូវធ្វើយ៉ាងណាឈរនៅលើភាពសុចរិត មិនលម្អៀង និងសំណូមពរដល់ក្រុមការងារគណ:កម្មការសហព័ន្ឋកីឡាប្រណាំងទោចក្រយាន សហការឱ្យបានស្អិតរមួតជាមួយសមត្ថកិច្ច អាជ្ញាធរដែនដី និងអង្គភាពស្ថាប័ន មន្ទីរពាក់ព័ន្ឋគ្រប់ជាន់ថ្នាក់ពិនិត្យមើលស្ថានភាពភូមិសាស្ត្រនៃបណ្តាផ្លូវគោលដៅ ដែលបានកំណត់រួចហើយ ដូចជាចំណុចតំបន់ផ្លូវឡើងភ្នំ សំដៅរក្សាបាននូវសន្តិសុខ សុវត្ថិភាពដល់កីឡាករ កីឡាការិនី និងភ្ញៀវ ដែលចូលរួមប្រកួត និងចូលរួមទស្សនា។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

ឯកឧត្តមបន្តថា ព្រឹត្តិកាណ៍នាឱកាសនេះដែល វាក៏ជាឱកាសមួយដែលសហព័ន្ធខ្មែរកីឡាទោចក្រយាន ចាប់ផ្តើមពង្រឹងគុណភាពបច្ចេកទេស និងមន្ត្រីគណ:កម្មការតាមទម្រង់ស្តង់ដារអន្តរជាតិ ដើម្បីសម្រួចគោលដៅឆ្ពោះទៅទទួលធ្វើម្ចាស់ផ្ទះស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ហើយការប្រកួតឆ្នាំនេះ គឺជាការអនុវត្តការងារបច្ចេកទេស វាស់ស្ទង់សមត្ថភាពកីឡាករ កីឡាការីនី ដើម្បីត្រៀមលក្ខណៈឆ្ពោះទៅការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ផងដែរ។

បើយោងតាមរបាយការណ៍របស់អគ្គលេខាធិការសហព័ន្ធខ្មែរកីឡាទោចក្រយាន បានឲ្យដឹងថា សម្រាប់ការប្រកួតថ្នាក់ជាតិនេះមានប្រតិភូ គ្រូបង្វឹក កីឡាករ កីឡាការិនី សរុបចំនួន ២៨៧នាក់ មកពី១៥ក្រុម នៃរាជធានី-ខេត្ត ចំនួន១៤ រួមនឹងក្រសួងការពារជាតិ និងគណៈកម្មការបច្ចេកទេស ៣ក្រុមចំនួន ៦០នាក់។ ហើយការប្រកួតបានកំណត់យកវិញ្ញាសារចំនួនបីប្រភេទរួមមាន៖ ប្រណាំងកង់គួក និងកង់ភ្នំបុរស និងកង់ភ្នំនារី។ ក្នុងនោះការប្រណាំងកង់កួកបុរសអាយុក្រោម ១៨ឆ្នាំ កង់កួកបុរសអាយុ ១៨ឆ្នាំឡើង និងកង់គួកបុរសអាយុ ៤០ឆ្នាំឡើង ស្ថិតនៅលើចម្ងាយផ្លូវ ១៦០គីឡូម៉ែត្រដូចៗគ្នា៕

អត្ថបទ និងរូបភាព៖ លោក ជា ស្រស់
កែសម្រួល៖ លោក អ៊ុន ណារាជ្យ

Tags: កីឡាទោចក្រយាន
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
វេទិកាផ្សព្វផ្សាយនិងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត គោលដៅទី៥ សម្រាប់ស្រុកជីក្រែង និងស្រុកស្វាយលើ

វេទិកាផ្សព្វផ្សាយនិងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត គោលដៅទី៥ សម្រាប់ស្រុកជីក្រែង និងស្រុកស្វាយលើ

សម្តេចព្រះអគ្គសង្ឃរាជធិបតីគតិឧទ្ទេសបណ្ឌិត ទេព វង្ស និមន្តយាងស្រោចព្រះសុគន្ធវារី ចម្រើនព្រះជន្មព្រះមហាវិមលធម្ម ពិន សែម

សម្តេចព្រះអគ្គសង្ឃរាជធិបតីគតិឧទ្ទេសបណ្ឌិត ទេព វង្ស និមន្តយាងស្រោចព្រះសុគន្ធវារី ចម្រើនព្រះជន្មព្រះមហាវិមលធម្ម ពិន សែម

ប្រធានសហព័ន្ធខ្មែរកីឡាទោចក្រយាន ជំរុញដល់គ្រូបង្វឹក កីឡាករកីឡាការិនី និងគណៈកម្មការ បន្តពង្រឹងសមត្ថភាពបន្ថែម ដើម្បីត្រៀមខ្លួនធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍កីឡាស៊ីហ្គេម នាឆ្នាំ២០២៣

ប្រធានសហព័ន្ធខ្មែរកីឡាទោចក្រយាន ជំរុញដល់គ្រូបង្វឹក កីឡាករកីឡាការិនី និងគណៈកម្មការ បន្តពង្រឹងសមត្ថភាពបន្ថែម ដើម្បីត្រៀមខ្លួនធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍កីឡាស៊ីហ្គេម នាឆ្នាំ២០២៣

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.