Thursday, April 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ សាសនា និង មនុស្សធម៌

គ្រប់វត្តអារាមនៅក្នុងខេត្តសៀមរាប រៀបចំពិធីបុណ្យវិសាខបូជាជាក្រុមតូចៗ និងការពារខ្ពស់ ដើម្បីបង្ការ ទប់ស្កាត់ការរីករាលជំងឺកូវីដ១៩

ដោយ Pothe Thun
06/05/2020
នៅក្នុង ព័ត៌មានជាតិ, សាសនា និង មនុស្សធម៌
គ្រប់វត្តអារាមនៅក្នុងខេត្តសៀមរាប រៀបចំពិធីបុណ្យវិសាខបូជាជាក្រុមតូចៗ និងការពារខ្ពស់ ដើម្បីបង្ការ ទប់ស្កាត់ការរីករាលជំងឺកូវីដ១៩
29
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

ជារៀងរាល់ឆ្នាំ នៅថ្ងៃពេញបូណ៌មី ១៥កើត ខែពិសាខ នៅគ្រប់ទីអារាម និងទីសក្ការៈព្រះពុទ្ធសាសនា ក្នុងប្រទេសកម្ពុជា តែងតែប្រារព្ធពិធីបុណ្យវិសាខបូជា ដែលជាពិធីបុណ្យ ដ៏មានសារសំខាន់មួយ ដោយព្រះសម្មាសម្ពុទ្ឋ ទ្រង់បានប្រសូត្រ យាងត្រាស់ដឹងសព្វញ្ញូពុទ្ឋ និងយាងចូលបរិនិព្វាន ក្នុងថ្ងៃនិងខែតែមួយ។ ពិធីនេះដែរ នៅឆ្នាំ២០២០នេះ ត្រូវនឹងថ្ងៃទី០៦ ខែឧសភា។

ពិធីបុណ្យវិសាខបូជានៅកម្ពុជា ជាធម្មតា នៅតាមទីវត្តអារាម គេឃើញមានការរៀបចំពិធីសាសនាចំនួន៣ពេល គឺពេលព្រឹក រសៀល និងពេលយប់។ ក្នុងពិធីនេះដែរ ក្រៅពីសូត្រនមស្សការព្រះរតនត្រ័យ ក៏អាចមានពិធីបំបួស តាំងសមាធិ បង្ហោះគោមជាដើម ទៅតាមតំបន់។

ដើម្បីសម្តែងនូវកត្តញ្ញូកត្តវេទីតាថ្វាយចំពោះអច្ឆរិយៈបុគ្គល ដែលបានសាងបារមី ដោយលះបង់ព្រះកាយពល និងសេចក្តីសុខផ្ទាល់ខ្លួន ស្វែងរកមោគ្គធម៌បម្រើដល់ប្រយោជន៍មនុស្សជាតិតរៀងមក នៅចុងឆ្នាំ១៩៩៩ អង្គការសហប្រជាជាតិ (UN) ក៏បានប្រកាសទទួលស្គាល់បុណ្យ «វិសាខបូជា» ជាពិធីបុណ្យសាសនាអន្តរជាតិ និងរៀបចំនៅទូទាំងពិភពលោក។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

ដោយឡែក ទោះបីជាពិធីបុណ្យសាសនានីមួយៗ មានសារសំខាន់យ៉ាងណាក៏ដោយ វិបត្តិនៃមេរោគកូវីដ១៩ បានបង្ខំឲ្យរាជរដ្ឋាភិបាលកម្ពុជា ធ្វើការណែនាំដល់ពុទ្ធបុរិស័ទ ក៏ដូចជាសាសនិកនៃសាសនាដទៃ ត្រូវគោរពតាមការណែនាំរបស់រាជរដ្ឋាភិបាល ក៏ដូចជាក្រសួងសុខាភិបាល ដើម្បីបង្ការ ទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ នៅកម្ពុជា និងពិភពលោក។

ព្រះវិមលសំវរភទ្ទកោ នឿម វុទ្ឋី ព្រះគ្រូចៅអធិការវត្តបារាយណ៍មហានទី រតនារាម ហៅវត្តស្វាយរមៀត ស្ថិតសង្កាត់ទឹកវិល ក្រុងសៀមរាប បានមានថេរដីការថា៖ នៅឆ្នាំនេះ នៅវត្តស្វាយរមៀត នៅឆ្នាំនេះ មានរៀបចំដាក់ពាក្យស្លោកទាក់ទង ទៅនឹងព្រះពុទ្ធសាសនា រៀបចំផ្កាភ្ញី និងសូត្រនមស្សការព្រះរតនត្រ័យ និងប្រកាសពិសាខបូជា ដើម្បីបូជាព្រះពុទ្ធសាសនា។ ប៉ុន្តែ ពុំមានរៀបចំក្បូនដង្ហែរ និងការជួបជុំពុទ្ធបរិស័ទអ៊ូរអរដូចបណ្ដាឆ្នាំមុនៗឡើយ។

គួរបញ្ជាក់ថា បន្ទាប់ពីរៀបចំ ទៅតាមលំដាប់លំដោយ នៃពិធីបុណ្យវិសាខបូជាហើយ កម្មវិធីចុងក្រោយគឺជាការប្រកាស ការឆ្លងចូលឆ្នាំពុទ្ធសករាជថ្មី ដែលនៅឆ្នាំ២០២០នេះ គឺត្រូវនឹងឆ្នាំជូត ទោស័ក ព.ស២៥៦៣ ឈានចូលព.ស២៥៦៤។

អត្ថបទ និង រូបថត ៖ យូ វង្ស និងបូ សាវី
កែសម្រួលអត្ថបទ ៖ សេង ផល្លី

Tags: ជំងឺកូវីដ១៩វិសាខបូជា
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ឯកឧត្តម ខៀវ កាញារីទ្ធ និងលោកជំទាវ ប្រគេនបច្ច័យនិងទេយ្យទានដល់ព្រះសង្ឃវត្តគល់ទទឹងរាជធានីភ្នំពេញ

ឯកឧត្តម ខៀវ កាញារីទ្ធ និងលោកជំទាវ ប្រគេនបច្ច័យនិងទេយ្យទានដល់ព្រះសង្ឃវត្តគល់ទទឹងរាជធានីភ្នំពេញ

មន្ទីរបរិស្ថានខេត្តសៀមរាប ទទួលម៉ូតូចំនួន ៦គ្រឿង របស់គម្រោង និរន្តរភាពតំបន់ទេសភាព និងទេសចរណ៍ធម្មជាតិកម្ពុជា

មន្ទីរបរិស្ថានខេត្តសៀមរាប ទទួលម៉ូតូចំនួន ៦គ្រឿង របស់គម្រោង និរន្តរភាពតំបន់ទេសភាព និងទេសចរណ៍ធម្មជាតិកម្ពុជា

មន្ត្រីជំនាញបញ្ជាក់ថា ស្ថានីយប្រេងនិងហ្គាសដែលមិនបានបិទផ្លាកថ្លៃ និងប្រកាសថ្លៃតាមប្រកាសអន្តរក្រសួង អាចនឹងប្រឈមមុខពិន័យអន្តរការណ៍រហូតដល់៤លានរៀល ឬបិទស្ថានីយបណ្តោះអាសន្ន

មន្ត្រីជំនាញបញ្ជាក់ថា ស្ថានីយប្រេងនិងហ្គាសដែលមិនបានបិទផ្លាកថ្លៃ និងប្រកាសថ្លៃតាមប្រកាសអន្តរក្រសួង អាចនឹងប្រឈមមុខពិន័យអន្តរការណ៍រហូតដល់៤លានរៀល ឬបិទស្ថានីយបណ្តោះអាសន្ន

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.