Thursday, April 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ សាសនា និង មនុស្សធម៌

ឯកឧត្តម ខៀវ កាញារីទ្ធ និងលោកជំទាវ ប្រគេនបច្ច័យនិងទេយ្យទានដល់ព្រះសង្ឃវត្តគល់ទទឹងរាជធានីភ្នំពេញ

ដោយ Pothe Thun
06/05/2020
នៅក្នុង ព័ត៌មានជាតិ, សាសនា និង មនុស្សធម៌
ឯកឧត្តម ខៀវ កាញារីទ្ធ និងលោកជំទាវ ប្រគេនបច្ច័យនិងទេយ្យទានដល់ព្រះសង្ឃវត្តគល់ទទឹងរាជធានីភ្នំពេញ
37
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

ជាទឹកចិត្តជ្រះថ្លាក្នុងវិស័យព្រះពុទ្ធសាសនា នាឱកាសនៃពិធីបុណ្យវិសាខបូជា ឆ្នាំនេះ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តី ក្រសួងព័ត៌មាន និងលោកជំទាវ ទេព រង្ស៊ី រួមជាមួយ ឯកឧត្តម លោកជំទាវ ជាថ្នាក់ដឹកនាំ ក្រោមឱវាទ ក្រសួងព័ត៌មាន បាននាំយកនូវ បច្ច័យ និង ទេយ្យទាន ប្រគេនដល់ព្រះសង្ឃគង់នៅវត្ត និគ្រោធវ័ន គល់ទទឹង ស្ថិតក្នុង ភូមិកោះក្របី សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ នាព្រឹកថ្ងៃពុធ ១៥កើត ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២០។

តាមការបញ្ជាក់របស់ព្រះចៅអធិការវត្ត លើកឡើងថា សម្រាប់ឆ្នាំនេះ នៅទីអារាម វត្ត និគ្រោធវ័ន គល់ទទឹង មិនមានការរៀបចំពិធីបុណ្យធំជាផ្លូវការ ដូចរៀងរាល់ឆ្នាំនោះទេ ដោយសារបញ្ហានៃជំងឺ កូវីត១៩ អាចធ្វើឲ្យមានការឆ្លង នៅពេលមានការជួបជុំពុទ្ធបរិស័ទ ចំណុះជើងវត្ត ជិតឆ្ងាយច្រើនគ្នា។ ដូច្នេះទើបសម្រេចមិនមានការរៀបចំពិធី អធិកអធម នោះទេ។ សម្រាប់ឱកាសនេះដែរ ព្រះចៅអធិការវត្ត ព្រះសង្ឃ និងគណៈកម្មការវត្ត និគ្រោធវ័ន គល់ទទឹង បានសម្ដែងនូវការ អរគុណយ៉ាងជ្រាលជ្រៅចំពោះ ឯកឧត្តម រដ្ឋមន្រ្តី ខៀវ កាញារីទ្ធ និងលោកជំទាវ ទេព រង្ស៊ី ព្រមទាំង ថ្នាក់ដឹកនាំ មន្រ្តីរាជការ ក្រសួង ព័ត៌មាន ដែលបាននាំនូវ បច្ច័យ និងទេយ្យទាន យកមកប្រគេនព្រះសង្ឃ នៅក្នុងវត្ត និគ្រោធវ័ន គល់ទទឹង ទុកសម្រាប់ផ្គតផ្គង់ជីវភាពព្រះសង្ឃ ក៏ដូចជាសម្រាប់ តាជី យាយ កូនសិស្ស ដែលស្នាក់នៅក្នុងទីអារាមនេះផងដែរ។

បច្ច័យ និងទេយ្យទាន ប្រគេនដល់វត្ត និគ្រោធវ័ន គល់ទទឹង នាឱកាសនៃពិធី បុណ្យ វិសាខបូជា ឆ្នាំនេះ រួមមានអង្ករ ០១តោនជាទេយ្យទានរបស់ឯកឧត្តម រដ្ឋមន្ត្រី ខៀវ កាញារីទ្ធ និងលោកជំទាវ ទេព រង្ស៊ី និងលោក តែ ឃុនម៉េង សៀវភៅសរសេរ ៥០០ក្បាល ,ប៊ិក ៥០០ដើម , ខ្មៅដៃ ៥០០ដើម, ទឹកសុទ្ធ ១០កេស, ទឹកសណ្តែក ១០ កេស, ទឹកត្រឡាច ១០ កេស, ទេយ្យទាន ចម្រុះ ០៨កន្ត្រក , សាដក ០៥, , ផ្លែក្រូចពោធិ៍សាត់ ០៥ ប្លូន, ទៀន ០៤ គីឡូ, ធូប ០២ដុំធំ , នំអន្សម ៥ កន្ត្រក , សាប៊ូ២០០ដុំ និងម៉ាស់ ២៥០។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

ចំពោះបច្ច័យ សរុប ១៥ លានរៀល ក្នុងនោះ វេរប្រគេនចំនួន ៥ លានរៀល សម្រាប់ គាំទ្រការផ្សព្វផ្សាយព្រះធម៌ នៃស្ថានីយ៍ វិទ្យុគល់ទទឹង, ៥ លានរៀល សម្រាប់ចង្ហាន់ព្រះសង្ឃ, និង ៥លានរៀលទៀត សម្រាប់មន្ទីរ សម្រាកព្យាបាល ព្រះសង្ឃវត្តគល់ទទឹង និងថវិកា ១ លាន រៀលសម្រាប់ គ្រូបង្រៀនព្រះសង្ឃ។

ដោយឡែកទេយ្យទានរបស់ ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ដែលបានចូលរួម ក្នុងពិធីបុណ្យនេះដែរ រួមមាន មី ១០ កេសធំ ស្មើនឹង ១៨០០ កញ្ចប់ ចូលរួមដោយ លោកជំទាវ សេង វណ្ណារី ហួត ឃាងវ៉េង ។ ជែលលាងដៃចំនួន ២០០ ដប និង អាកុល ២០០ ដប របស់ លោកជំទាវ សេង មួយគាង ។ ថ្នាំដុះធ្មេញ ០១ កេស ស្មើនឹង ២៨៨ ប្រអប់ និងថវិកា ៤០ ម៉ឺនរៀល របស់លោកជំទាវ ឈឹម ពៅ សុកាន់ឌី អគ្គនាយិកា វិទ្យុជាតិកម្ពុជា ។ ម៉ាស់ ២០០ ប្រគេន សម្រាប់ព្រះសង្ឃ របស់លោកជំទាវ ឡងឌី សានណារ៉ា អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន។

ដោយឡែកសម្រាប់ គណៈកម្មការវត្ត និងសិស្សលោក ម្នាក់ ២ ម៉ឺនរៀល និងយាយជី តាជីម្នាក់ ១ ម៉ឹនរៀល។ ចំពោះ បច្ច័យ សម្រាប់កសាងវត្តសរុបចំនួនចំនួន ៧ លាន ៥ ម៉ឺន រៀល និង ៩០០ ដុល្លា។
គួររំលឹកដែរថា តាមពុទ្ធប្រវត្តិបានអោយដឹងថា ពិធីបុណ្យវិសាខបូជា គឺជាពិធី បុណ្យ ដ៏សំខាន់មួយ ដែលពុទ្ធសាសនិកជនគ្រប់រូបទូទាំងពិភពលោក តែងប្រារព្ធធ្វើ ជារៀង រាល់ ឆ្នាំ ដើម្បីរំលឹក ដល់ថ្ងៃខួបកំណើតនៃថ្ងៃត្រាស់ដឹង និងខួបថ្ងៃចូល បរិនិព្វាន របស់ ព្រះសមណ គោត្តម ដែលជាព្រះអរហន្តសម្មាសម្ពុទ្ធបរមគ្រូនៃយើង។ អភិលក្ខិតសម័យ ទាំងបីនេះ កើត ឡើងនៅចំ ថ្ងៃ១៥កើត ខែវិសាខ តែមួយខុសគ្នាតែឆ្នាំប៉ុណ្ណោះ។

សម្រាប់ថ្ងៃនេះដែរក៏ជាថ្ងៃដែលអង្គការសហប្រជាជាតិ បានកំណត់យកវិសាខបូជា ជាទិវា អន្តរជាតិ ចាប់តាំងពីថ្ងៃ១៥ ធ្នូ ១៩៩៩ មកម្ល៉េះ ដែលជាការទទួលស្គាល់ជា សាកល អំពីការ រួមចំណែក របស់ព្រះពុទ្ធសាសនាក្នុងពិភពលោក ជាង ពីរពាន់ប្រាំរយឆ្នាំមកនេះ ហើយនិង កំពុងបន្តនូវ ឥទ្ធិពលរបស់ខ្លួនក្នុងការលើកស្ទួយចិត្តវិញ្ញាណ របស់មនុស្សជាតិ តទៅទៀត។

អត្ថន័យដែលប្រជាពុទ្ធបរិស័ទ គប្បីយល់ឱ្យកាន់តែបានច្បាស់ថែមទៀតអំពីសារៈ សំខាន់នៃ ថ្ងៃទាំងបី របស់ ព្រះសមណគោត្តម គឺថ្ងៃប្រសូត្រ ថ្ងៃត្រាស់ដឹង និងថ្ងៃ បរិនិព្វាន ដើម្បីជាប្រយោជន៍ សម្រាប់យកមកប្រតិបត្តិ និងអនុវត្ត ក្នុងជីវិត ប្រចាំថ្ងៃ របស់ ខ្លួន។

១-ថ្ងៃប្រសូត៖ កើតមកជាមនុស្ស ត្រូវតាំងចិត្តធ្វើអ្វីមួយ បង្កើតអ្វីថ្មីមួយក្នុងជីវិតឲ្យ ទាល់តែបានសម្រេច ដោយការសិក្សា ហ្វឹកហាត់ អប់រំខ្លួន តាមជំហានទាំង៧ គឺ ជាផ្លូវឆ្ពោះ ទៅរកជោគជ័យក្នុងជីវិត ជាផ្លូវមធ្យម តាមអរិយសច្ច៤ ដែលព្រះពុទ្ធអង្គបានឈានមុនយើង និងបានសម្រេចរួចមកហើយ។

២- ថ្ងៃត្រាស់ដឹង៖ កាលបានសម្រេចនូវអ្វីដែលខ្លួនបានតាំងចិត្តហើយ គប្បីធ្វើឲ្យការ សម្រេចបាននោះ ទៅជាប្រយោជន៍ដល់ខ្លួន និងមនុស្សជាតិ ហើយ ចែកចាយការសម្រេច ព្រមទាំងវិធីដែលនាំឲ្យសម្រេចគោលដៅនោះដល់មនុស្សជាតិទូទៅ។

អត្ថបទ និង រូបថត ៖ ក្រសួងព័ត៌មាន

Tags: បុណ្យវិសាខបូជា​ឯកឧត្តម ខៀវ កាញារីទ្ធ
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
មន្ទីរបរិស្ថានខេត្តសៀមរាប ទទួលម៉ូតូចំនួន ៦គ្រឿង របស់គម្រោង និរន្តរភាពតំបន់ទេសភាព និងទេសចរណ៍ធម្មជាតិកម្ពុជា

មន្ទីរបរិស្ថានខេត្តសៀមរាប ទទួលម៉ូតូចំនួន ៦គ្រឿង របស់គម្រោង និរន្តរភាពតំបន់ទេសភាព និងទេសចរណ៍ធម្មជាតិកម្ពុជា

មន្ត្រីជំនាញបញ្ជាក់ថា ស្ថានីយប្រេងនិងហ្គាសដែលមិនបានបិទផ្លាកថ្លៃ និងប្រកាសថ្លៃតាមប្រកាសអន្តរក្រសួង អាចនឹងប្រឈមមុខពិន័យអន្តរការណ៍រហូតដល់៤លានរៀល ឬបិទស្ថានីយបណ្តោះអាសន្ន

មន្ត្រីជំនាញបញ្ជាក់ថា ស្ថានីយប្រេងនិងហ្គាសដែលមិនបានបិទផ្លាកថ្លៃ និងប្រកាសថ្លៃតាមប្រកាសអន្តរក្រសួង អាចនឹងប្រឈមមុខពិន័យអន្តរការណ៍រហូតដល់៤លានរៀល ឬបិទស្ថានីយបណ្តោះអាសន្ន

ព្រឹកមិញនេះ ក្រុមប្រឹក្សាខេត្តសៀមរាប បានបើកកិច្ចប្រជុំសាមញ្ញលើកទី១២

ព្រឹកមិញនេះ ក្រុមប្រឹក្សាខេត្តសៀមរាប បានបើកកិច្ចប្រជុំសាមញ្ញលើកទី១២

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.