សមត្ថកិច្ចផ្នែកព្រហ្មទណ្ឌនាំខ្លួនជាងថែទាំ និងជួសជុលអគារព្រះរាជដំណាក់តូច ចំនួន ៥នាក់ទៅសាកសួរ ក្រោយមានករណីភ្លើងឆេះក្នុងក្រុងសៀមរាប
ក្រោយមានករណីភ្លើងឆេះ អគារព្រះរាជដំណាក់តូច នៃព្រះរាជដំណាក់ក្នុងក្រុងសៀមរាប កាលពីវេលាយប់ម៉ោង១០:០៥នាទីថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៣ សមត្ថកិច្ចផ្នែកព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បាននាំខ្លួន ជាងថែទាំ និងជួសជុលអគារចំនួន ៥នាក់ទៅសាកសួរ ដើម្បីរកមូលហេតុពិត ដែលបង្កឱ្យកើតមានគ្រោះអគ្គីភ័យដ៏សន្ធោសន្ធៅនេះ។ បើតាមរបាយការណ៍របស់ ស្នងការដ្ឋាននគរបាលខេត្តសៀមរាប បង្ហាញថា អគារព្រះរាជដំណាក់តូចទំហំ ២៤ម៉ែត្រ x ...